ទ្វារសមុទ្រមលក្កា៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
robot Modifying: br:Strizh-mor Malaka
robot Adding: lv:Malakas šaurums
បន្ទាត់ទី៤៤៖ បន្ទាត់ទី៤៤៖
[[lb:Strooss vu Malakka]]
[[lb:Strooss vu Malakka]]
[[lt:Malakos sąsiauris]]
[[lt:Malakos sąsiauris]]
[[lv:Malakas šaurums]]
[[ms:Selat Melaka]]
[[ms:Selat Melaka]]
[[new:मलक्का जलसन्धि]]
[[new:मलक्का जलसन्धि]]

កំណែនៅ ម៉ោង២៣:១៣ ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០០៩

ផែនទីទីតាំងច្រកម៉ាឡាកា

ច្រកម៉ាឡាកា (Strait of Malacca) ជាច្រកសមុទ្រតូចចង្អៀតមួយដែលខណ្ឌចែកឧបទ្វីបម៉ាឡេ ជាមួយកោះស៊ូម៉ាត្រា។ វាមានប្រវែង ៨០៥ គ.ម និងមានទទឹងមធ្យម ២,៨ គ.ម។


សារសំខាន់សេដ្ឋកិច្ច

ឯកសារ:StraitOfMalacca.jpg
ច្រកម៉ាឡាកាមើលពីលើយន្តហោះ

ច្រកម៉ាឡាកាជាច្រកប្រកបដោយយុទ្ឋសាស្ត្រសេដ្ឋកិច្ច និងជាច្រកដឹកទំនិញតាមសមុទ្រមមាញឹកមួយរបស់ពិភពលោក ប្រហាក់ប្រហែលនឹងព្រែកជីកស៊ុយអេ និង ព្រែកជីកប៉ាណាម៉ា ដែរ។ ច្រកនេះជាផ្លូវសមុទ្រតភ្ជាប់មហាសមុទ្រឥណ្ឌា និង មហាសមុទ្រប៉ាស៊ីហ្វិក។ វាជាច្រកសមុទ្រតភ្ជាប់ប្រទេសសេដ្ឋកិច្ចធំៗរបស់អាស៊ីដូចជា ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និង តៃវ៉ាន់។ មានកប៉ាល់ដឹកទំនិញលើសពី៥ម៉ឺនគ្រឿងឆ្លងកាត់ច្រកនេះជារៀងរាល់ឆ្នាំ ដោយដឹកនាំទំនិញ១ភាគ៤របស់ពិភពលោករួមមាន ប្រេងកាត ផលិតផលឧស្សាហកម្មរបស់ចិន និង កាហ្វេរបស់ឥណ្ឌូនេស៊ី។ ផលិតផលប្រេងកាតពិភពលោក១ភាគ៤ត្រូវបានដឹកឆ្លងកាត់ច្រកនេះ ពីប្រទេសផ្គត់ផ្គង់នៅឈូងសមុទ្រពែរ មកប្រទេសទីផ្សាអាស៊ីមានចិន ជប៉ុន និង កូរ៉េខាងត្បូង។ តាមការប៉ាន់ស្មានក្នុងឆ្នាំ២០០៦បញ្ជាក់ថា មានប្រេងកាត១៥លានបារ៉ែលក្នុងមួយថ្ងៃឆ្លងកាត់ច្រកនេះ។

គ្រោះថ្នាក់ផ្សេងៗ

ការប្លន់តាមសមុទ្រកើនឡើងក្នុងពេលថ្មីៗនេះ។ មានការវាយប្រហារលើនាវាដឹកទំនិញ ២៥ករណីក្នុងឆ្នាំ១៩៩៤ ២២០ករណីក្នុងឆ្នាំ២០០០ និង ជាង១៥០ករណីក្នុងឆ្នាំ២០០៣។ ចាប់តាំងពីមានកំនើនចោរកម្មតាមសមុទ្រមក កងទ័ពជើងទឹកឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង សិង្ហបុរី បានពង្រឹងសន្តិសុខដោយចេញនាវាល្បាតតំបន់នោះតាំងពីខែកក្កដា២០០៤។

គិតតាំងពីឆ្នាំ១៨៨០ មាននាវា៣៤គ្រឿងបានលិច។ គ្រោះថ្នាក់មួយទៀតគឺផ្សែងមកពីភ្លើងឆេះព្រៃនៅកោះស៊ូម៉ាត្រា ដែលកំរិតគំហើញមកត្រឺម២០០ម៉ែត ដែលបង្ខំអោយនាវាទាំងឡាយបន្ថយល្បឿន។

សំនើបន្ទូរបន្ថយភាពកកកុញនៅច្រកម៉ាឡាកា

ប្រទេសថៃបានអភិវឌ្ឍគំរោងជាច្រើនក្នុងការកាត់បន្ថយសក្ដានុពលរបស់ច្រកនេះ។ រដ្ឋាភិបាលថៃបានស្នើជាច្រើនដងអោយជីកព្រែកជីក កាត់តាមតំបន់ចំរៀកដីក្រា ដែលអាចកាត់ចំងាយផ្លូវបាន ៩៦០គ.ម ក្នុងការដឹកជញ្ជូនពីមហាសមុទ្រឥណ្ឌាទៅមហាសមុទ្រប៉ាស៊ីហ្វិក។ ការធ្វើបែប នេះអាចនឹងកាត់ប្រទេសថៃជា២ផ្នែក និងអាចឈានទៅដល់កាត់តំបន់មានជនមូស្លីមភាគច្រើន​នៅខេត្តប៉ាតានីចេញពីថៃផងដែរ។ នៅឆ្នាំ២០០៤ ប្រទេសចិនបានស្នើជាសំងាត់ក្នុងការចេញថ្លៃចំនាយទាំងស្រុងក្នុងការជីកព្រែក។ ទោះជាមានការគាំទ្រពីអ្នកនយោបាយថៃជាច្រើនក៏ដោយ សំនើអោយជីកព្រែកនេះមិនអាចទៅមុខបានទេ ដោយសារការចំនាយទាំងហិរញ្ញវត្ថុនិងការបំផ្លាញប្រព័ន្ឋអេកូឡូស៊ី។

សំនើមួយផ្សេងទៀតគឺអោយសាងសង់បំពង់បង្ហូរប្រេងកាត់តាមចំរៀកដីក្រា ដើម្បីបង្ហូរប្រេងកាតពីកប៉ាល់នៅម្ខាងទៅកប៉ាល់នៅម្ចាងទៀត។ សំនើនេះត្រូវគេប៉ាន់ប្រមាណថាអាចកាត់បន្ថយតំលៃផ្គត់ផ្គង់ប្រេងកាតទៅអាស៊ីបាន ០,៥$/បារ៉ែល (៣$/ម)។ មីយ៉ាន់ម៉ាក៏បានលើកនូវសំនើអំពីបំពង់បង្ហូរប្រេងស្រដៀងនេះដែរ។ មានសំនើមួយផ្សេងទៀតអំពីការស្ថាបនាបំពង់បង្ហូរប្រេងពីមជ្ឍិមបូព៌ាមកប្រទេសចិន ដែលបានចាប់ផ្ដើមនៅខែតុលា២០០៤។