សេអ៊ូល៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ បន្ថែម: so:Seoul
Fix
បន្ទាត់ទី៤៖ បន្ទាត់ទី៤៖
| style="background:#ffffff;" align=center colspan=2 |ជួរ​ទី​មួយ​ពី​ឆ្វេង​ទៅ​ស្តាំ​: ប៉ម​សេអ៊ូល​, ស្ទឹង​ឈឹង​ហ្គី​
| style="background:#ffffff;" align=center colspan=2 |ជួរ​ទី​មួយ​ពី​ឆ្វេង​ទៅ​ស្តាំ​: ប៉ម​សេអ៊ូល​, ស្ទឹង​ឈឹង​ហ្គី​
|}
|}
'''សេអ៊ូល''' ជារដ្ឋធានីនិងជាទីក្រុងធំជាងគេរបស់ប្រទេស[[កូរ៉េខាងត្បូង]]។ សេអ៊ូលមានប្រជាជនជាង១០លាននាក់ និងស្ថិតក្នុងចំនោមទីក្រុង​ដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ [[តំបន់រដ្ឋធានីជាតិសេអ៊ូល]] (Seoul National Capital Area)​ ដែលក្ដោបរួមទាំងទីក្រុងកំពង់ផែដ៏ធំឈ្មោះ[[អ៊ិនឆ័ន]]​និងទីក្រុងរណបនានា មានមនុស្សរស់នៅប្រមាណ២៣លាននាក់។ ស្ទើរពាក់កណ្ដាល​នៃប្រជាជនកូរ៉េខាងត្បូង​រស់នៅតំបន់រដ្ឋធានីជាតិសេអ៊ូលនេះ និងប្រហែល១ភាគ៤​រស់នៅក្នុងសេអ៊ូលតែម្ដង។ កត្តានេះធ្វើអោយសេអ៊ូលក្លាយជា​មជ្ឈមណ្ឌលវប្បធម៌ នយោបាយ និងសេដ្ឋកិច្ចចំបង​របស់ប្រទេស។ ដោយវាមានឋានានុក្រមជា[[ទីក្រុងពិសេសនៅកូរ៉េខាងត្បូង|ទីក្រុងពិសេស]] ហេតុនេះ​វាស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់ពីរដ្ឋាភិបាលជាតិ។
'''សេអ៊ូល'''(서울특별시, 서울特別市) ជារដ្ឋធានីនិងជាទីក្រុងធំជាងគេរបស់ប្រទេស[[កូរ៉េខាងត្បូង]]។ សេអ៊ូលមានប្រជាជនជាង១០លាននាក់ និងស្ថិតក្នុងចំនោមទីក្រុង​ដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ [[តំបន់រដ្ឋធានីជាតិសេអ៊ូល]] (Seoul National Capital Area)​ ដែលក្ដោបរួមទាំងទីក្រុងកំពង់ផែដ៏ធំឈ្មោះ[[អ៊ិនឆ័ន]]​និងទីក្រុងរណបនានា មានមនុស្សរស់នៅប្រមាណ២៣លាននាក់។ ស្ទើរពាក់កណ្ដាល​នៃប្រជាជនកូរ៉េខាងត្បូង​រស់នៅតំបន់រដ្ឋធានីជាតិសេអ៊ូលនេះ និងប្រហែល១ភាគ៤​រស់នៅក្នុងសេអ៊ូលតែម្ដង។ កត្តានេះធ្វើអោយសេអ៊ូលក្លាយជា​មជ្ឈមណ្ឌលវប្បធម៌ នយោបាយ និងសេដ្ឋកិច្ចចំបង​របស់ប្រទេស។ ដោយវាមានឋានានុក្រមជា[[ទីក្រុងពិសេសនៅកូរ៉េខាងត្បូង|ទីក្រុងពិសេស]] ហេតុនេះ​វាស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់ពីរដ្ឋាភិបាលជាតិ។


សេអ៊ូលធ្លាប់ធ្វើជាម្ចាស់ផ្ទះ[[កីឡាអូឡាំពិករដូវក្ដៅឆ្នាំ១៩៨៨]] និង [[ពានរង្វាន់បាល់ទាត់ពិភពលោកហ្វីហ្វាឆ្នាំ២០០២]]។ សេអ៊ូលតែងតែជាប់លំដាប់ថ្នាក់​១០ខាងលើក្នុងចំនោមទីក្រុងហិរញ្ញវត្ថុនិងពាណិជ្ជកម្ម និងជាទីស្នាក់ការកណ្ដាលរបស់​ក្រុមហ៊ុនពហុជាតិជាច្រើនដូចជា [[ក្រុមហ៊ុនសាំស៊ុង]](Samsung) [[ក្រុមហ៊ុនអិលជី]](LG) និង[[ក្រុមហ៊ុនហ្យុនដាយ]](Hyundai)។ វាជាទីក្រុងថ្លៃជាងគេទី៥លើពិភពលោក និងទី២នៅអាស៊ី និងជាទីក្រុងមានជាងគេទី៤នៅអាស៊ី។
សេអ៊ូលធ្លាប់ធ្វើជាម្ចាស់ផ្ទះ[[កីឡាអូឡាំពិករដូវក្ដៅឆ្នាំ១៩៨៨]] និង [[ពានរង្វាន់បាល់ទាត់ពិភពលោកហ្វីហ្វាឆ្នាំ២០០២]]។ សេអ៊ូលតែងតែជាប់លំដាប់ថ្នាក់​១០ខាងលើក្នុងចំនោមទីក្រុងហិរញ្ញវត្ថុនិងពាណិជ្ជកម្ម និងជាទីស្នាក់ការកណ្ដាលរបស់​ក្រុមហ៊ុនពហុជាតិជាច្រើនដូចជា [[ក្រុមហ៊ុនសាំស៊ុង]](Samsung; 삼성) [[ក្រុមហ៊ុនអិលជី]](LG) និង[[ក្រុមហ៊ុនហ្យុនដាយ]](Hyundai; 현대)។ វាជាទីក្រុងថ្លៃជាងគេទី៥លើពិភពលោក និងទី២នៅអាស៊ី និងជាទីក្រុងមានជាងគេទី៤នៅអាស៊ី។


សេអ៊ូលស្ថិតនៅអាង[[ទន្លេហាន់]] នៅប៉ែកពាយ័ព្យនៃប្រទេស ចំងាយប្រហែល៥០គ.ម ពីព្រំដែនកូរ៉េទាំង២។
សេអ៊ូលស្ថិតនៅអាង[[ទន្លេហាន់]] នៅប៉ែកពាយ័ព្យនៃប្រទេស ចំងាយប្រហែល៥០គ.ម ពីព្រំដែនកូរ៉េទាំង២។
បន្ទាត់ទី១២៖ បន្ទាត់ទី១២៖
== អំពីឈ្មោះ ==
== អំពីឈ្មោះ ==


ទីក្រុងសេអ៊ូល ត្រូវបានស្គាល់ពីអតីតកាល តាមរយៈឈ្មោះ វីរែសុង (Wirye-seong ; 위례성; 慰禮城, Baekje era), ហានជូ (Hanju ; 한주; 漢州, Silla era), ណាមគ្យ៉ង (Namgyeong ; 남경; 南京, Goryeo era), ហានសុង (Hanseong ; 한성; 漢城, Baekje and Joseon era), ហានយ៉ាង (Hanyang ; 한양; 漢陽, Joseon era), និង ក្យ៉ងសុង (Gyeongseong ; 경성; 京城, Japanese occupation era)។ ឈ្មោះបច្ចុប្បន្នរបស់ទីក្រុងនេះត្រូវបានបង្កើតឡើងពីពាក្យនៅក្នុងភាសាកូរ៉េ ដែលមានន័យថា "រដ្ឋធានី" ដែលត្រូវបានជឿជាក់ថាវាក្លាយមកពីពាក្យ "សូរ៉ាបុល" (Seorabeol ; 서라벌; 徐羅伐), ដែលពីដំបូងសំដៅទៅលើ ក្យ៉ងជូ (Gyeongju), រដ្ឋធានីរបស់អតីតអាណាចក្រ "ស៊ីឡា" (Silla)។
ទីក្រុងសេអ៊ូល ត្រូវបានស្គាល់ពីអតីតកាល តាមរយៈឈ្មោះ វីរែសុង (Wirye-seong ; 위례성; 慰禮城, Baekje era), ហានជូ (Hanju ; 한주; 漢州, Silla era), ណាមគ្យ៉ង (Namgyeong ; 남경; 南京, Goryeo era), ហានសុង (Hanseong ; 한성; 漢城, Baekje and Joseon era), ហានយ៉ាង (Hanyang ; 한양; 漢陽, Joseon era), និង ក្យ៉ងសុង (Gyeongseong ; 경성; 京城, Japanese occupation era)។ ឈ្មោះបច្ចុប្បន្នរបស់ទីក្រុងនេះត្រូវបានបង្កើតឡើងពីពាក្យនៅក្នុងភាសាកូរ៉េ ដែលមានន័យថា "រដ្ឋធានី" ដែលត្រូវបានជឿជាក់ថាវាក្លាយមកពីពាក្យ "សូរ៉ាបុល" (Seorabeol ; 서라벌; 徐羅伐), ដែលពីដំបូងសំដៅទៅលើ ក្យ៉ងជូ (Gyeongju; 경주), រដ្ឋធានីរបស់អតីតអាណាចក្រ "ស៊ីឡា" (Silla; 신라)។


មិនដូចជាឈ្មោះភាគច្រើននៃទីកន្លែងនៅក្នុងប្រទេសកូរ៉េ "សេអ៊ូល" មិនមានអក្សរ "ហានចា" (Hanja, តួអក្សរចិនដែល ត្រូវបានប្រើប្រាស់នៅក្នុងភាសាកូរ៉េ) ដែលស៊ីគ្នានោះទេ។ ឈ្មោះជាភាសាចិន សំរាប់ទីក្រុងសេអ៊ូល ដែលត្រូវបានជ្រើសរើសនាពេលថ្មីៗនេះគឺ 首尔 (simplified), 首爾 (traditional) (Shǒuěr), ដែលមានសំលេងប្រហាក់ប្រហែលខ្លះទៅនឹង "សេអ៊ូល" នៅពេលអានជាភាសាចិនតាមបែប ម៉ាន់ដារីន (Mandarin Chinese).
មិនដូចជាឈ្មោះភាគច្រើននៃទីកន្លែងនៅក្នុងប្រទេសកូរ៉េ "សេអ៊ូល" មិនមានអក្សរ "ហានចា" (Hanja, តួអក្សរចិនដែល ត្រូវបានប្រើប្រាស់នៅក្នុងភាសាកូរ៉េ) ដែលស៊ីគ្នានោះទេ។ ឈ្មោះជាភាសាចិន សំរាប់ទីក្រុងសេអ៊ូល ដែលត្រូវបានជ្រើសរើសនាពេលថ្មីៗនេះគឺ 首尔 (simplified), 首爾 (traditional) (Shǒuěr), ដែលមានសំលេងប្រហាក់ប្រហែលខ្លះទៅនឹង "សេអ៊ូល" នៅពេលអានជាភាសាចិនតាមបែប ម៉ាន់ដារីន (Mandarin Chinese).

កំណែនៅ ម៉ោង០៨:៤៩ ថ្ងៃច័ន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១១

ឯកសារ:Seoul landmark picture 2.jpg
ជួរ​ទី​មួយ​ពី​ឆ្វេង​ទៅ​ស្តាំ​: ប៉ម​សេអ៊ូល​, ស្ទឹង​ឈឹង​ហ្គី​

សេអ៊ូល(서울특별시, 서울特別市) ជារដ្ឋធានីនិងជាទីក្រុងធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង។ សេអ៊ូលមានប្រជាជនជាង១០លាននាក់ និងស្ថិតក្នុងចំនោមទីក្រុង​ដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ តំបន់រដ្ឋធានីជាតិសេអ៊ូល (Seoul National Capital Area)​ ដែលក្ដោបរួមទាំងទីក្រុងកំពង់ផែដ៏ធំឈ្មោះអ៊ិនឆ័ន​និងទីក្រុងរណបនានា មានមនុស្សរស់នៅប្រមាណ២៣លាននាក់។ ស្ទើរពាក់កណ្ដាល​នៃប្រជាជនកូរ៉េខាងត្បូង​រស់នៅតំបន់រដ្ឋធានីជាតិសេអ៊ូលនេះ និងប្រហែល១ភាគ៤​រស់នៅក្នុងសេអ៊ូលតែម្ដង។ កត្តានេះធ្វើអោយសេអ៊ូលក្លាយជា​មជ្ឈមណ្ឌលវប្បធម៌ នយោបាយ និងសេដ្ឋកិច្ចចំបង​របស់ប្រទេស។ ដោយវាមានឋានានុក្រមជាទីក្រុងពិសេស ហេតុនេះ​វាស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់ពីរដ្ឋាភិបាលជាតិ។

សេអ៊ូលធ្លាប់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្ដៅឆ្នាំ១៩៨៨ និង ពានរង្វាន់បាល់ទាត់ពិភពលោកហ្វីហ្វាឆ្នាំ២០០២។ សេអ៊ូលតែងតែជាប់លំដាប់ថ្នាក់​១០ខាងលើក្នុងចំនោមទីក្រុងហិរញ្ញវត្ថុនិងពាណិជ្ជកម្ម និងជាទីស្នាក់ការកណ្ដាលរបស់​ក្រុមហ៊ុនពហុជាតិជាច្រើនដូចជា ក្រុមហ៊ុនសាំស៊ុង(Samsung; 삼성) ក្រុមហ៊ុនអិលជី(LG) និងក្រុមហ៊ុនហ្យុនដាយ(Hyundai; 현대)។ វាជាទីក្រុងថ្លៃជាងគេទី៥លើពិភពលោក និងទី២នៅអាស៊ី និងជាទីក្រុងមានជាងគេទី៤នៅអាស៊ី។

សេអ៊ូលស្ថិតនៅអាងទន្លេហាន់ នៅប៉ែកពាយ័ព្យនៃប្រទេស ចំងាយប្រហែល៥០គ.ម ពីព្រំដែនកូរ៉េទាំង២។

អំពីឈ្មោះ

ទីក្រុងសេអ៊ូល ត្រូវបានស្គាល់ពីអតីតកាល តាមរយៈឈ្មោះ វីរែសុង (Wirye-seong ; 위례성; 慰禮城, Baekje era), ហានជូ (Hanju ; 한주; 漢州, Silla era), ណាមគ្យ៉ង (Namgyeong ; 남경; 南京, Goryeo era), ហានសុង (Hanseong ; 한성; 漢城, Baekje and Joseon era), ហានយ៉ាង (Hanyang ; 한양; 漢陽, Joseon era), និង ក្យ៉ងសុង (Gyeongseong ; 경성; 京城, Japanese occupation era)។ ឈ្មោះបច្ចុប្បន្នរបស់ទីក្រុងនេះត្រូវបានបង្កើតឡើងពីពាក្យនៅក្នុងភាសាកូរ៉េ ដែលមានន័យថា "រដ្ឋធានី" ដែលត្រូវបានជឿជាក់ថាវាក្លាយមកពីពាក្យ "សូរ៉ាបុល" (Seorabeol ; 서라벌; 徐羅伐), ដែលពីដំបូងសំដៅទៅលើ ក្យ៉ងជូ (Gyeongju; 경주), រដ្ឋធានីរបស់អតីតអាណាចក្រ "ស៊ីឡា" (Silla; 신라)។

មិនដូចជាឈ្មោះភាគច្រើននៃទីកន្លែងនៅក្នុងប្រទេសកូរ៉េ "សេអ៊ូល" មិនមានអក្សរ "ហានចា" (Hanja, តួអក្សរចិនដែល ត្រូវបានប្រើប្រាស់នៅក្នុងភាសាកូរ៉េ) ដែលស៊ីគ្នានោះទេ។ ឈ្មោះជាភាសាចិន សំរាប់ទីក្រុងសេអ៊ូល ដែលត្រូវបានជ្រើសរើសនាពេលថ្មីៗនេះគឺ 首尔 (simplified), 首爾 (traditional) (Shǒuěr), ដែលមានសំលេងប្រហាក់ប្រហែលខ្លះទៅនឹង "សេអ៊ូល" នៅពេលអានជាភាសាចិនតាមបែប ម៉ាន់ដារីន (Mandarin Chinese).

ប្រវត្តិ

ប្រវត្តិសាស្ត្ររបស់សេអ៊ូល​ចាប់គិតតាំងពីឆ្នាំ១៨មុនគ.ស​ នៅពេលដែលមានការបង្កើតរាជាណាចក្របែកចេ។ ក្រោយមកទៀតវាក្លាយជារាជធានីរបស់រាជវង្សចូសេអុន។ នៅក្នុងសម័យអាណានិគមជប៉ុននៅដើមស.វទី២០ កន្លែងជាប្រពៃណីនិងប្រវត្តិសាស្ត្ររបស់សេអ៊ូល​បានផ្លាស់ប្ដូរ។ ទីក្រុងនេះត្រូវបានបំផ្លាញស្ទើរទាំងស្រុងក្នុងសង្គ្រាមកូរ៉េ ប៉ុន្តែត្រូវបានសាងសង់ឡើយវិញយ៉ាងលឿននៅក្នុងគោលនយោបាយសេដ្ឋកិច្ច​នៅទសវត្សរ៍ឆ្នាំ៦០និង៧០។ សំនង់ប្រវត្តិសាស្ត្រសំខាន់ៗខ្លះៗ​ត្រូវបានជួសជុលស្ថាបនាឡើងវិញ រួមមានរាជវាំងហ្គ្យេអុងបុកហ្គុង (រាជវាំង១របស់រាជវង្សចូសេអុន)

ភូមិវិទ្យា

សេអ៊ូលស្ថិតនៅផ្នែកពាយ័ព្យនៃកូរ៉េខាងត្បូង។ វាមានផ្ទៃដីប្រហែល ៦០៥,៣៩គ.ម និងពុះជា២ផ្នែក ជើងនិងត្បូងដោយទន្លេហាន់។ ទន្លេហាន់និងតំបន់ជុំវិញនោះ​ដើរតួនាទីសំខាន់ណាស់ក្នុងប្រវត្តិសាស្ត្រកូរ៉េ។ រាជាណាចក្រកូរ៉េទាំង៣ ធ្លាប់ប្រកួតប្រជែងគ្នាកាន់កាប់ដែនដីនេះ ព្រោះវាមានទន្លេហាន់​ដែលជាផ្លូវជំនួញទៅកាន់ចិន(កាត់តាមសមុទ្រលឿង)។ ប៉ុន្តែ​បច្ចុប្បន្ន ទន្លេនេះមិនត្រូវបានគេប្រើសកម្មក្នុងការធ្វើចរាចរណ៍ទេ​ ដោយសារតែកន្លែងដែលវាហូរចាក់ចូលទៅក្នុងសមុទ្រនៅក្បែរព្រំដែនកូរ៉េទាំង២ពេក​ ហើយដែលតំបន់នោះ​ត្រូវគេហាមប្រាមមិនអោយជនស៊ីវិលចូល។ សេអ៊ូលហ៊ុំព័ទ្ធដោយភ្នំ៨ ខ្ពង់រាបទន្លេហាន់។

អាកាសធាតុ

ដូចគ្នានឹងកន្លែងដទៃទៀតនៅកូរ៉េខាងត្បូងដែរ សេអ៊ូលមានអាកាសធាតុទ្វីប សើម ទោះជាកូរ៉េជាប្រទេសហ៊ុំព័ទ្ធដោយសមុទ្រពីជ្រុងទាំង៣ក៏ដោយ។ រដូវក្ដៅ​ជាទូទៅក្ដៅហើយសើម ដោយមានខ្យល់មូសុងបក់ពីខែមិថុនា​ដល់ខែកក្កដា។ ខែសីហាជាខែដែលក្ដៅជាងគេ និងមានសីតុណ្ហភាពមធ្យមប្រែប្រួលពី 22 °C ទៅ 30 °C។ រដូវរងារ​ជាញឹកញាប់រងារខ្លាំង និងស្ងួត។ សីតុណ្ហភាពនៅខែមករាប្រែប្រួលពី -7 °C ទៅ 1 °C។ នៅក្នុងមួយឆ្នាំ ជាមធ្យមមានព្រិលធ្លាក់ចំនួន២៨ថ្ងៃ។

ទិដ្ឋភាពទីក្រុង

បេះដូងប្រពៃណីរបស់សេអ៊ូលគឺ ក្រុងរាជវង្សចូសេអុនចាស់ ដែលឥលូវជាមណ្ឌលក្រុង ដែលប្រជុំដោយរាជវាំង អាគាររដ្ឋាភិបាល ទីស្នាក់ការកណ្ដាលរបស់សហគ្រាសនានា សណ្ឋាគារ និងផ្សារបែបប្រពៃណី។ តំបន់នេះគ្របដណ្ដប់លើជ្រលងឆេអុងហ្គ្យេឆេអុន ដែលជាកូនអូរមួយហូរពីលិចទៅកើតចូលទន្លេហាន់។ អស់រយៈពេលជាច្រើនឆ្នាំ អូរនេះត្រូវបានគ្របដោយបេតុង ប៉ុន្តែត្រូវបានគេស្ដារឡើងវិញ​ក្នុងគំរោងសង្គ្រោះទីក្រុងមួយ។ នៅខាងជើងមណ្ឌលក្រុងគឺភ្នំបុកហាន់ និងនៅខាងត្បូងគឺភ្នំណាំសាន់។ ទៅខាងត្បូងទៀត​ជាក្រុងចាស់ យ៉ុងសាន់-ហ្គុ និង ម៉ាប៉ូ-ហ្គុ និងទន្លេហាន់។ ឆ្លងរំលងទន្លេហាន់ទៅគឺតំបន់អ្នកមានថ្មីៗ ឈ្មោះហ្គាងណាំ-ហ្គុ និងសេអុចូ-ហ្គុ។ ហ្គាងណាំ-ហ្គុ ជាកន្លែងតាំងនៅរបស់អាគារពាណិជ្ជកម្មពិភពលោករបស់កូរ៉េ និងជាកន្លែងធ្វើការតាំងពិពណ៌និងសន្និសិតនានា។ ចុះទៅក្រោមតាមដងទន្លេគឺ យ៉េអ៊ូអ៊ីដូ ជាកោះធំមួយដែលមានអាគាររដ្ឋសភាជាតិ ស្ទុឌីយ៉ូផ្សាយធំៗ និងអាគារការិយាល័យខ្ពស់ៗ ក៏ដូចជាអាគារហិរញ្ញវត្ថុកូរ៉េ។ នៅក្បែរយ៉េអូអ៊ីដូ គឺ កោះបាំសេអុម ជាកោះគ្មានមនុស្សនៅ ស្ថិតនៅកណ្ដាលទន្លេ។ ពហុកីឡាដ្ឋានអូឡាំពិក សួនច្បារអូឡាំពិក និងWorld Lotte World ស្ថិតនៅ សុងប៉ា-ហ្គុ នៅខាងត្បូងទន្លេហាន់។

កន្លែងទំនើបៗសំខាន់ៗមាន អាគារហិរញ្ញវត្ថុកូរ៉េ ប៉មសេអ៊ូល អាគារពាណិជ្ជកម្មពិភពលោក អាគារ៦៣ និងអាគារស្នាក់នៅកប់ពពកទាំង៦ ឈ្មោះថូវើរ ផាលេស។ ដោយសារតែមានដង់ស៊ីតេប្រជាជនខ្ពស់ សេអ៊ូលមានការស្ថាបនាអាគារកប់ពពក​ជាច្រើន ហើយក្រុមប្រឹក្សាក្រុងកំពុង​រៀបចំផែនការសាងសង់អាគារខ្ពស់១ស៊េរី ដែលក្នុងនោះមាន មជ្ឍមណ្ឌលពាណិជ្ជកម្មកំពស់៥៨០ម៉ែត្រនៅ Sangam Digital Media City និង ប៉មឡុតតេវើល២ កំពស់៨០០ម៉ែត្រ នៅ Jamsil។

រដ្ឋបាល

សេអ៊ូលចែកចេញជា ២៥ ហ្គុ (구; 區 សមមូលនឹងខណ្ឌរបស់ខ្មែរ)។ ហ្គុ មានផ្ទៃដីប្រែប្រួលពី ១០ ទៅ ៤៧ គ.ម និងមានប្រជាជនពី១៤ម៉ឺនទៅ៦៣ម៉ឺននាក់។ សុងប៉ា-ហ្គុ មានប្រជាជនច្រើនជាងគេ ខណៈសូចូ-ហ្គុ មានផ្ទៃដីធំជាងគេ។ ហ្គុនីមួយៗ​ចែកចេញជា ដុង (동; 洞 សមមូលនឹងសង្កាត់របស់ខ្មែរ)។ សេអ៊ូលាមានដុងសរុបទាំងអស់ ៥២២។

ប្រជាសាស្ត្រ

ប្រជាជនរស់នៅសេអ៊ូល​ស្ទើរតែទាំងអស់ជាជនជាតិកូរ៉េ និងក្រុមភាគតិចជនជាតិចិននិងជប៉ុន។ កំនើនប្រជាជនមកពីបរទេសបានកើនឡើង​យ៉ាងខ្លាំង ដែលមកទល់បច្ចុប្បន្នចំនួននោះ​កើនដល់ប្រហែល២%នៃ​ប្រជាជនសរុប។ ចំនួនប្រជាជនសេអ៊ូលបានកើនលើសពី ១០ ៤២១ ០០ នាក់នៅចុងឆ្នាំ២០០៧ ហើយចំនួនជនបរទេសមាន ២២៩ ០០០នាក់ គឺប្រហែល២,២%នៃប្រជាជនសរុប។

អត្រាបទល្មើសនិង​ឧក្រិដកម្មនៅសេអ៊ូលមានកំរិតទាប ដែលគេអាចចាត់ទុកសេអ៊ូល​ថាជាទីក្រុងដ៏មានសុវត្ថិភាពមួយនៅអាស៊ី។ សាសនាសំខាន់ទាំង២នៅសេអ៊ូលគឺ ព្រះពុទ្ធសាសនា និង គ្រឹស្ដសាសនា

សេដ្ឋកិច្ច

សេអ៊ូលជាមជ្ឍមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់​មួយនៅអាស៊ី និងជាតាំងនៅរបស់ទីស្នាក់ការសហគ្រាស​ធំៗកំរិតពិភពលោក​ដូចជា ក្រុមហ៊ុនសាំស៊ុង ក្រុមហ៊ុនអិលជី និង ក្រុមហ៊ុនហ្យុនដាយ

វិស័យអប់រំ

មានសាកលវិទ្យាល័យល្បីៗជាច្រើនដែលមានទីតាំងនៅសេអ៊ូល។