កាល់ ម៉ាក្ស៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ {{redirect|ម៉ាក្ស|ការប្រើប្រាស់ផ្សេងៗ|កាល់ ម៉ាក្ស...
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
 
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី២៧៖ បន្ទាត់ទី២៧៖
==ជីវប្រវត្តិ==
==ជីវប្រវត្តិ==
===កុមារភាព និងការសិក្សាដំបូង៖ ១៨១៨–១៨៣៦===
===កុមារភាព និងការសិក្សាដំបូង៖ ១៨១៨–១៨៣៦===
កាល់ ហ៊ែនរិច ម៉ាក្សបានកើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៨១៨ នៅទីក្រុង[[ទ្រីអ៊ឺរ]]ក្នុង[[រាជាណាចក្រព្រុស]]។<ref>{{harvnb|Nicolaievsky|Maenchen-Helfen|1976|p=7}}; {{harvnb|Wheen|2001|pp=8, 12}}; {{harvnb|McLellan|2006|p=1}}.</ref> ម៉ាក្សមានដើមកំណើតជាជនជាតិជីហ្វីមែនប៉ុន្តែគាត់មិនបានកាន់សាសនាជីហ្វីឬសាសនាអ្វីផ្សេងនោះទេ។ ជីតាខាងម្តាយរបស់ម៉ាក្សគឺជាគ្រូបង្រ្វៀនផ្នែកច្បាប់ម្នាក់ដែលមានសញ្ជាតិជីហ្វីកាត់ហុល្លង់ហើយគាត់បានមកបង្រ្វៀនច្បាប់នៅទីក្រុងទ្រីអ៊ឺរចាប់តាំងពីឆ្នាំ១៧២៣ មកម្លេះ, ឈ្មោះរបស់គាត់គឺ ម៉ៃអ៊ឺរ ហាលេវី ម៉ាក្ស។<ref>{{harvnb|Nicolaievsky|Maenchen-Helfen|1976|pp=4–5}}; {{harvnb|Wheen|2001|pp=7–9, 12}}; {{harvnb|McLellan|2006|pp=2–3}}.</ref> ឪពុករបស់ម៉ាក្សគឺជាបុគ្គលដំបូងក្នុងត្រកូលគ្រួសារគាត់ដែលបានចាប់ការសិក្សាតាមបែបសាសនា។ គាត់បានក្លាយជាមេធាវីម្នាក់ដែលទទួលបានប្រាក់ចំណូលមធ្យម (វណ្ណៈកណ្តាល) មិនត្រឹមតែប៉ុណ្ណោះ ឪពុករបស់ម៉ាក្សក៏ជាម្ចាស់ចម្ការទំពាំងបាយជូរ[[ស្រាម៉ូសែល|ម៉ូសែល]]ផងដែរ។

[[File:Trier BW 2014-06-21 11-11-49.jpg|thumb|[[គេហដ្ឋានកាល់ ម៉ាក្ស|ទីកន្លែងកំណើត]]របស់ម៉ាក្ស, ដែលឥឡូវត្រូវបានស្គាល់ថា ''Brückenstraße 10''។ គ្រួសាររបស់ម៉ាក្សជាម្ចាស់បន្ទប់ចំនួនពីរនៅជាន់ផ្ទាល់ដីនិងបន្ទប់ចំនួនបីនៅជាន់ទីមួយ។<ref>{{harvnb|McLellan|2006|p=178, Plate 1}}.</ref> អគារមួយនេះត្រូវបានលក់ទៅឱ្យ[[គណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់]]នៅឆ្នាំ១៩២៨ ហើយបច្ចុប្បន្ន បានដើរតួជាសារមន្ទីរ។<ref>[[#Whe00|Wheen 2001]]. pp. 12–13.</ref>]]


==ឯកសារយោង==
==ឯកសារយោង==

កំណែនៅ ម៉ោង០៩:៣៧ ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០

កាល់ ម៉ាក្ស
រូបលោកកាល់ ម៉ាក្ស, ថតនៅក្នុងឆ្នាំ១៨៧៥
កើតកាល់ ហ៊ែនរីច ម៉ាក្ស
៥ ឧសភា ១៨១៨
ទ្រីអ៊ឺរ, ព្រុស, សហព័ន្ធអាល្លឺម៉ង់
ស្លាប់១៤ មីនា ១៨៨៣ (អាយុ ៦៤)
ទីក្រុងឡុងដ៍, អង់គ្លេស
សញ្ជាតិ
ការអប់រំសកលវិទ្យាល័យបុន
សកលវិទ្យាល័យប៊ែរឡាំង
សកលវិទ្យាល័យជេណា (បណ្ឌិតទស្សនវិជ្ជា, ១៨៤១)
គណបក្ស​នយោបាយ
គណៈកម្មាធិការតថានុរូបកុម្មុយនិស្ត (ត្រឹមឆ្នាំ១៨៤៧)
សម្ព័ន្ធកុម្មុយនិស្ត (១៩៤៧–១៩៥២)
សមាគមពលករអន្តរជាតិ (១៨៦៤–១៨៧២)
ពន្ធភាពជេននី វ៉ន វេសផាលិន
(រ.ក ១៨៤៣; ស. ១៨៨១)
កូន៧ នាក់
សាច់ញាតិ
ហត្ថលេខា

កាល់ ហ៊ែនរីច ម៉ាក្ស (៥ ឧសភា ១៨១៨ – ១៤ មីនា ១៨៨៣) គឺជាទស្សនវិទូ អ្នកជំនាញសេដ្ឋកិច្ច អ្នកកាសែត ប្រវត្តិវិទូ សង្គមវិទូ ទ្រឹស្តីវិទូនយោបាយ និងជាអ្នកបដិវត្តន៍សង្គមនិយមជនជាតិអាល្លឺម៉ង់ម្នាក់។ ម៉ាក្សបានចាប់កំណើតនៅទីក្រុងទ្រីអ៊ឺរនៃប្រទេសអាល្លឺម៉ង់ ហើយម៉ាក្សបានចាប់ផ្តើមរៀនវិជ្ជាច្បាប់និងទស្សនវិជ្ជានៅឯសកលវិទ្យាល័យ។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រីជេននី វ៉ន វេសផាលិននៅក្នុងឆ្នាំ១៨៤៣។ ដោយសារតែសកម្មភាពបោះពុម្ភផ្សព្វផ្សាយរឿងនយោបាយរបស់គាត់ ម៉ាក្សត្រូវបានក្លាយជាបុគ្គលគ្មានសញ្ជាតិហើយបានទៅរស់នៅនិរទេសក្រៅស្រុកជាមួយភរិយានិងកូនៗរបស់គាត់នៅទីក្រុងឡុងដ៍អស់ជាច្រើនទស្សវត្ត។ ទោះបីរស់បែបនិរទេសក៏ដោយ ម៉ាក្សនូវតែបន្តនិពន្ធជាមួយនឹងទស្សនវិទូអាល្លឺម៉ង់ម្នាក់ទៀតឈ្មោះហ្វ្រ៊ីឌ្រិច អង់ហ្គែល ហើយអ្នកទាំងពីរក៏ចាប់ផ្តើមនិពន្ធសៀវភៅជាមួយគ្នាដែលភាគច្រើនជាសៀវភៅទាក់ទងនឹងសេដ្ឋកិច្ចនិងសង្គម។ ស្នាដៃដ៏មានប្រជាប្រិយភាពបំផុតរបស់ម៉ាក្សគឺ គោលគំនិតកុម្មុយនិស្ត (១៨៤៨) និងដាសកាពីតាល (១៨៦៧–១៨៨៣)។ ទស្សនៈនយោបាយរបស់ម៉ាក្សបានផ្តល់ឥទ្ធិពលយ៉ាងខ្លាំងមកលើបញ្ញវ័ន សេដ្ឋកិច្ច និងប្រវត្តិសាស្ត្រនយោបាយនៅជំនាន់ក្រោយៗ។

ទ្រឹស្តីនិងគំនិតរបស់ម៉ាក្សអំពីសង្គម សេដ្ឋកិច្ច និងនយោបាយត្រូវបានគេស្គាល់ថាម៉ាក្សនិយម ឬ"លទ្ធិម៉ាក្ស"។ ទ្រឹស្តីរបស់គាត់ក៏ជាការរិះគន់នឹងសង្គមមនុស្សកាលពីសម័យនោះផងដែរដោយពោលថាសង្គមមនុស្សបានអភិវឌ្ឍន៍ទៅមុខតាមរយៈជម្លោះនៃវណ្ណៈ។ នៅក្នុងសង្គមមូលធន វណ្ណៈដឹកនាំ (ឬវណ្ណៈគហបតី) គឺជាអ្នកគ្រប់គ្រងលើមធ្យោបាយផលិតកម្ម រីឯវណ្ណៈកម្មករ (ឬវណ្ណៈពលជីវី) គឺជាអ្នកលក់កម្លាំងកាយឱ្យទៅគេដើម្បីទទួលបានប្រាក់ឈ្នួលមកវិញ។[១] ម៉ាក្សបានទាយថា មូលធននិយមកំពុងបង្កើតឱ្យមានភាពតានតឹងផ្ទៃក្នុងដូចជាប្រព័ន្ធសង្គមសេដ្ឋកិច្ចមុនៗអញ្ចឹងដែរហើយយូរៗទៅវានឹងវិនាសរលាយដោយសារខ្លួនឯងនិងត្រូវជំនួសមកវិញនូវប្រព័ន្ធថ្មីហៅថាផលិតកម្មសង្គមនិយម។ ចំពោះម៉ាក្ស ការប្រឆាំងនឹងថ្នាក់វណ្ណៈក្រោមរបបមូលធននឹងបង្កបង្កើតឱ្យមានវិបត្តិនិងអស្ថិរភាពសេដ្ឋកិច្ចខ្ពស់បន្ទាប់មកវានឹងពង្រឹងស្មារតីអ្នកវណ្ណៈពលជីវី កម្មករ ទាសករ ហើយមិនយូរប៉ុន្មាន ស្មារតីក្នុងការឡើងកាន់កាប់អំណាចនយោបាយនឹងជ្រាបចូល រួចទីបំផុត សង្គមកុម្មុយនិស្តដែលគ្មានការបែងចែកថ្នាក់វណ្ណៈនឹងត្រូវបានបង្កើតឡើង។[២] ម៉ាក្សតែងតែជម្រុញឱ្យវាកើតមានឡើងដោយលើកយកហេតុផលថា វណ្ណៈកម្មករគួរតែចាប់អនុវត្តសកម្មភាពបដិវត្តន៍ដើម្បីផ្តួលរំលំមូលធននិយមនិងនាំមកនូវការរំដោះសេដ្ឋកិច្ចសង្គម។[៣]

ម៉ាក្សត្រូវបានគេចាត់លោកថាជាបុគ្គលម្នាក់ដែលមានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សលោកហើយស្នាដៃនិងការងាររបស់គាត់ត្រូវបានទទួលទាំងការកោតសរសើរនិងការរិះគន់។[៤] ការងាររបស់គាត់នៅក្នុងផ្នែកសេដ្ឋកិច្ចគឺបានដាក់មូលដ្ឋានគ្រឹះសម្រាប់ការយល់ដឹងជាច្រើននៃកម្លាំងពលកម្មបច្ចុប្បន្ននិងទំនាក់ទំនងរបស់វាទាក់ទងនឹងមូលធននិងគំនិតសេដ្ឋកិច្ចជាបន្តបន្ទាប់។[៥][៦][៧] បញ្ញវ័ន សហជីព សិល្បករ និងគណបក្សនយោបាយជាច្រើនទូទាំងពិភពលោកបានប្រកាន់យកនូវគំនិតរបស់ម៉ាក្សជាគោលដោយកែប្រែតិចតួចឬសម្របសម្រួលគំនិតរបស់គាត់។ ជាធម្មតា ម៉ាក្សត្រូវបានគេលើកឡើងថាជាស្ថាបត្យករសំខាន់ម្នាក់នៃវិទ្យាសាស្ត្រសង្គមទំនើប។[៨][៩]

ជីវប្រវត្តិ

កុមារភាព និងការសិក្សាដំបូង៖ ១៨១៨–១៨៣៦

កាល់ ហ៊ែនរិច ម៉ាក្សបានកើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៨១៨ នៅទីក្រុងទ្រីអ៊ឺរក្នុងរាជាណាចក្រព្រុស[១០] ម៉ាក្សមានដើមកំណើតជាជនជាតិជីហ្វីមែនប៉ុន្តែគាត់មិនបានកាន់សាសនាជីហ្វីឬសាសនាអ្វីផ្សេងនោះទេ។ ជីតាខាងម្តាយរបស់ម៉ាក្សគឺជាគ្រូបង្រ្វៀនផ្នែកច្បាប់ម្នាក់ដែលមានសញ្ជាតិជីហ្វីកាត់ហុល្លង់ហើយគាត់បានមកបង្រ្វៀនច្បាប់នៅទីក្រុងទ្រីអ៊ឺរចាប់តាំងពីឆ្នាំ១៧២៣ មកម្លេះ, ឈ្មោះរបស់គាត់គឺ ម៉ៃអ៊ឺរ ហាលេវី ម៉ាក្ស។[១១] ឪពុករបស់ម៉ាក្សគឺជាបុគ្គលដំបូងក្នុងត្រកូលគ្រួសារគាត់ដែលបានចាប់ការសិក្សាតាមបែបសាសនា។ គាត់បានក្លាយជាមេធាវីម្នាក់ដែលទទួលបានប្រាក់ចំណូលមធ្យម (វណ្ណៈកណ្តាល) មិនត្រឹមតែប៉ុណ្ណោះ ឪពុករបស់ម៉ាក្សក៏ជាម្ចាស់ចម្ការទំពាំងបាយជូរម៉ូសែលផងដែរ។

ទីកន្លែងកំណើតរបស់ម៉ាក្ស, ដែលឥឡូវត្រូវបានស្គាល់ថា Brückenstraße 10។ គ្រួសាររបស់ម៉ាក្សជាម្ចាស់បន្ទប់ចំនួនពីរនៅជាន់ផ្ទាល់ដីនិងបន្ទប់ចំនួនបីនៅជាន់ទីមួយ។[១២] អគារមួយនេះត្រូវបានលក់ទៅឱ្យគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់នៅឆ្នាំ១៩២៨ ហើយបច្ចុប្បន្ន បានដើរតួជាសារមន្ទីរ។[១៣]

ឯកសារយោង

  1. Cite error: Invalid <ref> tag; no text was provided for refs named manifesto
  2. Karl Marx: Critique of the Gotha Program Archived 27 October 2007 at the វេយប៊ែខ ម៉ាស៊ីន..
  3. Cite error: Invalid <ref> tag; no text was provided for refs named Calhoun2002-23-24
  4. Cite error: Invalid <ref> tag; no text was provided for refs named Manchester
  5. Roberto Mangabeira Unger. Free Trade Reimagined: The World Division of Labor and the Method of Economics. Princeton: Princeton University Press, 2007.
  6. John Hicks, "Capital Controversies: Ancient and Modern." The American Economic Review 64.2 (May 1974) p. 307: "The greatest economists, Smith or Marx or Keynes, have changed the course of history ..."
  7. Joseph Schumpeter Ten Great Economists: From Marx to Keynes. Volume 26 of Unwin University books. Edition 4, Taylor & Francis Group, 1952 ISBN 0-415-11078-5, 978-0-415-11078-5
  8. Little, Daniel. "Marxism and Method". Archived from the original on 10 December 2017. Retrieved 10 December 2017.
  9. Kim, Sung Ho (2017). "Max Weber".
  10. Nicolaievsky & Maenchen-Helfen 1976, ទ. 7; Wheen 2001, ទទ. 8, 12; McLellan 2006, ទ. 1.
  11. Nicolaievsky & Maenchen-Helfen 1976, ទទ. 4–5; Wheen 2001, ទទ. 7–9, 12; McLellan 2006, ទទ. 2–3.
  12. McLellan 2006, ទ. 178, Plate 1.
  13. Wheen 2001. pp. 12–13.