អ៊ីតាលី៖ ភាពខុសគ្នារវាងកំណែនានា
ត រ៉ូបូ បន្ថែម: mhr:Италий |
ត រ៉ូបូ បន្ថែម: gag:İtaliya |
||
បន្ទាត់ទី៧៨៖ | បន្ទាត់ទី៧៨៖ | ||
[[fy:Itaalje]] |
[[fy:Itaalje]] |
||
[[ga:An Iodáil]] |
[[ga:An Iodáil]] |
||
[[gag:İtaliya]] |
|||
[[gan:意大利]] |
[[gan:意大利]] |
||
[[gd:An Eadailt]] |
[[gd:An Eadailt]] |
កំណែនៅ ម៉ោង០៥:០៩ ថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១០
អ៊ីតាលី (ជាភាសាអង់គ្លេស៖ Italy, ភាសាអ៊ីតាលី៖ Italia) មានឈ្មោះជាផ្លូវការថា "សាធារណរដ្ឋអ៊ីតាលី" (ជាភាសាអង់គ្លេស៖ Italian Republic, ភាសាអ៊ីតាលី៖ Repubblica Italiana) គឺជាប្រទេសមួយស្ថិតនៅឧបទ្វីអ៊ីតាលី ភាគខាងត្បូងទ្វីបអឺរ៉ុប និងកោះពីរដែលធំជាងគេក្នុងសមុទ្រមេទីទែរ៉ានេគឺ៖ ស៊ីលីស៊ី (Sicily) និង សារឌីនីយ៉ា (Sardinia) ។ អ៊ីតាលី មានព្រំប្រទល់ ខាងជើងជាប់នឹង ភ្នំអ័ល្ប ប្រទេសបារាំង ស្វីស អូទ្រីស និង ស្លូវ៉េនី។ រដ្ឋឯករាជ្យ សាន់ ម៉ារីណូ និង បុរីវ៉ាទីកង់ ស្ថិតនៅកណ្ដាលទឹកដីអ៊ីតាលីតែម្ដង។
អ៊ីតាលី គឺជាទីកន្លែងកំណើតនៃវប្បធម៌អឺរ៉ុបជាច្រើន ដូចជា អឺទ្រូសកាន (Etruscans) និង រ៉ូម៉ាំង (Romans) និង ក្រោយមកវាគឺជាទីកន្លែងកំណើតនៃសាកលវិទ្យាល័យ និងចលនានៃការកកើតសាឡើងវិញ ដែលចាប់ផ្ដើមចេញពីតំបន់ទុសកានី (Tuscany) ហើយសាយភាយទៅពាសពេញទ្វីបអឺរ៉ុប។ រដ្ឋធានីរ៉ូមរបស់អ៊ីតាលី គឺជាមជ្ឈមណ្ឌលនៃអរិយធម៌លោកខាងលិចអស់ជាច្រើនសតវត្សមកហើយ។ អ៊ីតាលី បានអនុវត្តនយោបាយអាណានិគមនិយមចាប់ពីពាក់កណ្ដាលសតវត្សទី១៩ រហូតដល់ពាក់កណ្ដាលសតវត្សទី២០។
សព្វថ្ងៃនេះ អ៊ីតាលីគឺជាសាធារណរដ្ឋប្រជាធិបតេយ្យ និងជាប្រទេសអភិវឌ្ឍន៍ ជាមួយអត្រាគុណភាពជីវិតខ្ពស់ជាងគេទី៨ លើពិភពលោក។ អ៊ីតាលី បានចូលជាសមាជិក "សហភាពអឺរ៉ុប" និង អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ លើសពីនេះ អ៊ីតាលីក៏ជាសមាជិកនៃ ប្រទេសឧស្សាហកម្មលូតលាស់ទាំង៨ (G8) ដោយមានសេដ្ឋកិច្ចធំជាងគេទី៧ លើពិភពលោក, អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD), អង្គការពាណិជ្ជកម្មពិភពលោក (WTO), ក្រុមប្រឹក្សាអឺរ៉ុប (Council of Europe), សហភាពអឺរ៉ុបខាងលិច (Western European Union), Central European Initiative, និង ជាសមាជិកនៃកិច្ចព្រមព្រៀងសិនហ្គេន (Shengen) ។ អ៊ីតាលី បានចំណាយទៅលើវិស័យការពារជាតិច្រើនជាងគេទី៧លើលោក និងជារដ្ឋកាន់កាប់អាវុធនុយក្លេអ៊ែរតាមរយៈអង្គការណាតូ។ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០៧ អ៊ីតាលីបានក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិរយៈពេលពីរឆ្នាំ។
សូមមើលផងដែរ
|