អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូ៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ '''អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូ''' ឬ '''លោកគ្រូអហ្គស្ទីន''' ឬ '''សន្តអូគូស្តាំង''' ជា​ទស្សនវិទូគ្រីស្តសាសនា​ដ៏​សំខាន់ ជា​ទេវវិទូ និង​ជា​ឥស្សរជនឆ្នើម​ក្នុង​ការ​...
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង០៧:៣៩ ថ្ងៃច័ន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១

អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូលោកគ្រូអហ្គស្ទីនសន្តអូគូស្តាំង ជា​ទស្សនវិទូគ្រីស្តសាសនា​ដ៏​សំខាន់ ជា​ទេវវិទូ និង​ជា​ឥស្សរជនឆ្នើម​ក្នុង​ការ​ផ្លាស់ប្ដូរ​ពី​ទស្សនវិជ្ជា​ពាហិរសាសនា​ទៅ​កាន់​តស្សនវិជ្ជា​គ្រីស្តសាសនា​ជាក់លាក់។

ជីវប្រវត្តិ

អាអ៊ូហ្គូស្ធីនូស កើតនៅក្រុងតាកាស ទ្វីបអាហ្រ្វិក ហើយ​ទទួល​មរណភាព​នៅក្រុង​ហុីបផូ។ ឪពុក​របស់​លោក​ឈ្មោះ ប៉ាទ្រីឈិអុស ដែល​ជា​ជនក្រៅសាសន៍ រីឯ​ម្តាយ​របស់​លោក​គឺ សន្តីម៉ូនីក ដែល​ជា​គ្រិស្តបរិស័ទ។ លោក​ទទួល​ការសិក្សា​តាម​របៀបគ្រិស្តបរិស័ទ​យ៉ាងល្អ។ លោក​ជានិស្សិត​ខាងច្បាប់​នៅ​ក្រុងកាតេច។ ដំបូង​លោក​ជឿ​លើ​ក្រុមវង្វេង​ជំនឿ ម៉ានិឈាន ហើយ​បង្រៀន​វិជ្ជាវោហាសាស្ត្រ​នៅ​ទីក្រុង មិឡាន ដែល​ជា​កន្លែង​កែប្រែចិត្តគំនិត​ដោយ សន្តអំប៊្រាស ។

ពេល​ត្រឡប់​ទៅ ក្រុងតាកាស លោក​បាន​ចែក​របស់របរ​ឲ្យ​ជនក្រីក្រ ហើយ​ទទួល​ការតែងតាំង​ជាបូជាចារ្យ​ក្រោយមក​ទទួល​ការតែងតាំង​ជាលោកអភិបាល ក្រុងហិប្ប៉ូ ពេល​មាន​អាយុ ៤១ ឆ្នាំ។ លោក​ក្លាយទៅជា​អ្នកបំភ្លឺព្រះសហគមន៍​នៅ​ទ្វីបអាហ្វ្រិក។ លោក​ជា​ម្នាក់​ក្នុងចំណោម​អ្នកបង្កើតក្រុមបព្វជិត​ដ៏ល្បីល្បាញ ៤ នាក់ និង​ជា​គ្រូបាធ្យាយ​របស់​ព្រះសហគមន៍។

គំនិត

ទេវវិជ្ជា

ទស្សនវិជ្ជា

ទស្សនវិជ្ជារបស់ អាអ៊ូហ្គស្ធិនូស ជា​និជ្ចកាល​បម្រើ​ឲ្ស​ទេវវិជ្ជា​របស់​លោក​ថ្វីបើ​មាន​ការពិពាក្សា​យា៉ង​ល្អ​ពី​អស្តិរូបវិជ្ជា​ជា​ពិសេស​អំពី​ពេលវេលា​និង​ឆន្ទៈសេរី​និង​សីលវិជ្ជា​ក៏​ដោយ។ ក្នុងឋានៈ​ជា​លោកអភិបាល​កាតូលិក​ម្នាក់​គាត់​បាន​ប្រយុទ្ធប្រឆាំង​អញ្ញទិដិ្ឌ​៣​ក្រុម៖

  • ពួកសាសនម៉ានី
  • ពួកដូណាធូស
  • ពូកផេឡាហ្ជីអ៊ូស។

ប្រឆាំងពួកសាសនមា៉នី អាអ៊ូហ្គូស្ធីនូស អះអាង​ថា​ចក្រេវាល​គឺ​ល្អ​ទាំងស្រុង​និង​អំពើបាប​គឺ​គ្រាន់តែ​គ្មាន​ឫុ​អវត្តមាន​អ្វី​ដែល​ល្អ។ ក្នុង​ករណី​នៃ​អំពើ​អាក្រក់់​ខាង​សីលធម៌​នេះ​ជា​លទ្ធផល​នៃ​ឆន្ទៈសរី។[១]

ឯកសារយោង

  1. ប្លេកបឺន, សៃមឺន; កាន អុីនហ្គឺន (២០២០). វចនានុក្រមទស្សនវិជ្ជាអក្សហ្វ័ដ = The Oxford Dictionary of Philosophy: អង់គ្លេស-ខ្មែរ. ភ្នំពេញ: វិទ្យាស្ថានស្រាវជ្រាវសហជីវីនព្រះយេស៊ូ. p. ៣២-៣៣. ល.ស.ប.អ. 978-9924-35-023-1. https://library.khmerstudies.org/bib/15.