ប្រាសាទសុីខរភូមិ
Appearance
រូបភាពតូច ប្រាសាទសុីខរភូមិមានទីតាំងស្ថិតនៅក្នុងស្រុកសុីខរភូមិ ខេត្តសុរិន្ទ។ ប្រាសាទនេះមានតួប៉ម៥សាងនៅលើខឿនថ្មបាយក្រៀមតែមួយ។ បើពិនិត្យតាមចម្លាក់ និងស្ថាបត្យកម្មប្រាសាទនេះអាចសាងនៅស.វទី១១ និង១២។ ផ្ដែរនៅតួប៉មកណ្ដាលបង្ហាញអំពីព្រះឥសូររាំ ជាទេពបង្កើត ថែរក្សា និងបំផ្លាញ។ ចម្លាក់តូចៗនៅពីក្រោមព្រះឥសូររាំ មានព្រះនារាយណ៍ ព្រះព្រហ្ម ព្រះគណេសជាដើម។ ផ្នែកខ្លះមានបន្ថែមឥដ្ឋ នៅពេលប្ដូរសាសនាពីព្រហ្មញ្ញសាសនា មកព្រះពុទ្ធសាសនាថេរវាទ អាចប្រហែលនៅស.វទី១៦។