ប្រាសាទព្រះធាតុក្វាន់ពីរ
Appearance
ប្រាសាទព្រះធាតុក្វាន់ពីរ | |
---|---|
ឈ្មោះ: | ប្រាសាទព្រះធាតុក្វាន់ពីរ |
អ្នកកសាង: | ? |
កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី៨ |
ឧទ្ទិសថ្វាយ: | ព្រាហ្មញ្ឡសាសនា |
ស្ថាបត្យកម្ម: | ខ្មែរ |
ទីតាំង: | ខេត្តក្រចេះ |
ព័ត៏មានទូទៅ
[កែប្រែ]ប្រាសាទនេះស្ថិតនៅក្នុងខេត្តក្រចេះ ដូចបង្ហាញនៅក្នុងផែនទី។ អាចជិះឡាន ឬម៉ូតូទៅតាមផ្លូវដីក្រហមចេញពីក្រុងក្រចេះ ប្រហែល៣០នាទី ហើយត្រូវដើរថ្មើជើងប្រហែលជាងកន្លះម៉ោងទៀត ដោយឆ្លងកាត់ដុប ព្រៃ និងអូរ ទើបដល់ប្រាសាទនេះ។ បើចង់ទៅមើលប្រាសាទនេះ គួររកអ្នកភូមិឲ្យនាំទៅ ជៀសវាងវង្វេងនាំឲ្យខាតពេលវាលា។ ប្រាសាទនេះមានភាពរិចរិលខ្លាំងដោយធម្មជាតិ និងបាក់បែកដោយសារមនុស្សបំផ្លាញ។ ទោះបីយ៉ាងនេះក្ដី ប្រាសាទនេះនៅសល់ក្បាច់ចម្លាក់ដ៏ល្អៗ ដែលត្រូវតែថែរក្សា បើមិនដូច្នោះទេនឹងកាន់តែបាត់បង់ ឬក៏រិចរឹលហើយ។ អ្នកភូមិប្រាប់ថា កាលពីខែមិថុនា ឆ្នាំ២០១៦ ចោរបានលួចយកសិលាចារឹកមួយផ្ទាំងនៅទីនោះ។ នេះជារឿងដែលគួរឲ្យសោកស្ដាយណាស់។ យោងតាមសិលាចារឹកដែលគេបានផ្ដិត និងបកប្រែហើយ ដែលមានលេខក្នុងបញ្ជី K. 121 (អាចមើលនៅក្នុងវែបសាយរបស់CISARK) បានសរសេរនៅក្នុងឆ្នាំ៧១៦ (គិតជាគ្រិស្តសករាជ)[១]។
ឯកសារយោង
[កែប្រែ]- ↑ https://www.facebook.com/Khmer History & Temples