ព្រះវិស្ណុ៖ ភាពខុសគ្នារវាងកំណែនានា
No edit summary ស្លាក: កែសម្រួលតាមទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត |
ស្លាក: កែសម្រួលតាមទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត |
||
បន្ទាត់ទី៧០៖ | បន្ទាត់ទី៧០៖ | ||
រូបភាព:Art_Gallery_(Tanjore,_Inde)_(14066164096).jpg |
រូបភាព:Art_Gallery_(Tanjore,_Inde)_(14066164096).jpg |
||
</gallery> |
</gallery> |
||
== មើលផងដែរ == |
|||
* [[ព្រះព្រហ្ម]] |
|||
* [[ព្រះឥសូរ]] |
|||
* [[ព្រហ្មញ្ញសាសនា]] |
|||
== ឯកសារយោង == |
== ឯកសារយោង == |
កំណែនៅ ម៉ោង០៥:៣១ ថ្ងៃច័ន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១
ព្រះវិស្ណុ | ||||
Vishnu statue. Angkor Wat Gateway 12th Century. | ||||
ស្ថានលំនៅ | សមុទ្រអព្ទ នៃលំហចក្រវាឡ (Universe) | |||
សាស្ត្រាវុធក្នុងដៃ
(បែងភាគដៃ៨) |
កងចក្រ ខ្យងស័ង្ខ ព្រះខ័ន ផ្កាឈូក ដំបង ដងធ្នូ គម្ពីរវេទ និង ឈើច្រត់ | |||
មហេសី | នាងលក្ស្មី (អានថា៖ ល័កស្មី) | |||
យាន្តជំនិះ | គ្រុឌ | |||
ទម្រង់ព្រះភ័ក្រ | មុខមួយ | |||
ពណ៌សម្បុរ | ពណ៌បៃតង (Green) |
ព្រះវិស្ណុ ឬ ព្រះនរាយណ៍ (អង់គ្លេស: Lord Vishnu) or (អង់គ្លេស: Lord Narayana ) ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពទាំងបីក្នុង ព្រហ្មញ្ញ សាសនា ឬ ហិណ្ឌូសាសនា ព្រះវិស្ណុ ជាព្រះការពារលោកកិយ៍ និងជាព្រះដែលបង្កើតព្រះព្រហ្ម តាមរយៈទងផ្ចិតរបស់ព្រះអង្គ បានដុះចេះនូវពន្លកផ្កាឈូក ដែលក្ដោបយកដួងកែវជីវិតដើម្បីផ្ដល់កំណើតដល់ព្រះព្រហ្ម ។
ប្រវត្តិ ព្រះវិស្ណុ
មានតំណាលថា មាននាគក្បាលប្រាំពីរមួយឈ្មោះថា "អនន្តៈ" បានខ្ជាក់នៅស៊ុត (Egg) របស់ខ្លួន ស៊ុតនោះក៏បានញាស់ចេញជា រូបរាង្គព្រះវិស្ណុ ព្រះវិស្ណុក្នុងទម្រង់បែបនេះត្រូវបានគេហៅថា "ហរិណ្យគហ៌" មានន័យថា កំណើតដល់អឆ្ឆៈរិយៈ បើសិនជាសម្លឹងទៅលើលិទ្ធិត្រីមូ៌តិវិញ ព្រះវិស្ណុជាអទិទេពកំពូលបង្អស់ ក្នុងការបង្កើត អទិទេពពីរអង្គទៀតនោះគឺ ព្រះព្រហ្ម បន្ទាប់មកគឺ ព្រះឥសូរ ។ [១]
លំនៅរបស់ព្រះវិស្ណុគង់នៅ
ព្រះវិស្ណុមានលំនៅឯទេវលោកក្សីរសមុទ្រ(សមុទ្រទឹកដោះ)ដែលហ៊ុំព័ទ្ធដោយសមុទ្រចំនួនប្រាំពីរនិងភ្នំចំនួនប្រាំពីរហើយសមុទ្រ និងភ្នំទាំងប្រាំពីរនោះមានឈ្មោះដូចៗគ្នាចំណែកសមុទ្រ និងភ្នំទីប្រាំពីរចុងក្រោយគេជាប់នឹងព្រះរាជវាំងរបស់ព្រះអង្គ មានឈ្មោះហៅថា អស្សកណ្ឌ ភស្តុតាងជានិមិត្តរូបសម្រាប់យើង គឺគូទឹកដែលហ៊ុំព័ទ្ធជុំវិញប្រាសាទអង្គរវត្តសព្វថ្ងៃនេះ ជាតំណាងឱ្យសមុទ្រឈ្មោះ អស្សកណ្ឌនេះឯង ព្រះវិស្ណុ មានព្រះរាជវាំងឈ្មោះ វៃកណ្ឋៈ និងមានមហេសីពីរព្រះអង្គមានដូចជាៈ
- ព្រះនាងស្រីលក្ស្មី (ស្រី+លក្ស្មី) តំណាងឱ្យសោភណភាព+ភោគសម្ប្បត្តិនៃលោកទាំងបីឋាន ជាមួយនឹងព្រះនាងលក្ស្លី ព្រះវិស្ណុមានបុត្រមួយអង្គរគឺព្រះកាមទេព។
- ព្រះនាងភូមិសីទេវតំណាងឱ្យភពផែនដីរបស់យើងឬហៅម៉្យាងទៀតថាព្រះម៉ែធរណី ។
- ព្រះនាងនីឡាទេវី
លក្ខណៈសម្គាល់
រូបព្រះវិស្ណុជាមនុស្សមានប្រកេស(ក្បាល)មួយ មុខមួយមានដៃពីរ ឬមានដៃបួន ព្រះអង្គរទ្រង់កាន់កេតនភណ្ឌចំនួនបួននៅក្នុងដៃនីមួយៗ គឺខ្យងស័ង្ខ ផែនដី ដំបង និងកងចក្រហើយជួនកាលព្រវិស្ណុមាននៅដៃមានច្រើនទៀត ដែលកាន់បន្ថែមនូវធ្នូ ដាវ ផ្កាឈូក។ល។ព្រះវិស្ណុមានសម្លៀកបំពាក់ពណ៌ខ៊លឿង ពាក់ម្កុដមួកបំពង់មានគ្រុឌជាយានជំនិះ ហើយច្រើនផ្ទុំលើស្តេចនាគអនន្ត។ដើម្បីបំពេញមុខងារជាអ្នកគ្រប់គ្រងថែរក្សាលោក ព្រះវស្ណុបានបែងភាគចុះមកកើតក្នុងឋានមនុស្សហើយផ្ចាញ់សភាវៈអាក្រក់ ដែលតែងតែបៀតបៀងសេចក្តីសុខ បង្ហិនបង្ហោចបំផ្លាច់បំផ្លាញ់ធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយ និងការរស់នៅរបស់មនុស្សលោក អាទិទេព ឬពួកព្រាហ្មណ៍ សភាវៈដែលជាវិស្ណុបែងភាគនោះឈ្មោះថា អវតារ ដែលមានទាំងអស់ចំនួន ១១ អង្គ ចែកចេញជាបីប្រភេទគឺ មនុស្ស សត្វ និងពាក់កណ្តាលមនុស្សពាក់កណ្តលសត្វ។ ហើយរឿងព្រេងកថាអំពីប្រវត្តិនៃអវតារនីមួយៗនេះមានការពេញនិយមរហូតអវតារខ្លះ ត្រូវបានពពួកព្រាហ្មណ៍គោរពយ៉ាងខ្លាំងក្លា ចំណែកឯនៅប្រទេសកម្ពុជាយើងវិញរឿងរ៉ាវទេវកថាអវតារព្រះវិស្ណុនេះក៏បានជះឥទ្ធិពលមកលើជំនឿនៅក្នុងស្រទាប់មហាជនខ្មែរគ្រប់ៗជំនាន់ផងដែរ។
អវតាព្រះវិស្ណុ
ព្រះវិស្ណុមានអវតា១០គឺ៖
- មត្ស្យ (Matsya) ជាត្រី ជួយស្រោចស្រង់ជីវិតមនុស្ស អោយរួចផុត ពីទឹកជំនន់ ដែលបង្កើតឡើង ដោយយក្សឈ្មោះថាហយគ្រីវះ។
- កុម៌ (Kurma) ជាអណ្តើក ជួយធ្វើកំណល់ភ្នំមន្ទរៈ អោយទេវតា និងយក្សយកនាគវាសុកៈ បង្វិលភ្នំ កូរសមុទ្រទឹកដោះ អោយខះរីងហួត ដើម្បីយកទឹកអម្រិត ផឹកកុំអោយស្លាប់។
- វារាហៈ (Varaha) ជាជ្រូកព្រៃ បានបំផ្លាញ ហិរណយក្សដែលប៉ុនប៉ងរំលាយលោក អោយទៅជាទឹកសមុទ្រ។
- នរៈសិង្ហ(Narasinha) ជាមនុស្សសិង្ហ ក្បាលសិង្ហ ខ្លួនមនុស្ស បានបំផ្លាញយក្ស ដែលធ្វើបាបទេវតា។
- វមន (Vamna) ជាមនុស្សតឿ បានប្រើកលល្បិច សុំដីយក្ស ៣ជំហាន ទុកអោយមនុស្សនៅ។
- បរសុរាម (Parachurama) ជារាមពូថៅ បានបង្រ្កាបក្សត្រអរជុន។
- រាម Rama ជាព្រះរាម ក្នុងរឿង រាមាយណៈ បង្រ្កាបក្រុងរាពណ៍។
- ក្រឹស្ណៈ (krisna) ជាក្រឹស្ណ បានជួយមនុស្សអោយរួចពីកណ្តាប់ដៃ ស្តេចកំណាចឈ្មោះ កប្សៈ Kamsa ក្នុងរឿងភារតយុទ្ធ។
- ពុទ្ធ (Budha) ជាព្រះពុទ្ធ បានជួយស្រោចស្រង់ដាស់តឿនមនុស្ស អោយស្គាល់បុណ្យបាប អាក្រក់ល្អ ផុតចាកបាបកម្ម(តាម ព្រះពុទ្ធពុំមែនជាអវតារ ព្រះវិស្ណុទេ តែពួកព្រាហ្មណ៍ ដោយបានឃើញព្រះពុទ្ធមានឥទ្ធិពល មានអនុភាពខ្លាំង ក៏បានបញ្ចូលជាអវតាព្រះវិស្ណុ)
- កល្កិន (Kalkin) ជាមនុស្សសេះ គឺខ្លួនមនុស្ស ក្បាលសេះ។ អវតានេះមិនទាន់បានចាប់បដិសន្ធិលើលោកយើងទេ ព្រោះការមកដល់របស់អវតានេះ ប្រៀបដូចជាចុងបញ្ចប់នៃផែនដី។ កល្កិនមានមុខងារជាអ្នកកាត់ទោសសភាវៈអាក្រក់ដោយដាក់ទណ្ឌកម្មនិងអោយរង្វាន់ដល់សភាវៈល្អដើម្បីរៀបចំយុគមាស។
រូបភាព
មើលផងដែរ
ឯកសារយោង
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ព្រះវិស្ណុ |
- ↑ Magguddesk ̊nagar, Volume 1. Roṅ Bumb Braḥ Rāja Draby, Original from the University of Michigan. 1941. https://books.google.com.kh/books?id=e0DRAAAAMAAJ&q=%E1%9E%9C%E1%9E%B7%E1%9E%9F%E1%9F%92%E1%9E%8E%E1%9E%BB&dq=%E1%9E%9C%E1%9E%B7%E1%9E%9F%E1%9F%92%E1%9E%8E%E1%9E%BB&hl=en&sa=X&ved=2ahUKEwiS_Mn89afxAhXCwjgGHdaOBrYQ6AEwBnoECAsQAw.