អាហ្វហ្កានីស្ថាន៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
រ៉ូបូ បន្ថែម: rw:Afuganisitani
r2.7.1) (រ៉ូបូ បន្ថែម: rue:Афґаністан
បន្ទាត់ទី១៩១៖ បន្ទាត់ទី១៩១៖
[[roa-rup:Afganistan]]
[[roa-rup:Afganistan]]
[[ru:Афганистан]]
[[ru:Афганистан]]
[[rue:Афґаністан]]
[[rw:Afuganisitani]]
[[rw:Afuganisitani]]
[[sa:अफगानस्थान]]
[[sa:अफगानस्थान]]

កំណែនៅ ម៉ោង០០:២៦ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០១១

សាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន
ទង់​ជាតិ​អាហ្វហ្កានីស្ថាន ព្រះឆាយាល័ក្ខអាហ្វហ្កានីស្ថាន
រាជធានី កាបូល
ប្រមុខរដ្ឋ​ ហាមីដ ការសាអ៊ី
ភាសា​ផ្លូវ​ការ​ ភាសាអារ៉ាប់
ភ្លេង​ជាតិ​ មីលី ស៊ូរ៉ូដ
បាវចនា​ អត់មាន
ផ្ទៃដី​ ៦៤៧ ៥០០ គម
ចំនួន​ប្រជាជន​
 – ដង់ស៊ីតេ/គម²
២៨ ១៥០ ០០០ (លេខទី ៣៧)
 ៤៣.៥ នាក់/គម²
រូបបិយប័ណ្ណ អាហ្វហ្កានី (AFN)
ល្វែង​ម៉ោង​ UTC +៤
កូដទូរស័ព្ទប្រទេស +៩៣
កូដកម្មសិទ្ធិប្រទេស .af

សាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន​ គឺជាប្រទេស នៅទ្វីបអាស៊ីកណ្ដាល ដែលជិត ប្រទេសប៉ាគីស្ថាន ប្រទេសអ៊ីរ៉ង់ ប្រទេសទួរមេនីស្តង់ ប្រទេសអ៊ុយប៊ែរគីស្តង់ ប្រទេសតាហ្ស៊ីគីស្តង់ និង សាធារណរដ្ឋប្រជាមានិតចិន

ប្រវត្តិ

ប្រវត្តិសាស្ត្រថ្មី ៗ របស់ប្រទេសអាហ្វហ្កានីស្ថាន កើតឡើងដោយ សារសង្គ្រាម និង ការរំជើបរំជួលផ្ទៃក្នុង ។ សហភាពសូវៀត បានចូលមក ឈ្លានពាននៅ ឆ្នាំ១៩៧៩ ប៉ុន្តែ កម្លាំងដែលមក ឈ្លានពានត្រូវដក ចេញ ទៅវិញនៅ រយៈពេល ១០ឆ្នាំ ក្រោយមក ដោយសារ កម្លាំងតស៊ូប្រឆាំង នឹងរបបកុំមុយនីស របស់អាហ្វហ្កានីស្ថាន ។ របប កុំមុយនីស នៅក្នុង ទីក្រុងកាបូល បានរលំរលាយ ទាំងស្រុង នៅ ឆ្នាំ១៩៩២ ។

ការតស៊ូប្រឆាំងបានផ្ទុះ ឡើងជាបន្តបន្ទាប់ក្នុង ចំណោមចលនាតស៊ូ របស់អាហ្វហ្កានីស្ថានផ្សេងៗ គ្នា បានជួយដល់ ពួកតាលីបង់ ជាចលនាបណ្ដាញគាំទ្រប៉ាគីស្ថានមួយ ដែលបានតស៊ូដើម្បីបញ្ចប់ពួកជ្រុលនិយម និងសង្គ្រាមក្នុងស្រុក ដែលបានបង្រួបបង្រួមប្រទេស ជាយថាហេតុ។ ពួកតាលីបង់បានឈ្លានរឹបអូសយកទីក្រុងកាបុលបាននៅឆ្នាំ១៩៩៦ និងអាចចាប់យកប្រទេសជាច្រើនដែលនៅក្រៅជម្រកសុវត្ថិភាពនៃពួកសម្ព័ន្ធមិត្តខាងជើងបានជាដំបូងនៅភូមិភាគឦសាន។ យោងទៅតាមការវាយប្រហារដោយភារវកម្មកាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០១ ទាហានសហរដ្ឋអាមេរិក និង ទាហានសម្ព័ន្ធមិត្ត រួមទាំងទាហានសម្ព័ន្ធមិត្តខាងជើងបានផ្ដួលរំលំពួកតាលីបង់ដែលផ្ដល់ជម្រកដល់អូសាម៉ា ប៊ីនឡាឌែន។ នៅចុងឆ្នាំ២០០១ កិច្ចប្រជុំមួយនៅទីក្រុងប៊ុន ប្រទេសអាល្លឺម៉ង់ បានបង្កើតនូវបែបបទមួយសម្រាប់ការស្ថាបនានយោបាយឡើងវិញ ដែលផ្ដល់លទ្ធផលចុងក្រោយនៅក្នុងការស្ថាបនារដ្ឋធម្មនុញ្ញ និងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០០៤។ នៅថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០០៤ ហាមីដ កាហ្សៃ បានក្លាយជាប្រធានាធិបតីដែលឆ្លងកាត់ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យដំបូងបំផុតក្នុងប្រទេសអាហ្វហ្កានីស្ថាន។