ព្រះពុទ្ធសាសនា៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៦៨៖ បន្ទាត់ទី៦៨៖
=== [[ធម្មរតនៈ]] ===
=== [[ធម្មរតនៈ]] ===


::ព្រះធម៌ដែលអ្នកសិក្សាប្រតិបត្តិគប្បីបានគឺ ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន សម្បរាយិកត្ថ ប្រយោជន៍ជាតិខាងមុខ និងបរមត្ថ ប្រយោជន៍ប្រសើរបំផុតគឺ[[ព្រះនិព្វាន]]ដែល[[ព្រះសង្គីតិកាចារ្យ]]ទាំងឡាយបានប្រមូលរួបរួមទុកក្នុងគម្ពី[[ព្រះត្រៃបិដក]]ទាំង ៨៤០០០ ព្រះ[[ធម្មក្ខន្ធ]] ដែលចែកជា ១) [[វិនយបិដក]] មាន ២១០០០ ព្រះធម្មក្ខន្ធ, ២) [[សុត្តន្តបិដក]] មាន ២១០០០ ព្រះធម្មក្ខន្ធ, និង ៣) [[អភិធម្មបិដក]] មាន ៤២០០០ ព្រះធម្មក្ខន្ធ ។ ផ្តើមតាំងតែ[[ព្រះធម្មចក្កប្បវត្តនសូត្រ|ព្រះបឋមទេសនា]]គឺការសម្តែង[[ព្រះធម្មចក្កប្បវត្តនសូត្រ]] ដែលព្រះអង្គទ្រង់បំបែក អរិយសច្ចធម៌ជា ៤ ប្រការ​មាន​ទុក្ខារិយសច្ច, សមុទយារិយសច្ច, និរោធារិយសច្ច, និង មគ្គារិយសច្ច ហើយ​​ដែល​ជា​រឿយ​ៗ​ព្រះ​អង្គ​ទ្រង់​ដឹក​នាំ​សត្វ​ឲ្យ​ដើរ​តាម[[អរិយដ្ឋង្គិកមគ្គ]] គឺ​មាគ៌ា​មាន​អង្គ ៨ មាន​ សម្មាទិដ្ឋិ និង សម្មាសង្កប្ប ជាដើម និង មាន សម្មាសមាធិ ជាបរិយោសាន ថាជាផ្លូវកណ្តាលនាំឆ្ពោះទៅដល់​ការ​រំលត់ទុក្ខ ពោលគឺ[[ព្រះនិព្វាន]] ។ ក្រៅពី[[អរិយសច្ច៤]] នៅមាន[[ត្រៃលក្ខណ៍]] គឺ ទុក្ខំ, អនិច្ចំ, អនត្តា (3 Universal Characteristics: suffering,​ impermanence, and non-self) និង [[បដិច្ចសមុប្បាទធម៌]] ដែលសម្តែងរឿងហេតុបច្ច័យនៃធម៌ទាំងឡាយមាន​អធិប្បាយពិស្តារក្នុង [[អភិធម្មបិដក|គម្ពីមហាបដ្ឋានប្បករណ៍]]ដែលចែកចេញជា[[២៤ បច្ច័យ]]មាន [[ហេតុប្បច្ច័យ]]ជាដើម។ [[ព្រះពុទ្ធសាសនា]]តែងលើកឡើងពីកម្មផល ហេតុដូច្នេះព្រះសម្មាសម្ពុទ្ធ
::ព្រះធម៌ដែលអ្នកសិក្សាប្រតិបត្តិគប្បីបានគឺ ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន សម្បរាយិកត្ថ ប្រយោជន៍ជាតិខាងមុខ និងបរមត្ថ ប្រយោជន៍ប្រសើរបំផុតគឺ[[ព្រះនិព្វាន]]ដែល[[ព្រះសង្គីតិកាចារ្យ]]ទាំងឡាយបានប្រមូលរួបរួមទុកក្នុងគម្ពី[[ព្រះត្រៃបិដក]]ទាំង ៨៤០០០ ព្រះ[[ធម្មក្ខន្ធ]] ដែលចែកជា ១) [[វិនយបិដក]] មាន ២១០០០ ព្រះធម្មក្ខន្ធ, ២) [[សុត្តន្តបិដក]] មាន ២១០០០ ព្រះធម្មក្ខន្ធ, និង ៣) [[អភិធម្មបិដក]] មាន ៤២០០០ ព្រះធម្មក្ខន្ធ ។ ផ្តើមតាំងតែ[[ព្រះធម្មចក្កប្បវត្តនសូត្រ|ព្រះបឋមទេសនា]]គឺការសម្តែង[[ព្រះធម្មចក្កប្បវត្តនសូត្រ]] ដែលព្រះអង្គទ្រង់បំបែក អរិយសច្ចធម៌ជា ៤ ប្រការ​មាន​ទុក្ខារិយសច្ច, សមុទយារិយសច្ច, និរោធារិយសច្ច, និង មគ្គារិយសច្ច ហើយ​​ដែល​ជា​រឿយ​ៗ​ព្រះ​អង្គ​ទ្រង់​ដឹក​នាំ​សត្វ​ឲ្យ​ដើរ​តាម[[អរិយដ្ឋង្គិកមគ្គ]] គឺ​មាគ៌ា​មាន​អង្គ ៨ មាន​ សម្មាទិដ្ឋិ និង សម្មាសង្កប្ប ជាដើម និង មាន សម្មាសមាធិ ជាបរិយោសាន ថាជាផ្លូវកណ្តាលនាំឆ្ពោះទៅដល់​ការ​រំលត់ទុក្ខ ពោលគឺ[[ព្រះនិព្វាន]] ។ ក្រៅពី[[អរិយសច្ច៤]] នៅមាន[[ត្រៃលក្ខណ៍]] គឺ ទុក្ខំ, អនិច្ចំ, អនត្តា (3 Universal Characteristics: suffering,​ impermanence, and non-self) និង [[បដិច្ចសមុប្បាទធម៌]] ដែលសម្តែងរឿងហេតុបច្ច័យនៃធម៌ទាំងឡាយមាន​អធិប្បាយពិស្តារក្នុង [[អភិធម្មបិដក គម្ពី មហាបដ្ឋានប្បករណ៍]]ដែលចែកចេញជា[[២៤ បច្ច័យ]]មាន [[ហេតុប្បច្ច័យ]]ជាដើម។ [[ព្រះពុទ្ធសាសនា]]តែងលើកឡើងពីកម្មផល ហេតុដូច្នេះព្រះសម្មាសម្ពុទ្ធ





កំណែនៅ ម៉ោង០៧:៥៤ ថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៣

ព្រះពុទ្ធសាសនាគឺជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ បើយោងតាមអត្ថន័យនៃពាក្យថា ព្រះពុទ្ធសាសនាបែបភាសាអង់គ្លេស[Buddhism] ដែលបានក្តោបយកន័យគ្របដណ្តប់ទាំងព្រះពុទ្ធជាសាស្តា ព្រះធម៌មានធម្មវិន័យជាពាក្យប្រៀនប្រដៅ និងព្រះសង្ឃជាអង្គសាវ័ក រួមហៅថាព្រះរតនត្រ័យគឺកែវទាំង៣នេះឯង។


ជីវប្រវត្តិសង្ខេប

ប្រសូត្រ

មុនពុទ្ធសករាជ៨០ឆ្នាំ មានព្រះរាជាណាចក្រតូចមួយឈ្មោះសក្កជនបទមានទីក្រុងកបិលវត្ថុ​ឬជារាជធានីដែលស្ថិតនៅក្រោម អាណាគ្រប់គ្រងរបស់

ព្រះបាទបសេនទិនាក្រុងសាវត្ថីក្នុងដែនកោសល កាលណោះព្រះបាទសុទ្ធោធនៈជារាជាធិបតេយ្យបានរាជាភិសេកជាមួយព្រះនាងមាយា ជាអគ្គមហេសីហើយក្រោយមកក៏បានប្រសូត្រព្រះរាជបុត្រាមួយព្រះអង្គព្រះនាមថា សិទ្ធត្ថកុមារក្នុងព្រះរាជត្រកូលគោតម។ កាលព្រះជន្មាយុគ្រប់៨ វស្សាព្រះកុមារតូចក៏បានទទួលការសិក្សានូវវិជ្ជាផ្សេងៗដូចជា អក្សរសាស្ដ្រ យុទ្ធសាស្ដ្រ សិល្បៈក្នុងការគ្រប់គ្រង។ល។ លុះជន្មាយុគ្រប់១៦ព្រះវស្សាព្រះ រាជជនកជននីក៏បានរៀបចំព្រះរាជពិធីអភិសេកអាវាហមង្គលជាមួយព្រះនាងយសោធរា (ពិម្ពា)ឲ្យជាព្រះរាជជាយា។ តាំងពីតូចរហូតដល់ព្រះវរកាយចម្រើនពេញវ័យព្រះអង្គពុំដែលបានចេញទៅខាងក្រៅព្រះរាជវាំងម្តងណាឡើយលុះមានថ្ងៃមួយព្រះអង្គនិងអាមាត្យ ឆន្នៈបានលួចចេញទៅដើម្បីទស្សនាទតមើលជីវភាពរបស់ប្រជារាស្ត្រសាមញ្ញធម្មតា។ ថ្ងៃដំបូងព្រះអង្គបានទតឃើញជនចំណាស់ដើរទ្រេតទ្រោតកាន់ ឈើច្រត់ព្រយង់អាត្មាស្ទើរតែមិនរួចតាមដងវិថីឯថ្ងៃទីពីរបានទតឃើញជនអាពាធមានជម្ងឺដេកបម្រះននៀលស្រែកថ្ងូររហ៊ឺសដោយទុក្ខវេទនាសម្រាប់ ថ្ងៃទីបីព្រះក៏បានទតព្រះនេត្រឃើញសពមនុស្សឡោមព័ទ្ធទៅដោយពួកញាតិៗទួញយំស្តាយស្រណោះអាឡោះអាល័យ។ដោយប្លែក ព្រះទ័យព្រះអង្គក៏ បានសាកសួរឆន្នាមាត្យថា តើពួកមនុស្សទាំងអស់នេះចុះហេតុអ្វីទើបបានមានអាការៈខុសប្រក្រតីដូច្នេះ? អាមាត្យតបថា មិនចំពោះតែពួកគេនោះទេ ទូលព្រះបង្គំក៏ដោយ ព្រះវររាជបិតាមាតាឬព្រះរាជទេពី ឬសូម្បីតែព្រះអង្គផ្ទាល់ក្តីក៏នឹងជួបប្រទះជាក់ជាមិនខាននូវជរាភាព ព្យាធិភាព និងមរណភាព។ បាន ព្រះសណ្តាប់ឮដូច្នោះ ព្រះអង្គតក់ស្លត់ក្នុងព្រះហ្ឫទ័យយ៉ាងខ្លាំងដែលបានដឹងថា មនុស្សគ្រប់រូបមិនអាចគេចផុតពីសភាពកើត ចាស់ ឈឺ ស្លាប់បានតែដោយ ចៃដន្យក្នុងថ្ងៃទីបួនព្រះអង្គ បានទតឃើញពូកសមណអ្នកបួសស្វែងរកមោក្ខធម៌ហើយឆន្នាមាត្យពណ៌នាថាព្រះគុណម្ចាស់ទាំងនេះកំពុងតែស្វែងរកនូវទី រំលត់ទុក្ខដោយវិធីអង្គុយស្មឹងស្មាធិ៍ ដូច្នេះឯង។ តាំងតែថ្ងៃនោះមកព្រះអង្គពុំដែលព្រះកម្សាន្តសប្បាយក្នុងព្រះហ្ឫទ័យឡើយព្រះអង្គសញ្ជឹងគិតដល់ទេវទូត ទាំង៤ហើយគិតរកផ្លូវចេញព្រះផ្នួសស្វែងរកមោក្ខធម៌។ ព្រះអង្គព្រះបរិវិតក្កៈដូច្នេះរហូតដល់ព្រះជន្មវស្សាគ្រប់២៩ព្រះវស្សា គាប់ជួននារាត្រីពេញបុណ្ណមី ព្រះច័ន្ទពេញវង់នោះ ព្រះរាជោរស រាហុលក៏បានប្រសូត្រ។ ព្រះរាជហ្ឫទ័យស្នេហាពាន់គុណ ហ្មឺនគុណបានស្រោចស្រប់ហើយលើព្រះរាហុល រាជឱរស ព្រះអង្គរំពឹងឃើញថា បណ្តាញសំណាញ់បានចាក់ស្រេះហើយក្នុងហ្ឫទ័យអញ តែអញនឹងចេញស្វែងរកមោក្ខធម៌នាកាលឥឡូវនេះឯង។ ព្រះអង្គស្តេចយាងទៅរកឆន្នាមាត្យឲ្យនាំសេះកណ្ឋកៈមកថ្វាយហើយព្រះតាមដោយឆន្នៈធ្វើដំណើរត្រង់ឆ្ពោះទៅកាន់ព្រែភ្នំហើយទ្រង់ដាក់ព្រះកេស ប្រផ្នួសនាមាត់ស្ទឹងអនោមានិងបញ្ជូនឆន្នាមាត្យនិងសេះកណ្ឋកៈព្រមទាំងគ្រឿងរាជឥស្សរិយយសទៅកាន់ព្រះបរមរាជវាំងវិញ។ ក្រោយពីទ្រង់ ប្រផ្នូសជាតាបសឥសីព្រះអង្គក៏បានចូលទៅស្នាក់អាស្រ័យសិក្សាក្នុងសំណាក់អាចារ្យទាំងពីរមានឧទកតាបសជាដើមរហូតដល់បានសម្រេចវិជ្ជាខ្ពង់ខ្ពស់ ក្នុងសំណាក់គ្រូទាំងពីរចេះចប់អស់ ហើយព្រះអង្គក៏បានបំពេញទុក្ករកិរិយាមានការអត់ព្រះក្រយាហារជាដើមអស់៦ឆ្នាំដោយមានឥសីបញ្ចវគ្គិយ៍ គឺ កោណ្ឌញ្ញៈ វប្បៈ ភទ្ទិយៈ មហានាមនិងអស្សជិចាំបម្រើ។ ដោយការប្រព្រឹត្តបតិបត្តិក្នុងខ័ណ្ឌឧក្រិដ្ឋតែក៏ពុំបានផល ព្រះអង្គក៏ងាក់មកប្រតិបត្តិ តាមផ្លូវកណ្តាលមិនតឹងពេក មិនធូពេកពោលគឺមជ្ឈិមាបដិបទាហ្នឹងឯង។ ពួកបញ្ចវគ្គិយ៍យល់ឃើញថា ការធ្វើទុក្ករកិរិយាប៉ុណ្ណោះទើបជាមាគ៌ានាំទៅរក ការត្រាស់ដឹងបាន តែផ្ទុយស្រឡះព្រះអង្គត្រឡប់ឆាន់ព្រះក្រយាហារវិញ ព្រោះ

ការស្វែងរកមោក្ខធម៌ពុំទាក់ទងនឹងរាងកាយនោះទេ តែជារឿងរបស់ផ្លូវចិត្តប៉ុណ្ណោះ។ ហេតុការណ៍នេះធ្វើឲ្យពួកឥសីទាំង៥អង្គបោះបង់ព្រះសមណគោតមឲ្យនៅតែឯងឯកោ

ហើយបាននាំគ្នាទៅបំពេញតបៈក្នុងព្រៃឥសិបតនម្រឹគទាយវ័នវិញ។នៅព្រឹកនៃថ្ងៃពេញបូរមីខែវិសាខ ព្រះអង្គបានទទួលនូវមធុបាយាសរបស់នាងសុជាតាជាព្រះក្រយាហារ

ហើយបានប្រថាប់គង់ក្នុងឥរិយាបថព្រះភ្នែនដោយតាំងចិត្តអធិដ្ខានថានឹងមិនព្រមក្រោកចេញពីគល់ពោធិ៍ដើមនេះជាដាច់ខាតដរាបសម្រេច អនុត្តរសម្មាសម្ពោធិញ្ញាណ។នារាត្រីថ្ងៃ

នោះឯងព្រះអរហន្តសម្មសម្ពុទ្ធក៏បានកើតឡើងហើយក្នុងលោក ព្រះធម៌ក៏បានកើតឡើងហើយក្នុងលោក។ ក្រោយការត្រាស់ដឹងព្រះអង្គបានចំណាយពេលអស់៧សប្តាហ៍ក្នុង

ការសោយវិមុត្តិសុខ និងការពិចារណាព្រះធម៌ផ្សេងៗមានបដិច្ចសមុប្បាទធម៌ជាដើម។

ព្រះអង្គទ្រង់ប្រោសបញ្ចវគ្គីយ៍

បន្ទាប់មកព្រះអង្គស្តេចយាងដោយព្រះបាទផ្ទាល់ឆ្ពោះទៅកាន់ព្រៃឥសិបតនម្រឹគទាយវ័ន

ហើយទ្រង់ប្រោសសម្តែងព្រះធម្មចក្កប្បវត្តនសូត្រដល់ពួកបញ្ចវគ្គិយ៍មានព្រះកោណ្ឌញ្ញៈជាដើមឲ្យបានត្រាស់ដឹងតាមគ្រប់ៗអង្គ ហើយតាំងពីពេលនោះមកព្រះធម្មចក្រ ក៏បានវិល

តាំងតែពេលនោះដរាបដល់សព្វថ្ងៃនេះឯង។

ព្រះរតនត្រ័យ

គឺជា(មានសរសេរត)


ពុទ្ធរតនៈ

ពុទ្ធរតនៈបានជាគេចាត់ទុកព្រះពុទ្ធថាជារតនៈគឺកែវនោះ ព្រោះតែព្រះអង្គប្រសើរដោយសីលាទិគុណ វិសុទ្ធិគុណ និងបញ្ញាទិគុណ។ ព្រះអង្គទ្រង់ប្រព្រឹត្តនូវប្រយោជន៍៣ប្រការមាន

ប្រយោជន៍ដើម្បីបាននូវព្រះសម្មាសម្ពោធិញ្ញាណព្រះអង្គឯងផង ប្រយោជន៍ព្រះញាតិព្រះអង្គផង និងប្រយោជន៍ជួយស្រោចស្រង់សត្វលោកផង។ ម្យ៉ាងវិញទៀតព្រះអង្គជាសាស្តាចារ្យនៃ

ទេវតានិងមនុស្សទាំងឡាយផង ព្រះអង្គបែងចែកចំនែកព្រះធម៌ពាក្យប្រៀនប្រដៅដល់សត្វលោកទូទៅស្មើៗគ្នាផង ព្រះអង្គប្រកបដោយទសពលញ្ញាណផង និងញាណដទៃទៀត

៧៣ប្រការផង និងព្រះអង្គជាទីពឹងដ៏ប្រសើររបស់សត្វលោកផង ព្រះអង្គឆ្លៀវឈ្លាសក្នុងការសម្តែងធម៌ប្រោសវេនេយ្យសត្វផង ទើបបានឈ្មោះថាជាពុទ្ធរតនៈដោយប្រការដូច្នេះ។

ធម្មរតនៈ

ព្រះធម៌ដែលអ្នកសិក្សាប្រតិបត្តិគប្បីបានគឺ ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន សម្បរាយិកត្ថ ប្រយោជន៍ជាតិខាងមុខ និងបរមត្ថ ប្រយោជន៍ប្រសើរបំផុតគឺព្រះនិព្វានដែលព្រះសង្គីតិកាចារ្យទាំងឡាយបានប្រមូលរួបរួមទុកក្នុងគម្ពីព្រះត្រៃបិដកទាំង ៨៤០០០ ព្រះធម្មក្ខន្ធ ដែលចែកជា ១) វិនយបិដក មាន ២១០០០ ព្រះធម្មក្ខន្ធ, ២) សុត្តន្តបិដក មាន ២១០០០ ព្រះធម្មក្ខន្ធ, និង ៣) អភិធម្មបិដក មាន ៤២០០០ ព្រះធម្មក្ខន្ធ ។ ផ្តើមតាំងតែព្រះបឋមទេសនាគឺការសម្តែងព្រះធម្មចក្កប្បវត្តនសូត្រ ដែលព្រះអង្គទ្រង់បំបែក អរិយសច្ចធម៌ជា ៤ ប្រការ​មាន​ទុក្ខារិយសច្ច, សមុទយារិយសច្ច, និរោធារិយសច្ច, និង មគ្គារិយសច្ច ហើយ​​ដែល​ជា​រឿយ​ៗ​ព្រះ​អង្គ​ទ្រង់​ដឹក​នាំ​សត្វ​ឲ្យ​ដើរ​តាមអរិយដ្ឋង្គិកមគ្គ គឺ​មាគ៌ា​មាន​អង្គ ៨ មាន​ សម្មាទិដ្ឋិ និង សម្មាសង្កប្ប ជាដើម និង មាន សម្មាសមាធិ ជាបរិយោសាន ថាជាផ្លូវកណ្តាលនាំឆ្ពោះទៅដល់​ការ​រំលត់ទុក្ខ ពោលគឺព្រះនិព្វាន ។ ក្រៅពីអរិយសច្ច៤ នៅមានត្រៃលក្ខណ៍ គឺ ទុក្ខំ, អនិច្ចំ, អនត្តា (3 Universal Characteristics: suffering,​ impermanence, and non-self) និង បដិច្ចសមុប្បាទធម៌ ដែលសម្តែងរឿងហេតុបច្ច័យនៃធម៌ទាំងឡាយមាន​អធិប្បាយពិស្តារក្នុង អភិធម្មបិដក គម្ពី មហាបដ្ឋានប្បករណ៍ដែលចែកចេញជា២៤ បច្ច័យមាន ហេតុប្បច្ច័យជាដើម។ ព្រះពុទ្ធសាសនាតែងលើកឡើងពីកម្មផល ហេតុដូច្នេះព្រះសម្មាសម្ពុទ្ធ


កម្ម១២កង

ទ្រង់ចំនែកកម្មជា១២កងមាន៣ពួកដូច្នេះ៖


ពួកកម្មឲ្យផលតាមកាលមាន៤យ៉ាងគឺ៖
ទិដ្ឋធម្មវេទនិយកម្ម កម្មឲ្យផលក្នុងជាតិបច្ចុប្បន្នឃើញទាន់ភ្នែក១ ឧបបជ្ជវេទនិយកម្ម កម្មឲ្យផលក្នុងជាតិបន្ទាប់គឺជាតិទីពីរ១ អបរាបរិយវេទនិយកម្ម កម្មឲ្យផលតាំងតែបវត្តិកាល

ជាដើមទៅ ឬឲ្យផលតាំងតែជាតិទីបីឡើងទៅ១ អហោសិកម្ម កម្មដែលមិនមានផល ឬមិនបង្កើតផលដល់អ្នកធ្វើ ឬគ្មានឱកាសឲ្យផល១។


ពួកកម្មឲ្យផលតាមកិច្ចមាន៤យ៉ាងគឺ៖
ជនកកម្ម កម្មដែលមានតួនាទីក្នុងការញ៉ាំងជាតិកំណើតឲ្យកើត ឬឲ្យចាប់បដិសន្ធិ១ ឧបត្ថម្ភកកម្ម កម្មដែលចូលមកឧបត្ថម្ភគាំទ្រកម្មមុនៗមានជាតិដូចគ្នា១ ឧបបីឡកកម្ម

កម្មចូលមកបៀតបៀនកម្មមុនៗជាបរបក្សឲ្យមានកម្លាំងថយខ្សោយចុះ១ ឧបឃាដកកម្ម កម្មមានកម្លាំងខ្លាំងចូលមកកាត់ផ្តាច់កម្លាំងជនកកម្មនិងឧបត្ថម្ភកកម្មហើយឲ្យផលដោយ

ខ្លួនឯង១។

ពួកកម្មឲ្យផលតាមលំដាប់ ឬតាមកម្លាំងមាន៤យ៉ាងគឺ៖
គរុកម្ម កម្មធ្ងន់បានដល់ឈានសមាបត្តិ៨គឺរូបឈាន៤ អរូបឈាន៤ និងអនន្តរិយកម្ម៥ គឺសម្លាប់ម្តាយខ្លួនឯង១ សម្លាប់ឪពុកបង្កើតខ្លួនឯង១ សម្លាប់ព្រះអរហន្ត១

ញ៉ាំងលោហិតព្រះពុទ្ធឲ្យចេញ១ និងបំបែកសង្ឃឲ្យបែកខ្ញែកគ្នា១។ បើពួកឈានលាភីបុគ្គលទាំងនោះរក្សាឈានសមាបត្តិរបស់បានរហូតដល់អវសាន្តជីវិតនឹងបានទៅកើត

ក្នុងព្រហ្មលោក១៦ក្នុងជាតិបន្ទាប់។ សត្វឯណាមួយបានប្រព្រឹត្តនូវកម្មណាមួយនៃអនន្តរិយកម្មទាំង៥នេះសត្វនោះនឹងទៅបង្កើតក្នុងនិរិយភូមិគឺនរកបន្ទាប់ពីស្លាប់ទៅដោយ

វៀរពុំបានឡើយ មិនថាក្នុងករណីណាៗក៏ដោយ។ ពហុលកម្ម ឬអាចិណ្ណកម្ម គឺកម្មស្រាលឬកម្មដែលយើងធ្វើជាប្រចាំរឿយៗ ឬកម្មជាទម្លាប់ហ្នឹងឯង។ កម្មនេះនឹងចូលមកឲ្យ

ផលគឺឲ្យបដិសន្ធិបើកាលណាគ្មានគរុកម្មទេ។ អាសន្នកម្ម គឺកម្មដែលធ្វើក្នុងពេលជិតស្លាប់។ កុសលកម្មក្តី អកុសលកម្មក្តីដែលសត្វបានធ្វើមុនខណៈចុតិចិត្តបន្តិច

វានឹងមកជាអារម្មណ៍និងជាការចងចាំយ៉ាងច្បាស់ក្នុងសន្តានរបស់សត្វហើយអាស្រ័យអារម្មណ៍នោះៗជាអារម្មណប្បច្ច័យ សត្វនឹងបដិសន្ធិដោយអនន្តរប្បច្ច័យគឺកម្ម

មានជាតិស្មើរគ្នាចូលមកឲ្យផលហ្នឹងឯង។ កតត្តាកម្ម ឬកដត្តាកម្ម ឬកតត្តាវាបនកម្ម គឺកម្មដែលធ្វើដោយពុំមានចេតនា។ កម្មនេះឲ្យផលក្នុងករណីដែលកម្មទាំង៣ខាង

លើពុំមានឬពុំមានឱកាសឲ្យផល។ ម្យ៉ាងវិញទៀត ព្រះនព្វលោកុត្តរធម៌ទាំង៩ប្រការគឺ មគ្គ៤បានដល់ សោតាបត្តិមគ្គ១ សកទាគាមិមគ្គ​១ អនាគាមិមគ្គ១ អរហត្តមគ្គ១

និងផល៤បានដល់ សោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១ និងព្រះនិព្វាន១ជាព្រះនព្វលោកុត្តរធម៌៩លោករាប់ថាជាព្រះធម្មរតនៈ។

សង្ឃរតនៈ

សង្ឃរតនៈគឺពួកក្រុមដែលប្រព្រឹត្តបតិបត្តិតាមគន្លងព្រះធម៌នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះឯង។ ព្រះសង្ឃអង្គសាវ័កជាអ្នកប្រតិបត្តិល្អ ប្រតិបត្តិត្រង់តាមផ្លូវមជ្ឈិមា

បដិបទាប្រតិបត្តិ ដើម្បីចេញចាកទុក្ខ និងប្រតិបត្តិដ៏សមគួរដល់សាមីចិកម្ម។ ព្រះសង្ឃមានពីរពូកគឺសម្មតិសង្ឃ សង្ឃជាបុថុជ្ជននៅឡើយ និងអរិយសង្ឃ សង្ឃជាព្រះអរិយៈ

ទាំងឡាយបានដល់ព្រះសោតាបន្នបុគ្គល១ ព្រះសកទាគាមិបុគ្គល១ ព្រះអនាគាមិបុគ្គល១ ព្រះអរហន្តាខីណាស្រព១។ ព្រះអរិយសង្ឃទាំង៤ពួកនេះលោកចាត់ទុកថាជាសង្ឃ

រតនៈដ៏ប្រសើររបស់សត្វលោក។

ប្រវត្តិពុទ្ធសាសនា

និកាយនៃព្រះពុទ្ធសាសនា

ថេរវាទហិនយាន

មហាយានអាចរិយវាទ

ឥទ្ធិពល

ប្រទេសកាន់ពុទ្ធសាសនា

Hinduism
Hinduism
Shinto
Shinto
TaoismPortal:Taoism
Taoism
JainismPortal:Jainism
Jainism
Religion
Religion

កំហុស៖ រូបភាព​មិនត្រឹមត្រូវ ឬមិនមាន​

Asia
Asia
ព្រហ្មញ្ញសាសនា សាសនាស្ឈិនតូ សាសនាតាវ សាសនាជេន សាសនាសកល ជំនឿអ្នកតា អាស៊ី

មើលផងដែរ

នៅមានត។ ភិក្ខុ ឃឹម សាលីម សរសេរអត្ថបទ។