ពុទ្ធសាសនានិងដែនសុវណ្ណភូមិ

ពីវិគីភីឌា

[[ព្រះមហាក្សត្របរមនាថ នរោត្តម សីហកមុនីម្ចាស់ដែនដីសុវណ្ណភូមិកម្ពុជាជាតិសាសនាមហាយាននិកាយ ព្រះមហាក្សត្របរមនាថ នរោត្ដម សីហមុនី ព្រះពុទ្ធសាសសុវណ្ណភូមិ។ ម១ . ក. ប្រទេស​កម្ពុជា​ស្ថិត​នៅ​ទ្វីប​អាស៊ី​អាគ្នេយ៍ ត្រង់​ភាគ​ខាង​ត្បូង​នៃ​ឧបទ្វី​ប​ឥណ្ឌូ​ចិន ចន្លោះ​ខ្សែ​ស្រប​​ទី១០​ និង ទី​១៥ នៃ​រយៈ​ទទឹង​ខាង​ជើង និង​ចន្លោះ​ខ្សែ​បណ្តោយ​ទី ១០២ និង ទី១០៨ ​នៃ​​រយៈ​បណ្តោយ​ខាង​កើត ។ ដូច​នេះ ប្រទេស​កម្ពុជា​នៅ​ក្នុង​តំបន់​ត្រូ​ពិក ត្រង់​អឌ្ឍគោល​ខាង​​ជើង​ដែល​ជា​តំបន់​មាន​ជី​រ​ជាតិ​ហើយ​មាន អំ​ណោយ​ផល​ដល់​ការ​លូត​លាស់​នៃ​រុក្ខ​ជាតិ​និង​​ដំណាំ​ផ្សេង​ៗ​គ្រប់​ប្រ​ភេទ។ កម្ពុជា​មាន​រាង​ជា​ពហុកោណ​ស្ទើរ​ស្មើ​ជ្រុង​ មានព្រំ​ប្រទល់​ខាង​​ជើង​ជាប់​ប្រទេស​ថៃ​ហើយ​មួយ​ភាគ​ធំ​ជាប់​នឹង​ប្រទេស​ឡាវ​ខាង​កើត​និង​ខាង​ត្បូង ​មួយ​​ភាគ​ជាប់​នឹង​ប្រទេស​វៀត​ណាម​ខាង​ត្បូង មួយ​ភាគ​ទៀត​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ​ ខាង​លិច​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ ហើយ​មួយ​ភាគ​ទៀត​ជាប់​នឹង​ប្រទេស​ថៃ ។ ខ. ផ្ទៃដី ប្រទេសកម្ពុជាមានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការេ ។ គ. ប្រជាជន ចំនួន​ប្រជាជន​នៅ​កម្ពុជា តាម​អ្នក​ប្រាជ្ញ​ខាង​ជាតិ​ពន្ធុ​វិទ្យា​បាន​សន្និដ្ឋាន​ថា ពួក​​អូ​ស្ត្រាលី​អ៊ីដ​និង​​ពួក​មេឡានេ​ស៊ី សម្បុរ​ខ្មៅ បាន​មក​នៅ​ឥណ្ឌូចិន​តាំង​ពី​ច្រើន​ស.វ. មុន​គ.ស ម៉្លេះ ។ ​បន្ទាប់​មក មាន​ពួក​ឥណ្ឌូនេ​ស៊ី​ ជា​ជន​ជាតិ​ស្បែក​លឿង​ចូល​មក​នៅ​លាយ​ឡំ​នឹង​ប្រជាជន​ចាស់ បង្ក​បង្កើត​ឡើង​ជាជន​ជាតិ​សាសន៍​មន-ខ្មែរ។ ក្រោយ​មក មាន​ពួក​ឥណ្ឌា​ជា​អ្នក​ជំនួញ ជា​អ្នក​ភៀស​ខ្លួន​ពី​សង្គ្រាម​និង​ជា​អ្នក​ផ្សាយ​សាសនា បាន​មក​រស់​នៅ​លាយ​ឡំ​ជា​មួយ​ម្ចាស់​ស្រុក​ដើម បង្ក​បង្កើត​បាន​ជា​អរិយ​ធម៌​មួយ ។ តែ​ពួក​កុល​សម្ព័ន្ធ​ខ្លះ ពុំ​ព្រម​ទទួល​យក​នូវ​បញ្ហា​ទាំង​នេះ ។​ ក្រោយ​មក​ទៀត​មាន​ជាតិ​សាសន៍​ផ្សេង​ៗ​បាន​មក​រស់​នៅ​ជា​បន្ត​បន្ទាប់ ដូចជា​ជាតិ​ជ្វា ព្រាហ្មណ៍ (ស.វ.ទី៨) ជាតិ​ចិន (ស.វ.ទី ១៣) រៀត​ណាម ឡាវ ចាម ភូមា ជាដើម។ ហេតុ​នេះ​បាន​ជា​គេ​ឃើញ​មាន​មនុស្ស​ផ្សេងៗ​គ្នា​ជា​ច្រើន រស់​នៅ​លើ​ទឹក​ដី​កម្ពុជា។ ​ស្ថិតិ​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ ១៩៦២ មាន​ចំនួន៩.៧២៨.៧៧១ នាក់ ក្នុង​ពេល​នោះ​មាន​ជន​ជាតិ​ខ្មែរ​ប្រហែល​ជា ៥ ភាគ ៦។​

ឃ. ជនជាតិផ្សេង ក្រៅពីជនជាតិខ្មែរមាន

-ពួក​កុល​សម្ព័ន្ធ មាន​ច្រើន​ក្រុម ដូច​ជា​ពួក​ព័រ ស្អូច សំរ៉ែ កួយ ស្ទៀង ព្នង ។ ពួក​គេ​រស់​នៅ​ដាច់​​ស្រយាល​ពី​គេ, ប្រកប​អាជីវ​កម្ម​ប្រមាញ់ នេសាទ និង​កសិកម្ម​នៅ​ព្រៃ​ដុត ។ -ពួក​ចំណូល​ស្រុក ឬ​ខ្មែរ​ចូល​ជាតិ ជា​ប្រជាជន​ដែល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​យូរ​យារ​ណាស់​មក​ហើយ មាន​សិទ្ធិ និង​កាតព្វ​កិច្ច​ដូច​ខ្មែរ​ដែរ ។ ជន​​ជាតិ​ទាំង​​នេះ​​មាន​​ចាម ជ្វា ឡាវ​វៀតណាម និងភូមា…។

២. តើខ្មែរជានរណា?

ជា​យូរ​យារ​ណាស់​មក​ហើយ អ្នក​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ខ្មែរ បាន​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​កំណើត​​ខ្មែរ​​នេះ ។ ពួក​​គេ​បាន​បញ្ចេញ​យោបល់​ប្លែក​ៗ​គ្នា ហើយ​ជួន​កាល​ផ្ទុយ​ស្រឡះ​តែម្តង ។ ប៉ុន្តែ​យោបល់​ទាំង​នោះ​អាច​ចែក​ជា​ពីរ​ក្រុម​គឺៈ​

ក- យោបល់ទី១

ពួក​គេ​ទទួល​ថា​ជាតិ​ខ្មែរ ជា​ជាតិ​ប្រវេសន៍ (Race immigré) ចេញ​ពី​ប្រទេស​ឥណ្ឌា​ហើយ​បាន​លុក​លុយ​ដណ្តើម​យក​ទឹក​ដី​របស់​ជន​ជាតិ​ដើម​មួយ (Race Autochtone) គឺ​ជន​ជាតិ​ក្នុង​​អំបូរ​ម៉ាឡាយូ​ប៉ូលី​នេ​ស៊ី​យ៉េន (Race Malayopolynésienne) នេះ​ឯង ។ ទស្សនៈ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Hendrike Kerne ។ បន្ទាប់​មក​ទៀត ក៏​មាន​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​​យល់​ស្រប​តាម​ដូច​ជា​លោក​Adhémard Leciére និង​លោក​Pierre Gourou ជា​ដើម។​ ​លោក Pierre Gourou បាន​បញ្ជាក់​ថា​ជន​ជាតិ​ខ្មែរ​ប្រហែល​ជា​ត្រូវ​ពួក ទ្រា​វិឌ ឬ​ពួ​កអារ្យ​ច្រាន​ចេញ​ពី​ឥណ្ឌា ហើយ​ដោយ​មាន​សេស​សល់​ក្រុម​ខ្លះ​ដូច​ជា​ពួក​មុណ្ឌ បាន​មក​លុក​លុយ​ប្រទេសភូមា​ប្រទេស​សៀម​និង​ប្រទេស​កម្ពុជា ។ លោក​Etienne Aymonier ដែល​យល់​ថា​ក្រុម មន​-​ខ្មែរ​ មណ្ឌុ​មាន​តាំង​ពី​ដើម​នៅ​ជើង​ភ្នំ​ទី​បេត៍ ហើយ​ក្រោយ​មក​បាន​បំបែក​ជា​ពីរ​ក្រុម​ ​គឺ មន​-​ខ្មែរ ចូល​មក​តាំង​នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ ឯ​មួយ​ក្រុម​ទៀត​គឺ​មណ្ឌុ ចូល​ទៅ​ក្នុង​​ប្រទេស​ឥណ្ឌា​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ​។​

ខ-យោបល់ទី២

​ទទួល​ស្គាល់​ថា ជន​ជាតិ​ខ្មែរ​ជា​ជន​ជាតិ​មួយ​ស្ថិត​នៅ​ក្នុង​ក្រុម មន​-​ខ្មែរ ហើយ​បាន​កើត​ឡើង​នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​នេះ តាំង​ពី​បុរាណ​មក ។ នេះ​គឺ​ជា​យោបល់​របស់​លោក Bernard ​Philiffe Groslier បច្ចុប្បន្ន​ជា​អភិរក្ស​អង្គរ និង​លោក Mace Talahot ជា​ដើម ​។ លោក​ទាំង​ពីរ​នេះ​បាន​យល់​ឃើញ​ថា ក្នុង​សម័យ​ឌុណូ ប្រវត្តិ​សាស្ត្រ​ដ៏​យូរ​លង់​ណាស់​មក​ហើយ មាន​មនុស្ស​ជា​ច្រើន​ក្រុម​បាន​ធ្វើ​ដំណើរ​ពី​ខាង​ជើង​ចុះ​មក​ភាគ​អាស៊ី​អាគ្នេយ៍​ដូច​ពួក​អូស្ត្រាឡូអ៊ីដ (Autraloïdes)មេ​ឡានេ​ស៊ី​យាង (Mélanésiens) ។ អំបូរ​មន-ខ្មែរ​បាន​កើត​ឡើង​ដោយ​ការ​កាត់​ផ្សំ​រវាង​ពួក​ឥណ្ឌូនេស៊ី​យាង​និង​មេឡា​នេ​ស៊ី​យាង ហើយ​បាន​រស់​នៅ​រាយ​ប៉ាយ​លើ​ទឹក​ដី​ដែល​លាត​សន្ធឹង​ពី​ឥណ្ឌូ​ចិន​ជ្រោយ​ម៉ា​ឡាយូ រហូត​ដល់​ព្រំ​ប្រទល់​ប្រទេស​ឥណ្ឌា ។

គួរកត់សម្គាល់ថា យោបល់នៃក្រុមទាំងពីរនេះ មានលក្ខណៈស្របទៅនឹងទស្សនៈ​របស់​ខ្មែរ ពី​ព្រោះ​បើ​យើង​សំអាង​ទៅ​លើ​រឿង​ព្រេង​ខ្មែរ ដោយ​សារ​តែ​មាន​នាង​នាគ​នៅ​ស្រុក​​ខ្មែរ​នេះ​ឯង ទើប​ព្រះ​ថោង​ដែល​គេ​ថា​មក​ពី​ស្រុក​ឥណ្ឌា បាន​ជួប​ប្រភព​គ្នា​ហើយ​បាន​គ្រប់​គ្រង​ស្រុក​គោក​ធ្លក​នេះ​ឯង ។ បាន​សេចក្តី​ថា លុះ​ត្រា​តែ​មាន​ជន​ជាតិ​ខ្មែ​នៅ​លើ​កោះ​គោក​ធ្លក​នេះ​ដែរ ទើប​ឥណ្ឌា​អាច​ផ្សាយ​អរិយធម៌​របស់​ខ្លួន​បាន​ខ្លះ​ចូល​ស្រុក​ខ្មែរ ។ សេចក្តី​ក្នុង​រឿង​ព្រេង​នេះ​សរ​ឲ្យ​ឃើញ​ថា ចំពោះ​ខ្មែរ​យើង ជាតិ​ខ្មែរ​មាន​ប្រភព​នៅ​ស្រុក​ខ្មែរ​នេះ​ឯង ។ ចំពោះ​បញ្ហា​ដើម​កំណើត​នៃ​ជាតិ​សាសន៍​ខ្មែរ​នេះ​អ្នក​ប្រាជ្ញ​អន្តរជាតិ​បាន​បញ្ចេញ​សម្មតិ​កម្ម​ច្រើន​បែប​យ៉ាង​ណាស់ ។ តែ​លោក​បាន​ស្រប​យោបល់​គ្នា​ត្រង់​ចំណុច​ដែល​ថា ​ខ្មែរ​ជា​ជន​ជាតិ​មួយ​ស្ថិត​នៅ​ក្នុង​អំបូរ​ពិសេស​មួយ​គឺ​អំបូរ​មន​-​ខ្មែរ ឬ​ខម​នេះ​ឯង។ ថ្មីៗនេះ​លោក​បណ្ឌិត មីសែល ត្រាណេ លោក​ជា​អ្នក​ស្រាវ​ជ្រាវ​វប្បធម៌​ខ្មែរ ស្នា​ដៃ​របស់​លោក​សម​ស្រប​ជា​មួយ​មតិ​ទី២ គឺ​លោក​បាន​បញ្ជាក់​ថា​ខ្មែរ​មាន​ជីវិត​លើ​ទឹក​ដី​ខ្មែរ​តាំង​ពី ៦៨០.០០០ឆ្នាំ​មុន​គ.ស មក​ដល់ សត​វត្ស​ទី១ នៃ​គ.ស ។ សម័យ​នេះ ជា​សម័យ​ថ្ម​គ្រួស​បំបែក ដែល​មាន​អាយុ ៦៨០.០០០​ដល់​​ឆ្នាំ​១២០.០០០ ឆ្នាំ​មុន​គ.ស ។ យុគ​នេះ​អាច​ជា​ការ​ចាប់​ផ្តើម​នៃ​អរិយ​ធម៌​ខ្មែរ ហើយ​ការ​ចង​ក្រង​ទំព័រ​​ប្រវត្តិសាស្រ្ត​កម្ពុជា ត្រូវ​ស្ថិត​នៅ​លើ​សម្ភារៈ​វប្បធម៌​កម្ពុជា​ដំបូង​បង្អស់​ជា​មូលដ្ឋាន​។ វប្បធម៌ អរិយធម៌​ខ្មែរ ដូច​បាន​បញ្ជាក់​ជូន​ខាង​លើ ​ក៏​អាច​បង្ហាញ​ឲ្យ​អ្ន​ក​សិក្សា​ស្រាវ​ជ្រាវ​វិភាគ​បាន​ពី​ប្រភព​ព្រះ​ពុទ្ធសាសនា នៅ​កម្ពុជា​ដែរ​ ។​

៣- ប្រភព និង កាលបរិច្ឆេទព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា

​ដូច​យើង​បាន​បញ្ជាក់​ខាង​លើ​រួច​មក​ហើយ​ថា ព្រះ​ពុទ្ធសាសនា​មាន​ដើម​កំណើត​នៅ ប្រទស​ឥណ្ឌា​ហើយ​ត្រូវ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តា​ប្រទេសនានា​នៅ​លើ​ពិភព​លោក ​ជា​ពិសេស​នៅ​លើ​បណ្តា​ប្រទេស​មួយ​ចំនួន​នៃ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​យើង​នេះ ​។ ប្រទេស​កម្ពុជា​យើង ព្រះពុទ្ធ​សាសនា​បាន​ចូល​មក​តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ ហើយ​មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ក្លា​ព្រម​ទាំង​ជះ​ឥទ្ធិពល​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ក្រអៅ​បេះ​ដូង​នៃ​ចិត្ត​គំនិត​ទំនៀម​ទម្លាប់ ប្រពៃណី​ សិល្បៈ​ វប្បធម៌​នៃ​មនុស្ស​ខ្មែរ​យើង ​។ ចំពោះ​កាល​បរិច្ឆេទ​នៃ​ការ​ចូល​មក​ដល់ ឬ​វត្ត​មាន​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា​ជា​បញ្ហា​មួយ​ដែល​អ្នក​សិក្សា​ប្រវត្តិសាស្ត្រ ក៏​ដូច​ជា​អ្នក​សិក្សា​អក្សរសាស្រ្ត​និង​វប្បធម៌​ទូ​ទៅ​តែង​តែ​ចោទ​​សួរ​ថា តើ​ព្រះ​ពុទ្ធសាសនា​បាន​មក​ដល់​ប្រទស​កម្ពុជា​តាំង​ពី​ពេល​ណា?​ បញ្ហា​បរិច្ឆេទ​នៃ​ការ​ចូល​មក​ដល់​នៃ​លទ្ធិ​ពុទ្ធសាសនា​នេះ យើង​គួរ​សិក្សា​ឲ្យ​បាន​ដឹង​ច្បាស់​ព្រោះ​បញ្ហា​នេះ វា​បាន​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ការ​រីក​ចំរើន​របៀប​​របប​ការ​រស់​នៅ និង​និន្នាការ​របស់​សង្គម​ខ្មែរ​យើង​នៅ​គ្រប់​ដំណាក់​កាល​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​រយៈ​កាល​កន្លង​មក ។ បញ្ហា​នេះ អ្នក​សិក្សា​ជា​ច្រើន​បាន​ស្រាវ​ជ្រាវ​ឃើញ​កាល​បរិច្ឆេទ​ខុស​ៗគ្នាៈ​

– មាន​អ្នក​សិក្សា​ខ្លះ​បក​ស្រាយ​ថា ព្រះ​ពុទ្ធ​សាសនា​បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​យើង​​តាំង​ពី​ស.វ​ទី៣ ឬ​ទី២ មុន​គ.ស ដោយ​សំអាង​ទៅ​លើ​ប្រវត្តិ​សាស្រ្ត​នៃ​ព្រះ​បាទ​ធម្មា​សោក​នៃ​ប្រទេស​ឥណ្ឌា ដែល​ព្រះ​អង្គ​ជា​មហា​ពុទ្ធសាស​និក​ជន​មួយ​រូប គោរព​ព្រះ​ពុទ្ធសាសនា​ថេរ​វាទ បាន​ឧបត្ថម្ភការ​បញ្ជូន​សមណ​ទូត​ពីរ​អង្គ​គឺ ​សោណត្ថេរ និង ឧត្តរត្ថេរ មក​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធសាសនា​នៅ​លើ​ដែន​ដី​សុវណ្ណ​ភូមិ ។ បញ្ជាក់​ដោយ​សម្តេច​ព្រះ​មហា​​សុមេធា​ធិបតី ហួត តាត វិជិរប្ប​ញ្ញោ ព្រះ​សង្ឃនាយក​គណៈ​មហានិកាយ ក្នុង​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ស្តី​ពី « ព្រះ​ពុទ្ធ​សាសនា​នៅ​កម្ពុជា​សង្ខេប » បោះ​ពុម្ព​លើក​ទី២​​នៅគ.ស. ១៩៧០ ទំព័រ​ទី ១ ថា​ «ព្រះ​ពុទ្ធសាសនា​ផ្សាយ​ចូល​មក​កម្ពុជា​ជា​មុន​ដំបូង ​តាម​គម្ពីរ​ពុទ្ធសាសនា​សាមន្ត​បាសា​ទិកា​ អដ្ឋ​កថា វិន័យ​បិដក​ជា​ភាសា​បាលី​បាន​ប្រាប់​​ពត៌​មាន​ថា កាល​ក្រោយ​ដែល​ធ្វើ​តតិយ​សង្គាយនា​រួច​ហើយ​នៅ​ក្នុង​ជម្ពូ​ទ្វីប គឺ​ក្នុង​​ប្រទេស​ឥណ្ឌា​ក្នុង​ព.ស.ទី​៣ ព្រះ​មហាថេរ​មួយ​ព្រះ​អង្គ​នាម​​ព្រះ​មោគ្គលិ​បុត្ត​តិស្សៈ​បា​ន​ចាត់​ចែង​បញ្ជូន​ព្រះ​ថេរៈ​ពីរ​អង្គ គឺ​ព្រះ​សោណត្ថេរ​និង​ព្រះ​ឧត្ត​រត្ថេរ​ចេញ​ពី​ជម្ពូទ្វីប​(ឥណ្ឌា) មក​ផ្សាយ​ព្រះ​ពុទ្ធ​សា​ស​នា​នៅ​សុវណ្ណ​ភូមិ ក្នុង​ព្រះ​រាជូបត្ថម្ភ​នៃ​ព្រះ​មហាក្សត្រ​នាម​ធម្មា​សោក» ។ អ្នក​សិក្សា​ខ្លះ​ទៀត បាន​រក​ឃើញ​ព្រះ​ពុទ្ធ​សាសនា​ចូល​មក​ដល់​ប្រទស​ខ្មែរ​យើង​នៅ​ស.វ.ទី​២ នៃ​គ.ស.ទៅ​វិញ ។ បញ្ហា​នេះ អ្នក​ស្រី​ត្រឹង ងា បាន​​សរសេរ​នៅ​ក្នុង​ស្នាដៃ​អរិយធម៌​ខ្មែរ បោះ​ពុម្ព​នៅ​ឆ្នាំ​១៩៧៣ ទំព័រ​៨០ ថា ​« តាម​សិលា​ចារឹក​វ៉ូកាញ់ ​(នៅ​វៀត​ណាម​ខាង​ត្បូង) ទំនង​ជា​ព្រះ​ពុទ្ធសាសនា​ចូលម​ក​ប្រតិ​ស្ថាន​ក្នុង​ស្រុក​ខ្មែរ នៅ​ស.វ.ទី​២ នៃ​គ.ស. ក្នុង​រជ្ជកាល​ព្រះបាទ​ស្រី​មារៈ ឬ ហ្វាន​ចេ​ម៉ាន់ ។ ទស្សនៈ​បែប​នេះ​គេ​បាន​ពន្យល់​ថា​ព្រះ​ពុទ្ធសាសនា​មាន​កំណើត​ក្រោយ​ព្រហ្មញ្ញ​សាសនា ប្រហែល​នឹង​អាច​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ក្រោយ​ការ​ចូល​មក​ដល់​នៃ​លទ្ធិ​ព្រាហ្មណ៍​សាសនា​ ។​

– មាន​អ្នក​ខ្លះ​ឲ្យ​យោបល់​ថា ព្រះ​ពុទ្ធសាសនា​និង​ព្រហ្មញ្ញ​សាសនា​បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​យើង​ក្នុង​ដំណាក់​កាល​ប្រហាក់​ប្រហែល​គ្នា ឬ​ក៏​មុន​ក្រោយ​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ គេ​បាន​ពន្យល់​ថា បញ្ហា​នេះ​គ្មាន​ឯក​សារ​ណា​មួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ទេ ព្រោះ​គេ​ហាក់​ដូច​ជា​ពុំ​ទាន់​មាន​ជំនឿ​ចំពោះ​ទស្សនៈ​របស់​អ្នក​សិក្សា​ឯ​ទៀត​ដែល​យល់​ថា​សាសនា​នេះ ឬ​សាសនា​នោះ​មក​ដល់​មុន​នោះ​ឡើយ ។ យោប់​ស្តី​ពី​វត្ត​មាន​នៃ​ការ​ហូរ​ចូល​នៃ​លទ្ធិ​ព្រះ​ពុទ្ធសាសនា មាន​ច្រើន​ដូច​ខាង​លើ​ដែល​យើង​ពិបាក​នឹង​កំណត់​ឲ្យ​បាន​ច្បាស់​លាស់​ណាស់ ។ ប៉ុន្តែ​ពិនិត្យ​ជា​រួម ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ក៏​យោបល់​មតិ​ទាំង​អស់​នោះ​ជា​ពន្លឺ​នៃ​ការ​សិក្សារបស់​យើង ។ យើង​ពិនិត្យ​ឃើញ​ថា​យោបល់​ទាំង​អស់​ហាក់​ដូច​ជា​មាន​ការ​ឯក​ភាព​គ្នា​មួយ​នៅ​ត្រង់​ព្រះ​ពុទ្ធសាសនា​ក៏​ដូច​ជា​ព្រហ្មញ្ញ​សាសនា បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​យើង តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ។ ផ្អែក​លើ​ទស្សនៈ​ខាង​លើ យើង​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​គួរ​តែ​ត្រិះ​រិះ​ពិ​ចារ​ណា​រក​ហេតុ​ផល​ឲ្យ​មាន​លក្ខណៈ​ច្បាស់​លាស់ និង​សម​ស្រប​ដើម្បី​កំណត់​ពី​បញ្ហា​នេះ ​។

យើង​គួរ​លើក​យក​ពី​ប្រវត្តិសាស្រ្ត​នៃ​ព្រះ​បាទ​ធម្មា​សោក​ដែល​ឲ្យ​ពត៌​មាន​ថា «ព្រះ​ពុទ្ធសាសនា​បាន​ផ្សព្វ​ផ្សាយ​ចូល​មក​ដល់​ដែន​ដីសុវណ្ណ​ភូមិ​នៅ​ស.វ.ទី៣​ឬ​ទី​២ មុន​គ.ស.» យក​មក​ត្រិះ​រិះ​ពិចារណា​ដើម្បី​កំ​ណ​ត់​កាល​បរិច្ឆេទ​នៃ​ការ​ចូល​មក​ដល់​របស់​លទ្ធិ​ពុទ្ធសាសនា​នៅ​កម្ពុជា​យើង ។ បញ្ហា​ចោទ​នោះ គឺ​ដែន​សុវណ្ណ​ភូមិ​ជា​ដែន​ដី​របស់​ប្រទេស​ណា? ប្រទេស​ខ្មែរ​យើង​ឬ​ជា​ប្រទេស​ណា​ទៀត? ដែន​ដី​សុវណ្ណភូមិ​នេះ ត្រូវ​បាន​គេ​យល់​ឃើញ​ដោយ​ឡែក​ៗ ហើយ​ម្នាក់​ៗ​សុទ្ធ​តែ​អះ​អាង​ថា ដែន​ដី​សុវណ្ណ​ភូមិ ជា​ដែន​ដី​របស់​ខ្លួន​ម្នាក់​ៗ ។ ឧទាហរណ៍​ដូច​ជា​ខ្លះ​ថា​ដែន​ដី​នេះ​ជា​របស់​ភូមា ខ្លះ​ថា​ជា​ដែន​ដី​ឥណ្ឌូ​នេស៊ី ខ្លះ​ថា​ម៉ា​ឡេស៊ី​ ខ្លះ​ថា​កម្ពុ​ជា ខ្លះ​ថា​ថៃ ខ្លះ​ថា​ចាម ខ្លះ​ថា​វៀត​ណាម…។ យោបល់​ដោយ​ឡែក​ៗ​ខាងលើ​របស់​ជន​ជាតិ​នី​មួយៗ​ សុទ្ធ​តែ​មាន​ការ​អះអាង ព្រម​ទាំង​ប្រកាន់​យក​នូវ​មហិច្ឆតា​ជាតិ​របស់​ខ្លួន​ជា​និច្ច ។ មក​ដល់​ត្រឹម​នេះ យើង​ជា​ជន​ជាតិ​ខ្មែរ​ក៏​ពុំ​ទាន់​ហ៊ាន​អះអាង​ថា​ដែន​ដី​សុវណ្ណភូមិ​ជា​ដែន​ដី​របស់​យើង​ឡើយ ។ តែ​យើង​ត្រូវ​ចោទ​សួរ​បន្ត​ទៀត​តើ​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍នេះ ប្រទេស​ណា​ដែល​បាន​ទទួល និង​គោរព​ព្រះ​ពុទ្ធសាសនា​មាន​ចំណាស់​ជាង​គេ? បើ​យើង​ពិនិត្យ​ទៅ​លើ​ប្រវត្តិសាស្ត្រ និង​ពិនិត្យ​លើ​ការ​ជាក់​ស្តែង​ឃើញ​ថា​នៅ​អាស៊ី​អាគ្នេយ៍​នេះ ប្រទេស​ដែល​គោរព​ព្រះ​ពុទ្ធសាសនា​មាន​ចំ​ណាស់ ជាង​គេ គឺ​មាន​តែ​ប្រទេស​កម្ពុជា​យើង​នេះ​ឯង។ ចំពោះ​បណ្តា​ប្រទេស​ដទៃ​ទៀត ឃើញ​ថាមាន​​ប្រទេស មួយ​ចំនួន គេ​គោរព​ព្រះពុទ្ធសាសនា​ដូច​យើង​ដែរ តែ​គេ​គោរ​ព​នោះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ក្រោយ​យើង ។ ឧទាហរណ៍ ដូច​ជា​ករណី​ប្រទេស​ថៃ ចាប់​ពី ស.វ.ទី ១ រហូត​មក​ដល់​ដើម ស.វ.ទី ៩ ក្នុង​ពេល​ដែល​ប្រទេស​យើង​បាន​កសាង​ជា​ប្រទេស​មាន​អធិបតេយ្យ​និង​មាន​វប្បធម៌​រឹង​មាំ​រួច​ទៅ​ហើយ​នោះ ប្រទេស​នេះ​កំពុង​ស្ថិត​នៅ​ជា​កុលសម្ព័ន្ធ ឬ​ជា​ជន​ជាតិ​ភាគ​​តិច ឬ​ជា​ជន​ជាតិ​បញ្ញើ​ក្អែក គ្មាន​ឯក​ភាព​នៅ​ក្នុង​ខេត្ត​យូ​ណាន់​នៃ​ប្រទេសចិន ពោល​គឺ​មិន​ទាន់​កើត​ជា​រដ្ឋ​នៅ​ឡើយ​ទេ។ លុះ​មក​ដល់​ស.វ.ទី៩ ទើប​ជន​ជាតិ​នេះ​បាន​ជ្រៀត​ចូល​មក​ក្នុង​ឥណ្ឌូ​ចិន តាម​ខ្សែ​ទឹក​នៃ​ទន្លេ​មេ​ណាម ធ្វើ​ដំណើរ​ពី​ជើង​ចុះ​មក​រក​ទិស​ត្បូង ដោយ​ដណ្តើម​ទឹក​​ដី​ពី​ជន​ជាតិ​ខ្មែរ​យើង​ខ្លះ​ពី​ជន​ជាតិ មន​ខ្លះ​.​​​.​.​រួច​កសាង​រដ្ឋ​ឯករាជ្យ​របស់​ខ្លួន​មួយ​នៅ​ស.វ​ ទី​១៣។ ដូច​នេះ ជន​ជាតិ​ថៃ​ពុំ​បាន​ទទួល​ព្រះ​ពុទ្ធសាសនា​ដោយ​ផ្ទាល់​ពី​ជន​ជាតិ​ឥណ្ឌា​ដូច​ជា​ជន​ជាតិ​ខ្មែរ​យើង​ទេ ។

ព្រះ​ពុទ្ធសាសនា​នៅ​ក្នុង​ប្រទេស​ថៃ​នា​ពេល​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​​នាំ​បញ្ចូល​ពី​ប្រទេស​កម្ពុជា ឬ​ជា​សាសនា​ដែល​បាន​ចាក់​ឫស​នៅ​លើ​ទឹក​ដី​នោះ​តាំង​ពី​យូរ ​ពោល​គឺ តាំង​ពី​ទឹក​ដី​នោះជា​ទឹក​ដី​របស់​ខ្មែរ​មុន​ការ​ចូល​មក​ដល់​នៃ​ជន​ជាតិ​ថៃ​ម៉្លេះ ។ ចំពោះ​ជន​ជាតិ​វៀត​ណាម ក្នុង​ដំណាក់​កាល​ពី​ស.វ.ទី១ ដល់​ ស.វ.ទី៩ ពុំ​ទាន់​រំដោះ​ខ្លួន​ចេញ​ពី​អាណា​និគម​ចិន​នៅ​ឡើយ​ដែរ ។ លុះ​មក​ដល់​ ស.វ.ទី១០ ទើប​ជន​ជាតិ​នេះ​រំដោះ​ខ្លួន​ចេញ​ពី​អា​ណា​និគម​​រួច​កសាង​ប្រទេស​រ​បស់​ខ្លួន។ ព្រះ​ពុទ្ធសាសនា​មហា​យាន ដែល​ជន​ជាតិ​វៀត​ណាម​គោរព​នា​ពេល​សព្វ​ថ្ងៃ​នេះ ជា​សាសនា​ដែល​ហូរ​ចូល​មក​ពី​ប្រទេស​ចិន​តាំង​​ពី​នៅ​ក្រោម​អា​ណានិគម​ចិន​ម៉្លេះ ។ ចំណែក​ប្រទេស​ដទៃ​ទៀត​ដែល​នៅ​ក្នុង​ដំបន់​នេះ​មាន​ប្រទេស​ខ្លះ​​គោរ​ព​តាម​ព្រះ​ពុទ្ធសាសនា​ដែរ តែ​ក្នុង​ដំណាក់​កាល​ក្រោយ ឬ​គេ​ពុំ​គោរព​ព្រះ​ពុទ្ធសាសនា​តែ​ម្តង ដោយ​គោរព​សាសនា​ដទៃ​ទៀត។ បើ​សរុបម​ក​ឃើញ​ថា ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​មួយ​មាន​អធិបតេយ្យ​ចំណាស់​ជាង​គេ ហើយ​ទទួល និង​គោរព​ព្រះពុទ្ធសាស​នា​មុត​​មាំ​ជាង​គេ ដែល​សក្តិសម​ជា​ដែន​ដី​សុវណ្ណភូមិ ដែល​ទទួល​ការ​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធសាសនា​ដោយ​ផ្ទាល់​ពី​សមណទូត​ពីរ​ព្រះ​អង្គ​ព្រះនាម សោណត្ថេរ និង ឧត្តរត្ថេរ ក្រោម​ព្រះ​រាជូបត្ថម្ភ​នៃ​ព្រះ​​បាទ​ធម្មា​សោក នា​សត​វត្សទី ៣ ឬ​ទី ២ មុន​គ.ស.​នេះ​ណាស់ ​។ -​បុរេប្រវត្តិ​របស់​ប្រទេស​កម្ពុជា​ ដោយសារ​តែ​ការ​អាក់ខាន​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ពី​បុរេប្រវត្តិ​របស់​ប្រទេស​កម្ពុជា​ទើប​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ ​ដឹង​អោយ​ប្រាកដ​ថា​ ​តើ​ប្រជាជន​ខ្មែរ​បាន​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​តាំងពី​ពេល​ណា​មក​។ ​បើ​តាម​ផ្ទាំង​សិលា​ស្ថិត​ក្នុង​ ​រូងភ្នំ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​បានអោយ​ដឹង​ថា​មនុស្ស​ដែល​បាន​ប្រើប្រាស់​ដុំ​ថ្ម​ធ្វើ​ជា​ឧបករណ៍​បាន​រស់នៅ​ ​ក្នុង​រូងភ្នំ​តាំងពី​ដើម​​សតវត្ស​ទី​៤០០០​មុន​គ​.ស​ហើយ​ដំណាំ​ស្រូវ​ត្រូវ​បាន​ដាំ​ដុះ​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​តែ​ពី​មុន​សតវត្ស​ ​ទី​១​នៃ​ព​.សម​ក​ម្លេះ​។​ប្រជាជន​កម្ពុជា​ដំបូង​ហាក់ជា​បាន​មក​រស់នៅ​ទី​នេះ​មុន​កាលបរិច្ឆេទ​ខាងលើ​ទៅ​ទៀត​ ​ហើយ​ប្រហែលជា​និរទេស​ខ្លួន​មក​ពី​ភាគ​ខាងជើង​ ​ទោះបីជា​ពុំ​បានដឹង​ពី​ភាសា​និយាយ​ ​និង​ជីវិត​រស់នៅ​របស់​ពួក​គេ​ក៏​ដោយ​។ នៅ​ដើម​សតវត្ស​ទី​១​នៃ​ព​.ស​. ពួក​អ្នកជំនាញ​ជនជាតិ​ចិន​ក៏​បាន​ចាប់ផ្តើម​សរសេរ​អំពី​វត្តមាន​អាណាចក្រ​មួយ​ក្នុង​ ​ប្រទេស​កម្ពុជា​ដែល​ស្ថិត​លើ​ឆ្នេរ​ ​និង​នៅ​ឆ្ងាយ​ពី​មាត់សមុទ្រ​។​ ​អាណាចក្រ​នេះ​មាន​លក្ខណៈ​ពាក់ព័ន្ធ​រួច​ទៅ​ហើយ​ ​ជាមួយនឹង​វប្បធម៌ឥ​ណ្ឌា​ ​ដែល​បាន​ផ្តល់​នូវ​អក្ខរក្រម​ ​ទំរង់​សិល្បៈ​ ​រចនា​បទ​នៃ​ស្ថាបត្យកម្ម​ ​សាសនា​(ហិណ្ឌូ​ ​និង​ព្រះពុទ្ធ​) និង​ប្រព័ន្ធ​នែ​ការ​បែងចែក​ថ្នាក់​។​ ​បើ​តាម​ជំនឿ​អ្នកស្រុក​វិញ​ថា​ ​លក្ខណៈ​សំខាន់​នៃ​ព្រលឹង​វិញ្ញាណ​ក្ខ័​ន​ ​បុព្វបុរស​គឺ​វា​មានការ​ពាក់ព័ន្ធ​ ​ឬ​លាយ​ទ្បំ​ជាមួយនឹង​សាសនា​ឥណ្ឌា​ ​ហើយ​វា​ពិតជា​បាន​បន្សល់​ទុក​នូវ​ទ្ធិ​ពល​របស់​ខ្លួន​ ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។​ ​ វប្បធម៌​ ​អរិយធម៌​របស់​ប្រទេស​កម្ពុ​ជានា​សម័យ​បច្ចុប្បន្ន​នេះ​ ​មាន​ឬ​ស​គល់​តាំងពី​សតវត្ស​ទី​១​រហូត​ដល់​សតវត្ស​ ​ទី​៦​មក​ម្លេះ​ ​ដែល​ពេល​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​សម័យ​ហ្វូ​ណ​ន​ ​ជា​សម័យមួយ​ដែល​មាន​ភាព​ចំណាស់​ជាងគេ​ក្នុង​អាស៊ី​ ​អា​គ្នេ​យិ៍​យើង​នេះ​។​ ​ចាប់ពី​ពេល​នោះ​ហើយ​ ​គឺជា​ពេល​នៃ​ការ​វិវត្តន៍​ភាសា​ខ្មែរ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​អំបូរ​មន​ខ្មែរ​ ​ហើយ​ ​មាន​លាយ​ជាមួយនឹង​ភាសាបាលី​សំស្ក្រឹត​។​ ​ជា​ឧទាហរណ៍​ ​ពួក​ប្រវត្តិវិទូ​បាន​កត់​សំគាល់ថា​ប្រជាជន​កម្ពុជា​មាន​ ​លក្ខណៈ​ខុស​ប្លែក​ពី​ប្រទេស​ជិតខាង​ដោយសារ​សំលៀក​បំពាក់​ ​ដូច​ជា​ការ​ប្រើប្រាស់​ក្រមា​ ​យក​មក​ជួតក្បាល​ជំនួស​ ​អោយ​ការ​ពាក់មួក​ជាដើម​។​ ​ សម័យ​ហ្វូ​ណ​ន​បាន​ត្រួសត្រាយ​ផ្លូវ​ខ្មែរ​អោយ​បាន​ឈាន​ឆ្ពោះទៅ​រក​អាណាចក្រ​អង្គរ​ ​ជាមួយនឹង​ការ​កាន់កាប់​អំណាច​ ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ក្នុង​ឆ្នាំ​៨០២​។​

​៦០០ឆ្នាំបន្ទាប់បានបង្ហាញអោយឃើញពីទ្ធិពលដ៏ខ្លាំងក្លានៃ អាណាចក្រខ្មែរ ដែល​ពេល​នោះ​មាន​ផ្ទៃដី​លាត​សន្ធឹង​យ៉ាង​ធំធេង​ក្នុង​ភូមិភាគ​អាស៊ី​អា​គ្នេ​យិ៍​ ​ដោយ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ភូមា​ ​ភាគ​ខាងកើត​ជាប់​នឹង​សមុ​ទ្រ​ចិន​ខាងត្បូង​ ​រីឯ​ភាគ​ខាងជើង​ជាប់​នឹង​ប្រទេស​លាវ​។​ ​ព្រះមហាក្សត្រ​នា​អំ​ទ្បុ​ង​ពេល​ ​នោះ​បាន​សាង​សង់​ប្រាសាទបុរាណ​ជា​ច្រើន​ ​ដូច​ជា​ប្រាសាទអង្គរវត្ត​ ​ដែល​ជា​អច្ឆរិយៈវត្ថុ​ទី​៧​នៅ​លើ​ពិភពលោក​។​ ​ព្រះមហាក្សត្រ​ដែល​បាន​សម្រេច​បាន​នូវ​ជោគជ័យ​ដ៏​ធំធេង​អស្ចារ្យ​នេះ​ ​រួម​មាន​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ ​ព្រះបាទ​ន្ទ្រ​វរ្ម័ន​ទី​១​ ​ព្រះបាទ​សូរយ្យ​វរ្ម័ន​ទី​២​ ​និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ​រួម​ទាំង​ការ​បង្កើត​នូវ​ស្នាដៃឯក​វិស្វកម្ម​បែប​បុរាណ​ ​ដូច​ជា​ ​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៏​មាន​អត្ថប្រយោជន៍​បំផុត​ ​ដែល​ក្នុង​នោះ​មាន​បា​រា​យិ៍​(បឹង​ដ៏​ធំ​មួយ​ដែល​បង្កើត​ទ្បើ​ង​ដោយ​មនុស្ស​) និង​ព្រែកជីក​ដែល​អាច​ផ្តល់​ដល់​ប្រជាជន​នូវ​លទ្ធភាព​ធ្វើស្រែ​បាន​៣​ដង​ក្នុង​មួយ​ឆ្នាំ​ ​ហើយ​ជាង​នេះ​ទៀត​សោត​ ​ផ្នែក​ខ្លះ​ ​នៃ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​រហូត​មក​ដល់​សព្វថ្ងៃ​ទៀត​ផង​។ -​ចេនឡា​ដី​គោក ​ចេនឡា​ដី​គោក បង្កើត​ឡើង​នៅ​ឆ្នាំ​៧០៦​-​រ.​៨០២​គ.ស.​ដែល​កើត​ឡើង​បន្ទាប់​ពី​ការ​បែង​ចែក​ចេន​ឡា​ទៅ​ជា​ពីរ​មួយ​គឺ​ចេន​ឡា​ទឹក​លិច និង​មួយ​ទៀត​ហៅ​ថា​ចេន​ឡា​ដី​គោក​នេះ​ឯង ។ មូល​ហេតុ​មកពី​កំសោយ​អំនាច​កណ្ដាល​ព្រោះ​ព្រះបាទ​ជ័យវរ្ម័ន​ទី១​គ្មាន ព្រះរាជ​បុត្រ​ស្នង​រាជ្យ​ទើប​​ព្រះ​អង្គ​ប្រគល់​រាជ​សម្បត្តិ​ឲ ព្រះ​នាង​ជយ​ទេវី​ជា​បុត្រី ដោយ​សារ​ព្រះ​នាង​ជា​ស្ត្រី​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រ​ទេស​បែក​ជា​ពីរ ។ [១]​ ចេនឡា​ដី​គោក​ត្រូវ​ចិន​ហៅ​ថា លូ​ចេនឡា រឺ Lùzhēnlà (陸真蠟) (“ចេន​ឡា​គោក” ក៏​ហៅ​ផង​ដែរ​ថា​វ៉ិន​តាន រឺ Wèndān (文單) រឺ ផលូ Pólòu (婆鏤)) ។

​ប្រវត្តិសាស្ត្រ​ប្រវត្តិ​ចេនឡា​ដី​គោក​គេ​មិន​សូវ​ដឹង​ច្បាស់​ទេ ព្រោះ​ហាក់​ដូច​ជា​នៅ​ដាច់​ស្រយាល​ពី​ការ​ទៅ​មក​របស់​អ្នក​ដំណើរ​ចិន​ពេក ។ ទោះ​បី​យ៉ាង​ណា​ក៏​​ដោយ ក៏​គេ​បាន​ដឹង​ថា​ក្នុង​សម័យ​នោះ​នយោបាយ​ក្រៅ​ប្រទេស​ចេន​ឡា​ដី​គោក​បាន​បញ្ជូន​ទូត​ទៅ​ប្រទេស​ចិន​នៅ​ឆ្នាំ​៧១៧ ។ ម្យ៉ាង​ទៀត នៅ​ឆ្នាំ​៧២២​ចេនឡាដី​គោក​បាន​លើក​ទ័ព​ទៅ​ជួយ​មេទ័ព​យួន​ឈ្មោះ​ម៉ៃ ហាក់​ដេ (mai hac-de)​ដែល​បះ​បោរ​ឡើង​ប្រឆាំង​នឹង​ការ​ជិះ​ជាន់​របស់​ពួក​ចិន​ក្នុង​រាជ​វង្ស​ថាង (៦១៨-៩០៧) ។ យ៉ាង​ណា​មិញ​នៅ​ឆ្នាំ​៦២១ ស្ដេច​កៅ​ត​នៃ​រាជ​វង្ស​នេះ​បាន​បញ្ជា​ឲ្យ​មេទ័ព​ឈ្មោះ​ខូវ វ៉ា​ លើក​ទ័ព​ទៅ​វាយ​យក យ៉ាវ​ចូវ​(ឈ្មោះ​​ស្រុក​យួន​នៅ​សម័យ​នោះ​) ដែល​ក្រោយ​មក​ទៀត​គឺ​នៅ​ឆ្នាំ​៦៧៩​ស្ដេច កៅ​តុង​បាន​ផ្លាស់​ឈ្មោះ​ទៅ​ជា​អាណ្ណាម​ដូ​ហូ​តូ (ប្រទេស​ជា​អា​ណាព្យា​បាល) វិញ ។ គឺ​ក្នុង​ករណី​នេះ​ហើយ​ដែល​មេ​ទ័ព​យួន​ម៉ៃ​ហាក់​ដេ បាន​បះ​ឡើង​ប្រឆាំង​ចិន​ដោយ​ចង​សម្ព័ន្ធ​មិត្ត​ជា​មួយ​ចេនឡា​និង​ចាម្ប៉ា ។ គួរ​គប្បី​ជ្រាប​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​ប្រើ​ពាក្យ​អណ្ណាម​ក្នុង​ប្រវត្តិ​សាស្ត្រ​យួន ។ នៅ​ពាក់​កណ្ដាល​ទី​២​នៃ ស.វ.ទី៨ ចេនឡា​ដី​គោក​ទំនង​ជា​ត្រូវ​ចិន​ហៅ​ថា វ៉ិន​តាន ថែម​ទៀត ។​

ក្នុង​គ.ស.៧៥០ អគ្គរាជ​ទូត​ខ្មែរ​មួយ​ទៀត​ត្រូវ​បាន​ទៅ​ដល់​ស្រុក​ចិន ។ [៤] នៅ​ឆ្នាំ​៧៥៣​មាន​ការ​បញ្ជូន​ទូត​ទៅ​ប្រទេស​ចិន​ក្រោម ព្រះ​រាជ​កិច្ច​ដឹក​នាំ​របស់​ព្រះរាជ​បុត្រ​នៃ​ព្រះរាជា​និង​គណៈ​ប្រតិភូ​២៦​នាក់ បាន​ទៅ​ដល់​គាល់​ស្ដេច​ចិន ហើយ​បាន​ធ្វើ​ដំ​ណើរ​ទៅ​ខេត្ត​ចិន យូ​ណាន ជា​មួយ​មេទ័ព​ចិន​ម្នាក់​ឈ្មោះ ហូ លី​ត្វាង ដែល​ទទួល​បេសក​កម្ម​ត្រូវ​លើក​ទ័ព ទៅ​ច្បាំង​វាយ​កំទេច​ពួក​យួន​និង​ថៃ ។[៥] នៅ​ឆ្នាំ​៧៥៤ ព្រះ​រាជ​បុត្រ​អង្គ​ដដែល​ឬ​អង្គ​មួយ​ផ្សេង​ទៀត​បាន​លើក​ទ័ព​ទៅ​ជួយ​ចិន​ ក្នុង​ការ​វាយ​លុក​យក​តំបន់ ណាន ចាវ ។ នៅ​ឆ្នាំ​៧​៧១ រជ្ជ​ទា​យាទ ផ​មី រឺ Pómí (婆彌) បាន​មក​ដល់​ក្នុង​សវន​ការ​អធិរាជ ហើយ​នៅ​ថ្ងៃ​ទី​១៣​ធ្នូ ឆ្នាំ​៧៧១ ទ្រង់​ក៏​បាន​ទទួល​ងារ​ថា ខាយ​ភ្វូ​តុង​សាន​ស៊ី រឺ Kāifǔyítóngsānsī (開府儀同三司) (អ្នក​បើក​សម្ភោធ​ក្នុង​បរម​រាជ​វាំង ដោយ​ពេញ​ព្រះ​ហឬទ័យ​នឹង​គ្រឿង​ឥស្សរ​យស​ស្មើ​នឹង​មន្ត្រី​ថ្នាក់​ខ្ពស់​ៗ​ទាំង​បី) និង​ឆ្នាំ​៧៩៩មាន​ការ​បញ្ជូន​ទូត​ទៅ​ប្រទេស​ចិន​ទៀត បេសកជន​ម្នាក់​មក​ពី​វ៉ិន​តាន​មាន​ឈ្មោះ​ថា លី​ធូ​ជី រឺ Lītóují (李頭及) ក៏​បាន​ទទួល​គោរម្យ​ងារ​ចិន​ដែរ ។ សិលា​ចារឹក​នៅ​ល្បើក​ស្រូវ ខេត្ត​ក្រចេះ ក៏​បាន​បញ្ជាក់​អំពី​កិច្ចការ​ទូត​នេះ​ដែរ ។ [៦] [៧] រាជ​ធានី​ចេន​ឡា​ដី​គោក​ទំនង​ជា​ស្ថិត​នៅ​ត្រង់​ម្ដុំ​មជ្ឈមណ្ឌល​នៃ​ចេនឡា​ដើម ហើយ​ព្រះ​រា​ជា​ដែល​មាន​មហិទ្ធិ​រិទ្ធិ​ជាង​គេ​ទំនង ជយ​សិង្ហ​វរ្ម័ន ព្រោះ​គេ​បាន​រក​ឃើញ​សិលា​ចារឹក​មួយ​ផ្ទាំ​ង​របស់​ព្រះ​អង្គ​នៅ​ម្ដុំ​នគរ​រាជ​សីមា ក្នុង​ដី​សៀម​សព្វ​ថ្ងៃ ​។​ -ចេនឡា​ទឹក​លិច ចេនឡា​ទឹក​លិច​គឺ​ជា​តំបន់​សម្បូរ​ដោយ​បឹង​បួរ និង​សមុទ្រ​ហ៊ុមព័​ទ្ធ​ជុំវិញ​គ្រប​ដណ្ដប់​លើ​តំបន់​អាង​ទឹក​ទន្លេ​មេគង្គ ចាប់​ពី​ល្បាក់​ទឹក​ខោន រហូត​ដល់​សមុទ្រ ។[៣] ព្រោះ​តែ​ដូច្នេះ​ហើយ​ទើប​គេហៅ​ថា​ចេនឡា​ទឹក​ដូច​នេះ ។​

ប្រវត្តិសាស្ត្រ​គួរ​​គប្បី​​បញ្ជាក់​​ថា​​ចេនឡា​​ទឹក​​លិច​​ក៏​​មិន​​អាច​​ថែ​រក្សា​​ឯក​ភាព​​យូរ​​អង្វែង​​ទេ: រដ្ឋ​​នេះ​​ត្រូវ​​បែង​ចែក​​ជា​​ក្សត្រ​​បុរី​​តូច​ៗ​​តទៅ​​ទៀត យ៉ាង​​តិច​​ណាស់​​ក៏​​មាន​ចំនួន​​ប្រាំ​​ហើយ​​ក្សត្រ​​បុរី​​ដែល​​គេ​​ដឹង​​ឈ្មោះ​​ពិត​​ប្រាកដ​​គឺ​អនិន្ទិត​បុរ ដែល​​គេ​​មិន​​ស្គាល់​​ទី​​តាំង​​ច្បាស់​​លាស់​​និង​សម្ភុ​បុរ​គឺ​​សំបូរ​​នៅ​​លើ​​ត្រើយ ខាង​​ឆ្វេង​​ទន្លេ​​មេគង្គ​​ក្នុង​ខេត្ត​​ក្រ​ចេះ។ នៅ​​ខាង​​ដើម​​ស.វ.ទី៨ ​ព្រះ​អង្គ​​ម្ចាស់​បុស្ក​រាក្ស ដែល​​មាន​​ដើម​​កំណើត​​នៅ​​អនិន្ទិត​បុរ​​បាន​​យាង​​ទៅ​​សោយ​រាជ្យ​​នៅ​​សម្ភុបុរ (៧២៣) ជា​ទី​​ដែល​ព្រះ​អង្គ​​បាន​​បន្សល់​​ទុក​​សិលា​​ចារឹក​​មួយ​​ផ្ទាំង ចុះ​​កាល​​កំណត់​​៧១៦​នៅ​​ត្រង់​​ប្រាសាទ​ព្រះ​ធាតុ​កូន​ពីរ ។ ព្រះ​​អង្គ​​បាន​​យាង​​ទៅ​​នេះ​​ក្នុង​​កិច្ច​​ចង់​​បង្រួប​​បង្រួម​​ចេន​ឡា​​ទឹក​លិច​។ បន្ទាប់​​មក​ បុត្រ​​ព្រះ​អង្គ​​ព្រះ​នាម​​រា​ជេន្ទ្រ​វរ្ម័ន បាន​​ខំ​​ព្យាយាម​​បន្ត​​គោល​​ជំហរ​​នេះ​​ទៀត ។ តែ​​ជា​​ការ​​ឥត​​ប្រយោជន៍ ។ ពី​​ព្រោះ​​មិន​​យូរ​​ប៉ុន្មាន​​ផង ចេន​ឡា​ទឹក​​លិច​​ត្រូវ​​បែង​​ចែក​​ជា​នគរ​​តូចៗ​​ប្រាំ​​ទៀត។ ចំពោះ​​ព្រំ​​សីមា​​កំណត់​​ទឹក​​ដី​​នគរ​​នី​មួយ​ៗ គេ​​ពុំ​​ទាន់​​មាន​​ឯកសារ​​អ្វី​​ជា​​ច្បាស់​​លាស់​​សំរាប់​​បញ្ជាក់​​ទេ​។[៤] ព្រះ​​បាទ​បុស្ករាក្ស​​មាន​​ជាប់​​ខ្សែ​ញាតិ​​ទៅ​​នឹង​​ព្រះ​បាទ​​ពាលា​ទិត្យ ដែល​​បាន​​សោយ​​រាជ្យ​​នៅ​​អនិន្ទិត​បុរ ហើយ​​ដែល​​បាន​​អះ​​អាង​​ថា​​ព្រះ​អង្គ​​ជា​​កូន​​ចៅ​​របស់​​ព្រះ​​បាទ​​កៅ​ណ្ឌិន្យ​ និង​​ព្រះ​នាង​​នាគី​សោមា មក​​ដល់​​ព្រះ​បាទ​​ភវវរ្ម័ន​ទី១ ដែល​​ជា​​ចៅ​​របស់​​ព្រះ​​បាទ​​រុទ្រវរ្ម័ន​ព្រះ​​មហាក្សត្រ​​នគរ​​ភ្នំ ។[៥] ហើយ​​ដែល​​ក្រោយ​​មក​​ទៀត ព្រះ​​រាជា​សោយ​រាជ្យ​​នៅ​​អង្គ​រ​​ទ្រង់​​បាន​​ចាត់​​ទុក​​ថា ជា​​ចំណង​​ភ្ជាប់​​ព្រះ​អង្គ​​ទាំង​​ឡាយ​​ទៅ នឹង​​ស្ថាប​និក​​នៃ​​បឋម​វង្ស​​នៃ​​អាណាចក្រ​​ភ្នំ ។ ត្រង់​​នេះ យើង​​អាច​​យក​​ធ្វើ​​ជា​​អំណះ​​អំ​ណាង​មួយ​​សំរាប់​​ឆ្លើយ​​តប​​ចំពោះ​​ជន​​ណា ដែល​​បដិសេធ​​ថា អាណាច​ក្រ​ភ្នំ​​ពុំ​​មែន​​ជា​​រដ្ឋ​​ខ្មែរ​​ដំបូង។ ចុះ​​ហេតុ​​អ្វី​​បាន​​ជា​​អធិរាជ​​អង្គរ ដែល​​បាន​​វាយ​​ឈ្នះ​​អាណាចក្រ​​ភ្នំ​​បែរ​ជា​​ខិត​​ខំ ភ្ជាប់​​ខ្សែ​​ស្រឡាយ​​របស់​​ព្រះ​អង្គ​​ទៅ​នឹង​​ព្រះ​​រាជា​អាណាចក្រ​​ភ្នំ ដែល​​ជា​​អ្នក​​ចាញ់​​ទៅ​​វិញ? នេះ​​មិន​​គឺ​​មក​​តែ​​ពី​​មនុស្ស​​តាំង​​តែ​​ពី​​សម័យ​​អា​ណាចក្រ​​ភ្នំ​​រហូត ដល់​​សម័យ​​អង្គរ​​មាន​​ពូជ​​អំបូរ​​ជាតិ​​សាសន៍​​តែ​​មួយ​​ទេ​​ឬ?

ចំណែក​ក្រុម​ព្រះមហា​ក្សត្រ ដែល​គ្រប់​គ្រង​រស់​នៅ​ទី​ក្រុង​សម្ភុបុរៈ ប្រកាស​ថា ជាប់​ព្រះញាតិ​វង្ស​ចុះ​មក​ពី​ព្រះ​មហាក្ស​ត្រី​យានី ព្រះនាង​ជ័យ​ទេវី ។ [៦] ព្រះបាទ​ពាល​ទិត្យ​ទំនង​ជា​បាន​កសាង​ក្រុង​ពាលា​ទិត្យ​បុរ​ដែល​ជន​ជាតិ​ចិន​ចាត់​ទុក​ថា ជា​រាជ​ធានី​ពិត​ប្រាកដ​របស់​ចេន​ឡា​ទឹក​លិច ​(ប៉ូឡូ​ទីប៉ូ) ។ រាជ​ទូត​ត្រូវ​បាន​បញ្ជូន​ទៅ​ទស្សន​កិច្ច​ចិន នៅ​ឆ្នាំ​៧​៥​០ទំនង​ជា​មក​ពី​ចេនឡា​ទឹក​លិច ។[៧] ក្នុង​ពាក់​កណ្ដាល​ទី២​នៃស.វ​.ទី៨​ នៅ​ចេនឡា​ទឹក​​លិច មាន​ការ​កសាង​សិលា​ចារឹក​ជា​ច្រើន ជា​ពិសេស​នៅ​តំបន់​សម្ភុ​បុរ​ដែល​គេ​បាន​រក​ឃើញ​មួយ​ចុះ​កា​ល​កំណត់​៧៧០ (ព្រះ​ធាតុ​ព្រះ​ស្រី-ត្បូង​ឃ្មុំ ) និង​មួយ​ទៀត​ចុះ​កាល​កំណត់​៧៨១ (ល្បើក​ស្រុត-ក្រ​ចេះ) ទាំង​នេះ​សុទ្ធ​តែ​ជា​ស្នា​ព្រះ​ហស្ថ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី១​ស្ទួន (ដាក់​លេខ​ទី១​ស្ទួន​គឺ​ដើម្បី​កុំ​អោយ​ពិបាក​រុះ​រើ​លេខ​ព្រះ​រាជា​អង្គរ​ពិជ័យវរ្ម័ន​ទី២​ដល់​ទី៩)​ ។ ក្រៅ​ពី​នេះ គេ​បាន​រក​ឃើញ​សិលា​ចារឹក​មួយ​ផ្ទាំង​ទៀត​ចុះកា​លកំ​ណត់ ៧៩១ នៅ​ប្រាសាទ​តា​គាម​ក្នុង​ខេត្ត​សៀម​រាប ។​ គេ​ចាត់​ទុក​សិលា​ចារឹក​នេះ ថា​ជា​ស​ក្ខីភាព​មួយ​ចាស់​ជាង​គេ​នៃ​ព្រះ​ពុទ្ធសាសនា​មហា​យាន នៅ​ស្រុក​ខ្មែរ ព្រោះ​ឯក​សារ​នេះ​បាន​និយាយ​ពី​ការ​កសាង​បដិមា​ព្រះ​ពោធិសត្វ​លោកេស្វរៈ​ជា​ពោធិសត្វ​បាន គេ​និយម​គោរព​បូជា​ជាង​គេ​នៅ​ស្រុក​ខ្មែរ​យើង ។ ក្នុង​សិល្បៈ​ចម្លាក់​បុរាណ​សិល្បករ​ខ្មែរ​ច្រើន​ឆ្លាក់​រូប​ពោធិសត្វ​នេះ​ជា​បុរស​ស​មាន​វ័យ​ក្មេង​មាន​ព្រះហស្ត​៤​កាន់​ផ្កា​ឈូក ខ្សែ​ផ្គាំ​គម្ពីរ និង​ដប​ទឹក (សូម​កុំ​ច្រឡំ​និង​ព្រះ​វិស្ណុ​ដែល​មាន​ព្រះហស្ត៤​ដែរ តែ​កាន់​ផ្កា​ឈូក​កង​ចក្រ ក្រទា និង សង្ខ) ។ នៅ​លើ​ព្រះ​សិរ​របស់​ព្រះអង្គ​មាន​រូប​ព្រះ​ពុទ្ធ​អា​មិ​តាភៈ ​។ [​៨] ចេន​ឡា​ទឹក​លិច​ក្រោម​ការ​ត្រួត​ត្រា​របស់​ជ្វា​ប្រទេស​ខ្មែរ​នៅ​ស.វ.ទី៨ ជា​សម័យ​មួយ​ដែល​គ្មាន​ស្ថិរភាព​ខាង​នយោ​បាយ​ព្រោះ​តែ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​យ៉ាង​តំណំ ។ នេះ​ហើយ​ជា​ហេតុ​មួយ​ឲ​ជាតិ​ជិត​ខាង​មើល​ងាយ ដោយ​ហ៊ាន​លូក​ដៃ​ចូល​កកូរ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​ទៀត​ផង ។​

យ៉ាង​ណា​មិញ នៅស​.វ.ទី៨ ពួក​ចោរ​សមុទ្រ​ជាតិ​ជ្វា​ដែល​ជិះ​សំពៅ​ធំ​ៗបាន​ចូល​មក​រាត​ត្បាត​ឆ្នេរ​សមុទ្រ និង​តាម​ទន្លេ​នៃ​អាស៊ី​អាគ្នេយ៍​ដី​គោក​ក្នុង​គោល​បំណង​ឆក់​ប្លន់​យក​ទ្រព្យ​សម្បត្តិ​តាម​ទំនើង​ចិត្ត ។ ពួក​ចោរ​សមុទ្រ​ដែល​ហ៊ាន​មក​ឈ្លាន​ពាន​ដូច្នេះ​បាន ព្រោះ​តែ​នៅ​ពេល​នោះ​រាជ​វង្ស​សៃ​លេន្ទ្រ​ដែល​សោយ​រាជ្យ​នៅ​កោះ​ជ្វា ហើយ​ដែល​ជា​រាជ​វង្ស​ស្ថាបនិក​ប្រាសាទ​បូរូបូឌួ​ដ៏​ល្បីល្បាញ​នោះ​ផ្សព្វ​ផ្សាយ​ឥទ្ធិពល របស់​ខ្លួ​ន​ទៅ​លើ​អាស៊ីអា​គ្នេយ៍​ទាំង​មូល ។

នៅ​ឆ្នាំ​៧៧៤​និង​៧៨៧ ពួក​ចោរ​ជ្វា​ក្រោយ​ពី​វាយ​បាន​កោះ​ត្រឡាច​ហើយ​តាំង​ជា​មូលដ្ឋាន បាន​លើក​គ្នា​ទៅ​រាត​ត្បាត ឆ្នេរ​សមុទ្រ​ប្រទេស​ចា​ម្ប៉ា ។ គឺ​នៅ​ពេល​ជា​មួយ​គ្នា​នេះ​ហើយ​ដែ​ល​ពួក​ចោរ​នោះ​បាន​ចូល​មក​រាត​ត្បាត​ចេនឡាទឹក​លិច​ដែរ ដោយ​ធ្វើ​ដំណើរ​បញ្ច្រាស​ឡើង​តាម​ទន្លេ​មេគង្គ មក​ដល់​សម្ភុ​បុរ ដុត​បំផ្លាញ​ទី​ក្រុង ឡោម​ព័ទ្ធរាជ​វាំង ចាប់​បាន​ព្រះ​រាជា​ព្រះ​នាម មហីបតិ​វរ្ម័ន ជា​បុត្រ​ព្រះ​បាទ​រាជេន្ទ្រ​វរ្ម័ន កាត់​យក​ព្រះ​សិរ​ហើយ​យក​ទៅ​ប្រទេស​ជ្វា ។ ចំពោះ​ការ​ឈ្លាន​ពាន​របស់​ជ្វា​មក​លើ​ក្សត្រ​បុរី​មួយ​របស់​ចេន​ឡាទឹក​លិច​នេះ មាន​មតិ​ខ្លះ​យល់​ថា ជា​ការ​ទាម​ទារ​យក​កេរ​មត៌ក​របស់​ដូន​តា​ខ្លួន ព្រោះ​ពួក សៃ​លេន្ទ្រ​ធ្លាប់​បាន​ប្រកាស​ខ្លួន​ថា​ជា​ស្ដេច​ភ្នំ (សៃ​លេន្ទ្រ) ដែល​ជា​ឋានន្តរ​នាម​របស់​ព្រះ​រាជា​ណាចក្រ​ភ្នំ​នេះ​ឯង ។

ចំពោះ​ការ​តាំង​អំណាច​អធិរាជ​ភាព (Suzeraninte) របស់​ពួក​សៃ​លេន្ទ្រ​លើ​ប្រទេស​ខ្មែរ​នេះ ឈ្មួញ​អារ៉ាប់​ម្នាក់​ឈ្មោះ សូឡៃ​ម៉ាន់ នៅ​ស.វ.ទី១០​បាន​និយាយ​ថា: ថ្ងៃ​មួយ​ព្រះ​រាជា​ខ្មែរ​មាន​ព្រះ​បំណង​ចង់​ឃើញ​ព្រះ​សិរ នៃ​មហារាជ​ក្រុង Zabag កាត់​ដាក់​លើ​ថាស​មួយ ។ ដំណឹង​នេះ​ក៏​ឮ​ដល់​មហារាជ​ព្រះ​អង្គ​ក៏​លើក​ទ័ព​ជើង​ទឹក​ចូល​មក​វាយ​ប្រទេស​ខ្មែរ ចាប់​បាន​ព្រះ​រាជា​ខ្មែរ​ហើយ​បញ្ជា​ឲ្យ​កាត់​ព្រះ​សិរ ។ លុះ​ត្រលប់​ទៅ​ដល់​ព្រះ​នគរ​វិញ​ហើយ​មហារាជ​ទ្រង់​ឲ្យ​យ​ក​ព្រះ​សិរ​នោះ​ទៅ​លាង​ស្អាត យក​អប់​ទុក​ក្នុង​ភាជន៍​មួយ​រួច​ទ្រង់​ឲ្យ​បញ្ជូន​មក​ថ្វាយ​ចំពោះ​ព្រះ​រាជា​ដែល​បាន​ឡើង​សោយ​រាជ្យ​ជា​តំណ​តមក ។ ចាប់​តាំង​ពី​ពេល​នោះ​មក នៅ​រៀង​រាល់​ព្រឹក​ព្រះ​រាជា​ខ្មែរ​ត្រូវ​បែរ​ព្រះ​ភក្ត្រ​ឆ្ពោះ​ម​ក​ក្រុង Zabag ដើម្បី​ធ្វើ​គារវកិច្ច​ចំពោះ​ព្រះ​មហារាជ​ក្រុង​នេះ (សេចក្ដី​ស្រង់​តាម​អត្ថ​បទ​បោះ​ពុម្ពផ្សាយ ដោយ​ជន​ជាតិ​អារ៉ាប់​ម្នាក់​ទៀត​ឈ្មោះ Abou Zayd Hassan នៅ​ប្រមាណ​ឆ្នាំ​៩២៦) ។ រឿង​ដែល​តំណាល​ដោយ​ឈ្មួញ​អារ៉ាប់​ខាង​លើ​នេះ​ទោះ​បី​មាន​លក្ខណៈ​ជា​រឿង​ព្រេង​ក៏​ដោយ ក៏​មាន​លក្ខណៈ​ស្រប​នឹង​ការ​ពិត​ខ្លះ​ដែរ គឺ​តំណាង​អំណាច​របស់​ជ្វា​មក​លើ​ប្រទេស​ខ្មែរ​យើង​ហើយ​ដែល​មាន​ការ​បញ្ជាក់​ពី​សិលា​ចារឹក​ស្ដុក​កក់​ធំ​នៅ​ពេល​ក្រោយ​មក​ទៀត ​។ -ព្រះ​ពុទ្ធសាសនា​ថេរវាទ​​ (ជា​ភាសា​បាលី: थेरवाद theravāda, ស្ថា​វិរ​វាទ ជា​ភាសា​សំ​ស្ក្រឹត: स्थविरवाद sthaviravāda, ភាសា​អង់​គ្លេស: Theravada) មាន​ន័យ​ប្រាកដ​ថា ការ​ប្រៀន​ប្រដៅ របស់​ព្រឹទ្ធា​ចារ្យ​ឬ​ការ​ប្រៀន​ប្រ​ដៅ​ជំនាន់​ដើម គឺ​ជា​ការ​សិក្សា​ចាស់​បំផុត នៃ​ព្រះពុទ្ធសាសនា​ដែល​នៅ​គង់​វង់​ដល់​សព្វ​ថ្ងៃ​នេះ ។ ​ថេរ​វាទ​បាន​ចាប់​កំណើត នៅ​ក្នុង​អាណាចក្រ​ឥណ្ឌា មាន​សភាព​រក្សា​ទុក​ដូច​ដើម ហើយ​ជា​ទូទៅ​ប្រហាក់​ប្រហែល​គ្នា នឹង​ពុទ្ធសាសនា​ដំបូង ។ ជា​ច្រើន សតវត្សរ៍​កន្លង​មក ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​ជា​សាសនា​ចំបង​នៅ​ក្នុង​ស្រី​លង្កា (៧០​ភាគ​រយ​នៃ​ចំនួន​ប្រជាពល​រដ្ឋ) ហើយ​និង​មួយ​ផ្នែក​ធំ​នៃ​អា​ស៊ីភាគ​អាគ្នេយ៍ (ប្រទេស​ខ្មែរ​លាវ ភូមា ថៃ) ។ ប្រពៃណី​ថេរ​វាទ​នេះ ក៏​ត្រូវ​បាន​គេ​ប្រ​តិបត្តិ​នៅ​ក្នុង​ប្រទេស​ចិន​ផ្នែក​អាគ្នេយ៍ (ដោយ​ក្រុម​សម្ព​ន្ធ​ហ្សន Shan និង​តៃ Tai) , ក្នុង​ប្រទេស​វៀត​ណាម (ដោយ​ខ្មែរ​ក្រោម),ប្រ​ទេសបង​គ្លា​ដេស (ដោយ​ក្រុម​សម្ពន្ធ​ព​រុ​អាស Baruas ឆក​មា Chakma និង​មឃ​Magh),​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូ​ណេស៊ី​ផង​ដែរ សព្វ​ថ្ងៃ​នេះ​កំពុង​មាន​ប្រជា​ប្រីយ​ភាព នៅ​ក្នុង​សិង្ហ​បូរី​និង​ក្នុង​លោក​ខាង​លិច ។ សព្វ​ថ្ងៃ​នេះ អ្នក​កាន់​ព្រះ​ពុទ្ធសាសនា​ថេរ​វាទ ជុំវិញ​ពិភព​លោក​មាន​ចំនួន​ជាង​១០០​លាន​នាក់ ហើយ​ក្នុង​សតវត្ស៍​ថ្មី​នេះ ថេរ​វាទ​បាន​ចាក់​ឫស​ក្នុង​លោក ខាង​លិច និង​ដុះ​ដា​ល​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ។

ប្រវត្តិ ប្រភ​ព​នៃ​ការ​បង្រៀន​គ្រឹះ​នៃ​ការ​បង្រៀន​ព្រះ​ពុទ្ធសាសនា​ថេរ​វាទ​បែក​ចេញ​មក​អំពី វិភ​ជ្ជ​វាទ Vibhajjavada (ទ្រឹស្តី​នៃ​ការ​ធ្វើ​វិភាគ) ដែល​តមក​អំពី​ស្ថាវិរៈ (ឬ​ការ​ប្រៀន​ប្រដៅ​របស់​ព្រឹទ្ធា​ចារ្យ) ក្នុង​ជំនាន់​ពេល​ធ្វើ​សង្គាយ​នា​លើក​ទី៣ ព.ស២៩៤ ក្នុង​រជ្ជ​កាល​មហា​អធិរាជ​អសោក នៃ​ប្រទេស​ឥណ្ឌា។ វិភជ្ជវា​ទិន (អ្នក​កាន់​វិភជ្ជវាទ)​ សំគាល់​ខ្លួន​ថា​ជា​អ្នក​បន្ត​ប្រពៃណី​ស្ថាវិរៈ ហើយ​បន្ទាប់​ពី​សង្គាយ​នា​លើក​ទី​៣​មក ក៏​នៅ​តែ​បន្ត​ហៅ​ការ​រៀន​សូត្រ ថា​ជា​ស្ថាវិរ​ថេរៈ (ព្រឹទ្ធា​ចារ្យ) ។

ទ្រឹស្តី​របស់​វិភជ្ជវា​ទិន ប្រហែល​គ្នា​នឹង​ស្ថាវិរៈ​ជំនាន់​ចាស់​ដែរ ប៉ុន្តែ​មិន​ដូច​គ្នា​ទាំង ស្រុង​ទេ ។ ក្រោយ​ពេល​ធ្វើ​សង្គាយនា​លើក​ទី៣​មក ដោយ​មក​មាន​ពី​ទី​តាំង​ឆ្ងាយ​ៗ ពី​គ្នា ជា​ហេតុ​បណ្តាល​ឲ្យ​វិភជ្ជវា​ទិន អភិវឌ្ឍន៍​បន្តិច​ម្តង​ៗ​ជា​៤​ពួកៈ មហី​សាសកៈ​១ Mahisasaka កាស្យ​បី​យៈ​១ Kasyapiya ធម្មគុប្តកៈ១ Dharmakuptaka និង​តា​ម្រ​ប​នីយៈ​១ Tamraparniya ។ ថេរវាទ​ចុះ​មក​អំពី​តា​ម្រប​នីយៈ ដែល​មាន​ន័យ​ថា ពូជ​ពង្ស​ជន​ជាតិ​ស្រី​លង្កា ។ ប្រភព​ខ្លះ​អះ​អាង​ថា មាន​តែ​ថេរវាទ​ទេ​ដែល​អភិវឌ្ឍន៍​មក​ពី​វិភជ្ជវា​ទិន​ផ្ទាល់ ​។ តាម​រយៈ​អ្ន​ក​ស្រាវ​ជ្រាវ​ព្រះ​ពុទ្ធសាសនា អា.កា វរ​ដេរ A.K. Warder ថេរវាទ​រីក​ដុះ​ដាល​ទៅ​ខាង​ត្បូង​ទាំង​ពី​អវន្តិ (Avanti) ទៅ​ក្នុង​មហារស្រ្ត (Maharastra) និង​អន្ធរៈ (Andhra) ដល់​ចូឡា​ប្រទេស​កន្ចិ (Kanchi) ហើយ​និង​សី​ឡន (Ceylon)។ គេ​បាន​រក្សា ទី​កន្លែង​នៅ​អវន្តិ​ហើយ និង​ទឹក​ដី​ថ្មី​របស់​គេ​មួយ​រយៈ​ពេល ប៉ុន្តែ​គេ​ប្រមូល​គ្នា​បន្តិច​ម្តង​ៗ នៅ​តំបន់​ខាង​ត្បូង គឺ មហាវិហារ ក្នុង​អនុរទ្ធ​បុរៈ​ធានី​របស់​ប្រទេស​សីឡន ដែល​ក្លាយ​ទៅ​ជា​មជ្ឈ​មណ្ឌល​សំខាន់ នៃ​ប្រពៃ​ណី​របស់គេ អវន្តិ​ជា​មណ្ឌល​ទី២ ហើយ​តំបន់​ខាង​ជើង ត្រូវ​បោះ​បង់​ចោល ទៅ​ឲ្យ​ក្រុម​សិក្សា​ដទៃ​ទៀត ។ មាន​​ពត៌​​មាន​​តិច​​តួច​​ណាស់ ដែល​​ប្រាប់​​អំពី​​ព្រះ​​ពុទ្ធសាសនា​​ថេរ​វាទ​​ក្នុង​​ប្រទេស​​ឥណ្ឌា ក្នុ​ង​ប្រវត្តិសាស្រ្ត​​ក្រោយ ហើយ​​គេ​​មិន​​ដឹង​​ថា​​ថេរ​វាទ​​ត្រូវ​​បាត់​​បង់​​ពី​​ប្រទេស​ដើម តាំង​​ពី​​ពេល​​ណា​​មក​​ទេ ។

ឈ្មោះ​តា​ម្រប​នីយៈ​បាន​ដាក់​ឲ្យ​ពូជ​ពង្ស​ស្រី​លង្កា​នៅ​ឥណ្ឌា ប៉ុន្តែ​គ្មាន​សញ្ញា​ណា​មួយ បង្ហាញ​ថា​មាន​ការ​ផ្លាស់​ប្តូរ​ទ្រឹស្តី ឬ​គម្ពីរ​ដីកា​អំពី​វិភជ្ជវា​ទិន​ទេ ដោយ​ហេតុ​ថា ឈ្មោះ​គ្រាន់​តែ​ចង្អុល​ប្រាប់ ទី​កន្លែង​តែ​ប៉ុណ្ណោះ​។ ដោយ​យោង​ទៅ​តាម​ប្រភព​ដើម នៃ​ថេរ​វាទ​រប​ស់​គេ គេ​រំលឹក​ថា គេ​បាន​ទទួល​ការ​បង្រៀន ដែល​ត្រូវ​បាន​គេ​យល់​ព្រម នៅ​ពេល​ប្រជុំ​សង្គាយនា​លើក​ទី​៣ ហើយ​គេ​ស្គាល់​ការ​បង្រៀន​នេះ​ថា​ជា​វិ​ភជ្ជ​វាទ ។ នៅ​សតវត្សរ៍​ទី​៧ អ្នក​ធ្វើ​ដំណើរ​សាសនាជន​ជាតិ​ចិន (Xuanzang) និង (Yijing) នៅ​ក្នុង​ស្រី​លង្កា គេ​ស្គាល់​ថា​ជា​ពួក​ស្ថាវិរៈ ។នៅ​ក្នុង​ឥណ្ឌា​ជំនាន់​ចាស់ អ្នក​សិក្សា ដែល​ប្រើ​ភាសា​សំស្រ្កឹត​សម្រាប់​សាសនា គេ​ហៅ​ថា​ស្ថាវិរៈ ប៉ុន្តែ​អ្នក​ដែល​ប្រើ​ភាសា​បាលី​វិញ គេ​ហៅ​ថា​ថេរៈ ​។

ស្ថាវិរៈ​និង​ថេរៈ​មាន​ន័យ​ដូច​គ្នា​ថា ព្រឹទ្ធា​ចារ្យ។ គេ​បាន​ប្រើ​ពាក្យ​ថេរ​វាទក្នុង​ការ​សរ​សេរ សម្រាប់​ការ​ហាត់​រៀន​របស់​គេ តាំង​ពី​សតវត្សរ៍​ទី​៤ នៅ​ពេល​ដែល​ពាក្យ​នេះ ឃើញ​មាន​នៅ​ក្នុង​គម្ពីរ​ទិប​វង្ស ។ តាម​ប្រវត្តិសាស្រ្ត​មួយ​ផ្នែក​ធំ នៃ​ព្រះ​ពុទ្ធសាសនា​នៅ​ស្រី​លង្កា ថេរ​វាទ​ក្នុង​ស្រី​លង្កា​ចែក​ជា​ចំណែក​៣​គឺ ពួក​ភិក្ខុ​នៃ​មហា​វិហារ, អភយ​គីរី​វិហារ និង​ជេត​វន​វិហារ ។ តាម​ពាក្យ​របស់​លោក​អា.កា វរដេរ A.K Warder ថា និកាយ​ពី​ឥណ្ឌា មហី​សា​សកៈ ក៏​បាន​តាំង​ឡើង​នៅ​ស្រី លង្កា​ទន្ទឹម​គ្នា​នឹង​ថេរ​វាទ​ដែរ ហើយ​ក៏​រលាយ​ចូល​ជា​មួយ​ថេរ​វាទ​ទៅ ។ ភូមិ​ភាគ​​ខាង​ជើង​នៃ​ស្រី​លង្កា ហាក់​ដូច​ជា​មាន​ការ​ទាក់​ទង ជា​មួយ​នឹង​និកាយ​ផ្សេង​ៗ ពី​ឥណ្ឌា ក្នុង​ពេល​ខ្លះ​ដែរ ។ នៅ​ពេល​ដែល​ព្រះ​សង្ឃ​ចិន (Faxian) បាន​ធ្វើ​ទស្សន​កិច្ច​នៅ​កោះ​នេះ​ក្នុង​ដើម​សត​វត្សរ៍​ទី​៥ ព្រះ​អង្គ​កត់​សំគាល់​ថា​មាន​ភិក្ខុ​៥,០០០​អង្គ នៅ​អភយ​គីរី ភិក្ខុ៣,០០០អង្គ នៅ​មហា​វិហារ ហើយ​និង​ភិក្ខុ២,០០០អង្គ នៅ​ចេតិ​យ​បព្វ​ត​វិហារ ។ អស់​ជា​ច្រើន​សត​វត្សរ៍ ថេរ​វាទិន​នៃ​អភយ​គីរី បាន​រក្សា​មិត្តភាព​ជិត​ស្និត​ជា​មួយ​នឹង​អ្នក​កាន់​ព្រះ​ពុទ្ធសាសនា​នៅ​ឥណ្ឌា ថែម​ទាំង​ទទួល​យក​ការ​បង្រៀន​ថ្មី​ជាច្រើន​ពី​ឥណ្ឌា ទៀត​ផង ដែល​មាន​ផ្នែក​ជា​ច្រើន​នៃ​និកាយ​មហា​យាន ។ ចំណែក​ឯ​ថេរវាទិន​នៃ​ជេត​វនៈ​ក៏​បាន​ទទួល​យក​ចំណែក​នៃ​មហាយាន​ដែរ ប៉ុន្តែ​មាន​ចំនួន​តិច​ជាង ។ Xuanzang បាន​សរសេរ​ថា មាន​ផ្នែក​ធំ​២​នៃ​ថេរវាទ​នៅ​ក្នុង​ស្រី​លង្កា ថា​ប្រពៃណី​អភយ​គីរី​ជា​មហាយាន​ស្ថាវិរៈ ហើយ​ប្រពៃណី​មហាវិ​ហារ​ជា​ហីន​យាន​ស្ថាវិរៈ ។ Akira Hirakawa សរសេរ​ថា សេចក្តី​បរិយាយ​ពន្យល់ អដ្ឋក​ថា នៃ​និកាយ​មហា​វិហារ នៅ​ពេល​ដែល​បាន​ពិនិត្យ​មើល​ដោយ​ច្បាស់ ឃើញ​ថា​មាន​បញ្ចូល​គោល​ជំហរ​មួយ​ចំនួន ដែល​ស្រប​គ្នា​នឹង​ការ​បង្រៀន​ផ្នែក​មហាយាន​ដែរ ។ ក្នុង​សតវត្សរ៍​ទី៨ គេ​ដឹង​ថា​មហា​យាន និង​ព្រះ​ពុទ្ធសាសនា​ប្រចាំ ក្រុម​ឯក​ជន (មិន​សម្រាប់​សាធារណ​ជន​ទូទៅ​ទេ) ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​បតិបត្តិ​នៅ​ក្នុង​ស្រីលង្កា ។ ព្រះ​សង្ឃ​ឥណ្ឌា២​អង្គគឺ វជ្រពោធិ (Vajrabodhi) និង​អមោឃវ​ជ្រៈ (Amoghavajra) ដែល​ជា​អ្នក​បាន​ផ្សាយ ព្រះ​ពុទ្ធសាសនា​ប្រចាំ​ក្រុម​ឯក​ជន​នេះ នៅ​ប្រទេស​ចិន បាន​ចូល​មក​កាន់​កោះ​ស្រី​លង្កា​នៅ​ពេល​នេះ​ដែរ ។ អ្ន​ក​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំនួន បាន​អះ​អាង​ថា អ្នក​គ្រប់​គ្រង​ស្រីលង្កា​លើក​តំកើង​ប្រពៃណី​សាសនា ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ថា​ថេរ​វាទ នៅ​តែ​ជា​ទំនៀម​ប្រពៃណី និង​ឲ្យ​មាន​លក្ខណៈ​ផ្សេង​គ្នា​ពី​ព្រះពុទ្ធសាសនា​ឥ​ណ្ឌា ។ ប៉ុន្តែ​មុន​សតវត្សរ៍​ទី​១២ អ្នក​គ្រប់​គ្រង​ស្រី​លង្កា​ផ្សេង​ទៀត ឧបត្ថម្ភ​គាំ​ទ្រ​ដល់​ថេរវា​ទិន​នៃ​អភយ​គីរី ហើយ​អ្នក​ដំណើរ​សាសនា​ដូច​ជា Faxian កត់​សំគាល់​ថា​ថេរ​វា​ទិន​​នៃ​អភយ​គីរី ជា​ប្រពៃណី​សំខាន់​ជាង​គេ ។ ការ​ផ្លាស់​ប្តូរ​បាន​កើត ឡើង​ក្នុង​សតវត្សរ៍​ទី​១២ នៅ​ពេល​ដែល​មហាវិហារ​ទទួល​ការ​គាំ​ទ្រ​អំពី​ព្រះ​រាជា បរក្កម​ពាហុ Parakkamabahu (1153-1186 CE) ពេល​នោះ​ប្រពៃណី​អភយគីរី និង​ជេតវនៈ​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​ស្រី​លង្កា ។ ភិក្ខុ​ថេរ​វាទ​នៃ​ប្រពៃណី​ទាំង​២​នេះ ត្រូវ​សម្រេច​ចិត្ត​សឹក​ពី​ភាព​បុព្វជិត ឬ​រក​ការ​បួស​ជា​ថ្មីក្នុង​ប្រ​ពៃណី​មហា​វិហារ ។ ចំពោះ​វិវាទ​រវាង​ថេរវាទិន គម្ពីរ​ចូឡ​វង្ស (កត់​ត្រា​ប្រវត្តិ​របស់​ស្តេច) សម្តែង​ការ​សោក​ស្តាយ​ថាៈ “ ពិត​មែន​តែ​មាន​ការ​ប្រឹង​ប្រែង គ្រប់​មធ្យោបាយ អំពី​ព្រះ​រា​ជា​ជំនាន់​មុន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ពួក​ភិក្ខុ​ប្រកាន់​អាកប្ប​កិរិយា​បែក​បាក់​ចេញ​ពី​គ្នា ហើយ​បង្កើត​ជំលោះ​ទាស់​ទែង​គ្នា​គ្រប់​យ៉ាង ។” មុន​នឹង​ព្រះ​ពុទ្ធសាសនា​ថេរ​វាទ​រួប​រួម​គ្នា​ក្នុង​ស្រី​លង្កា តំបន់​នៃ​ប្រទេស ថៃ ភូមា លាវ និង​ខ្មែរ ទទួល​ការ​ដុះ​ដាល​ដោយ និកាយ​ព្រះពុទ្ធសាសនា​ផ្សេង​ៗ ពី​ឥណ្ឌា រួម​ទាំង ព្រះ​ពុទ្ធសាសនា​មហាយាន​ផង ។ ក្នុង​សត​វត្សរ៍​ទី៧ យី​ជិង Yijing បាន​កត់​ក្នុង​ដំណើរ​របស់​គាត់​ថា ក្នុង​តំបន់​ទាំង​នេះ និកាយ​ព្រះ​ពុទ្ធសាសនា​ធំ​ៗ​ពី​ឥណ្ឌា មាន​ការ​រីក​ចម្រើន ។ ពិ​ត​មែន​តែ​មាន​ការ​បក​ស្រាយ​ពី​មុន​មក​ថា ជា​ថេរ​វាទ​ក្នុង ប្រទេស​ភូមា ឯកសារ​ដែល​សេសសល់​បាន​បង្ហាញ​ថា ព្រះ​ពុទ្ធសាសនា​ភូមា​ភាគ​ច្រើន រួម​បញ្ចូល​មហាយាន​ដែរ​ហើយ​ប្រើ​សំស្រ្កឹត​ជាង​បាលី ។

បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​អន់​ថយ​នៃ​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ឥណ្ឌា សមណ​ទូត​ពី​ស្រី​លង្កា បាន​កែ​ប្រែ​បន្តិ​ច​ម្តង​ៗ​ ព្រះ​ពុទ្ធសា​សនា​ភូមា​ទៅ​ជា​ថេរ​វាទ​ហើយ​២​សតវត្សរ៍​បន្ទាប់​មក ព្រះពុទ្ធសាសនា​ថេរ​វាទ​ក៏​ត្រូវ​បាន​នាំ​ចូល ទៅ​ក្នុង​តំបន់​ប្រទេស​ថៃ លាវ និ​ង​ខ្មែរ ដែល​ប្តូរ​ជំនួស​បែប​ព្រះ​ពុទ្ធសាសនា​ពី​ពេល​មុន​ ។

ប្រវត្តិ​នៃ​ប្រពៃណី​សាសនា​តាម​ប្រពៃណី​របស់​សិន្ហ​លី Sinhalese នៃ​ស្រី​លង្កា ព្រះ​ពុទ្ធ​សាសនា​បាន​នាំ​ចូល​មក​ស្រី​លង្កា​ដោយ មហិន្ទ​ Mahinda ដែល​គេ​ជឿ​ថា​ជា​ព្រះ​រាជ​បុត្រ​របស់ ព្រះ​អធិរាជ​អា​សោក នៃ​ម​ឧរ្យៈ Maurya (ឥណ្ឌា​សម័យ​បុព្វកាល) ក្នុង​សតវត្សរ៍​ទី​៣​មុន​គ្រឹស្ត​សករាជ ជា​ចំណែក​មួយ​នៃ​សក​ម្មភាព របស់​សមណ​ទូត ក្នុង​ជំនាន់​អាសោក​សម័យ ។ ក្នុ​ង​ស្រី​លង្កា ព្រះ​មហិន្ទ បាន​បង្កើត​អារាម​មហា​វិហារ​នៃ​អនុរ​ធ​បុរៈ ។ ក្រោយ​មក​អារា​ម​មហា​វិហារ ក៏​បាន​បែក​ជា​៣​ក្រុម ដែល​គេ​ស្គាល់​តាម​ទី​តាំង​មណ្ឌល ជា​មហា​វិហារ​១ អភយ​គីរី​វិហារ​១ និង​ជេត​វន​វិហារ​១ ។ ក្នុង​គ.ស​១,១៦៤ ដោយ​មាន​ការ​ណែ​នាំ​ពី​ថេរៈ​២អង្គ ពី​សាខា​ព្រៃ (ប្រហែល​ជា​មាន​ទី​តាំង​ក្នុង​ព្រៃ) នៃ​មហា​វិហារ, ស្តេច​ស្រី​លង្កា​បាន​បង្រួប​បង្រួម ភិក្ខុ​ទាំង​អស់​ក្នុង​ស្រី​លង្កា ឲ្យ​ចូល​ទៅ​ក្នុ​ង​ការ​ហាត់​រៀន​ក្នុង​មហា​វិហារ ត្រឹម​ត្រូវ​តាម​ប្រពៃណី​វិញ ។​ បី​បួន​ឆ្នាំ​ក្រោយ​បន្ទាប់ ពី​ការ​មក​ដល់​នៃ​ស្ថាវិរៈ មហិន្ទៈ, សង្ឃ​មិត្ត​ដែល​គេ​ជឿ​ថា​ជា​បុត្រី​របស់​អធិរាជ​អា​សោក បាន​មក​កាន់​ស្រី​លង្កា ។ ព្រះ​នាង​សង្ឃ​មិត្ត​បាន​បង្កើត​ឲ្យ​មាន ក្រុម​ភិក្ខុនី​ជា​លើក​ដំបូង ក្នុង​ស្រី​លង្កា ប៉ុន្តែ​ក្រុម​ភិក្ខុនី ត្រូវ​សាប​សូន្យ​ទៅ​វិញ ក្នុង​សត​វត្សរ៍​ទី​១១​នៅស្រី​លង្កា និង​សតវត្សរ៍​ទី​១៣​នៅ​ក្នុង​ភូមា ។

នៅ​គ្រឹស្ត​សករាជ​ ៤២៩ តាម​សេចក្តី​សុំ​ពី​អធិរាជ​ប្រទេស​ចិន ភិក្ខុនី​ជា​ច្រើន​ពី​អនុរ​ធបុរៈ បាន​បញ្ជូន​ឲ្យ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​បង្កើត​ក្រុ​ម​ភិក្ខុនី​នៅ​ទី​នោះ ។ វិន័យ​ភិក្ខុនី​បាន​រីក​ចម្រើន​ទៅ​ដល់​ប្រទេស​កូរេ ។ ក្នុង​ឆ្នាំ ១,៩៩៦ ភិក្ខុនី ១១រូប បាន​ត្រូវ​ជ្រើស​រើស​ពី​ស្រី​លង្កា ហើយ​បំបួស​ជា​ភិក្ខុ​នី ពេញ​លក្ខណៈ​ដោយ ក្រុម​ភិក្ខុ​ថេរ​វាទ រួម​ជា​មួយ​នឹង​ភិក្ខុនី​ពី​កូរេ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ។ មាន​ការ​មិន​យល់​ស្រប​ក្នុង​ចំណោម អ្នក​គ្រប់​គ្រង​វិន័យ​ថេរ​វាទ ថា​តើ​ការ​បំបួស​បែប​នេះ​មិន​ត្រឹម​ត្រូវ ​។ ក្នុង​ ២ ឬ ៣ ឆ្នាំ​កន្លង​មក អ្នក​ដឹក​នាំគ​ណៈ​ទម្ពុ​ល្លៈ Dambulla (ខេត្ត​មួយ​ក្នុង​ភូមិ​ភាគ​កណ្តាល​នៃ​ស្រី​លង្កា) បាន​ធ្វើ​ពិ​ធី​បំបួស​ដល់​ភិក្ខុនី​ជា​ច្រើន​រយ​អង្គ ។ ព្រឹត្តិការណ៍​នេះ​បាន​ត្រូវ​អ្នក​ដឹក​នាំ​ឯ​ទៀត ក្នុង​និ​កាយ​សៀម Siam Nikaya និង​អមរ​បុរៈនិ​កាយ Amarapura Nikaya ពោល​និន្ទា ហើយ​និង​គណៈ​ដឹក​នាំ​ព្រះ​ពុទ្ធសាសនា​ភូមា បាន​ប្រកាស​ថា​ការ​បំបួស​ភិក្ខុនី​ក្នុង​សម័យ​ថ្មី មិន​ត្រឹម​ត្រូវ​ឡើយ ពិត​មែន​តែ​មាន​ភិក្ខុ​ភូ​មា​ខ្លះ​មិន​យល់​ស្រប ។

តាម​គម្ពីរ​មហា​វង្ស​នៃ​ស្រី​លង្កា បន្ទាប់​អំពី​សង្គាយនា​លើក​ទី​៣បាន​ចប់​សព្វ​គ្រប់ ព្រះ​សង្ឃ​២​អង្គ​គឺ ​សោណៈ និង ឧត្តរៈ បាន​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ បេសកកម្ម​ផ្សាយ​សាសនា​នៅ​សុវណ្ណ​ភូមិ Suvannabhumi ។ អ្នក​សិក្សា​ស្រាវ​ជ្រាវ​មាន​យោបល់​ផ្សេង​ៗ​គ្នា ចំពោះ​ទី​កន្លែង​ពិត​ប្រា​កដ​នៃ​សុវណ្ណ​ភូមិ ប៉ុន្តែ​គេ​ជឿ​ថា​សុវណ្ណ​ភូមិ ស្ថិត​នៅ​កន្លែង​ណា​មួយ ក្នុង​ប្រទេស​ភូមា​ខាង​ក្រោម តំបន់​ដី​សន្តរ South-East Asia កោះ​សុម​ត្រា ​។​

មន Mon និងព្យូ Pyu ជា​អ្នក​ស្រុក​នៅ​ក្នុង​ចំណោម​ជន​ជាតិ​ដើម ដែល​រស់​នៅ​ក្នុង​ភូមា​មុន​គេ ។ តាម​ការ​ស្រាវ​ជ្រាវ​​ថ្មី​ៗ​ផ្នែក​បុរាណ​វត្ថុ​វិទ្យា នៅ​កន្លែង​តាំង​លំ​នៅ​ដ្ឋាន​មួយ​របស់​ជន​ជាតិ​ព្យូ​ក្នុង​ជ្រលង​ភ្នំ​សា​មោន (ប្រហែល​១​រយ​គី​ឡូ​មែត្រ​ខាង​ទិស​និរតី​នៃ Bagan) បាន​បង្ហាញ​ថា​ពួក​គេ​មាន​ការ​ទាក់​ទង​ពានិជ្ជ​កម្ម ជា​មួយ​ឥណ្ឌា​តាំង​ពី​៥​រយ ទៅ​៤​រយ​ឆ្នាំ​មុន​គ្រឹស្ត​សក​រាជ ជា​មួយ​នឹង​ប្រទេស​ចិន​តាំង​ពី​២រយ​ឆ្នាំ មុន​គ្រឹស្ត​សក​រាជ ។ ប្រភព​ឯក​សារ​ចិន​ពី​គ្រឹស្ត​សករាជ​២៤០ បាន​ឲ្យ​ដឹង​ថា​មាន​រា​ជា​ណាចក្រ​កាន់​ព្រះពុទ្ធ​សាសនា​មួយ ហៅ​ថា​លិន-យាង Lin Yang ដែល​ពួក​អ្នក​សិក្សា​ខ្លះ បាន​ស្គាល់​ថា​រាជា​ណាច​ក្រ​បេក​ថា​ណូ Beikthano របស់​ជន​ជាតិ​ព្យូ ៣០០គ.ម ខាង​ជើង​យ៉ង់​គន Yangon​ ។ ជន​ជាតិ​ភូមា​ក៏​ក្លាយ​បន្តិច​ម្តង​ៗ​ទៅ​ជា​ថេរ​វា​ទិន នៅ​ពេល​ជួប​នឹង​អារ្យ​ធម៌​របស់​មន និង​ព្យូ​មក ។ ជន​ជាតិ​ថៃ​ក៏​ទៅ​ជា អ្នក​កាន់​និកាយ​ថេរ​វាទ​ដែរ បន្តិច​ម្តង​ៗ​បន្ទាប់​ពី​បាន​ជួប​នឹង​អារ្យ​ធម៌​មន ។ ពិត​មែន​តែ​មាន​ជោគជ័យ​នៅ​ក្នុង​អាស៊ី​ផ្នែក​អគ្នេយ៍ ព្រះពុទ្ធ សាសនា​ថេរវាទ​ក្នុង​ប្រទេស​ចិន ស្ថិត​នៅ​តែ​ក្នុង​តំបន់​ជាប់​ព្រំ​ដែន នឹង​ប្រទេស​ថេរ​វាទ​តែ​ប៉ុណ្ណោះ ។

ទិដ្ឋភាព​ទូ​ទៅ​នៃ​ទស្សន​វិជ្ជា​ថេរ​វាទ​បង្កើត​នូវ​គំនិត​នៃ​វិភជ្ជវាទ ពាក្យ​នេះ​មាន​ន័យ​ថា ការ​បង្រៀន​ពី​ការ​វិភាគ (teaching of analysis) ។ ទ្រឹស្តី​នេះ​និយាយ​ថា​ បញ្ញា​ត្រូវ​តែ​កើត​មក​ពី​ការ​ពិ​សោធន៍ របស់​អ្នក​ស្វែង​រក ការ​ស៊ើប​អង្កេត​ល្អិត​ល្អន់ ហើយ​វិនិច្ឆ័យ​ជា​ជាង​សទ្ធា​ងងឹត​ងងល់។ យ៉ាង​ណា​ក៏​ដោយ គម្ពីរ​ប្រពៃណី​ថេរវាទ​សង្កត់​ខ្លាំង ទៅ​លើ​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ដំបូន្មាន​របស់​អ្នក​វៃឆ្លាត ដោយ​គិត​ថា​ដំបូន្មាន​នោះ​និង​ការ​ពិសោធន៍​ផ្ទាល់​ខ្លួន ត្រូវ​យក​មក​ប្រៀប​ធៀប ដើម្បី​វិនិច្ឆ័យ​សម្រាប់​ការ​ប្រតិបត្តិ ។ នៅ​ក្នុង​ថេរ​វាទ ហេតុ​នៃ​ការ​កើត​ឡើង​និង​សេចក្តី​ទុក្ខ​របស់​មនុស្ស គឺ​តណ្ហា​ដែល​ផ្ទុក​ទៅ​ដោយ​កិលេស ។

កិលេស​ទាំង​នោះ​ដែល​ចង​មនុស្ស ឲ្យ​ជាប់​ក្នុ​ង​ការ​វិល​កើត​វិល​ស្លាប់ ចាត់​ថ្នាក់​ចូល​ទៅ​ក្នុង​សំយោជនៈ​១០ (ten fetters) ហើយ​កិលេស​ដែល​រា​រាំង​មិន​ឲ្យ​សមាធិ​កើត​ឡើង មាន​៥​គឺ នីវរណធម៌​៥ Five hindrances ។ ថ្នាក់​របស់​កិលេស​អាច គ្រោត​ក្រាត មធ្យម ឬ​សុខុម ។ វា​ជា​បាតុភូត​ដែល​កើត​ឡើង ស្ថិត​នៅ​មួយ​រយៈ ហើយ​វិនាស​សាប​សូន្យ​ទៅ​វិញ​ជា​ញឹក​ញយ ។ អ្នក​កាន់​ថេរ​វាទ​យល់​ឃើញ​ថា កិលេស​មិន​ត្រឹម​តែ​ឲ្យ​ទុក្ខ​ទោស​ដល់​ខ្លួន​ឯង ប៉ុណ្ណោះ​ទេ វា​ឲ្យ​ទុក្ខ​ទោស​ដល់​អ្នក​ដទៃ​ទៀត​ផង​ដែរ វា​ជា​កម្លាំង​រុញ​ច្រាន ឲ្យ​មនុស្ស​ធ្វើ​អំពើ​អមនុស្ស​ធម៌​ទាំង​អស់ ។ អ្នក​កាន់​ថេរ​វាទ​ជឿ​ថា កិលេស​ជា​ទម្លាប់​កើត​ឡើង ដោយ​សារ​អវិជ្ជា Avijja ដែល​ផ្តល់ ការ​ឈឺ​ចាប់ ដល់​ចិត្ត​របស់​អ្នក​មិន​ត្រាស់​ដឹង ដែល​ជាប់​ជំពាក់​ទៅ​លើ​វា និង​ឥទ្ធិ​ពល​របស់​វា​ក្នុង​សេចក្តី​មិន​យល់​ដឹង​នូវ​សេចក្តី​ពិត​ ។ ប៉ុន្តែ​តាម​ការ​ពិត កិលេស​ទាំង​នោះ គ្រាន់​តែ​ជា​គ្រឿង​ពិស​ពុល​ដល់​ចិត្ត បង្កើត​ឲ្យ​មាន​សេចក្តី​ឈឺ​ចាប់ និង​ការ​ចង្អៀត​ចង្អល់​តែ​ប៉ុណ្ណោះ ។

អ្នក​គ្មាន​ការ​ត្រាស់​ដឹង ជាប់​ជំ​ពាក់​ចិត្ត​ទៅ​លើ​រូប​កាយ ក្នុង​ការ​សន្មត់​ថា​កាយ​នេះ​ជា​របស់​ខ្លួន តែ​តាម​ការ​ពិត​កាយ​នេះ ជា​បាតុភូត​មិន​ទៀង (មិន​ស្ថិត​ស្ថេរ) កើត​ឡើង​ដោយ​សារ មហាភូត​រូប​៤ four basic elements ។ ក្នុង​គម្ពី​រ​ព្រះពុទ្ធសាសនា​ជំនាន់​ដើម មហា​ភូត​រូប​៤​នេះ​ជា​ញឹកញយ មាន​លក្ខណៈ​ជា​ដី ទឹក ភ្លើង ខ្យល់ ត្រូវ​គេ​ផ្តល់​អត្ថន័យ​តាម ការ​ដឹង​ដោយ​វិញ្ញាណ​ថា រឹង កំដៅ រាវ កំរើក ។ គេ​ជឿ​ថា​ជា​រឿយ​ៗ កិលេស​ដែល​បង្ខិត​បង្ខំ និង​ចាត់​ចែង​ចិត្ត​របស់​គេ រា​រាំង​មិន​ឲ្យ​គេ​មើល​ឃើញ នូវ​ធម្មជាតិ​ពិត​នៃ​សេចក្តី​ពិត ។ អាកប្បកិរិយា​ឆ្គាំ​ឆ្គង​នឹង​ជួយ ពង្រឹង​កិ​លេស ឲ្យ​កាន់​តែ​មាំមួន​ថែម​ទៀត ប៉ុន្តែ​ការ​ប្រតិបត្តិតាម អរិយ​អដ្ឋង្គិក​មគ្គ Noble Eightfold Path អាច​ធ្វើ​ឲ្យ​កិលេស​ចុះ​អន់​ថយ ឬ​ក៏​ផ្តាច់​ឫស​របស់​វា​បាន ។

គេ​ជឿ​ថា​បុគ្គល​គ្មាន​ការ​ត្រាស់​ដឹង ពិសោធន៍​ឃើញ​លោក​នេះ តាម​ទ្វារ​វិញ្ញាណ​មិន​សុក្រិត​៦របស់​គេ (ទ្វារភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត) ហើយ​ប្រើ​​ប្រាស់​ចិត្ត ដែល​ស្រ​អាប់​ទៅ​ដោយ​កិលេស សម្រាប់​ការ​បក​ស្រាយ ការ​ដឹង និង​ការ​ទាញ​យក យោ​បល់ ។ ក្នុង​សភាព​ការ​បែប​នេះ ការ​ដឹង​និង​យោបល់​ត្រូវ​ធ្វើ​ឡើង តាម​តែ​មាយា​ការ​នៃ​សេចក្តី​ពិត របស់​បុគ្គល​នោះ ។ ពេល​ស្ថិត​នៅ​ក្នុង​ឈាន (ចិត្ត​ចុះ​ស៊ប់​ក្នុង​សមាធិ) ទ្វារ​វិញ្ញាណ របស់​រូប​នឹង​មិន​សកម្ម កិលេស​របស់​ចិត្ត​នឹង​ត្រូវ​កំចាត់​បង់ ហើយ​កុសល​ចិត្ត​នឹង​ត្រូវ​កើន​កម្លាំង ។ ពេល​នេះ​ចិត្ត (mind) អាច​យក​មក​ប្រើ ដើម្បី​ពិនិត្យ​និង​កើត​បញ្ញា ក្នុង​ការ​រក​ធម្មជាតិ​ពិត​នៃ​សេច​ក្តី​ពិត ​។

កិលេស​មាន​៣​ជាន់ ក្នុង​ជាន់​អសកម្ម វា​ដេក​សម្ងំ​ស្ងៀម​នៅ​បាត​នៃ​សន្តាន​ចិត្ត រង់​ចាំ​ឱ​កាស​ល្អ (អនុសយ​កិ​លេស) ប៉ុន្តែ​កាល​ណា​មាន​ការ​កំរើក​រញ្ជួយ លើ​ផ្ទៃ​វិញ្ញាណ វា​នឹង​បង្ហាញ​ខ្លួ​ន​នៅ​ផ្ទៃ​ខាង​លើ​នៃ​ចិត្ត ជា​អកុសល​ចិត្ត​ជា​អារម្មណ៍​ជា​ចេត​នា ។ កាល​បើ​វា​មាន​កម្លាំង​គ្រប់​គ្រាន់ កិលេស​នឹង​ដល់​នូវ​ការ​ប្រព្រឹត្ត​កន្លង (វិតិ​ក្កមៈ) ប្រកប​ដោយ​គ្រោះ​ថ្នាក់ ដែល​បណ្តាល​ឲ្យ​គេ ធ្វើ​អំពើ​ដោយ​កាយ ឬ ដោយ​វាចា ។ ដើម្បី​រំដោះ​ចេញ​ពី​ការ​ឈឺចាប់ និង​សេចក្តីតាន​តឹង​ចិត្ត អ្នក​កាន់​ថេរ​វាទ មាន​ជំនឿ​ថា​ត្រូវ​តែ​ផ្តាច់​ឫស​កិលេស ឲ្យ​វិនាស​រហូត ។ ជា​ដំបូង​គេ​ត្រូវ​ធ្វើ​សតិ​ចំពោះ​ការ​អត់​ធ្មត់ ដើម្បី​ការ​ពារ​កុំ​ឲ្យ​វា​ត្រួត​ត្រា​លើ​អំពើ ដោយ​ចិត្ត​និង​កាយ ។ បន្ទាប់​មក គេ​នឹង​ផ្តាច់​ឫស​របស់​វា តាម​រយៈ​នៃ​ការ​ស្រាវ​ជ្រាវ​ផ្ទៃ​ក្នុង​នៃ​ចិត្ត ការ​ពិចារណា ការ​ពិសោធន៍ និង​សេចក្តី​យល់​ដឹង​នូវ​ធម្មជាតិ​ពិត​របស់​វា ដោយ​ប្រើ​ឈាន ។ ពិធីការ​នេះ តម្រូវ​ឲ្យ​គេ​ធ្វើ​សារ​ឡើង​វិញ ចំពោះ​កិលេស​និមួយ​ៗ ។ ការ​អនុវត្តន៍​នឹង​នាំ​អ្នក​ធ្វើ​ឈាន ឲ្យ​ដល់​នូវ​អរិយសច្ចៈ​៤ ការ​ត្រាស់​ដឹង និង​ព្រះ​និព្វាន ។ និព្វាន​ជា​គោល​បំណង​ទី​បំផុត របស់​អ្នក​កាន់​ថេរ​វាទ ហើយ​គឺ​ជា​ទី​បរម​សុខ ដែល​បុគ្គល​បាន​រួច​រំដោះ ពី​សង្សារ​វដ្ត​នៃ​ការ​កើត ឈឺ​ចាស់ ស្លាប់ ។

អ្នក​កាន់​ថេរ​វាទ​មាន​ជំនឿ​ថា បុគ្គល​ម្នាក់​ៗ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង ចំពោះការ​ត្រាស់​ដឹង​និង​ការ​រំដោះ​ខ្លួន ព្រោះ​ថា​គេ​ជា​ទទួល​ខុស​ត្រូវ លើ​កម្ម​ផល​របស់​គេ ។ ដោយ​គ្រាន់​តែ​សិក្សា​និង​ជឿ​តាម​សេចក្តី ពិ​ត​នៃ​សច្ចធម៌​ដែល​ព្រះ​ពុទ្ធ​បាន​ពន្យល់​ប្រាប់ មិន​គ្រប់​គ្រាន់​ឡើយ ការ​ត្រាស់​ដឹង​អាច​សម្រេច​បាន តែ​តាម​ការ​ពិសោធន៍​និង​ការ​យល់ ដឹង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ។ បុគ្គល​ម្នាក់​ៗ​ត្រូវ​ប្រតិបត្តិ អរិយ​អដ្ឋង្គិក​មគ្គ តាម​ការ​បង្រៀន​របស់​ព្រះ​ពុ​ទ្ធ ដើម្បី​រក​ឃើញ​សេចក្តី​ពិត​សម្រាប់​ខ្លួន​គេ ។ តាម​ជំនឿ​ក្នុង​ថេរ​វាទ ព្រះ​ពុទ្ធ ព្រះ​អាទិ​ទេព ឬ​ទេព្តា មិន​អាច​ឲ្យ​ការ​ត្រាស់​ដឹង ដល់​មនុស្ស​ណា​មួយ ឬ​រំដោះ​អ្នក​នោះ​ឲ្យ​ផុត​ពី​ការ វិល​វល់​នៃ​ការ​កើត ឈឺ ចាស់ ស្លាប់ Samsara បាន​ឡើយ ។ ចំពោះ​អ្នក​កាន់​ថេរ​វាទ ព្រះពុទ្ធ​គ្រាន់​តែ​ជា​អ្នក​បង្រៀន​អដ្ឋង្គិកមគ្គ ចំណែក​ឯ​អាទិទេព​និង​ទេព្តា​នៅ​តែ​មាន​កំហឹង សេចក្តី​ច្រណែន សេចក្តី​ស្អប់ ការ​ព្យា​បាទ តណ្ហា លោភៈ មោហៈ​និង​សេចក្តី​ស្លាប់ ។

គេ​ជឿ​ថា​បុគ្គល​ខ្លះ​ដែល​បតិបត្តិ​ដោយ​វិរិយ​ភាព និង​ថា​មពល អាច​សម្រេច​ព្រះ​និព្វាន​បាន​តែ​ក្នុង​១​ជាតិ ដូច​ជា​សាវ័ក​របស់​ព្រះ​ពុទ្ធ​ជា​ច្រើន​រូប នៃ​ជំនាន់​ដំបូង​ពីរ​បី​ជំនាន់ ។ ចំពោះ​អ្នក​ដទៃ​ទៀត ដំណើរ​ទៅ​កាន់ ព្រះនិព្វាន ត្រូវ​ការ​ពេល​អស់​ជា​ច្រើន​ជាតិ តាម​លំដាប់​លំ​ដោយ ម្នាក់​ៗ​នឹង​ឡើង​ថ្នាក់​កាន់​តែ​ខ្ពស់​ទៅ ​។ អ្នក​បាន​សម្រេច​ព្រះ​និព្វាន គេ​ហៅថា អរហន្ត ។ ដោយ​មាន​ជំនឿ​ថា ព្រះ​បរមសម្ពុទ្ធ​មាន​បញ្ញា​ញាណ ដ៏​បរិសុទ្ធ​ក្នុង​ការ​បង្ហាញ ផ្លូវ​ទៅ​កាន់​សេចក្តី​ត្រាស់​ដឹង អ្នក​កាន់​ថេរវាទ​ជឿ​ថា សាវ័ក​ផ្ទាល់​របស់​ព្រះពុទ្ធ​សម្រេច​ការ​ត្រាស់​ដឹង​បាន​យ៉ាង​ឆាប់​បំផុត ។ តាម​គម្ពីរ​ដីកា​បូរាណ និព្វាន​ដែល​ព្រះ​អរហន្ត​សម្រេច ក៏​ដូច​គ្នា​នឹង​និព្វាន​របស់​ព្រះពុទ្ធ​ដែរ ព្រោះ​និព្វាន​មាន​តែ​មួយ​ប្រភេទ ។ ព្រះ​ពុទ្ធ​ប្រសើរ​ជាង​ព្រះ​អរហន្ត​ទាំង​ឡាយ ព្រោះ​ព្រះ​អង្គ​បាន​រក​ឃើញ​មគ្គ​ដោយ ផ្ទាល់​ខ្លួន​ព្រះ​អង្គ ហើយ​បង្រៀន​មគ្គ​ដល់​អ្នក​ដទៃ​ម្យ៉ាង​ទៀត ព្រះ​អរហន្ត​សម្រេច​ព្រះ​និព្វាន​បាន ក៏​ដោយ​សារ​ការ​ប្រៀន​ប្រដៅ របស់​ព្រះ​ពុទ្ធ​មួយ​ភាគ​ដែរ ។ អ្នក​កាន់​ថេរវាទ​គោរព​បូជា​ព្រះ​ពុទ្ធ ក្នុង​ភាព​ព្រះ​អង្គ ជា​មហាបុរស​តែ​មួយ ប៉ុន្តែ​ទទួល​ស្គាល់​ថា​មាន​ព្រះ​ពុទ្ធ​ផ្សេង​ទៀត​ដូច​គ្នា ក្នុង​អតីតកាល​និង​អនាគត​កាល​ដ៏​យូរ​អង្វែង ។ ដូច​ជា​ក្នុង​គម្ពីរ​បាលី មាន​ការ​រៀប​រាប់​យ៉ាង​ខ្លី​ថា ព្រះ​មេ​ត្តេយ្យ (សិអារ្យ​មេត្រី) នឹង​មក​កាន់​លោក​នេះ​ជា​ព្រះ​ពុទ្ធ ក្នុង​អនាគត​យ៉ាង​យូរ ។ ជា​ប្រពៃ​ណី អ្នក​កាន់​ថេរវាទ​អាច​មាន​សទ្ធា ចំពោះ​ការ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ ហើយ​រក្សា​សីល​ថ្នាក់​ក្រោម ដោយ​សង្ឃឹម​ថា​នឹង​បាន​កុសល​ខ្លះ ឬ​ក៏​គេ​អា​ច​ធ្វើ​ការ​ស្រាវ​ជ្រាវ ដោយ​ការ​ពិសោធន៍​ផ្ទាល់​ខ្លួន បញ្ជាក់​សេចក្តី​ពិត​នៃ​ការ​បង្រៀន​របស់​ព្រះ​ពុទ្ធ ដោយ​ការ​បំពេញ​ឈាន Jhana ដែល​ជា​ផ្នែក​មួយ​ក្នុង​អរិយអដ្ឋង្គិក​មគ្គ ដើម្បី​ការ​ត្រាស់​ដឹង​របស់​ខ្លួន ។

គោល​សំខាន់​នៃ​ថេរ​វាទ​ជា​ទី​មួយ​ហើយ​សំខាន់​បំផុត ទស្សន​វិជ្ជា​នៃ​ថេរ​វាទ​គឺ​ការ​វិភាគ ឥត​ឈប់​ឈរ​នៃ​ដំណើរ​ជីវិត មិន​មែន​ត្រឹម​តែ​ជា​ច្បាប់​សីល​ធម៌ ឬ​ពិធី​បុណ្យ​សាសនា​ប៉ុណ្ណោះ​ទេ ។ ទ្រឹស្តី​ខ្ពស់​បំផុត​នៃ​ថេរ​វាទ បាន​ដល់​អរិយ សច្ចៈ៤ ដែល​ជា​សេចក្តី​ពិត​ដ៏​ខ្ពង់​ខ្ពស់​បំផុត​៤​យ៉ាង ។ ក្នុង​ការ​និយាយ​ឲ្យ​ងាយ​យល់ អរិយ​សច្ចៈ៤​នេះ​គឺ បញ្ហា, ហេតុ, ដំណោះ​ស្រាយ, និង​ផ្លូវ​ទៅ​កាន់​ដំ​ណោះ​ស្រាយ។