ចក្រភពអាល្លឺម៉ង់៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ កែសំរួល: vi:Đế quốc Đức
r2.6.4) (រ៉ូបូ កែសំរួល: vi:Đế chế Đức
បន្ទាត់ទី៦៥៖ បន្ទាត់ទី៦៥៖
[[tt:Алман империясе]]
[[tt:Алман империясе]]
[[uk:Німецька імперія]]
[[uk:Німецька імперія]]
[[vi:Đế quốc Đức]]
[[vi:Đế chế Đức]]
[[war:Imperyo han Alemanya]]
[[war:Imperyo han Alemanya]]
[[yo:Ilẹ̀ Ọbalúayé Jẹ́mánì]]
[[yo:Ilẹ̀ Ọbalúayé Jẹ́mánì]]

កំណែនៅ ម៉ោង១៣:២៨ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១១

ចក្រភពអាល្លឺម៉ង់ (ជា​ភាសាអង់គ្លេស​៖ German Empire, ភាសាអាល្លឺម៉ង់​៖ Deutsches Kaiserreich) សំដៅ​លើ​ប្រទេស​អាល្លឺម៉ង់​ពី​ឆ្នាំ​១៨៧១ ដល់ ១៩១៨ គឺជា​សម័យកាល​ពាក់កណ្ដាល​រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែល​ចាប់ផ្ដើម​ចាប់តាំងពី​ការបង្រួបបង្រួម​ជាតិអាល្លឺម៉ង់​ជា​ធ្លុងមួយ និង​ការប្រកាស​របស់​ព្រះមហាក្សត្រ​វិល្លៀមទី១ (William I) នៃ​រាជាណាចក្រព្រុស ជា​អធិរាជ​អាល្លឺម៉ង់ (១៨ មករា ១៨៧១) និង បញ្ចប់​នៅពេល​ប្រកាស សាធារណរដ្ឋអាល្លឺម៉ង់ ("សាធារណរដ្ឋវ៉ៃម៉ា") ដោយ​លោក Philipp Scheidemann នៅ​ថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩១៨ និង​ការដាក់រាជ្យ​ជាផ្លូវការ​របស់​ព្រះចៅ​វិលហែលម៍​ទី២ (Wilhelm II) ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​១៩១៨​។ រដ្ឋ​សំខាន់ៗ ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ចក្រភពអាល្លឺម៉ង់​មាន​ដូចជា​៖ ចក្រភពរុស្ស៊ី នៅ​ខាងកើត, ប្រទេស​បារាំង នៅ​ខាងលិច និង ចក្រភពអូទ្រីស-ហុងគ្រី នៅ​ខាងត្បូង​។

អំពី​ឈ្មោះ

ឈ្មោះ​ដែល​បាន​ប្រើ​សម្រាប់​ហៅ​ប្រទេស​អាល្លឺម៉ង់​ចាប់ពី​ឆ្នាំ​១៨៧១ ដល់ ១៩៤៣ ជា​ភាសាអាល្លឺម៉ង់​គឺ "Deutsches Reich" ចំណែក​ពាក្យ "Deutsches Kaiserreich" គឺ​ត្រូវ​បាន​ប្រើ​ជាផ្លូវការ​សម្រាប់​សម័យកាល​ពី​ឆ្នាំ​១៨៧១ ដល់ ១៩១៨​។ ការ​បកប្រែ​ដោយ​ត្រង់​ពាក្យ "Deutsches Reich" ទៅ ភាសាអង់គ្លេស​មានន័យ​ថា "German Empire" (ជា​ភាសាខ្មែរ "ចក្រភពអាល្លឺម៉ង់") ។ បើទោះជា ពាក្យ "Reich" មិន​មានន័យ​ដូចគ្នា​ទៅ​នឹង​ពាក្យ "Empire" ក៏ដោយ តែ​វា​បង្កប់​ន័យ​ស្រដៀងគ្នា​ទៅនឹង​ពាក្យ​អង់គ្លេស "commonwealth", "realm" ឬ "domain" ។ ចំពោះ​ការបកប្រែ​ពេញ​ទៅជា​ភាសាអង់គ្លេស គឺ "German Empire" និង ការបកប្រែ​ដោយផ្នែក​គឺ "German Reich" ត្រូវ​បាន​គេ​ប្រើ​សម្រាប់​សម្គាល់​សម័យកាល​៤៧​ឆ្នាំ (១៨៧១-១៩១៨) នៃ​ការគ្រប់គ្រង​អំណាច​របស់​រាជវង្ស​ហូហិនសូឡឹន (Hohenzollern), នៅខណៈដែល ចំពោះតែ​ពាក្យ "German Reich" ប៉ុណ្ណោះ​ក្នុង​ភាសាអង់គ្លេស ត្រូវ​បាន​សម្រាប់​សម័យកាល ១៨៧១-១៩៤៣ នៃ​ប្រទេស​អាល្លឺម៉ង់​។ ក្នុងកំលុង​ឆ្នាំ ១៨៧១-១៩៤៣ ទាំងមូល ពាក្យ "German Reich" ត្រូវ​ស្គាល់​ថា​ជា​ប្រទេស​អាល្លឺម៉ង់​ដូច​ធម្មតា​ប៉ុណ្ណោះ​។

ពាក្យ "Second Reich" ដែល​មកពី​ពាក្យ​អាល្លឺម៉ង់ "Zweites Reich" (Reich ទី២) ជួនកាល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​រយៈពេល​នេះ (១៨៧១-១៩១៨) ។ ពាក្យ​នេះ ត្រូវ​បាន​ប្រើ​ដោយ​អ្នកប្រវត្តិសាស្ត្រ​ជាតិនិយម​អាល្លឺម៉ង់ Arthur Moeller van den Bruck នា​ទសវត្ស​ឆ្នាំ​១៩២០ ហើយ​បាន​ភ្ជាប់ទៅនឹង "ចក្រភព​ពិសិដ្ឋ​រ៉ូម៉ាំង​នៃ​ប្រជាជាតិ​អាល្លឺម៉ង់" (Holy Roman Empire of the German Nation) ថា​ជា "First Reich" (Reich ទី១) ហើយ​គាត់​បាន​គូស​បញ្ជាក់​នូវ​មហិច្ឆតា​ចង់​បង្កើត "Third Reich" (Reich ទី៣) ។ ក្រោយមក​ពាក្យ "Third Reich" នេះ ត្រូវ​បាន​គេ​យក​មក​ប្រើ នៅក្នុង​សម័យកាល​ដែល​គ្របគ្រង​របស់​ពួកណាស៊ី (Nazi) ។