ទ្វារសមុទ្រមលក្កា៖ ភាពខុសគ្នារវាងកំណែនានា
ត Bot: Migrating 64 interwiki links, now provided by Wikidata on d:q48359 (translate me) |
ត The file Image:StraitOfMalacca.jpg has been removed, as it has been deleted by commons:User:JurgenNL: ''Per commons:Commons:Deletion requests/File:StraitOfMalacca.jpg''. ''Translate me!'' |
||
បន្ទាត់ទី៦៖ | បន្ទាត់ទី៦៖ | ||
== សារសំខាន់សេដ្ឋកិច្ច == |
== សារសំខាន់សេដ្ឋកិច្ច == |
||
[[ឯកសារ:StraitOfMalacca.jpg|thumb|right|250px|ច្រកមលក្កាមើលពីលើយន្តហោះ]] |
|||
ច្រកមលក្កាជាច្រកប្រកបដោយយុទ្ឋសាស្ត្រសេដ្ឋកិច្ច និងជាច្រកដឹកទំនិញតាមសមុទ្រមមាញឹកមួយរបស់ពិភពលោក ប្រហាក់ប្រហែលនឹង[[ព្រែកជីកស៊ុយអែស]] និង [[ព្រែកជីកប៉ាណាម៉ា]] ដែរ។ ច្រកនេះជាផ្លូវសមុទ្រតភ្ជាប់[[មហាសមុទ្រឥណ្ឌា]] និង [[មហាសមុទ្រប៉ាស៊ីហ្វ៊ិក]]។ វាជាច្រកសមុទ្រតភ្ជាប់ប្រទេសសេដ្ឋកិច្ចធំៗ របស់[[អាស៊ី]] ដូចជា [[ឥណ្ឌា]] [[ចិន]] [[ជប៉ុន]] [[កូរ៉េខាងត្បូង]] និង [[តៃវ៉ាន់]]។ មានកប៉ាល់ដឹកទំនិញលើសពី ៥ ម៉ឺនគ្រឿង ឆ្លងកាត់ច្រកនេះជារៀងរាល់ឆ្នាំ ដោយដឹកនាំទំនិញ ១ ភាគ ៤ របស់ពិភពលោក រួមមាន ប្រេងកាត ផលិតផលឧស្សាហកម្មរបស់ចិន និងកាហ្វេរបស់[[ឥណ្ឌូនេស៊ី]]។ ផលិតផលប្រេងកាតពិភពលោក ១ ភាគ ៤ ត្រូវបានដឹកឆ្លងកាត់ច្រកនេះ ពីប្រទេសផ្គត់ផ្គង់នៅ[[ឈូងសមុទ្រពែក្ស]] មកប្រទេសទីផ្សារអាស៊ី មានចិន ជប៉ុន និង កូរ៉េខាងត្បូង។ តាមការប៉ាន់ស្មាន ក្នុងឆ្នាំ ២០០៦ បញ្ជាក់ថា មានប្រេងកាត ១៥ លាន[[បារ៉ែល]]ក្នុងមួយថ្ងៃ ឆ្លងកាត់ច្រកសមុទ្រនេះ។ |

កំណែនៅ ម៉ោង១១:៣៩ ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០១៤
ច្រកមលក្កា (ឬ ម៉ាឡាកា) (Strait of Malacca) ជាច្រកសមុទ្រតូចចង្អៀតមួយដែលខណ្ឌចែកឧបទ្វីបមឡាយូ ជាមួយកោះស៊ូម៉ាត្រា។ វាមានប្រវែង ៨០៥ គ.ម និងមានទទឹងមធ្យម ២,៨ គ.ម។
សារសំខាន់សេដ្ឋកិច្ច
ច្រកមលក្កាជាច្រកប្រកបដោយយុទ្ឋសាស្ត្រសេដ្ឋកិច្ច និងជាច្រកដឹកទំនិញតាមសមុទ្រមមាញឹកមួយរបស់ពិភពលោក ប្រហាក់ប្រហែលនឹងព្រែកជីកស៊ុយអែស និង ព្រែកជីកប៉ាណាម៉ា ដែរ។ ច្រកនេះជាផ្លូវសមុទ្រតភ្ជាប់មហាសមុទ្រឥណ្ឌា និង មហាសមុទ្រប៉ាស៊ីហ្វ៊ិក។ វាជាច្រកសមុទ្រតភ្ជាប់ប្រទេសសេដ្ឋកិច្ចធំៗ របស់អាស៊ី ដូចជា ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និង តៃវ៉ាន់។ មានកប៉ាល់ដឹកទំនិញលើសពី ៥ ម៉ឺនគ្រឿង ឆ្លងកាត់ច្រកនេះជារៀងរាល់ឆ្នាំ ដោយដឹកនាំទំនិញ ១ ភាគ ៤ របស់ពិភពលោក រួមមាន ប្រេងកាត ផលិតផលឧស្សាហកម្មរបស់ចិន និងកាហ្វេរបស់ឥណ្ឌូនេស៊ី។ ផលិតផលប្រេងកាតពិភពលោក ១ ភាគ ៤ ត្រូវបានដឹកឆ្លងកាត់ច្រកនេះ ពីប្រទេសផ្គត់ផ្គង់នៅឈូងសមុទ្រពែក្ស មកប្រទេសទីផ្សារអាស៊ី មានចិន ជប៉ុន និង កូរ៉េខាងត្បូង។ តាមការប៉ាន់ស្មាន ក្នុងឆ្នាំ ២០០៦ បញ្ជាក់ថា មានប្រេងកាត ១៥ លានបារ៉ែលក្នុងមួយថ្ងៃ ឆ្លងកាត់ច្រកសមុទ្រនេះ។
គ្រោះថ្នាក់ផ្សេងៗ
ការប្លន់តាមសមុទ្រកើនឡើងក្នុងពេលថ្មីៗ នេះ។ មានការវាយប្រហារលើនាវាដឹកទំនិញ ២៥ ករណីក្នុងឆ្នាំ ១៩៩៤, ២២០ ករណីក្នុងឆ្នាំ ២០០០ និងជាង ១៥០ ករណីក្នុងឆ្នាំ ២០០៣។ ចាប់តាំងពីមានកំណើនចោរកម្មតាមសមុទ្រមក កងទ័ពជើងទឹកឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង សិង្ហបុរី បានពង្រឹងសន្តិសុខ ដោយចេញនាវាល្បាតតំបន់នោះតាំងពីខែកក្កដា ២០០៤។
គិតតាំងពីឆ្នាំ ១៨៨០ មាននាវា ៣៤ គ្រឿងបានលិច។ គ្រោះថ្នាក់មួយទៀត គឺផ្សែងមកពីភ្លើងឆេះព្រៃនៅកោះស៊ូម៉ាត្រា ដែលកម្រិតគំហើញមកត្រឺម ២០០ ម៉ែត្រ ដែលបង្ខំឲ្យនាវាទាំងឡាយបន្ថយល្បឿន។
សំណើបន្ទូរបន្ថយភាពកកកុញនៅច្រកមលក្កា
ប្រទេសថៃបានអភិវឌ្ឍគម្រោងជាច្រើនក្នុងការកាត់បន្ថយសក្ដានុពលរបស់ច្រកសមុទ្រនេះ។ រដ្ឋាភិបាលថៃបានស្នើជាច្រើនដងឲ្យជីកព្រែកជីក កាត់តាមតំបន់ចម្រៀកដីក្រះ ដែលអាចកាត់ចម្ងាយផ្លូវបាន ៩៦០ គ.ម. ក្នុងការដឹកជញ្ជូនពីមហាសមុទ្រឥណ្ឌាទៅមហាសមុទ្រប៉ាស៊ីហ្វ៊ិក។ ការធ្វើបែបនេះអាចនឹងកាត់ប្រទេសថៃជា ២ ផ្នែក និងអាចឈានទៅដល់កាត់តំបន់មានជនមុស្ល៊ិមភាគច្រើននៅខេត្តបត្តានីចេញពីថៃផងដែរ។ នៅឆ្នាំ ២០០៤ ប្រទេសចិនបានស្នើជាសម្ងាត់ក្នុងការចេញថ្លៃចំណាយទាំងស្រុងក្នុងការជីកព្រែក។ ទោះជាមានការគាំទ្រពីអ្នកនយោបាយថៃជាច្រើនក៏ដោយ សំណើឲ្យជីកព្រែកនេះមិនអាចទៅមុខបានទេ ដោយសារការចំណាយទាំងហិរញ្ញវត្ថុនិងការបំផ្លាញប្រព័ន្ឋអេកូឡូស៊ី។
សំណើមួយផ្សេងទៀត គឺឲ្យសាងសង់បំពង់បង្ហូរប្រេងកាត់តាមចំរៀកដីក្រា ដើម្បីបង្ហូរប្រេងកាតពីកប៉ាល់នៅម្ខាងទៅកប៉ាល់នៅម្ខាងទៀត។ សំណើនេះត្រូវគេប៉ាន់ប្រមាណថា អាចកាត់បន្ថយតម្លៃផ្គត់ផ្គង់ប្រេងកាតទៅអាស៊ីបាន ០,៥$/បារ៉ែល (៣$/ម៣)។ មីយ៉ាន់ម៉ាក៏បានលើកនូវសំណើអំពីបំពង់បង្ហូរប្រេងស្រដៀងនេះដែរ។ មានសំណើមួយផ្សេងទៀតអំពីការស្ថាបនាបំពង់បង្ហូរប្រេងពីមជ្ឍិមបូព៌ាមកប្រទេសចិន ដែលបានចាប់ផ្ដើមនៅខែតុលា ២០០៤។