ផ្វានជិនឝឹង

ពីវិគីភីឌា
ជិនឝឹង
កុរុង
រជ្ជកាលគ.ស ២២៨
រាជ្យមុនកុរុងឝ្រីមារញ
រាជ្យបន្តកុរុងធរណីន្ទ្រវម៌្ម
ព្រះនាមពេញ
ផ្វានជិនឝឹង
សន្តតិវង្សឝ្រីមារញ
បិតាកុរុងឝ្រីមារញ
មាតាប្រហែលព្រះភិគនេយ្យស្ដេចចាម្ប ឝ្រីមារ
ប្រសូត?
នគរភ្វូណាន
សុគតគ.ស ២២៨
នគរភ្វូណាន

កុរុងផ្វានជិនឝឹង (ចិន:范金生, ភិងអ៊ិង:Fàn Jīnshēng, យ៉ាត់ផេង:faan6gam1sang1 រឺ ផ្វានកាំសាង) (គ.ស ?-២២៨) រជ្ជកាល (គ.ស ?-២២៨) ក្នុង​ពេល​ប្រតិបត្តិការ​មួយ ដោយ​ព្រះអង្គ​ចាប់​ផ្ដើម​មាន​ជំងឺ ព្រះអង្គ​បាន​បញ្ជូន​កូន​ឈ្មោះ ជិនឝឹង ឲ្យ​ដឹក​នាំ​ទ័ព​ចេញ​ច្បាំង​ជំនួស​ព្រះអង្គ។ ព្រះអង្គឝ្រីមារញ​ បាន​ទុក​ក្មួយ​ឈ្មោះ ធរណីន្ទ្រវម៌្ម​ ដែល​មាន​កងពល​ប្រមាណ​២០០០​នាក់ នៅ​ជិត​សម្រាប់​ការពារ។ ធរណីន្ទ្រវម៌្ម ជា​កូន​ប្រុស​របស់​បងស្រី​ព្រះអង្គ។ តែ មេទ័ព​ធរណីន្ទ្រ​បែរ​ជា​ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ធ្វើ​រដ្ឋប្រហារ សម្លាប់​កុរុងឝ្រីមារញ​ ជា​មា ហើយ​ប្រកាស​តាំង​ខ្លួន​ជា​ព្រះមហាក្សត្រ​នគរភ្វូណាន។ កាលបើ​ឡើង​សោយរាជ្យ​ភ្លាម ក៏​ចាត់​កងទ័ព​ឲ្យ​ចេញ​ទៅ​ធ្វើ​ឃាត​កូន​កុរុងឝ្រីមារញ ជិនឝឹង ដើម្បី​បំបាត់​កុំ​ឲ្យ​មាន​គូ​ប្រជែង​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​អាច​នាំ​មក​នូវ​ការ​សៅហ្មង​ទៅ​ថ្ងៃ​ក្រោយ។ ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ្រិស្តសករាជ​ ២៣០។ អ្នកប្រវត្តិវិទូ​ខ្លះ​មាន​ជំនឿ​ថា កុរុងផ្វានចាន (ព្រះចន្ទ្រ?) កាល​បើ​បាន​ក្លាយ​ទៅ​ជា​ព្រះមហាក្សត្រ​មាន​ព្រះ​នាម​ធរណីន្ទ្រវម៌្ម។ តាមមើល​ទៅ ព្រះរាជា​ដែល​សោយរាជ្យ​នៅ​នគរ​ភ្វូណានទាំងអស់ រួម​ទាំង​ស្តេច​ជ្រែក​រាជ្យ​ផង សុទ្ធតែ​មាន​ខ្សែ​លោហិត​រាជវង្ស​តែមួយ។

ព្រះរាជពង្សាវលី[កែប្រែ]

ឯកសារយោង[កែប្រែ]

គោរម្យងារសំរាប់រាជ្យ
មុនដោយ
កុរុងឝ្រីមារញ
កុរុងភ្វូណាន រឺ វ្យាធបុរ
២២៨
តដោយ
កុរុងធរណីន្ទ្រវម៌្ម
ព្រះរាជគោរម្យងារ
មុនដោយ
មិនស្គាល់
រជ្ជទាយាទនៃភ្វូណាន
ដើមសតវត្សទី៣-២២៨
តដោយ
មិនស្គាល់