ផាត់ កាញ៉ុល
| អ្នកម្នាង ផាត់ កាញ៉ុល | |||||
|---|---|---|---|---|---|
| ព្រះមហេសីក្រុងកម្ពុជាធិបតីសម័យកាលព្រះរាជាណាចក្រកម្ពុជាទី១ (តំណែងព្រះជាយា) | |||||
| រជ្ជកាល | ១៩៤២-១៩៤៦ | ||||
| រាជ្យមុន | ឃុនទេពកញ្ញាសោភា | ||||
| រាជ្យបន្ត | ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី | ||||
| ស្វាមី/មហេសី | ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មន្រ្តីយោធា ចាប-ហួត | ||||
| បុត្រ | សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (ដោយសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ) សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី (ដោយសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ) កូនចំនួនប្រាំនាក់ (ដោយដោយមន្រ្តីយោធា ចាប-ហួត) | ||||
| |||||
| សន្តតិវង្ស | រាជវង្សនរោត្ដម (ដោយរៀបអភិសេក) | ||||
| សុគត | ០១ កុម្ភៈ ១៩៧០ (៥០ ឆ្នាំ) រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា | ||||
| សាសនា | ព្រះពុទ្ធសាសនានិកាយថេរវាទបែបខ្មែរ (ជាមួយសាសនាប្រជាប្រិយខ្មែរ(វិញ្ញាណនិយម) និងព្រហ្មញ្ញសាសនា) | ||||
អ្នកម្នាង ផាត់ កាញ៉ុល គឺជាសមាជិកនៃគ្រួសាររាជវង្សកម្ពុជានិងគឺជាអតីតព្រះមហេសីទីមួយរបស់ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។ អ្នកម្នាងជាមាតារបស់សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវីនិងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ។អ្នកម្នាង ផាត់ កាញ៉ុល បានទទួលមរណភាពនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៧០ ក្នុងជន្មាយុ៥០ឆ្នាំ។[១]
ជីវប្រវត្តិ
[កែប្រែ]អ្នកម្នាងកើតនៅឆ្នាំ១៩២០ និងបានរៀបអភិសេកជាមួយនឹងព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៅឆ្នាំ ១៩៤២។ និងមានព្រះបុត្រាបុត្រីចំនួនពីរព្រះអង្គជាមួយនឹងព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ អ្នកម្នាងនិងព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋបានលែងលះនៅឆ្នាំ១៩៤៦។ បន្ទាប់ពីបានលែងលះជាមួយសម្តេចសីហនុ អ្នកម្នាងកាញ៉ុលបានរៀបការជាលើកទីពីរជាមួយមន្រ្តីយោធាម្នាក់ឈ្មោះចាប-ហួតហើយមានកូនចំនួនប្រាំនាក់។ អ្នកម្នាងកាញ៉ុលបានស្លាប់ដោយសារជំងឺមហារីកនៅខែកុម្ភៈ ឆ្នាំ១៩៦៩ ក្នុងជន្មាយុ ៥០ ឆ្នាំ។[២]
ឯកសារយោង
[កែប្រែ]- ↑ Neak Moneang Phat Kanhol
- ↑ Lor Chandara; Thet Sambath (11 November 2004). "Outgoing F'pec Governors To Skip Ceremony". The Cambodia Daily. Archived from the original on 13 July 2015. Retrieved 3 February 2015.
{{cite web}}: Unknown parameter|lastauthoramp=ignored (|name-list-style=suggested) (help)
សូមមើលផងដែរ
[កែប្រែ]- លក្ខណៈសម្បត្តិនៃអ្នកដឹកនាំ
- ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ
- សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ
- សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី
- បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា
- វីរនារីខ្មែរ
- ព្រះបរមរាជវាំងខ្មែរ
- រាជានិយមកម្ពុជា
- ព្រះរាជពង្សាវតារខ្មែរ
- បទពង្សាវតារខ្មែរ
- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
- ឯកសារមហាបុរសខ្មែរ
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ផាត់ កាញ៉ុល |
| គោរម្យងារសំរាប់រាជ្យ | ||
|---|---|---|
| មុនដោយ ឃុនទេពកញ្ញាសោភា |
ព្រះមហេសីក្រុងកម្ពុជាធិបតី (សម័យកាលព្រះរាជាណាចក្រកម្ពុជាទី១) ១៩៤២-១៩៤៦ |
តដោយ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី |