អាតុល៖ ភាពខុសគ្នារវាងកំណែនានា
ត រ៉ូបូ បន្ថែម: th:อะทอลล์ |
|||
បន្ទាត់ទី៣៥៖ | បន្ទាត់ទី៣៥៖ | ||
[[gl:Atol]] |
[[gl:Atol]] |
||
[[he:אטול]] |
[[he:אטול]] |
||
[[hi:एटोल]] |
|||
[[hr:Atol]] |
[[hr:Atol]] |
||
[[hu:Atoll]] |
[[hu:Atoll]] |
||
បន្ទាត់ទី៦៧៖ | បន្ទាត់ទី៦៨៖ | ||
[[uk:Атол]] |
[[uk:Атол]] |
||
[[vi:Đảo san hô vòng]] |
[[vi:Đảo san hô vòng]] |
||
[[zh: |
[[zh:環礁]] |
||
[[zh-min-nan:San-ô͘-tó]] |
[[zh-min-nan:San-ô͘-tó]] |
កំណែនៅ ម៉ោង១២:០០ ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០១១
អាតុល ជាកងផ្កាថ្មដែលរុំព័ទ្ធឡាហ្គូនមួយទាំងស្រុងឬដោយផ្នែក។ អាតុលក៏ជាប្រភេទកោះមួយដែរ។
របាយ
អាតុលច្រើនមាននៅសមុទ្រនិងមហាសមុទ្រក្នុងតំបន់ត្រូពិចនិងអនុត្រូពិច។ នេះបណ្ដាលមកពីនៅតាមតំបន់នោះទឹកមានកំដៅក្ដៅល្មម អនុគ្រោះដល់ការដុះលូតលាស់របស់ផ្កាថ្មដែលបង្កើតបានជាទីទួល។ អាតុលភាគច្រើនមាននៅមហាសមុទ្រប៉ាស៊ីហ្វិក (ជាពិសេសផ្ដុំគ្នានៅកំរងកោះទូអាមុទូ កំរងកោះខារ៉ូលីន កំរងកោះម៉ាស្សល កំរងកោះខូរ៉លស៊ី និង នៅតាមក្រុមកោះគីរីបាទី ទូវ៉ាលូ និង តូកេឡាវ) និងនៅមហាសមុទ្រឥណ្ឌា (កំរងកោះម៉ាល់ឌីវ កំរងកោះឡាក់កាឌីវ កំរងកោះឆាហ្គោស ជាដើម)។ នៅមហាសមុទ្រអាត្លង់ទិកមិនសូវមានក្រុមអាតុលធំៗទេ លើកលែងតែអាតុលទាំង៨ ដែលនៅខាងកើតប្រទេសនីការ៉ាហ្គ័រ។
កំណកំណើត
ពាក្យអាតុលត្រូវបានហៅដំបូងដោយធម្មជាតិវិទូអង់គ្លេសឆាល ដាវីន។ ដាវីន បានពន្យល់ពីកំណកំណើតអាតុលផ្កាថ្មនៅប៉ាស៊ីហ្វិកខាងត្បួង(ឆ្នាំ១៨៤២) បន្ទាប់ពីធ្វើការសង្កេតនិងសិក្សារយៈពេល៥ឆ្នាំ(១៨៣១-១៨៣៦)។ លោកបានពន្យល់ថាភ្នំភ្លើងខ្ពស់ៗសឹករិចរិលក្លាយជាទួលកោះ រួចចុងក្រោយក្លាយជាអាតុល។ ផ្កាថ្មដែលនៅព័ទ្ធជុំវិញកោះភ្នំភ្លើងនៅតំបន់ត្រូពិច ដុះលូតលាស់ទៅលើ ព្រមពេលដែលកោះសឹក(លិចចូលទៅក្នុងសមុទ្រ) ក្លាយទៅជាទួលកោះ។ ក្រោយមកផ្កាថ្មនៅតាមជាយជុំវិញបន្តដុះលូតលាស់ ខណៈផ្នែកខាងក្នុងស្រុតចុះបន្តិចម្ដងៗក្លាយជាឡាហ្គូន ព្រោះផ្នែកខាងក្នុងមិនអនុគ្រោះដល់ស្លែនិងផ្កាថ្មដុះ។ នៅពេលមួយដែលផ្នែកខាងក្នុងស្រុតចុះទាបជាងផ្ទៃសមុទ្រ មានតែផ្នែកជុំវិញប៉ុណ្ណោះដែលនៅសល់ ក្លាយជាអាតុល។
តំណភ្ជាប់ក្រៅ
- កំណរកំណើតទួលកោះ
- ភ្នំភ្លើងរបស់ដាវីន - ខ្សែវីដេអូខ្លីបង្ហាញពីកិច្ចពិភាក្សារវាងដាវីននិងអាហ្គាស៊ីសស្ដីពីកំណកំណើតទួលកោះ