ប្រាសាទភូមិរាំង

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ប្រាសាទ​ភូមិ​រាំង)
ប្រាសាទភូមិវាំង

ឈ្មោះ: ប្រាសាទភូមិវាំង
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី២
កាលបរិច្ឆេទកសាង: ចុងសតវត្សរ៍ទី៨
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថកំពង់ព្រះ និងព្រៃក្មេង
ទីតាំង: ភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ

ប្រវត្តិប្រាសាទ[កែប្រែ]

ប្រាសាទភូមិរាំងជាកេរ្ដិ៍ដំណែលផ្នែកស្ថាបត្យកម្មបុរាណដ៏មានវ័យចំណាស់មួយ នាសម័យចេនឡា។ ប្រាសាទនេះធ្វើអំពីឥដ្ឋ ស្ថិតក្នុងវត្តភូមិរាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ បើវិភាគលើទ្រង់ទ្រាយ ប្រាសាទភូមិរាំងស្ថិតក្នុងរចនាបថកំពង់ព្រះ ឬព្រៃក្មេង នៅចុងសម័យវប្បធម៌ចេនឡា។ ប្រាសាទរបស់យើងមើលនេះគឺជាបូជនីយដ្ឋានបែបព្រាហ្មណ៍និយម សំរាប់ឧទ្ទិសដល់ព្រះសិវៈ ។ សព្វថ្ងៃនេះ ប្រាសាទស្ថិតក្នុងទីធ្លានៃវត្តពោធិ៍វាំងចាស់ ដែលពីដើមអ្នកស្រុកហៅថា វត្តភូមិរាំង និងទទួលបានការថែទាំ ពីសំណាក់ព្រះចៅអធិការវត្ត ដោយយកចិត្តទុកដាក់ជាទីបំផុត ។ កំពូលប្រាសាទបុរេអង្គរនេះ បានធ្លុះធ្លាយ ហើយសព្វថ្ងៃនេះត្រូវបានការពារ ដោយដំបូលថ្មីមួយប្រក់ក្បឿង គ្របពីលើកំពូលប្រាសាទ ដើម្បីការពារកុំឲ្យទឹកភ្លៀងជ្រាបចូលក្នុងតួប្រាសាទ ។ ប្រជានុរាស្ត្រខ្មែរ រស់នៅទីនោះបានចាត់ទុកថា ប្រាសាទនេះមានបារមីពូកែស័ក្ដិសិទ្ធិណាស់ ហើយរមែងតែងតែមកបន់ស្រន់មិនឈប់ឈរ ។ ដូច្នេះហើយប្រាសាទនេះ គឺជាទីដែលទទួលបានកាគោរពសក្ការៈជាទីបំផុត ។ប្រាសាទភូមិរាំងក៏ដូចជាប្រាសាទដទៃៗឯទៀតដែរ ប្រាសាទរបស់យើងមានទ្វារ ៤ តែក្នុងចំណោមទ្វារទាំង ៤ នោះ មានតែទ្វារខាងកើតទេ ដែលជាទ្វារចូលប្រាសាទយ៉ាងប្រាកដ ។ រីឯទ្វារ ៣ ទៀតគឺជាទ្វារបញ្ឆោត។

ឯកសារយោង[កែប្រែ]