ប្រាសាទគុកខាងជើង
ការរចនា
| ប្រាសាទគុកខាងជើង | |
|---|---|
| ឈ្មោះ: | ប្រាសាទគុកខាងជើង |
| ទីតាំង: | ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម |
ប្រាសាទគុកខាងជើងមានស្ថាបត្យកម្មដូចប្រាសាទអាស្រមមហាឥសីនៅសម្បូរព្រៃគុក។ កូនប្រាសាទនេះមានរាងជាបន្ទប់តូចមួយធ្វើអំពីថ្មភក់ សម្រាប់តាបសឥសីសមាធិ។ ប្រាសាទបែរមុខទៅទិសខាងកើតសំដៅទន្លេមេគង្គ មានរាងតូចច្រឡឹងទំហំប្រមាណ ២ ម៉ែត្របួនជ្រុង គួរឱ្យគយគន់មិនឆ្អែតភ្នែកឡើយ។ ខ្លោងទ្វារខាងកើតមានលម្អដោយសសរពេជ្រមួយគូរាងមូល ទ្រក្បាច់ផ្ដែរមានចម្លាក់ព្រះវិស្ណុផ្ទុំលើនាគអនន្តនៅចំកណ្តាលអមដោយមេដាយក្បាច់ផ្កាឈូកទាំងសងខាង។ គួរកត់សម្គាល់ថាប្រាសាទសង់ឡើងដោយសន្លឹកថ្មភក់ចំនួន១១សន្លឹក។