ពិធីបុណ្យចូលឆ្នាំខ្មែរ

ដោយវិគីភីឌា
Jump to navigation Jump to search

ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខឿនអរីយធម៌ដ៏ចំណាស់នៅភូមិភាគអាសុីអាគ្នេយ៍ហើយប្រជាជាតិនេះក៏មាននៅថ្ងៃចូលឆ្នាំរបស់ខ្លួនផងដែរ ដែលភាគច្រើនប្រជាជាតិប្រទេសនេះហៅខ្លួនឯងថា "ជនជាតិខែ្មរ" ។ ប្រវតិ្តពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជាមានតាំងពីបុរាណកាលនិងយូរយាណាស់មកហើយហើយមួយភាគធំគឺផ្សារភ្ជាប់និងសាសនាហិណ្ឌូ នាប្រទេសឥណ្ឌា និង ប្រទេស សេរីលង្កា ។ "ចូលឆ្នាំខ្មែរ" គឺជាឈ្មោះថ្ងៃបុណ្យខ្មែរដែលប្រារព្ធពិធីចូលឆ្នាំថ្មីតាមចន្ទគតិបុរាណ ឬ ហៅថា ថ្ងៃមហាសង្ក្រាន្ត ។ ជាការពិតណាស់ថ្ងៃចូលឆ្នាំពីបុរាណកាលប្រាររព្ធនៅខែ មករា តាមកំណត់ហេតុលោក ជីវ តាក្វាន់ ដែលមកដល់អាណាចក្រខ្មែរ ក្នុងឆ្នាំ ១២៩៦ ​នៃគ.ស នាសត្សវត៍ទី១៣ ក្រោយមកគេបានផ្លាសប្ដូរមកខែមេសាវិញ​យកតាម សុរិយាគតិ ហើយវាត្រូវនិងខែនៃដូវប្រមូលផលផងដែរ ។ ថ្ងៃឈប់សម្រាកមានរយៈពេលបីថ្ងៃដែលចាប់ផ្តើមនៅថ្ងៃចូលឆ្នាំថ្មីដែលជាធម្មតាវានៅថ្ងៃទី ១៣ ឬទី ១៤ ខែមេសាដែលជាដំណាច់រដូវប្រមូលផលនៅពេលដែលកសិកររីករាយនឹងផលដំណាំរបស់ពួកគេមុនពេលរដូវវស្សាចាប់ផ្តើម។ ប្រជាជនខ្មែរដែលរស់នៅក្រៅប្រទេសអាចជ្រើសរើសដើម្បីអបអរសាទរក្នុងអំឡុងពេលចុងសប្តាហ៍ជាជាងគ្រាន់តែពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា។ ចូលឆ្នាំខ្មែរស្របគ្នាជាមួយឆ្នាំថ្មីនៃពន្លឺព្រះអាទិត្យនៅក្នុងផ្នែកមួយចំនួននៃប្រទេសឥណ្ឌា ប្រទេសនេប៉ាល់ ប្រទេសស្រីលង្កា ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវនិង ប្រទេសថៃ ។ បុណ្យចូលឆ្នាំខ្មែរ ក៏មានរឿងព្រេងនិទានទាក់ទងផងដែរដែលជាការនិពន្ធពីជនជាតិខ្មែរផ្ទាល់ក្នុងការផ្សារភ្ជាប់ទៅនិងពុទ្ធសាសនា ដែលនិពន្ធនៅឆ្នាំ ១៩៦៩ ដោយលោក ត្រឹង ងា ដែលនិយាយពីការភ្នាល់ប្រស្នា ៣ខ រវាងអទិទេព ព្រហ្ម (មុខបួន) ជាមួយ អាវតា ព្រះវិស្ណុះ ដែលចាប់កំណើតជាក្មេងប្រុសម្នាក់ឈ្មោះ ធម្មបាលកុមារ ដែលចេះទាំងភាសាសត្វ និង បានរៀនចប់នៅគម្ពីរវេទផ្សេងៗជាច្រើន ហើយងាកមកគោរពនៅ ព្រះពុទ្ធសាសនាវិញ ការនិះពន្ធរបស់អ្នកស្រីបានល្បីដល់ប្រទេស ថៃ និង ឡាវ ដែលមានវប្បធម៌ស្រដៀងកម្ពុជាបានសុំចម្លងនៅរឿងព្រេងនិទាននេះ ។

  • ការពណ៌នាអត្ថបទទាំងមូលជាភាសាអង់គ្លេស Khmer New Year
Cambodian New Year
ឈ្មោះផ្លូវការ

Cambodian New Year

បុណ្យចូលឆ្នាំថ្មី
Also called Choul Chnam Thmey
ប្រារព្ធដោយ Khmers
Significance Marks the Cambodian New Year
Begins 14 April
Ends 16 April
កាលបរិច្ឆេទ 14 April
Related to South and Southeast Asian New Year

ចូលឆ្នាំនៅកម្ពុជាចែកចេញជា ៣ថ្ងៃ

  • មហាសង្រ្កាន្ត ជាពាក្យ កម្ចីពីឥណ្ឌា (Sankranti) ដែលប្រែថា តំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរណ៍ តាមទិសខ្សែរតែមួយក្នុងរយៈពេល ១២ខែ ។

ហើយជាពេលវេលាដែលទេពធីតាទាំង៧ ដែលលតំណាងឲភពទាំង៧ក្នុងប្រព័ន្ធព្រះអាទិត្យ យាងមកដល់ផែនដី ។ ថ្ងៃទីមួយប្រជាពលរដ្ឋ ត្រូវរៀបចំសំណែនសែនព្រេន និងគ្រឿង​សក្ការៈ​បូជា​ ដូចជា បាយ​សី​ ១គូ, ស្លា​ធម៌​ ១​គូ, ធូប​​ ៥, ទៀន ​៥, ទឹកអប់ ​១​គូ, ផ្កា​ភ្ញី, លាជ, ទឹក​ ១ ​ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែ​ឈើ​គ្រប់​មុខ និង ភាក្សាហារទៅតាមទេពធីតានីមួយៗ ដើម្បីកាត់ឆុងនៅឧបពមង្គល​​ និង សុំពរជ័យសេរីសួស្ដី ឬ បួងសួងបំណងប្រាថ្នា ផងដែរ ​។

  • វិរ:វ័នបត ជាដំណើរនៃការដង្ហែរក្បាល ព្រះព្រហ្ម ព័ទ្ធជុំវិញភ្នំកៃឡាស ចំនួន ៦០នាទី រួចយកក្បាលព្រះព្រហ្មនោះត្រឡប់ទៅទុកក្នុងគុហា គន្ធម៉ាលី នាភ្នំព្រះសុម៉ែ នាឯឋានសួគ៌វិញ ។

ថ្ងៃទីពីរនេះដែរ គេយក​ចង្ហាន់​ទៅ​ប្រគេន​​ភិក្ខុ​ទាំង​ឡាយ​នៅ​​តាម​វត្តអារាម អ្នកខ្លះគេចែកទានដល់អ្នកក្រខ្សត់ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេនភេសជ្ជៈ​ ដល់ភិក្ខុ​ទាំង​ឡាយ និមន្ត​ភិក្ខុ​សូត្រ​​ចម្រើន​ព្រះបរិត្ត និង​ សំដែង​ធម្ម​ទេសនាទាក់ទងអំពីប្រវត្តិព្រេងនិទាននៃពីធីបុណ្យចូលឆ្នាំខ្មែរ។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ភិក្ខុ​ទាំង​ឡាយ​ បង្សុកូលចេតិយ បញ្ជូន​មគ្គផល​ ដល់​វិញ្ញាណ​ក្ខន្ធបង​​ប្អូន ដែល​បាន​ស្លាប់​ទៅ ។

  • វារៈឡើងស័ក ការផ្លាសប្ដូរសករាជថ្មីនៃឆ្នាំសត្វទាំង១២ ហើយថ្ងៃទីបីនេះជាថ្ងៃផ្សារភ្ជាប់ទៅនិងពិធីស្រង់ព្រះ ដែលពុទ្ធបរិសថ្ថត្រូវយកទឹកស្រង់ព្រះ ហើយទឹកដែលហូរចេញពីព្រះគេយកទៅលប់លាងមុខដើម្បីបណ្ដេញនៅឧពទ្រុព្ទចង្រៃ ហើយពិធីស្រង់ព្រះនេះទាក់ទងនិងប្រវត្តិព្រះកែវមរកតផងដែរ ។ហើយកូនៗទាំងអស់ត្រូវស្រង់ព្រះរស់នៅក្នុងផ្ទះដើម្បីជាការលាងបាប​ ហើយជាការដឹងគុណឪពុកម្ដាយក្នុងការផ្ដល់កំណើតមកផងដែរ ចំនែកឯភិក្ខុសង្ឃត្រូវចេញមកស្រោចទឹកដល់ឧបាសក់ដើម្បីជំរះភាពឧបទ្រុព្ទចង្រៃនៃឆ្នាំចាស់ហើយលើករាសីនៅឆ្នាំថ្មីនាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ។

ទេពធីតាមហាសសង្ក្រាន្ត សម្ដែងកិរិយា

    • បេីចេញហែរនៅវេលាព្រឹកព្រលឹម ដល់ថ្ងៃត្រង់ (ទ្រង់ឈរ) ៦ : ០០ ព្រឹក > ១២ : ០០ ថ្ងៃត្រង់
    • បេីចេញហែរវេលាថ្ងៃត្រង់ ទល់នឹងព្រលប់ (ទ្រង់អង្គុយពាក់ឆៀង) ១២ : ០០ ថ្ងៃត្រង់ > ៦ : ០០ ល្ងាច
    • បើចេញហែរនៅវេលាព្រលប់ ទៅទល់អធ្រាត្រ (ទ្រង់ផ្ទំបេីកព្រះនេត្រ) ៦ : ០០ ល្ងាច > ១២ : ០០ អាធ្រាត
    • បេីចេញហែរនៅវេលាអធ្រាត្រ ទៅទល់ភ្លឺ (ទ្រង់ផ្ទំបិទព្រះនេត្រ) ១២ : ០០ រំលងអាធ្រាត > ៦ : ០០ ព្រឹក

ឈ្មោះទេពធីតាមហាសសង្ក្រាន្តទាំង ៧ និង គ្រឿងអាភរណៈ

ថ្ងៃតំណាង និង អម្ពរសំពត់ពណ៌ ព្រះនាម ផ្ការសៀតត្រចៀក គ្រឿងភារណៈសំលៀកបំពាក់ គ្រឿងអលង្ការត្បូង ភក្សាហារ សោយអាហារ គ្រឿងសាស្ត្រាវុធក្នុង ព្រះហ័ស្តស្ដាំ និង ព្រះហ័ស្តឆ្វេង យាន្តជំនិះ
     ថ្ងៃអាទិត្យ ទុង្សៈទេវី សៀតផ្កាទទឹម សំលៀកបំពាក់ពណ៌ក្រហម គ្រឿងប្រដាប់បទុមរាជ

(ត្បូងទទឹមពណ៌ក្រហម)

សោយផ្លែឧទុម្ពរ

(ផ្លែល្វា)

ស្តាំកងចក្រ ឆ្វេងខ្យងស័ង្ខ ពាហនៈ ឥន្ទ្រីនុ

(គ្រុឌ)

     ថ្ងៃច័ន្ទ គោរាគៈទេវី សៀតផ្កាអង្គារបុស្ស សំលៀកបំពាក់ពណ៌លឿង គ្រឿងប្រដាប់បុក្តា

(ត្បូងកណ្ដៀងពណ៌ស្វាយ)

សោយតេលំ (ប្រេង) ស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈព្យាឃៈ (ខ្លា)
     ថ្ងៃអង្គារ រាគ្សៈសាទេវី សៀតផ្កាឈូក សំលៀកបំពាក់ពណ៌ខ្មៅ គ្រឿងប្រដាប់មោរា

(ត្បូងកណ្ដៀងពណ៌ខៀវ)

សោយលោហិត (ឈាម) ស្តាំត្រីសូល៍ ឆ្វេងធ្នូ ពាហនៈ អស្សតរ (សេះ)
     ថ្ងៃពុធ មណ្ឌាទេវី សៀតផ្កាចម្ប៉ា

(ចំប៉ា)

សំលៀកបំពាក់ពណ៌ផ្ទៃមេឃ គ្រឿងប្រដាប់ពិទូរ្យ

(ត្បូងកណ្ដៀងពណ៌លឿង)

សោយទឹកដោះសិប្បិ

(ទឹកដោះស្រស់)

ស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ គទ្រភៈ (សត្វលា)
     ថ្ងៃព្រហស្បតិ៍ កិរិណនីទេវី សៀតផ្ការមណ្ឌា

(ផ្កាចំបុី)

សំលៀកបំពាក់ពណ៌បៃតង គ្រឿងប្រដាប់មរកត

(ត្បូងកណ្ដៀងពណ៌បៃតង)

សោយសណ្ដែក ល្ង ស្តាំកង្វេរដំរី ឆ្វេងស្នារ ពាហនៈ គុជ្សា (ដំរី)
     ថ្ងៃសុក្រ កិមិរ៉ាទេវី សៀតផ្កាចង្កុលណី

(ផ្ការំចង់)

សំលៀកបំពាក់ពណ៌ស គ្រឿងប្រដាប់បុស្សរាគម័

(ថ្លើមថ្មពណ៌ស)

សោយចេកណាំវ៉ា ស្តាំព្រះខ័ន ឆ្វេង ពិណ ពាហនៈ មហឹង្សា (ក្របី)
     ថ្ងៃសៅរ៍ មហោទរាទេវី សៀតផ្កាកណ្និកា

(ផ្កាម្លិះ)

សំលៀកបំពាក់ពណ៌ខៀវចាស់ គ្រឿងប្រដាប់នីលវត័ន៍

(ត្បូងកណ្ដៀងពណ៌ខ្មៅ)

សោយសាច់ទ្រាយ ពពួក ក្ដាន់ ឈ្លូស ស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈ មយូរ៉ា (ក្ងោក)

ប្រវត្តិរឿងចូលឆ្នាំខ្មែរ

ប្រវត្តិរឿងចូលឆ្នាំខ្មែរ ដែលទាក់ទងនិងតំណាលទេវៈកថាដូចតទៅ ៖ មានតំណាលថា នៅដើមនៃភទ្ទកប្បនាសម័យមានព្រះពុទ្ធសាសនាដែលលាយឡំទៅនិងហិណ្ឌូសាសនាមានសេដ្ឋីម្នាក់ដែលគោរពនៅព្រះពុទ្ធសាសនា លោកមានកូនប្រុសម្នាក់ឈ្មោះថា "ធម្មបាលកុមារ" ដែលមាននូវចំណេះវិជ្ជាដ៏វិសេស ចេះភាសាសត្វ ​និងបានរៀនចេះចប់គម្ពីរត្រៃវេទតាំងពីអាយុបាន ៩ឆ្នាំ ។ សេដ្ឋីបិតាបានសាង អាស្រមមួយឲធម្មបាលកុមារដើម្បីជាការធ្វើសម្មាធិ "ធម្មបាលកុមារ"បានក្លាយជាអាចារ្យក្មេងសមែ្តងមង្គលទេសនាផេ្សងៗដល់មនុស្សទាំងពួងផងក្នុងលិទ្ធិពុទ្ធសាសនា ។ គ្រានោះការសាបព្រោះព្រះពុទ្ធសាសនារបស់ធម្មបាលកុមារបានល្បីរន្ទឺដល់កបិលមហាព្រហ្ម "ទេវៈមុខ៤" ដែលជាអ្នកសមែ្តងមង្គលដល់មនុស្សទាំងពួងក្នុងលទ្ធិព្រហ្មញសាសនា។ ពេលនោះកបិលមហាព្រហ្ម បានប្រមើរមើលហើយឆ្ងល់ថាហេតុអ្វីបានជាអវតាព្រះវិស្ណុះទៅចាប់កំណើតជាធម្មបាលកុមារហើយប៊ែរជាទៅគោរពព្រះពុទ្ធសាសនាវិញ!ដើម្បីចង់ផ្ចាញ់ព្រះវិស្ណុះដែលចាប់កំណើតជាធម្មបាលកុមារ កបិលមហាព្រហ្មក៏ក្រឡាខ្លួនជាសមនៈព្រហ្ម (ពួកព្រាហ្មណ៍) យាងចុះមកសួរនៅចំនោទប្រស្នា "៣ប្រការ" ដល់ធម្មបាលកុមារ ដោយសន្យាទុកថា បើដោះប្រស្នាបានអត្មាដែលជាសមនៈព្រហ្មនេះនិងកាត់ក្បាលបូជា ចំពោះធម្មបាលកុមារ តែបើធម្មបាលកុមារដោះប្រស្នានេះមិនរួចទេ អត្មានិងកាត់ក្បាលធម្មបាលកុមារវិញ។ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ថៃ្ងសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹង ត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដហើយដូចេ្នះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យឆ្ងាយប្រសើរជាង។ ការគេចវេសរបស់ធម្មបាលកុមារបានទៅសំរាកនៅដើមត្នោតមួយដែលជាសំបុកសត្វឥន្រី្ទញីឈ្មោលមួយគូ ដែលសត្វឥន្ទ្រីនោះជាការក្រឡាខ្លួនរបស់ស្ដេចគ្រុឌដែលជាយាន្តជំនិះរបស់ព្រះវិស្ណុះដែលចាំជួយដល់ទ្រង់ដែលចាប់កំណើតជាអវតាមនុស្ស ។

    • ឥន្ទ្រីទាំងនោះធ្វើជាជជែកគ្នាថា៖
    • ឥន្ទ្រីញីសួរថា :តើព្រឹកនេះយើងបានអាហារអ្វីស៊ី?
    • ឥន្រី្ទឈ្មោលឆ្លើយថា : យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។
    • ឥន្រី្ទញីសួរថា ប្រស្នានោះដូចមេ្តច ?
    • ឥន្រី្ទឈ្មោលឆ្លើយថា : តើវេលាព្រឹកសិរីសួសី្តស្ថិតនៅត្រង់ណានៃមនុស្ស ?

"ប្រស្នាទី១ ត្រូវឆ្លើយថា នៅមុខ"ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ដើម្បីជាមង្គលពេលព្រឹក។​

    • ឥន្ទ្រីឈ្មោលបន្ត តើថៃ្ងត្រង់សិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? "ប្រស្នាទី២ ត្រូវឆ្លើយថា នៅដើមទ្រូង" ដែលហេតុនោះពេលថ្ងៃត្រង់ក្ដៅខ្លាំងទើបមនុស្សត្រូវយកទឹកលាងទ្រូងដើម្បីជាមង្គលពេលថ្ងៃ។
    • ឥន្ទ្រីឈ្មោលបន្តទៀត តើវេលាព្រលប់ចូលដេកសិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? "ប្រស្នាទី៣ ត្រូវឆ្លើយថា នៅជើងហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើងមុននិងចូលដេកដើម្បីជាមង្គលពេលយប់ព្រលប់។

ធម្មបាលកុមារបានលឺដូចេ្នះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ក៏ត្រឡប់ទៅអាស្រមវិញដើម្បីដោះប្រស្នានៅថៃ្ងទី៧ជាថ្ងៃចុងក្រោយដែលជាថ្ងៃអាទិត្យ។ ក្រោយមកធម្មបាលកុមារបានឆ្លើយដោះស្រាយប្រស្នានោះរួចពីសមនៈព្រហ្មនោះ សមនៈព្រហ្មនោះ ក៏សុខចិត្តចាញ់និងកាត់ក្បាលដើម្បីបូជា ។ សមនៈព្រហ្មនោះមុននិងកាត់ក្បាលបានក្រឡាខ្លួនជាកបិលមហាព្រហ្មវិញ រួចហៅទេពធីតាទាំង ៧អង្គដែលជាបុត្រីខ្លួន មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ក្បាលបូជាចំពោះធម្មបាលកុមារ ដែលចាញ់ភ្នាល់ប្រស្នានោះ តែបើដាក់ក្បាលបិតានៅលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ ហើយបើបោះទៅលើអាកាសនិងគ្មានភ្លៀងរាំងស្ងួត បើចោលក្នុងមហាសមុទ្រទឹកនិងរីងស្ងួតហួតអស់ ចូរបុត្រីយកទៅតម្កល់នៅ (ភ្នំព្រះសុម៉ែ) ដូចេ្នះសូមបុត្រីទាំង៧ យកពានមកទទួលក្បាលរបស់បិតា បណ្ដាំចប់ហើយ កបិលមហាព្រហ្មក៏កាត់ក្បាលហុច ទៅឲ្យ នាងទុង្សៈទេវីដែលជាកូនច្បង ។ នាង ទុង្សៈទេវី ក៏យកពានទៅទទួលក្បាលបិតា ហើយហោះហើរហែរប្រទក្សិណភំ្នកៃឡាសចំនួន ៦០នាទីហើយក៏យកជើងពានដែលទ្រក្បាលបិតានោះទៅប្រតិស្ឋានទុក ក្នុងមណ្ឌលនៅក្នុងគុហាគន្ធមាលី នៃភំ្នព្រះសុម៉ែរុ នៅឯឋានសួគ៌ រួចបូជានៅគឿ្រងទិព្វផេ្សងៗ។ ក្រោយមកទេពធីតាទាំង៧អង្អ ក៏ប្រសិដ្ឋនាម ធម្មបាលកុមារថា (ព្រះពិស្ណុះការណ៍) ដោយប្រែមកថា "ព្រះវិស្សកម្មទេវបុត្រ" ហើយបានឲត្បូងកែវ ៧គ្រាប់ឈ្មោះថា "ភគវតីសភា" ទៅធម្មបាលកុមារ ។

    • ត្បូងពណ៌ក្រហម (ឈ្មោះថាបទុមរាជ) ឆ្លាក់ជារូបព្រះឥន្ទ្រ ព្រះកែវភ្លើង ព្រះនៃពន្លឺ ។
    • ត្បូងពណ៌ស្វាយ (ឈ្មោះថាបុក្តា) ដាក់ក្នុងដងព្រួញ របស់ព្រះពិស្ណុះការណ៍ ឬ ព្រះរាម ។
    • ត្បូងពណ៌ខៀវ (ឈ្មោះថាមោរ៉ា)ដែលចុងក្រោយ ក្លាយជារបស់នាង អរក្ខៈទេវី ទេវតាតំណាងឲផ្គរលាន់ តមករឿងព្រេង មណីមេខាលា ។​
    • ត្បូងពណ៌លឿង (ឈ្មោះថាពិទូរ្យ) ធ្វើជាគ្រាប់ភ្នែក ដាក់ក្នុងព្រះនេត្ររូបចម្លាក់ ព្រះសិរិអារ្យមេត្រី ដែលជាព្រះពុទ្ធចុងក្រោយនៃសាសនា របស់ព្រះពុទ្ធទាំង ៥ព្រះអង្គ ។
    • ត្បូងពណ៌បៃតង (ឈ្មោះថាមរកត) ឆ្លាក់ជារូបព្រះពុទ្ធអង្គព្រះកែវមរកត
    • ថ្លើមថ្មពណ៌ស (ឈ្មោះថាបុស្សរាគម័) បានកើតជាស្វា សហនុមាន
    • ត្បូងនីលពណ៌ខ្មៅ (ឈ្មោះថានិលវត័ន៍) បានកើតជាស្វាខ្មៅ ឈ្មោះ និលភ័ក្រ អ្នកនាំសាររបស់ព្រះរាម ។

ត្បូងទាំង ៧គ្រាប់តមកដំណើរ (រឿងរាមកេរ្តិ៍) នៅពេលដែលព្រះពិស្ណុះការណ៍ធំពេញវ័យ នាងកោសកល្យាណ ដែលត្រូវជាមហេសី ព្រះបាទទស្សវង្ស បានយកទ្រង់ធ្វើជាកូន ហើយនាំចូលទៅក្នុងរាជវាំងរួចតែងតាំងទ្រង់ជា ព្រះរាម ។ ជាចុងក្រោយ លុះដល់គម្រប់ ១ឆ្នាំជា សង្រ្កាន្តនាងទេពធីតាទាំង៧ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ក្បាលកបិលមហាព្រហ្មដែលជាបិតាខ្លួន ចេញមកហែរប្រទក្សិណ ភំ្នកៃឡាស រាល់ៗឆ្នាំហើយត្រឡប់យកក្បាលព្រះព្រហ្មទៅទុកក្នុងគុហាគន្ធមាលី នាព្រះសុម៉ែ នាឋានទេវលោកវិញ ។ [១]

បកស្រាយ អំពីប្រភពដែលកើតមានទេពធីតាសង្ក្រាន្តទាំង៧

ព្រះព្រហ្ម ជាអាទិទេពចំបងបំផុតនៃព្រាហ្មណ៍សាសនា ព្រោះព្រះព្រហ្មជាអ្នកបង្កើតលោក ភាវៈ ធម្មជាតិ ទាំងអស់នឹងគម្ពីរវេទពោលគឺជាអ្នកសាងលោក។

លក្ខណៈពិសេសសំគាល់ព្រះព្រហ្ម ៖

  • មុខបួន
  • ដៃបួនកាន់គម្ពីរវេទ ឬ ផ្កាឈូក
  • កាយសម្បុរក្រហម
  • កេតនភណ្ឌ ថូផ្កា ថាស ស្លាបព្រា
  • ពាហនៈ សត្វហង្សជាយានជំនិះ
  • មហេសីទី1 នាងហ្គ៉ាយ៉ាទ្រី នាងមិនមានកូននោះទេ ទើបព្រះព្រហ្មឲនាងផឹកអង្កាំប្រាំពីរគ្រាប់ ដែលនៅក្នុងកេតនភណ្ឌ ថូផ្កា របស់ព្រះព្រហ្ម ហើយបង្កើតបានបុត្រីទាំង៧ តំណាងឲ

ថ្ងៃទាំង៧នៅលើផែនដីមាន នាងសង្ក្រាន្ត (ទុង្សៈទេវី) (គោរាគៈទេវី) (រាគ្សៈសាទេវី) (មណ្ឌាទេវី) (កិរិណនីទេវី) (កិមិរ៉ាទេវី) (មហោទរាទេវី) ។

  • មហេសីទី2 នាងសារ៉ាវត្តី នាងមានបុត្របីអង្គ (ទក្សៈ) (ភុគ៌ៈ) (សន្ធិយា) ។

ទំនៀមចូលឆ្នាំ

ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​ វនបត, ថ្ងៃទី៣ ជាថ្ងៃ​ ឡើងស័ក។ រីឯការ​កំណត់ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្ត។

ចាប់​ពី​សម័យ​​ក្រុង​នគរធំ​​មក​ ​ប្រទេស​ខ្មែរ​​​ប្រើ​វិធី​គិត​​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួនចន្ទគតិ (ដំណើរនៃ​ព្រះចន្ទ) ទើប​​ខ្មែរ​កំណត់​យក​ខែ​ មិគ​សិរ ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែកក្តិក ជា​ខែ​ទី ១២។ សម័យ​ក្រោយ​​មក ​​ប្រទេស​ខ្មែរ​ប្តូរ​ទៅ​​​ប្រើ​​វិធី​គិត​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន​ សុរិយគតិ (ដំណើរនៃ​ព្រះអាទិត្យ)។ ពេល​នោះ​ហើយ​ដែល​ខ្មែរ​​កំណត់​​ចូល​ឆ្នាំ​​ក្នុង​​ខែចេត្រ (ខែទី ៤) ព្រោះ​ក្នុង​ខែ​នេះ​ ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ចេញ​ពី​ មីនរាសី ​​ចូល​កាន់ ​មេ​សរាសី។ ​ថ្ងៃ​ចូល​ឆ្នាំរ​មែង​ត្រូវ​លើថ្ងៃ​ទី ១៣ នៃខែ​ មេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែបើសិនឆ្នាំថ្មីមានថ្ងៃជាន់គ្នានឹងឆ្នាំចាស់ (ឧ: ថ្ងៃអាទិត្យក្នុងថ្ងៃ ១៣ នៃឆ្នាំចាស់ដូចឆ្នាាំបន្ទាប់) គេត្រូវលើកថ្ងៃចូលឆ្នាំមួយថ្ងៃ (ថ្ងៃ ១៤) ហើយថ្ងៃចូលឆ្នាំ ជាអតិបរមាមិនអោយហួសពីថ្ងៃ ១៦។ មហាសសង្ក្រាន្ត ​ប្រើ​របៀប​គន់គូរ​តាម ​សុរិយគតិ​ មាន​ឈ្មោះ​ថា "សាមញ្ញសង្ក្រាន្ត" (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​ សង្ក្រាន្ត)។ មហាសង្ក្រាន្ត ដែល​ប្រើ​របៀប​គន់​គូរ​តាមចន្ទគតិ ​ហៅថា "អាយន្តសង្ក្រាន្ត" (វេលាដែលព្រះអាទិត្យដើរ​បញ្ឈៀង ​មិន​ត្រង់​ពី​លើ)។ គេ​នៅ​ប្រើ​ចន្ទ​គតិ ​ដោយ​យោង​ទៅ​សុរិយគតិ ព្រោះ​ចន្ទគតិ​មាន​ទំនាក់ទំនង​នឹង​ ពុទ្ធប្បញ្ញត្តិច្រើន។ ចំណែក​ឯថ្ងៃ​ចូលឆ្នាំតាមចន្ទគតិ​ មិន​​ទៀង​ទាត់​ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​​ក្នុង​វេលា​រនោច​។ ប៉ុន្តែ​នៅ​ក្នុង​រវាង ​១ ​ខែ គឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ ចេត្រ និង ​មិន​ហួស​ថ្ងៃ ៤ ​កើត ខែ ​ពិសាខទេ។ ដូចនេះ​ សង្ក្រាន្តខ្លះ​ អាចធ្លាក់​ទៅ​ក្នុង​ខែ ​ពិសាខ

ទំនៀមផ្សេងៗ ដែល​ប្រជាជន​​ខ្មែរ​​រៀបចំ​តាម​ប្រពៃណី​​ មាន​ដូច​តទៅ ៖ ​

  • ពេល​មុន​ចូល​ឆ្នាំ ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ សំអាត​ផ្ទះ​សម្បែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក និង ​កាត់​សំលៀក​បំពាក់​ថ្មីៗ ​ជា​ដើម។
  • ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​ គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ សំរាប់​ទទួល​ទេវតា​ថ្មី​ ចំណែក​​ផ្ទះ​​សម្បែង ​គេ​តុបតែង​រំលេច​ដោយ​អំពូល ​អគ្គិសនី ខ្សែ​តូចៗ ​ចម្រុះ​​ពណ៌ ឬ​ចង្កៀង​គោម គ្រប់​ពណ៌​ សំរាប់​ទទួល​ទេព្តា​ថ្មី​។ លុះ​ដល់​វេលា​កំណត់​ ទេព្តាថ្មី​យាង​មក គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​ សុំ​សេចក្តី​សុខ​ចម្រើន ​គ្រប់​ប្រការ ​ពី​ទេព្តា​ថ្មី។ ចំពោះ​គ្រឿង​សក្ការៈ ​និង ​ក្រយា​ស្ងើយ ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តម្រូវ​​តាម​ចិត្ត​ទេវតា​ដែល​នឹង​​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ។ រី​ឯ​ពិធី ៣ ​ថ្ងៃ​ នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ ៖
    • ថ្ងៃទី ១ ៖ គេ​ត្រូវជួបជុំគ្រួសារ ត្រៀមអុចធូបបន់ស្រន់ទទួលទេវតាឆ្នាំថ្មីដែលចុះមកដើម្បីសុំនូវសេចក្ដីសុខ ហើយនិងការបន់ស្រន់សុំសំរេចនូវបំណងប្រាថ្នាអ្វីមួយពីទេវតាឆ្នាំថ្មី បន្ទាប់មកកូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់ ​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា ​ជា​ដើម ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នកក្រីក្រ​ទៀត​ផង ។
    • ថ្ងៃទី ២ ៖ គេយក​ចង្ហាន់​ទៅ​ប្រគេន​​ភិក្ខុ​ទាំង​ឡាយ​នៅ​​តាម​វត្តអារាម ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេនភេសជ្ជៈ​ ដល់ភិក្ខុ​ទាំង​ឡាយ និមន្ត​ភិក្ខុ​សូត្រ​​ចម្រើន​ព្រះបរិត្ត និង​ សំដែង​ធម្ម​ទេសនា។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ភិក្ខុ​ទាំង​ឡាយ​ បង្សុកូលចេតិយ បញ្ជូន​មគ្គផល​ ដល់​វិញ្ញាណ​ក្ខន្ធបង​​ប្អូន ដែល​បាន​ស្លាប់​ទៅ។
    • ថ្ងៃទី ៣ ៖ ពេល​ព្រឹក​គេនិមន្តព្រះរស់នៅក្នុងផ្ទះដែលយើងហៅថាឪពុកកម្ដាយដើម្បីស្រង់ទឹកលាងបាប និង ជាការដឹងគុណផង ពេលថ្ងៃគេទៅស្រង់ព្រះពុទ្ធបដិមាដើម្បីយកទឹកមកលប់លាងមុខដើម្បីជំរះនៅឧបទ្រុព្ទចង្រៃផ្សេងៗ រួចគេនិមន្ត​ភិក្ខុ​ទាំង​ឡាយ​សូត្រ​ឆ្លង​ភ្នំខ្សាច់ ពេល​ល្ងាចភិក្ខុ​សង្ឃត្រូវចេញទៅស្រង់​ទឹកជូនឧបាសក់នៅតាមភូមិស្រុកវិញដើម្បីជំរះនៅឧបទ្រុបចង្រៃក្នុងឆ្នាំចាស់ ដើម្បីបញ្ជាក់អត្ថន័យថា ការធ្វើអំពើល្អទៅ អំពើល្អនិងត្រលប់សងមកវិញ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​ទាំងបីថ្ងៃនេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​ល្បែង ទាញព្រ័ត្រ ស្ដេចចង់ បោះ​អង្គញ់ ចោល​ឈូង លាក់​កន្សែង ខ្លែងឆាបកូនមាន់​ ជា​ដើម និង ​មាន​របាំត្រុដិ (ច្រើន​មាន​នៅបាត់ដំបង និង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​តាមចង្វាក់ភ្លេងសម័យ តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ។ អ្នក​​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត អ្នក​ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម

អត្ដន័យ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

រៀង​​រាល់​ឆ្នាំ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ពិធី បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ថ្ងៃ​ទី ១៣ ខែ​មេសា​ (យូរ​ៗម្ដង ថ្ងៃ​ ១៤ ឬ ១៥ ឬ ១៦ ខែមេសា) ត្រូវ​​នឹង​ខែចេត្រ ឬពិសាខ នៃ​ចន្ទគតិ។
ជនជាតិណាក៏ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះ​យើងយល់ថាបុណ្យចូលឆ្នាំថ្មី មានអត្ថន័យ​ជ្រាលជ្រៅ។ ខ្មែរ​មានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល​ ឧបទ្រព្យ​ចង្រៃផ្សេងៗ​ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត បាន​ប្រព្រឹត្ដ​អំពើ​សៅហ្មង មិនគប្បី។​ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីឲ្យ​អស់​កង្វល់ ហើយ​ឲ្យ​មាន​សិរី​សួស្ដី មានសិរី​សូស្ដីមានសុភមង្គលនៅក្នុងឆ្នាំថ្មី។

ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ពួក​គេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ទៅប្រករបរចិញ្ចឹមជិវិតនៅទី​ឆ្ងាយ ៗ។ លុះដល់ឆ្នាំថ្មី គេ​បាន​វិល​មក​ជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរការនឹករឭក និង​បំបាត់ការនឿយហត់ពីការងារផង។ រួច​ទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកប​របរ​ដោយ​ជោគជ័យ និង អាយុយឺន​យូរ។ ម្យ៉ាងទៀត ពិធីបុណ្យចូលឆ្នាំថ្មី​គឺជាប្រពៃណីអាចបណ្ដុះស្មារតីស្រឡាញ់​រាប់​អាន​គ្នារវាង​អ្នក​​ភូមិ​ស្រុក​ជិតខាងគ្នា ជាកត្ដាបង្កើតសាមគ្គីភាពជាតិ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះ​ទេ តែ​គេ​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ដ​អារាម​ ដែល​ជាមជ្ឈមណ្ឌល​អប់​រំ​ឲ្យមាន​ការ​មនុស្សធម៌ និង សាមគ្គីភាព។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មាន​អត្ថន័យ​ធំធេង​យ៉ាង​នេះ ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពៃណីជាតិ​តាំង​ពី​ដើម​រហូត​មក។

និមិត្ត​សញ្ញា​តំណាង​ឲ្យ​រាសី​ ឬ ខែ​នីមួយៗ​ក្នុង​ប្រក្រតីទិន​ខ្មែរ

ដោយ​សារ​ប្រទេស​ខ្មែរ​បាន​ទទួល​ឥទ្ធិពល​សាសនា​ព្រាហ្មណ៍​ (លទ្ធិហិណ្ឌូ) ទើប​ជនជាតិ​ខ្មែរ​នៅ​តែ​បន្ត​ប្រើប្រាស់​ក្បួន​គម្ពីរ​ សាស្ត្រា​បុរាណ​របស់​លទ្ធិ​ព្រាហ្មណ៍​ក្នុង​ការ​គិតគូរ​រៀបចំ​ធ្វើ​កិច្ច​នានា​ខាង​សាសនា។ ​តាម​ក្បួន​តារាសាស្ត្រ​ ឬ​ហោរាសាស្ត្រ​បុរាណ​នៃ​លទ្ធិ​ព្រាហ្មណ៍ គេ​​យល់​ថា​ផ្ទៃ​មេឃ​មាន​រាង​ដូច​ជា​រង្វង់​មូល​ និង​ នៅ​ស្ងៀម​មួយ​កន្លែង​ដូច​ជា​ផែន​ដី​ដែរ។ គេ​យល់​ថា​​ព្រះ​អាទិត្យ​ដើរ​ជុំ​វិញ​ផែន​ដី​ តាម​គន្លង​គោចរ​ដែល​មាន​រូប​សណ្ឋាន​ដូច​ជា​រង្វង់​ ទើប​ពួក​គេ​ហៅ​ថា រាសីចក្រ ឬ ចក្ររាសី (រង្វង់​រាសី) ដែល​ត្រូវ​នឹង​មួយ​ឆ្នាំ។

ដោយ​សារ​តែ​ពួក​គេ​មើល​ឃើញ​នៅ​លើ​លំហ​មេឃ​មាន​ផ្កាយ​ (តារា) ជា​ច្រើន​នៅ​​ក្បែរៗ​គ្នា​ហើយ​មាន​សណ្ឋាន​ដូច​ជា​រូប​ផ្សេងៗ ដូច​ជា​រូប​ចៀម​ឬ​​ពពែ​ឈ្មោល, គោឈ្មោល, មនុស្ស​ប្រុស​ស្រី​, ក្តាម, សិង្ហ, ស្រីក្រមុំ, ​ជញ្ជីង, ខ្ទួយ, ធ្នូ, ត្រីមករ (ត្រីថ្ករ ឬ​ ត្រី​ឆ្លាមមករ), ក្អម, និង ត្រី ដូច្នេះ​ហើយ​ទើប​ពួក​​គេ​ដាក់​ឈ្មោះ​បណ្តុំ​ផ្កាយ​ (នក្ខត្តឫក្ស ឬ នក្សត្រ) តាម​រូប​ភាព​ស្រដៀង​ទាំង​នោះ។ ពួក​គេ​ចែក​ផ្ទៃ​មេឃ​ជា​ ១២ ចំណែក ឬ ​ល្វែង(រាសី) ដោយ​ដាក់​ឈ្មោះ​ចំណែក​​នីមួយៗ​ស្រប​តាម​រូប​រាង​នៃ​បណ្តុំ​ផ្កាយ ដូច​ជា​ មេសៈ ឬ​មេសរាសី ឧសភៈ ឬឧសភរាសី មិថុនៈ ឬ​មិថុនរាសី, កក្កដៈ ឬកក្កដរាសី សីហៈ ឬសីហរាសី កញ្ញា ឬ​កញ្ញារាសី តុលា ឬតុ​លារាសី វិច្ឆិកៈ ឬ​វិច្ឆិករាសី ធនុ ឬ​ធនុរាសី មករៈ ឬ​មកររាសី កុម្ភៈ ឬ​កុម្ភរាសី និង មីនៈ ឬ​មីនរាសី។ ដោយ​សារ​តែ​ពួក​គេ​កំណត់​យក​​មេសរាសី (ខែ​មេសា) ជា​រាសី​ទី​មួយ​ ទើប​​ជនជាតិ​ខ្មែរ​ចាប់​គិត​​ថា​ខែ​ ចេត្រ ជា​ខែ​ទី​មួយ​នៃ​​ឆ្នាំថ្មី ហើយ​ក៏​ប្រារព្ធ​ធ្វើ​កិច្ច​ចូល​ឆ្នាំ​ថ្មី​នៅ​ខែ​ ចេត្រ តាម​លំអាន​រៀង​មក។ នេះ​គឺ​ដោយ​សារ​ខ្មែរ​ប្រើ​ក្បួន​គិត​ថ្ងៃ​តាម​សុរិយគតិ។

បើ​តាម​ក្បួន​ចន្ទគតិ ខែមិគសិរ គឺ​ជា​ខែ​ទី​មួយ​នៃ​ឆ្នាំ​ថ្មី។ តាម​ក្បួន​សុរិយគតិ​របស់​លទ្ធិព្រាហ្មណ៍ គេ​គិត​ថា​នៅ​ខែ មេសា ​ព្រះអាទិត្យ​ចរ​ចេញ​ពី​មីនរាសី បណ្តុំ​ផ្កាយ​រាង​ដូច​ត្រី) ចូលទៅ​កាន់​ ​មេសរាសី បណ្តុំ​ផ្កាយ​រាង​ដូច​ចៀម​ឬ​​ពពែ​ឈ្មោល)។ ការ​ចរចេញ​របស់​​​​ព្រះអាទិត្យ​ពី​រាសី​មួយ​ទៅ​កាន់​រាសី​មួយ​ហៅ​ថា សង្ក្រាន្ត ឬ សង្ក្រាន្តិ។ ក្នុង​មួយ​ឆ្នាំ​មាន ១២ សង្ក្រាន្ត។ ដោយ​សារ​តែ​ពួក​ព្រាហ្មណ៍​​កំណត់​យក​ មេសរាសី​ ជា​រាសី​ទី​មួយ (រាសី​តំបូង រាសី​ក្បាល រាសី​ធំ ឬ មហារាសី) ទើប​គេ​ហៅ​សង្ក្រាន្ត​នៅ​ខែ ​មេសា ​ថា មហាសង្ក្រាន្ត គឺ​ដំណើរ​ឆ្លង​កាត់​របស់​ព្រះ​អាទិត្យ​ ពី​ចក្ររាសី​នៃ​ឆ្នាំ​ចាស់​ ទៅ​កាន់​ចក្ររាសី​នៃ​ឆ្នាំ​ថ្មី។


ក្នុងអំលុងបុណ្យចូលឆ្នាំខ្មែរ យុវជន យុវតី បានប្រមូលផ្តុំគ្នាលេង ល្បែងប្រជាប្រិយ ប្រពៃណី ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រាត់។ នេះជាល្បែងដែលប្រជាជនខ្មែរនិយមចូលចិត្តលេងតាំងពីរដើមមករហូតដល់បច្ចុប្បន្ននេះ។ ក្នុងផ្នែកខ្លះនៃប្រទេសកម្ពុជា ដូចជា ខេត្តសៀមរាប និង បាត់ដំបង ឫខេត្តមួយចំនួនទៀតគេលេងល្បែងទាំងនោះ។ បុរសម្នាក់ជិះឈើកោងមួយ ដោយពាក់ក្បាលរមាំង នៅលើក្បាល និងមានចង្ក្រងនៅខាងក្រោយ ដូចជាកន្ទុយរមាំង។ បុរសពីនាក់ទៀតត្រៀមខ្លួនដើម្បីប្រម៉ាញ់ ដោយមានកាន់ធ្នូរក្នុងដៃ។ នៅពេល ទទួលបានទេយ្យទានហើយ ពួកគេបរិច្ចាគសំរាប់ជាទេយ្យវត្ថុសំរាប់ព្រះសង្ឃនៅវត្ត។ ក្នុងភូមិតាមបណ្ដោយដងទន្លេមេគង្គ ស្រ្តីខេត្តកណ្ដាល ប្រមូលផ្ដុំគ្នាទៅលេងនៅវត្ត។ សកម្មភាព នេះត្រូវគេជឿថានឹងធ្វើឲ្យក្រពើស្ងប់ស្ងាត់។ ទំនៀមទំលាប់នេះ មានប្រភពយូរលង់ណាស់មកហើយនៅពេលដែលមានក្រពើជាច្រើនក្បាល បានរស់នៅក្នុងទន្លេ។ ភូមិខ្លះ ប្រជាជនជាន់រូបសំនាក ដើម្បីឲ្យខ្មោចព្រាយ រស់នៅតាមដើមឈើជិតៗវត្ត ស្ងប់ស្ងាត់ ហើយសុំសេចក្ដីសុខក្នុងឆ្នាំថ្មី ចូលមក ដល់ខ្លួននិងក្រុមគ្រួសារផង។ ប្រជាជនខ្មែរ បានប្រមូលផ្ដុំគ្នាទៅលេងវត្ត ទៅលេងតាមមាត់សមុទ្រ រមណីដ្នានឬ តាមប្រាសាទនានា ដែលមាននៅក្នុងប្រទេសឬក្រៅប្រទេស ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំ ខ្មែរប្រពៃណីជាតិហើយប្រជាជនខ្លះជួមជុំបង ប្អូនគ្រួសារញាតិមិត្តនៅឯផ្ទះរបស់ពួកគេដោយក្ដីរីករាយ។

ឯកសារយោង

មើលផងដែរ