ប្រាសាទវត្តកំពែង
ការរចនា
| ប្រាសាទវត្តកំពែង | |
|---|---|
| ឈ្មោះ: | ប្រាសាទវត្តកំពែង |
| ស្ថាបត្យកម្ម: | រចនាបថព្រៃក្មេង |
| ទីតាំង: | ភូមិកំពែង ឃុំកំពែង ស្រុកគិរីវង្ស ខេត្តតាកែវ |
ប្រាសាទក្នុងទីតាំងវត្តមួយនេះ មានបល្ល័ង្គ ថ្មទ្រនាប់ជើងជាដើមនៅគង់វង្ស។ ប្រាសាទនេះជាប្រាសាទសម័យបុរេអង្គរ រចនាបថព្រៃក្មេង ដែលមានរាង៤ជ្រុងស្មើ ជ្រុងប្រវែង ៣.៥ ម.។ ប្រាសាទសង់អំពីឥដ្ឋបែរ មុខ ទៅទិសខាងកើត សង់លើខឿនថ្ម បាយក្រៀមប្រកបដោយយ៉ខ្លីមួយ ហើយមានមេទ្វារសាងឡើងអំពីថ្មភក់។ ប្រាសាទមានទ្វារបញ្ឆោត៣ ដែលនៅលើមេទ្វារមានអក្សរចារឹកចំនួន៣ បន្ទាត់ជាភាសាខ្មែរ និងបារាំង រៀបរាប់ថា ជាងឯម បានសាងព្រះពុទ្ធរូបនៅក្នុងក្នុងឆ្នាំ១៩២២ ដែលជាការចារបញ្ជាក់ក្នុងពេលសង់ព្រះពុទ្ធរូបដាក់ក្នុងប្រាសាទនោះ។