ប្រាសាទបេងមាលា៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ប្រជាជនខ្មែរភាគច្រើន និយមហៅថា៖ ប្រាសាទបឹងមាលា តែឈ្មោះពិតប្រដករបស់ប្រាសាទនេះ គឺ បេងមាលា
រ៉ូបូ បន្ថែម: de:Beng Mealea
បន្ទាត់ទី១៦៖ បន្ទាត់ទី១៦៖
[[ចំនាត់ថ្នាក់ក្រុម:ខេត្តសៀមរាប]]
[[ចំនាត់ថ្នាក់ក្រុម:ខេត្តសៀមរាប]]


[[de:Beng Mealea]]
[[en:Beng Mealea]]
[[en:Beng Mealea]]
[[it:Beng Mealea]]
[[it:Beng Mealea]]

កំណែនៅ ម៉ោង១៤:៤៦ ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១០

ប្រាសាទបេងមាលា

ជញ្ជាំងនិងបង្អួចនៃប្រាសាទបេងមាលា
ឈ្មោះ: ប្រាសាទបេងមាលា
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: ដើមសតវត្សទី១២
ឧទ្ទិសថ្វាយ: ព្រះវិស្ណុ
ស្ថាបត្យកម្ម: អង្គរវត្ត
ទីតាំង: ៤០គ.ម​ពីខាងកើត​ក្រុម​ប្រាសាទ​នៅ​អង្គរ និង ៧៧គ.ម​ពីក្រុងសៀមរាប

ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះ​មានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និង​ត្រូវបាន​ស្ថាបនា​ឡើង​​ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០​ម៉ែត្រ។ ប្រសាទបេងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១​និង​ដើមសតវត្សរ៍ទី១២ លើផៃ្ទដី​ទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះ ដូចេ្នះ​រាល់​វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា​។ ប្រាសាទអង្គរវត្តដែលប្រវត្តិសាស្រ្តចារទុកថាជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២នោះ សាងឡើង​ដើម្បី​ឧទ្ធិសថ្វាយ​ព្រះវិស្ណុ​ដោយ​មាន​កសិណទឹក (គូទឹក )ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះ​មួយនោះដូចេ្នះប្រាសាទបេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ។


បា្រសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយកៀ្រមដែលមានទ្រង់ទ្រាយ​ប្រហាក់ប្រហែលប្រាសាទអង្គរវត្តហើយដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបេងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទនេះសិនមុននឹង ឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម។ អ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើ​ដោយ​ខានមិនបានគឺការជីក​កសិណទឹកនៅជុំវិញប្រាសាទ​ដើម្បីយកអាចម៍ដីទៅចាក់គ្រឹះ​ប្រាសាទការពារកុំឲ្យបាក់ស្រុត ក៏ដូចជាការយក​ទឹកសម្រាប់​ប្រើប្រាស់ផងទន្ទឹមនោះ​កសិណទឹកមួយៗ​បានក្លាយទៅជា​និមិត្តរូប​នៃ​សមុទ្រទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា