ប្រាសាទស្លុតតី

ពីវិគីភីឌា

ប្រាសាទស្លុតតី ប្រាសាទថ្នមប្ដី ស្ថិតនៅក្នុងឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្បែរជើងភ្នំទូកមាស ចម្ងាយប្រមាណ១គីឡូម៉ែត្រ ខាងត្បូងភូមិជ្រលង និងមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីរួមស្រុកកំពង់លែង។ ប្រាសាទនេះជាប្រាសាទឥដ្ឋសម័យបុរេអង្គរ ដែលនៅសេសសល់តួប្រាសាទចំនួនពីរ ដែលទ្រុឌទ្រោមគួរសម។ យោងតាមវេបសាយរបស់ cisark បានរៀបរាប់ថា ទីតាំងនេះជាក្រុមប្រាសាទឥដ្ឋសង់ខ្វែងគ្នាដោយមានតួបីខាងមុខ នៅសល់តែពំនូកឥដ្ឋ និងប៉មពីរខាងលិច ឃើញនៅសល់រូបរាង។ប្រាសាទទាំងនេះរាងបួនជ្រុងស្មើរត់ជួរជើងត្បូង បែរមុខទៅកើត មានស៊ុមទ្វារថ្មភក់ និងមានទ្វារបញ្ឆោត ស្ថិតនៅតាមទិសសំខាន់ផ្សេងទៀត។ ចំណែកឯគ្រឿងដំបូលវិញមានរៀបជាបីថ្នាក់(?) មានថ្មបាយក្រៀមខ្លះនៅជិតប្រាសាទ។ តាមដែលខ្ញុំបានសួរអ្នកស្រុក ពួកគាត់នៅចាំថាការដែលហៅថាប្រាសាទថ្នមប្ដីយ៉ាងដូច្នោះ គឺមកពីកាលដើមមានរូបចម្លាក់ប្រពន្ធច្របាច់ជើងឲ្យប្ដី ដែលកំពុងដេក។ ក្រោយមកទើបខ្ញុំឃើញផ្ដែរនៅក្នុងសារមន្ទីរជាតិ ដែលយកមកពីប្រាសាទនេះទើបយល់សាច់រឿងថា ព្រះនារាយណ៍ផ្ទុំលើនាគអនន្ត ដែលខាងចុងជើងមាននាងលក្ស្មី និងប្រថិពី ភូមិទេវីចាំច្របាច់ជើង(ថ្នម)ព្រះអង្គ។នេះជាការដាក់ឈ្មោះរបស់អ្នកស្រុកយោងទៅតាមចម្លាក់ផ្ដែរប្រាសាទនេះ[១]

ឯកសារយោង[កែប្រែ]

  1. www.hunchhunteng.wordpress.com