កូរ៉េខាងត្បូង៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
File renamed: File:Bifyu 3.jpgFile:경주 불국사 청운교 및 백운교.jpg File renaming criterion #2: Change from completely meaningless names into suitable names, according to what the...
Bot: Migrating 188 interwiki links, now provided by Wikidata on d:q884 (translate me)
បន្ទាត់ទី១២០៖ បន្ទាត់ទី១២០៖
[[ចំណាត់ថ្នាក់ក្រុម:អាស៊ី]]
[[ចំណាត់ថ្នាក់ក្រុម:អាស៊ី]]


[[ace:Korèa Seulatan]]
[[af:Suid-Korea]]
[[als:Südkorea]]
[[am:ደቡብ ኮርያ]]
[[an:Coreya d'o Sud]]
[[ang:Sūþcorēa]]
[[ar:كوريا الجنوبية]]
[[arz:كوريا الجنوبيه]]
[[as:দক্ষিণ কোৰিয়া]]
[[ast:Corea del Sur]]
[[az:Cənubi Koreya]]
[[ba:Көньяҡ Корея]]
[[bar:Südkorea]]
[[bat-smg:Pėitū Kuoriejė]]
[[bcl:Sur nin Korea]]
[[be:Паўднёвая Карэя]]
[[be-x-old:Рэспубліка Карэя]]
[[bg:Южна Корея]]
[[bn:দক্ষিণ কোরিয়া]]
[[bo:ལྷོ་ཀོ་རི་ཡ།]]
[[bpy:খা কোরিয়া]]
[[br:Republik Korea]]
[[bs:Južna Koreja]]
[[bug:Korea Selatan]]
[[bxr:Урда Солонгос]]
[[bxr:Урда Солонгос]]
[[ca:Corea del Sud]]
[[cdo:Hàng-guók]]
[[ceb:Habagatang Korea]]
[[chr:ᎤᎦᎾᏭ ᎢᏗᎵ ᎪᎴᎠ]]
[[ckb:کۆریای باشوور]]
[[crh:Cenübiy Koreya]]
[[cs:Jižní Korea]]
[[csb:Repùblika Kòreji]]
[[cy:De Corea]]
[[da:Sydkorea]]
[[de:Südkorea]]
[[diq:Koryaya Veroci]]
[[diq:Koryaya Veroci]]
[[dsb:Pódpołdnjowa Koreja]]
[[dv:ދެކުނު ކޮރެއާ]]
[[dz:ལྷོ་ཀོ་རི་ཡ་]]
[[ee:South Korea]]
[[el:Νότια Κορέα]]
[[en:South Korea]]
[[eo:Sud-Koreio]]
[[es:Corea del Sur]]
[[et:Lõuna-Korea]]
[[eu:Hego Korea]]
[[ext:Corea el Sul]]
[[fa:کره جنوبی]]
[[fi:Korean tasavalta]]
[[fiu-vro:Lõunõ-Korea]]
[[fo:Suðurkorea]]
[[fr:Corée du Sud]]
[[frp:Corê du Sud]]
[[fy:Súd-Korea]]
[[ga:An Chóiré Theas]]
[[gag:Üülen Koreya]]
[[gan:韓國]]
[[gd:Coirèa a Deas]]
[[gl:Corea do Sur - 한국]]
[[gn:Yvykorea]]
[[gu:દક્ષિણ કોરિયા]]
[[gv:Yn Chorea Yiass]]
[[hak:Thai-hôn Mìn-koet]]
[[he:קוריאה הדרומית]]
[[hi:दक्षिण कोरिया]]
[[hif:South Korea]]
[[hr:Južna Koreja]]
[[hsb:Južna Koreja]]
[[ht:Kore disid]]
[[hu:Dél-Korea]]
[[hy:Կորեայի Հանրապետություն]]
[[ia:Corea del Sud]]
[[id:Korea Selatan]]
[[ie:Sud-Korea]]
[[ilo:Abagatan a Korea]]
[[io:Sud-Korea]]
[[is:Suður-Kórea]]
[[it:Corea del Sud]]
[[ja:大韓民国]]
[[jbo:snanu zei .xanguk]]
[[jv:Koréa Kidul]]
[[ka:სამხრეთი კორეა]]
[[kbd:КӀэрей Республикэ]]
[[ki:South Korea]]
[[kk:Корея Республикасы]]
[[kl:Korea Kujalleq]]
[[kn:ದಕ್ಷಿಣ ಕೊರಿಯಾ]]
[[ko:대한민국]]
[[krc:Корея Республика]]
[[ku:Komara Korêyê]]
[[kv:Корея Республика]]
[[kw:Korea Dhyhow]]
[[ky:Корея Республикасы]]
[[la:Respublica Coreana]]
[[lad:Korea del Sud]]
[[lb:Republik Korea]]
[[lez:Республика Корея]]
[[li:Zuud-Korea]]
[[lij:Corea do Sud]]
[[lmo:Curea del Süd]]
[[ln:Kore ya Sidi]]
[[lo:ປະເທດເກົາຫຼີໃຕ້]]
[[lt:Pietų Korėja]]
[[lv:Dienvidkoreja]]
[[mg:Korea Atsimo]]
[[mhr:Кечывалвел Корей]]
[[mi:Kōrea-ki-te-tonga]]
[[mk:Република Кореја]]
[[ml:ദക്ഷിണ കൊറിയ]]
[[mn:Өмнөд Солонгос]]
[[mr:दक्षिण कोरिया]]
[[ms:Korea Selatan]]
[[mt:Korea t'Isfel]]
[[my:ကိုရီးယားသမ္မတနိုင်ငံ]]
[[na:Ripubrikin Korea]]
[[nah:Corea Huitztlāmpa]]
[[nap:Corea d%27%27o Sud]]
[[nap:Corea d%27%27o Sud]]
[[nds:Süüdkorea]]
[[nds-nl:Zuud-Korea]]
[[ne:दक्षिण कोरिया]]
[[nl:Zuid-Korea]]
[[nn:Sør-Korea]]
[[no:Sør-Korea]]
[[nov:Sud Korea]]
[[nrm:Corée du Sud]]
[[nv:Kolíya Bikéyah Shádiʼááhjí Siʼánígíí]]
[[oc:Corèa del Sud]]
[[or:ଦକ୍ଷିଣ କୋରିଆ]]
[[os:Республикæ Корей]]
[[pam:Mauling Korea]]
[[pap:Sur Korea]]
[[pih:Sowth Koriya]]
[[pl:Korea Południowa]]
[[pms:Coréa dël Sud]]
[[pnb:دکھنی کوریا]]
[[ps:سوېلي کوريا]]
[[pt:Coreia do Sul]]
[[qu:Tayhan Republika]]
[[rm:Corea dal Sid]]
[[ro:Coreea de Sud]]
[[roa-tara:Coree d'u Sud]]
[[ru:Республика Корея]]
[[rue:Южна Корея]]
[[rw:Koreya y’Amajyepfo]]
[[sa:दक्षिणकोरिया]]
[[sa:दक्षिणकोरिया]]
[[sah:Соҕуруу Кэриэйэ]]
[[scn:Corea dû Sud]]
[[sco:Sooth Korea]]
[[se:Mátta-Korea]]
[[sh:Južna Koreja]]
[[si:දකුණු කොරියාව]]
[[simple:South Korea]]
[[sk:Kórejská republika]]
[[sl:Južna Koreja]]
[[sm:Kolea i Saute]]
[[so:Koonfur Kuuriya]]
[[sq:Koreja e Jugut]]
[[sr:Јужна Кореја]]
[[ss:IKhoriya leseNingizimu]]
[[su:Koréa Kidul]]
[[sv:Sydkorea]]
[[sw:Korea Kusini]]
[[szl:Połedńowo Koryjo]]
[[ta:தென் கொரியா]]
[[te:దక్షిణ కొరియా]]
[[tet:Koreia Súl]]
[[th:ประเทศเกาหลีใต้]]
[[tk:Koreýa Respublikasy]]
[[tl:Timog Korea]]
[[tpi:Saut Koria]]
[[tr:Güney Kore]]
[[tt:Көньяк Корея]]
[[udm:Республика Корея]]
[[ug:جەنۇبىي چاۋشيەن]]
[[uk:Південна Корея]]
[[ur:جنوبی کوریا]]
[[uz:Koreya Respublikasi]]
[[vec:Corea del Sud]]
[[vi:Hàn Quốc]]
[[vo:Sulüda-Koreyän]]
[[war:Salatan nga Korea]]
[[wo:Kore gu Bëj-saalum]]
[[wuu:大韩民国]]
[[xmf:ობჟათე კორეა]]
[[yi:דרום קארעע]]
[[yo:Kòréà Gúúsù]]
[[za:Hanzgoz]]
[[zh:大韩民国]]
[[zh-classical:大韓民國]]
[[zh-min-nan:Hân-kok]]
[[zh-yue:大韓民國]]

កំណែនៅ ម៉ោង១៥:២០ ថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៣

대한민국
大韓民國
សាធារណរដ្ឋកូរ៉េ
ទង់​ជាតិ និមិត្តសញ្ញា
រដ្ឋធានី សេអ៊ូល
ប្រមុខរដ្ឋ​ លី ម៉្យងបាក់
ភាសា​ផ្លូវ​ការ​ ភាសាកូរ៉េ
ភ្លេង​ជាតិ​ អេគុកកា
បាវចនា​ Broadly bring benefit to humanity
ផ្ទៃដី​

100,140 គម2

ចំនួន​ប្រជាជន​
 – ដង់ស៊ីតេ/គម²
48,379,392 (លេខទី 26)
 493 នាក់/គម²
រូបបិយប័ណ្ណ វ៉ុន (KRW)
ល្វែង​ម៉ោង​ UTC +9
កូដទូរស័ព្ទប្រទេស +82
កូដកម្មសិទ្ធិប្រទេស
(TLD:Top Level Domain)
.kr

     សាធារណរដ្ឋកូរ៉េ (Republic of Korea) ឬ កូរ៉េខាងត្បូង (South Korea) ជាប្រទេសស្ថិតនៅតំបន់អាស៊ីបូព៌ា មានផ្ទៃដីលាតសន្ធឹងភាគខាងត្បូងលើឧបទ្វីបកូរ៉េ ដោយមានព្រំដែនខាងជើងជាប់នឹងប្រទេសកូរ៉េខាងជើង និង មានប្រទេសជប៉ុននៅភាគអាគ្នេយ៍ខ័ណ្ឌចែកដោយសមុទ្រជប៉ុន និង ជ្រោយឧបទ្វីបកូរ៉េ។

     ក្នុងភាសាកូរ៉េ ប្រទេសកូរ៉េខាងត្បូងមានឈ្មោះហៅថា "ដេហាន់ ម៉ិនគុក" (អក្សរហាន់គឹលៈ 대한민국 អក្សរហាន់ចាៈ 大韓民國) ហៅខ្លីៗថា ហាន់គុក (한국) សំដៅលើជនជាតិ “ហាន់” ឬ ជនជាតិកូរ៉េ ពេលខ្លះប្រើពាក្យថា “ម៉ាន់ហាន់” (남한) សំដៅលើជនជាតិ “ហាន់ភាគខាងត្បូង” ចំនែកជនជាតិកូរ៉េខាងជើងតែងតែហៅប្រជាជនកូរ៉េខាងត្បូងថា ណាំឆូសន (남조선) ដែលមានន័យថា “ឆូសនខាងត្បូង”។

ប្រវត្តិសាស្ត្រ

Bulguksa
Busan



     ក្នុងប្រវត្តិសាស្ត្រកូរ៉េ ត្រូវបានបែងចែកជាបីអាណាចក្រ គឺ អាណាចក្រកូឃូរ្យ៉ អាណាចក្រភែកចេ និង អាណាចក្រភិលឡា។អាណាចក្រទាំង 3 នេះ គ្រប់គ្រងនៅឧបទ្វីបកូរ៉េនិងតំបន់មួយចំនួននៃប្រទេសចិន។ចាប់តាំងពី ស.វ. ទី 1 មុន គ.ស. រហូតដល់ ស.វ. ទី 7 ក្នុងកំឡុងពេលមួយ ស.វ. មុន គ.ស. ឧបទ្វីបកូរ៉េទាំងមូលនិងតំបន់មួយចំនួនធំនៃប្រទេសចិនស្ថិតក្រោមការគ្រប់គ្រងរបស់អាណាចក្រទាំងបី។

     រាជវង្សលី ជារាជវង្សចុងក្រោយរបស់កូរ៉េ។បន្ទាប់ពីរជ្ជកាលរបស់អធិរាជ ស៊ុនជុង បានបញ្ចប់ទៅ កូរ៉េបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ជប៉ុន នៅឆ្នាំ 1910។

     ក្រោយពីសង្គ្រាមលោកលើកទី 2 បានបញ្ចប់ កូរ៉េបានបែងចែកជាពីរតាមកិច្ចព្រមព្រៀង “ផតស្តាម” (Potsdam) នៅឆ្នាំ 1945 ដោយប្រើខ្សែស្របទី 38 ជាបន្ទាត់ខណ្ឌចែកប្រទេសកូរ៉េជាពីរ ដោយមានសហរដ្ឋអាមេរិក ត្រួតត្រាកូរ៉េខាងត្បូង។​ចាប់តាំងពីពេលនោះមក កូរ៉េខាងត្បូវបានឆ្លងកាត់វិបត្តិសេដ្ឋកិច្ច និង ត្រូវរស់នៅក្រោមជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុបរទេស ក្រោយមកកូរ៉េខាងត្បូងបានផ្តោតលើការធ្វើអោយមានសេដ្ឋកិច្ចភាវូបនីយកម្ម ដោយបញ្ចប់ការជ្រៀតជ្រែកចូលពីសំណាក់រដ្ឋាភិបាលទៅក្នុងវិស័យឯកជន និង ផ្តល់នូវភាពយុត្តិធម៌សំរាប់ផ្នែកឯកជនលើគ្រប់វិស័យ ហើយបានជំរុញអោយមានកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និង កូរ៉េខាងជើងដើម្បីអោយប្រជាជននៃជាតិកូរ៉េបានរស់នៅជាមួយគ្នាប្រកបសុខសន្តិភាព។

នយោបាយ និង ការគ្រប់គ្រងប្រទេស

     បន្ទាប់ពីសង្រ្គាមលោកលើកទី 2 បានបញ្ចប់នៅឆ្នាំ 1948 ឧបទ្វីបកូរ៉េត្រូវបានបែងចែកជាពីរផ្នែកដោយខ្សែស្របទី 38 ខាងជើង ដោយមានសហភាពសូវៀតគ្រប់គ្រងកូរ៉េខាងជើងអនុវត្តតាមលទ្ធិសង្គមនិយម រីឯកូរ៉េខាងត្បូងគ្រប់គ្រងដោយសហរដ្ឋអាមេរិក អនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យ     សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) មានប្រព័ន្ធគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ មានប្រធានាធិបតីជាប្រមុខ ដោយមានការបោះឆ្នោតជ្រើសរើសដោយផ្ទាល់ពីប្រជាជន ដើម្បីធ្វើជាមេដឹកនាំក្នុងស្ថាប័ននិតិប្រតិបត្តិ។នាយករដ្ឋមន្ត្រី ត្រូវបានជ្រើសតាំងដោយប្រធានាធិបតេយ្យ ឆ្លងកាត់មតិគាំទ្រក្នុងសភាជាតិ។រដ្ឋសភាជាអង្គការនិតិបញ្ញត្តិ រីឯតុលាការមានតួនាទីជាអង្គការតុលាការ។ ប្រទេសកូរ៉េខាងត្បូង បានបែងចែកតំបន់គ្រប់គ្រងរបស់ខ្លួនជា 9 ខេត្ត និង 6 តំបន់ (សេអ៊ូល ពូសាន អ៊ិនឈន ទែឈូ ក្វាងជូ និង ទែឈន)។

រដ្ឋធម្មនុញ្ញ

     ប្រទេសកូរ៉េខាងត្បូងបានប្រកាសប្រើរដ្ឋធម្មនុញ្ញដំបូងរបស់ខ្លួន នៅថ្ងៃទី 17 កក្កដា ឆ្នាំ 1948 ដោយមានការកែប្រែជាប់រហូតមកចំនួន 9 លើក។ការកែទំរង់លើកចុងក្រោយ បានធ្វើឡើងនៅក្នុងឆ្នាំ 1987។ក្នុងពេលដែលរដ្ឋាភិបាលរបស់ប្រធានាធិបតី លោកឈូ ឌូវ៉ាន ត្រូវប្រឈមនឹងការញុះញង់ពីគណបក្សនយោបាយផ្សេងៗដើម្បីអោយមានការកែប្រែរដ្ឋធម្មនុញ្ញក្នុងគោលបំណងអោយមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ពីសំណាក់ប្រជាជន។ ទីបំផុត លោកឈូ ឌូវ៉ាន ក៏យល់ព្រមអោយមានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តកែទំរង់រដ្ឋធម្មនុញ្ញ ដើម្បីអោយមានបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ មានអាណតិ្តតែមួយឆ្នាំគត់ (រយៈពេល 5 ឆ្នាំ) ហើយរៀបចំអោយមានអំណាចគ្រប់គ្រងឯករាជ្យថ្នាក់កណ្តាលលើកដំបូងក្នុងរយៈពេល 30 ឆ្នាំបន្ទាប់ពីបានបង្កើតរដ្ឋមក។ក្រៅពីនេះ រដ្ឋធម្មនុញ្ញដែលទទួលបានការកែប្រែនោះ បានលប់ចោលអំនាចរំលាយសភារបស់ប្រធានាធិបតី ដោយតំរូវអោយរដ្ឋសភាជាអ្នកត្រួតពិនិត្រតាមដានការងាររបស់រដ្ឋាភិបាល និង បានបញ្ជាក់ផងដែរថា ផ្នែកយោធាត្រូវមានភាពអព្យាក្រឹត្យយក្នុងឆាកនយោបាយ។

អំណាចនិតិបញ្ញត្តិ

     ក្នុងរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋកូរ៉េ តំរូវអោយរដ្ឋសភាជាតិ (National Assembly) មានអំនាចនិតិបញ្ញត្តិ។រដ្ឋសភារបស់កូរ៉េខាងត្បូង មានសមាជិក ចំនួន 299 រូប ដោយសមាជិក 2ភាគ3 ជ្រើសរើសដោយផ្ទាល់តាមរយៈការបោះឆ្នោតទូទៅ ចំនែកចំនួនដែលនៅសល់ជ្រើសរើសតាមរយៈការតែងតាំងដោយផ្អែកលើភាគរយនៃសំលេងគាំទ្រគណបក្សនយោបាយដែលទទួលបាន។សមាជិករដ្ឋសភាមានអាណាតិ្ត 4 ឆ្នាំ (មានការរៀបចំការបោះឆ្នោតចុងក្រោយនៅ ឆ្នាំ 2004) ក្រោយមកសមាជិកទាំងអស់នឹងបោះឆ្នោតជ្រើសរើស ប្រធានរដ្ឋសភា 1 រូប និង អនុប្រធាន 2 រូប។      អំណាចតូនាទីរបស់រដ្ឋសភា ត្រូវបានចែងយ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញថា អាចប្រជុំសំរេចដកតំណែងនាយករដ្ឋមន្ត្រី និង ប្រធានាធិបតីបាន ប្រសិនបើមានសំណើរពីសមាជិក 1ភាគ3 ចំណែកសមាជិកដែលនៅសល់ 2ភាគ3 ទៀតត្រូវតែយល់ព្រមតាមសំណើរ ប៉ុន្តែក្នុងករណីដកតំណែងប្រធានាធិបតីត្រូវមានមតិគាំទ្រភាគច្រើនពីសមាជិកដែលនៅសល់ 2ភាគ3 នេះ ដើម្បីទទួលបានសំលេង 2ភាគ3 នៃសមាជិកទាំងអស់។

អំណាចនិតិប្រតិបត្តិ

  • ប្រធានាធិបតី

     ជាប្រមុខដឹកនាំ ក្នុងស្ថាប័ននិតិប្រតិបត្តិ ជ្រើសរើសតាមរយៈការបោះឆ្នោត មានអាណាតិ្ត 5 ឆ្នាំ ដោយមិនអាចឈរឈ្មោះបោះឆ្នោតជាលើកទី 2 បានទៀតឡើយ ដើម្បីជៀសវាងការពង្រីកអំណាច។ប្រធានាធិបតីត្រូវបានតែងតាំងជាប្រមុខរដ្ឋ ជាអគ្គមេបញ្ជាការកងទ័ព និង ជាអ្នកមានអំណាចប្រកាសច្បាប់អយ្យការសឹក និង ច្បាប់ផ្សេងៗក្នុងស្ថានភាពអាសន្ន។ក្រៅពីនេះ ប្រធានាធិបតី មានសិទ្ធិស្នើរអោយមានការព្រៀងច្បាប់ទៅរដ្ឋសភាបានផងដែរ ប៉ុន្តែមិនមានអំណាចក្នុងការរំលាយសភាបានទេ។

  • គណៈរដ្ឋមន្ត្រី

     រួមមាននាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រី ដែលមានការតែងតាំងដោយផ្ទាល់ពីប្រធានាធិបតី ឆ្លងកាត់សំលេងគាំទ្រសភា។ នាយករដ្ឋមន្ត្រី មានតួនាទីជាជំនួយការប្រធានាធិបតីក្នុងកិច្ចការដឹកនាំប្រទេស រួមទាំងអំនាចក្នុងការចូលរួមពិភាក្សាក្នុងកិច្ចការនយោបាយផ្សេងៗក្នុងប្រទេស និងការចូលរួមប្រជុំក្នុងរដ្ឋសភាផងដែរ។គណៈរដ្ឋមន្ត្រីមានទាំងអស់ ចំនួន 20 រូប។ ក្នុងស្ថាប័ននិតិប្រតិបត្តិ រួមមានតំណែងសំខាន់មួយចំនួនទៀត ដូចជា ឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិ ឧត្តមក្រុមប្រឹក្សាបង្រួបបង្រួមជាតិ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ គណៈកម្មាការផែនការនិងថវិកា គណៈកម្មាការសិទ្ធិនារី ឧត្តមក្រុមប្រឹក្សាផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គណៈកម្មាធិការអាជីវកម្មខ្នាតតូចនិងមធ្យម គណៈកម្មាការត្រួតពិនិត្យការងារអង្គភាពផ្សេងៗរបស់រដ្ឋាភិបាល និង រដ្ឋបាលប្រមូលពត៌មានជាតិ។ ប្រធាននៃអង្គភាពនីមួយៗ ត្រូវបានតែងតាំងដោយប្រធានាធិបតី មានតួនាតីជាទីប្រឹក្សានិងផ្តល់ការណែនាំដល់រដ្ឋាភិបាល។

  • អំណាចតុលាការ

     រួមមាន សាលាដំបូង សាលាឧទ្ទរណ៍ និង តុលាការកំពូល។ ប្រធានាធិបតីជាអ្នកតែងតាំងប្រធានតុលាការកំពូលដោយឆ្លងកាត់ការយល់ព្រមពីសភា។ ការកាត់ក្តីត្រូវបានកំណត់អោយមានការបើកទូលាយទៅកាន់សាធារណៈជនទូទៅ លើកលែងក្នុងករណីដែលអាចប៉ះពាល់ដល់សុវត្ថិភាពសង្គម ឬ អាចបង្កជាបញ្ហានាំអោយកើតមានអស្ថេរភាពនិងសណ្តាប់ធ្នាបរបៀបរៀបរយក្នុងសង្គម ដែលសេចក្តីសំរេចត្រូវបានលាក់បាំងជាការសំងាត់។ ក្រៅពីនេះនៅមានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ (តុលាការរដ្ឋធម្មនុញ្ញ) ដែលមានតួនាទីក្នុងការពិចារណាលើរដ្ឋធម្មនុញ្ញ ដោយផ្តល់សិទ្ធិជាមូលដ្ឋានដល់ប្រជាជន ហើយក៏មានអំណាចក្នុងការពិចារណាផងដែរនូវរាល់ច្បាប់ទាំងឡាយណាដែលផ្ទុយពីរដ្ឋធម្មនុញ្ញដោយសំរេចចាត់ទុកជាមោឃៈ (ដោយមានជំហានក្នុងការដំណើរការពីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញតុលាការរដ្ឋធម្មនុញ្ញ ដែលទទួលពាក្យបណ្តឹងពីសាលាដំបូងឬបុគ្គលក្រុមណាមួយដែលបានស្នើរអោយសាលាដំបូងពិចារណាច្បាប់ណាមួយ។ម៉្យាងវិញទៀតក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ គឺជាស្ថាប័នដែលមានសិទ្ធិសំរេចសេចក្តីនូវភាពត្រឹមត្រូវតាមផ្លូវច្បាប់ ករណីមានការដកតំណែងបុគ្គលជាន់ខ្ពស់ណាមួយក្នុងជួររដ្ឋាភិបាល ដូចជា ប្រធានាធិបតី នាយករដ្ឋមន្រ្តី ចៅក្រម ជាដើម។ក្រៅពីនេះ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ មានសិទ្ធិក្នុងការរំលាយគណបក្សនយោបាយណាមួយចោលបានតាមសំណើររបស់ថ្នាក់ដឹកនាំប្រទេស ករណីមានការត្រួតពិនិត្យឃើញថាគណបក្សនោះប្រព្រឹត្តិខុសនឹងនិតិរដ្ឋ។

  • គណបក្សនយោបាយ

     ក្នុងខែ ធ្នូ ឆ្នាំ 1995 គណបក្សនយោបាយធំៗចំនួនបីបានរួមបញ្ចូលគ្នាតែមួយគឺ 1. គណបក្ស Democratic Justice Party-DJP 2. គណបក្ស Reunification Democratic Party-RDP 3. គណបក្ស New Democratic Republican Party-NDRP ដោយមានបង្កើតជាគណបក្សថ្មីមានឈ្មោះថា New Korean Party-NKP      មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឆ្នាំ 1997 មានគណបក្សថ្មីមួយចំនួនត្រូវបានបង្កើតឡើងគឺ 1. គណបក្ស Grand National Party -GNP (ជាការចូលរួមគ្នារវាងគណបក្ស NKP ជាមួយនឹងគណបក្ស New Party by the People) 2. គណបក្ស Millennium Democratic Party-MDP មាន លោកគីម ឌែជុង ជាប្រធាន 3. គណបក្ស United Liberal Democrats-ULD មាន លោកគីម ចងភីល ជាប្រធាន      គណបក្ស MDP និង គណបក្ស ULD បានចូលរួមបង្កើតគណបក្សតែមួយគាំទ្រអោយ លោកគីម ឌែជុង ឈរឈ្មោះជាប្រធានាធិបតី ដោយទទួលបានជ័យជំនេះលើរូប លោកគីម ចងភីល ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី។ ក្រោយមកគណបក្ស ULD បានសុំដកខ្លួនចេញពីរដ្ឋាភិបាល។បច្ចុប្បន្ន គណបក្ស Grand National Party-GNP ជាគណបក្សប្រឆាំងដ៏ធំបំផុតក្នុងឆាកនយោបាយរបស់កូរ៉េខាងត្បូងដែលមានសំលេងប្រឆាំងច្រើនជាងគេរហូតដល់ 139 អសនៈ។      នៅថ្ងៃទី 15 មេសា ឆ្នាំ 2004 មានការរៀបចំបោះឆ្នោតជ្រើសរើសសមាជិកសភាកូរ៉េខាងត្បូងអាណត្តិទី 17 មានចំនួន 299 អសនៈ ដែលបែងចែកជាការបោះដោយផ្ទាល់ចំនួន 243 អសនៈ និងចែកអសនៈតាមចំនួនច្រើនទៅតិចរបស់គណបក្សនីមួយ ចំនួន 56 អសនៈ ផ្សេងទៀត។ ក្រោយពីការរាប់សន្លឹកឆ្នោត គណបក្ស Uri ទទួលបានជ័យជនៈក្លាយជាគណបក្សដែលមានសំលេងប្រឆាំងច្រើនជាងគេក្នុងសភា តែក្រោយមកគណបក្ស Uri ទទួលបរាជ័យក្នុងការបោះឆ្នោតសាកល្បង 6 លើក នៅខែមេសា ឆ្នាំ 2005 ហើយថែមទាំងទទួលបរាជ័យជាលើកទីពីរក្នុងការបោះឆ្នោតសាកល្បងនៅខែតុលា ឆ្នាំដដែល ដែលធ្វើអោយកូរ៉េខាងត្បូងបាត់ស្ថេរភាពផ្នែកនយោបាយ។

  • ស្ថាប័នព្រះមហាក្សត្រ

     ប្រទេសកូរ៉េខាងត្បូងបានប្រកាសស្តារព្រះកិតិ្តនាមស្ថាប័នព្រះមហាក្សត្រឡើងវិញនៅឆ្នាំ 2006 តែគ្រាន់តែជានិមិត្តរូបរបស់ប្រជាជនតែប៉ុណ្ណោះ មិនមែនជាប្រមុខរដ្ឋឡើយ ដោយសារប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្ន មានការគ្រប់គ្រងប្រទេសតាមរបបសាធារណរដ្ឋ មានប្រធានាធិបតីជាប្រមុខ។ព្រះចៅអធិរាជ្យនៃប្រទេសកូរ៉េខាងត្បូង មានព្រះរាជសកម្មភាពតែនៅក្នុងពិធីតាមបែបសាសនាឬពិធីផ្លូវការសំខាន់ៗមួយចំនួនតែប៉ុណ្ណោះ។      ប្រទេកូរ៉េ មានព្រះមហាក្សត្រដែលជានិមិត្តរូបរបស់ប្រជាជនតាំងពីសម័យជានគរចំនុះរបស់ចក្រភពជប៉ុន រហូតព្រះអង្គម្ចាស់ “គូ” សោយទីវង្គត ហើយដោយសារព្រះមហាក្សត្រអង្គនេះពុំមានព្រះរាជរង្សសោយរាជ្យបន្ត ទើបធ្វើអោយ រាជវង្សលី បញ្ចប់ទៅនៅឆ្នាំ 2005។      ក្រោយមកនៅថ្ងៃទី 29 កញ្ញា ឆ្នាំ 2006 ម្ចាស់ក្សត្រី ហេវ៉ន ជាព្រះរាជបុត្រីទី 2 របស់ព្រះអង្គម្ចាស់កាំង ព្រះរាជបុត្រាទី 5 របស់ព្រះចៅកូជុង នៃនគរខ្វាងមូ របស់ចក្រភពកូរ៉េ ត្រូវបានរៀបចំរាជាភិសេកជាព្រះរាជានីនៃប្រទេសកូរ៉េ ក្នុងថានៈជាប្រមុខនៃរាជវង្សកូរ៉េសោយរាជ្យបន្ត។      ទាំងនៅអនាគត និង បច្ចុប្បន្ន កូរ៉េមានគោលបំណងស្តារព្រះកិត្តិនាមនៃស្ថាប័នព្រះមហាក្សត្រឡើងវិញ តែត្រូវរង់ចាំអោយមានការបង្រួបបង្រួមជាតិកូរ៉េទាំងពីរជាមុនសិនក្រោមការគ្រប់គ្រងរបស់កូរ៉េខាងត្បូង។

តំណភ្ជាប់ខាងក្រៅ