ប្រាសាទតាវ៉ា

ពីវិគីភីឌា

រូបភាពតូច ប្រាសាទតាវ៉ាមានទីតាំងស្ថិតនៅក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បូជណីយដ្ឋានលាក់កំបាំងកណ្តាលព្រៃជ្រៅស្ងាច់ជ្រងំ គ្មាននរណាដឹង គ្មាននរណាឭ គ្មាននរណាយល់ គ្មាននរណាស្គាល់ គ្មាននរណាមើលថែរក្សា។ ប្រាសាទនេះស្ថិតនៅចំកណ្តាលកោះមួយដែលមានស្ទឹងព័ទ្ធជុំវិញ និងគ្របដន្តប់ដោយព្រៃឈើស្រស់បំព្រងគួរអោយគយគន់ជាខ្លាំង។ វាពិតជាពិបាកយល់ និងរកផ្លូវទៅណាស់បើយើងសួររកផ្លូវពីអ្នករស់នៅទីនោះទេ។ វាមិនសូវជាឆ្ងាយប៉ុន្មានទេប្រហែលជា ២គមពីរង្វង់មូលតាកុះ បន្ទាយស្រី តែមិនដែលទៅទីនោះទេ យើងមិនងាយរកឃើញទេ ទោះបីតែអ្នកខ្លះថាធ្លាប់ទៅក៏នៅតែវង្វែងពេញព្រៃដែរ មូលហេតុដោយសារផ្លូវដឹកខ្សាច់ចាស់ខ្វាត់ខ្វែងក្នុងព្រៃនោះ ហើយខ្លះដុះមេឃឈើ និងបន្លាគ្របលើ[១]

រូបភាព[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. Discovery Khmer Temples