ផ្សារហិរញ្ញវត្ថុ

ដោយវិគីភីឌា
Jump to navigation Jump to search

អ្នកសេដ្ឋកិច្ចបានប្រើប្រាស់ពាក្យ ទីផ្សារហិរញ្ញវត្ថុ ដែលមានន័យថា ទីផ្សារដែលមានមូលនិធិ(Fund)ត្រូវបានផ្ទេរពី អ្នកដែលមានមូលនិធិហួសពីសេចក្តីត្រូវការ ទៅអ្នកដែលខ្វះមូលនិធិ។ ទីផ្សារហិរញ្ញវត្ថុដែលមានដូចជា ទីផ្សារបំណុល (Bond Market)និងទីផ្សារហ៊ុន(Stock Market)មានលក្ខណៈសំខាន់ក្នុុងការធ្វើអោយមូលនិធិរបស់អ្នកដែលមិនប្រើប្រាស់វា អោយមានប្រសិទ្ធភាព ទៅអោយអ្នកដែលអាចប្រើប្រាស់មូលនិធិនោះប្រកបដោយប្រសិទ្ធភាពពោលគឺយក មូលនិធិនោះទៅធ្វើវិនិយោគទុន។

ទីផ្សារហិរញ្ញវត្ថុដែលមានដំណើរការល្អ គឺជាកត្តាដ៏សំខាន់ក្នុងការធ្វើអោយមានកំនើនសេដ្ឋកិច្ចខ្ពស់។ ទីផ្សារហិរញ្ញវត្ថុទន់ខ្សោយ គឺជាហេតុផលមួយដែលនាំអោយប្រទេសជាច្រើននៅក្នុងពិភពលោកនៅ​តែក្រ។ នេះបង្ហាញថាប្រទេសឧស្សាហកម្មឫ ប្រទេសអ្នកមាន មានទីផ្សារហិរញ្ញវត្ថុខ្លាំង។

នៅក្នុងទីផ្សារហិរញ្ញវត្ថុ អត្រាការប្រាក់លើប័ណ្ណបំណុល ថ្លៃប័ណ្ឌភាគហ៊ុននិងតំលៃរូបិយប័ណ្ណមានការប្រែប្រួលយ៉ាងខ្លាំង។ ដើម្បីស្វែងយល់ពីឥរិយាបថប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុទាំងក្នុងប្រទេសនិង​ឆាកអន្តរជាតិ ដែលត្រូវយល់ដឹងពីតួនាទីរបស់ទីផ្សារហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ចនិងត្រូវយល់ដឹងថាតើបំរែបំរួលទីផ្សារហិរញ្ញវត្ថុ មានផលប៉ះពាល់យ៉ាងដូចម្តេចចំពោះអ្នកសន្សំនិងអ្នកខ្ចី។

ស្ថាប័នហិរញ្ញវត្ថុ​[កែប្រែ]

ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋផ្តល់កំចីដល់អ្នកខ្ចីជាច្រើនអ្នកដោយរួមបញ្ចូលទាំងរដ្ឋាភិបាល សាជីវកម្ម IBM​ អ្នកជិតខាងអ្នក។ ដោយមិនដឹងខ្លួនផង អ្នកកំចីទាំងនេះ មិនផ្តល់កំចីដោយផ្ទាល់តាមរយៈ​ ទីផ្សារហិរញ្ញវត្ថុទេ តែផ្តល់កំចីដោយប្រយោលតាមរយៈស្ថាប័នហិរញ្ញវត្ថុ ដែលមានតួនាទីជា អន្តរការីហិរញ្ញវត្ថុ (Financial Intermediaries)។ អន្តរការីហិរញ្ញវត្ថុ​(Financial Intermediaries)គឺជាស្ថាប័នដែលមានដូចជា ធនាគារពាណិជ្ជ(Commercial Bank)សហជីបឥណទាន (Credit Union)សមាគមន៍សន្សំនិងកំចី (Savings and loan association) ធនាគារសន្សំសង្គហ (mutual savings bank) មូលនិធិសង្គហ(mutual funds) ក្រុមហ៊ុនហិរញ្ញវត្ថុ (Finance companies) ក្រុមហ៊ុនធានារ៉ាប់រង(Insurance Companies)និងមូលនិធិសោធន(Pension funds)ដែលខ្ចីនិងប្រមូលមូនិធិពីអ្នកសន្សំ ហើយបន្ទាប់ក៏យកប្រាក់ដែលបានប្រមួលបាននេះទៅអោយអាជីវកម្មក្នុងស្រុកមួយខ្ចី។ ដូចគ្នានេះដែរ ប្រសិនបើ អ្នកកាត់ប្រាក់ទុកក្នុងផែនការចូលនិវត្តន៍របស់មូលនិធិសោធន នោះអ្នកគ្រប់គ្រងមូលនិធិសោធន នឹងប្រើប្រាស់ប្រាក់នេះដើម្បីទិញប័ណ្ណភាគហ៊ុនសាជីវកម្ម SONY​ឫទិញប័ណ្ណបំណុលរតនាគារ​ឫទិញឧបករណ៍ផ្សេងទៀត។

មើលផងដែរ[កែប្រែ]