ព្រាប សុវត្ថិ

ដោយវិគីភីឌា
Jump to navigation Jump to search
ព្រាប សុវត្ថិ
ឈ្មោះកំណើត ស្នាយ
កើត ថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ១៩៧៥
ស្រុកស្អាង ខេត្តកណ្តាល
ដើមកំណើត ខេត្តកណ្តាល
អាជីព អ្នកចម្រៀង និង ជាតារាភាពយន្ត
ឆ្នាំសកម្ម 1994–present
Labels
  • Raksmey Hang Meas Production ផលិតកម្មរស្មីហង្សមាស
Website hangmeas.com.kh


ព្រាប សុវតិ្ថ (English : Preap Sovath កើតនៅថ្ងៃទី២៥ ខែ ខែ ឧសភា ឆ្នាំ ១៩៧៥) លោក គឺជាអ្នកចម្រៀង និងជា តារាភាពយន្ត ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុង ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅតំបន់ដែលសម្បូរទៅដោយពលរដ្ឋខ្មែររស់នៅ ក្រៅប្រទេសផងដែរ​ ។ លោកចាប់ផ្ដើមចូលថតបទចំរៀងដំបូង ក្នុងឆ្នាំ ១៩៩៧ អោយ ផលិតកម្ម​រស្មីហង្សមាស[១] ដែលជាក្រុមហ៊ុនចំរៀងនាំមុខគេនៅកម្ពុជា។ បទចំរៀងរបស់លោកភាគច្រើនចេញជាVCD Karaoke ។ លោក ព្រាប សុវតិ្ថ បានឈានជើងប្រឡូកក្នុងការចេញទៅច្រៀងក្នុងការប្រគុំតន្ត្រីអន្តរជាតិជាច្រើន ដូចជា ៖

  • Japan Music Festival - 2003
  • Thai-Cambodian Friendship Concert​ 2010
  • Japan ASEAN Music Festival for Healing 2013

ភាពល្បីល្បាញ លោក ព្រាប សុវត្ថិ បានធ្វើអោយលោកឈ្នះពានមួយចំនួនផងដែរក្នុងប្រទេសកម្ពុជា ដូចជា ពានកំពូលតារាចម្រៀង អាណាចក្រតារា ឆ្នាំ២០១២ Top Singer Award Anachak Dara 2012 រៀបចំឡើងដោយក្រុមហ៊ុន Sabay នៅទីក្រុងរណបកោះពេជ្រ នាថ្ងៃទី១៦ខែកុម្ភៈឆ្នាំ ២០១២ លោក ព្រាប​ សុវត្តិ គឺអាចចាត់ទុកជា កំពូលតារាចម្រៀងម្នាក់ដែលមានឈ្មោះបោះសម្លេងប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានជាប់ឈ្មោះក្នុងការតំណាងអោយប្រទេសកម្ពុជាទៅប្រកួតក្នុងពានរង្វាន់ World Music Awards[២] 2014​ ក្នុងការតំណាងអោយប្រទេសកម្ពុជាផងដែរ [៣] ភាពល្បីល្បាញរបស់លោក បានធ្វើអោយលោក ក្លាយជាគណៈកម្មាធិការវាយតម្លៃ Jugde Audition ក្នុងកម្មវិធី The Cambodian idol Season 1 (កម្ពុជា idol រដូវកាលទី១) 2015 [៤] និង ជាកណៈកម្មាធិការ ក្នុងកម្មវិធីលំដាប់ពិភពលោក កម្មវិធី ទេពកោសល្យកម្ពុជា Cambodia's Got Talent (season 1) 2015 [៥] និងក្លាយជា The Coaches' Voice ក្នុងកម្មវិធី The Voice Kid Cambodia (season 1) 2016.

ជីវិត​ចាប់ផ្ដើម[កែប្រែ]

លោក ព្រាប សុវត្ថិ បានកើតនៅថ្ងៃទី ២៥ ខែឧសភាឆ្នាំ ១៩៧៥ កំឡុងការជម្លៀសប្រជាពលរដ្ឋដោយកងទ័ពខ្មែរក្រហមក្នុងរបបប៉ុលពត (១៩៧៥-១៩៧៩) ។ ម្តាយរបស់លោកបានបង្កើតលោកនៅពេលយប់ក្រោមដើមស្នាយមួយ ដូចនេះម្ដាយលោកក៏ដាក់ឈ្មោះអោយលោកថា (ស្នាយ) ។ ឪពុករបស់ព្រាប សុវត្ថ ត្រូវបានសម្លាប់ដោយកងទ័ពខ្មែរក្រហមនៅឆ្នាំ ១៩៧៧ ។ ក្រោយមកលោក និងម្តាយរបស់លោកបានផ្លាស់លំនៅទៅស្រុកកោះធំក្នុង (ខេត្តកណ្តាល) ។ ម្តាយរបស់លោកត្រូវ បានពួកខ្មែរក្រហមបង្ខំអោយទៅធ្វើការនៅកសិដ្ឋានប្រមូលផ្តុំជាមួយពលរដ្ឋខ្មែរជាច្រើនទៀតជារៀងរាល់ថ្ងៃខណៈពេលដែលគាត់ធំធាត់នៅក្នុងមណ្ឌលកុមារ។

នៅឆ្នាំ ១៩៨២ លោក ព្រាប សុវត្ថិ​ និងម្ដាយរបស់គាត់បានផ្លាស់ទីលំនៅទៅរស់នៅទីក្រុងភ្នំពេញ លោកស្រីបានចូលធ្វើទាហ៊ាននៅអគ្គស្នងការនយោបាយ ហើយបានរៀនផ្នែកបរិក្ខាហិរញ្ញវត្ថុ ហើយបានចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ ជាហរិញ្ញឹក ។ បន្ទាប់មកម្តាយរបស់លោកបានខិតខំយ៉ាងខ្លាំងដើម្បីបញ្ជូនលោក ព្រាប សុវត្ថ ទៅសាលារៀនហើយនៅទីបំផុតលោកបានបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ ១៩៩១ ហើយបន្តការសិក្សាបរិញ្ញាប័ត្រច្បាប់និងសេដ្ឋកិច្ចនៅសកលវិទ្យាល័យសេដ្ឋកិច្ច ក្នុងអំឡុងពេលនោះផងដែរ លោកបានដាក់ពាក្យបម្រើកងទ័ព ក្នុងឆ្នាំ ១៩៩២ លោកបានចូលធ្វើទាហាន​ នៅអគ្គស្នងការនយោបាយ ពេលលោកបានចូលទាហាន លោកឩស្សាហ៍ បានឡើងច្រៀងក្នុងកម្មវីធីជប់លៀង សម្លេងទឹកដមរបស់លោក ត្រូវបានមិត្តភ័ក្ដនែនាំ អោយទៅចេញច្រៀងតាមរាំងសាល និង តាមបារប៊ីហ្គាដេន ក្នុងឆ្នាំ ១៩៩៤ លោកច្រៀងបានមួយឆ្នាំ ពោលគឺឆ្នាំ (១៩៩៥-១៩៩៦) លោកបានក្លាយជាដៃគូចម្រៀងជាមួយ អ្នកនាង ទូច ស៊ុននិច ក្នងបទចម្រៀងទី១ ដែលមានការពេញនិយមខ្លាំងគឺបទ អូនមិនមែនសង្សា និង មួយបទទៀត មានចំណងជើងថា សូមឲ្យពិតដូចវាចា ភាពល្បីនោះបានធ្វើអោយលោក ចូលច្រៀងក្នុងផលិតកម្មធំមួយក្នុងប្រទេសកម្ពុជា គឺ ផលិតកម្មរស្មីហង្សមាស ក្នុងឆ្នាំ ១៩៩៧ ដែលចេញក្នុង អាលប៊ុមទោលទីមួយរបស់លោក គឺបទ ខ្សែរជីវិត និង បទឆ្លងឆ្លើយល្បីរបស់លោក ជាមួយអ្នកស្រី ហុឹម សុិវន​ ក្នុងបទទី២ របស់លោក គឺបទ ហែកបេះដូង ក្រោយមកបទចម្រៀង ដែលធ្វើអោយលោក ព្រាប សុវត្ថ ល្បីខ្លាំងបំផុតក្នុងប្រទេសកម្ពុជាគឺបទ រដឺនមានស្នេហ៍ ក្នុងឆ្នាំ ២០០៣ ដែលជាការ Cover Version របស់អ្នកចម្រៀងថៃលោក បឺត ធុងឆ័យ (English : Bird Thongchai)[៦] ភាពល្បីល្បាញក្នុងបទនេះបានបន្តអោយលោក ចេញចម្រៀងបទ ល្បីៗពេញនិយម រហូតដល់លោកក្លាយខ្លួនជាកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាតែម្ដង ។ លោកបានរៀបការ​និងអ្នកស្រី ឡុង ស្រីមុំ ក្នុងឆ្នាំ​ ១៩៩៧ និងមានកូនប្រុសចំនួនបីនាក់ កូន​​ច្បង​របស់​លោកមាន​ឈ្មោះ​ថា សុវត្ថិ មុនី​វណ្ណ កូន​ទី២ មាន​ឈ្មោះ​ថា សុវត្ថិ មន្នី​នាគ កូន​ទី ៣ មាន​ឈ្មោះ​ថា សុវត្ថិ សិរីវុឌ្ឍ ដែល​បច្ចុប្បន្ន អ្នក​ទាំង ៣ កំពុង​ធ្វើ​ឱ្យ​ទស្សនិកជន​ជាច្រើន​ចាប់អារម្មណ៍ ដោយ​សារ​​តែ​រូបរាង​ស្រស់​សង្ហា​របស់​ពួក​គេ គួប​​ផ្សំ​ជា​កូន​របស់​តារា​ចម្រៀង​ល្បី​ថែម​ទៀត​ផង​នោះ៕​

អាជីពតន្ត្រី[កែប្រែ]

1994-1997 ការចាប់ផ្ដើមអាជីពតន្ត្រី លោក ព្រាប សុវត្ថិ បានចាប់ផ្ដើមសកម្មក្នុងការច្រៀងចម្រៀងតាមរាំងសាល និង ប៊ីហ្គាដេន ក្នុងអំឡុងឆ្នាំ 1994 ក្រោយមកបានក្លាយជាអ្នកចម្រៀងដៃគូជាមួយ អ្នកនាង ទូច ស៊ុននិច ក្នុងឆ្នាំ (1995-1996) ក្នងបទ (អូនមិនមែនសង្សា) ដែលបានច្រៀងរួមគ្នា ក្នុងតន្ត្រីទេសចរណ៍ Tour Concert ដែលផ្សាយដោយទូរទស្សន៍ជាច្រើនដូចា ទូរទស្សន៍ជាតិកម្ពុជា (ទទក) និង ទូរទស្សន៍រាជធានីភ្នំពេញ ប់ុស្ត៍លេខ៣ ហើយនេះក៏ជាការចាប់ផ្ដើមនៃការប្រឡូកទៅក្នុងវីថីសីល្បៈតារា របស់លោកផងដែរ ។ ក្រោយមកលោក បានចូលទៅក្នុងផលិតកម្មរស្មីហង្សមាស (Reaksmey Hangmeas Production) [៧] ក្នុងឆ្នាំ ១៩៩៧ លោក បានចេញ អាលប៊ុមទោលទី១ គឺបទ (ខ្សែរជីវិត) និង បទឆ្លងឆ្លើយល្បីរបស់លោក ជាមួយអ្នកស្រី ហុឹម សុិវន​ ក្នុងបទទី២ របស់លោក គឺបទ (ហែកបេះដូង) ។

1998-2003 ភាពជោគជ័យក្នុងសីល្បៈ លោក ព្រាប សុវត្ថិ បានលេចមុខក្នុងការប្រគុំតន្ត្រីជាបន្តបន្តាប់ ជាមួយនិងការបង្ហាញមុខក្នុងទូរទស្សន៍អប្សារ៉ា- Apsara TV ក្នុងបទ (ហេតុអ្វីបញ្ឈឺបងទៀត) 1998 ក្រោយមកលោកបានបន្តចេញបទចម្រៀង ជាមួយនិងបទភ្លេងមរតកដើមជាបន្តបន្តាប់ រហូតមកដល់ឆ្នាំ 2003 លោកបានចេញបទ (រដឺនមានស្នេហ៍) ដែលជាការ Cover Version របស់អ្នកចម្រៀងថៃលោក បឺត ធុងឆ័យ (English : Bird Thongchai) ដែលបានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែន កេរ្ត៍ឈ្មោះរបស់លោកបានបោះជំហ៊ានក្នុងសីល្បៈឡើងខ្ពស់មួយកម្រិតទៀត ។

2004-2012 ចម្រៀងពេញនិយមបែប Cover ដោយសារកម្ពុជាជាប្រទេសដែលងើបពីសម័យញាំញីដោយភ្លើងសង្គ្រាម ទើបកម្ពុជា មិនមានលទ្ធភាពច្រើនក្នុងការនិពន្ធបទភ្លេងដោយខ្លួនឯង ដោយជំនួសទៅដោយការយកទំនុកភ្លេង ក៏ដូចជាទំនុកច្រៀងពីបណ្ដាលប្រទេសមួយចំនួនផងដែរដូចជា ថៃ ចិន និង អាមរិក យកមកជាការ Cover Version Khmer បទល្បីក្នុងឆ្នាំ (2004-2012) លោក ព្រាប សុវត្ថិ បានច្រៀងចម្រៀង Cover Version ជាច្រើនបទដូចជា ៖

  • យំអោយធ្លាយទ្រូង - Cover By Hong kong Richie Jen (Crying in the nght) 2004
  • ចិត្តព្រៃផ្សៃ - Cover By Chinese (Heartless You) 2005
  • បៀមព្រះមកស្បថក៏មិនជឿ - Cover By Bird Thongchai and Sek Loso (Om Pra Mah Pood) 2006
  • What Can i Do - Cover By Smokie (1976) 2006
  • Mouse loves rice - Cover By Chinese (lao shu ai da mi) 2006
  • មេអំបៅលោមស្នេហ៍ - Cover By Chinese (Two Butterflies) 2007
  • ទេសចរណ៍រកកន្លង់ - Cover By Blue (All Rise) 2007
  • មកធ្វើអី ft គឹម លក្ខិណា - Cover By Bird Thongchai (ម៉ាថាំម៉ៃ -Ma Tum Mai) 2008
  • To Love Somebody - Cover By Michael Bolton (To Love Somebody) 2008 Origin By Bee Gees (1967)
  • Beautiful Girls - Cover By Sean Kingston (Beautiful Girls) 2008
  • ស្រក់ទឹក​ភ្នែកមិនមែនគ្មានបញ្ហា - Cover By Chinese ( 別說我的眼淚你無所謂-Bie Shou wo de yanlei ni wusuowei) 2009
  • Want Cha - Cover By Pit Bull (I Know You Want Me) 2010
  • It Won't Be Long NANANA - Cover By Akon (Right Now Na Na Na) 2010
  • Mr.Lonely - Cover By Akon (Lonely) 2010
  • I Love My Girl Friend - Cover By Eddy Wata (I Love My People) 2011
  • សាកធ្វើជាសង្សាអូន - Cover By Maroon 5 (One More Night) 2012

2013-2015 ការចេញសម្ដែងនៅក្រៅប្រទេស នៅក្នុងឆ្នាំ 2013 លោកបានចេញទៅសម្ដែងតន្ត្រីទេសចរណ៍នៅឯសហរដ្ឋអាមេរិច ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័ញ៉ា California និង បន្តទៅប្រគុំតន្ត្រីក្នុងរដ្ឋ Virginia រួចបន្តទៅប្រទេសជប៉ុន ក្នុងការប្រគំតន្ត្រី Japan ASEAN Music Festival for Healing 2013 ដែលមានអ្នកចម្រៀងមកពី 40 ប្រទេស ឆ្នាំ 2013 នេះដែរលោកមិនសូវមានពេលវេលាចេញបទចម្រៀងថ្មីនោះទេ ។ មកដល់ឆ្នាំ 2014 លោក ព្រាប សុវត្ថិ បានជាប់ជាតំណាងអោយកម្ពុជា ទៅប្រកួតក្នុងពានរង្វាន់លំដាប់ពិភពលោក World Music Awards 2014 ផងដែរបើទោះជាមិនបានលទ្ធផលក្ដី លោកក៏បានទៅសម្ដែង Concert ក្នុងការប្រគំតន្ត្រី​បុណ្យសមុទ្រក្នុង ខេត្តកោះកុង ​ផងដែរ ។ រហូតមកដល់ឆ្នាំ 2015 លោក ព្រាប សុវត្ថិ បានប្រកាស ឈប់ចេញបទចម្រៀង Cover ពីបរទេស ផងដែរ ដែលលោក ចង់អោយមានស្នាដៃ Original Song សម្រាប់ខ្លួនផងដែរ តែមកដល់ឆ្នាំ 2015 លោកនៅតែចេញចម្រៀង Cover ដដែលគឺបទ Lady - Cover By Steelheart (She's Gone) ចំណែកបទ Original ទីមួយដែលលោកប្រកាសគឺបទ ប៉ាដឹងប៉ាវ៉ៃ បានជាប់ Melody ភ្លេងរបស់ PSY ក្នុងបទ Gentleman. 2015 នេះដែរលោកបានក្លាយជាគណៈកម្មាធិការវាយតម្លៃ Jugde Audition ក្នុងកម្មវិធី The Cambodian idol Season 1 (កម្ពុជា idol រដូវកាលទី១) និងក្លាយ ជាកណៈកម្មាធិការ ក្នុងកម្មវិធីលំដាប់ពិភពលោក កម្មវិធី ទេពកោសល្យកម្ពុជា 'Cambodia's Got Talent (season 1)

2016-2018 ការផ្ដើមបទ Original Song ដោយសារតែប្រទេសកម្ពុជាមានការីកលូតលាស់ផ្នែកសេដ្ឋកិច្ចជាតិ គួបផ្សំនិងការរិះគន់លោកកាន់តែច្រើនៗឡើងអំពីការចម្លងយកបទបរទេស បានធ្វើអោយលោក ប្រឹងប្រែងចេញបទ Original Song ផ្ទាល់ខ្លួនផងដែរ បទ Original Song របស់លោករួមមាន ៖

បើទោះជាលោក បានចេញបទច្រើនជាមួយអ្នកនិពន្ធទំនុកភ្លេងផ្សេងៗយ៉ាងណាក៏ដោយ គួរបញ្ចាក់ថា ការយកភ្លេង មក Remix ដែលមិនមែន ជា Melody តែមួយ ត្រូវបានអៈអាងថាវាជាការ ថតចម្លងថ្មីឡើងវិញ ។ ក្នុងឆ្នាំ 2016 នេះដែរលោកបានក្លាយជា The Coaches' Voice ក្នុងកម្មវិធី The Voice Kid Cambodia (season 1) 2016.

កេរ្តិ៍ឈ្មោះ[កែប្រែ]

លោក ព្រាប សុវត្ថិ គឺ​ជា​តារា​ចម្រៀង​ប្រចាំ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស​មាស ដែល​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​បុរស​លំដាប់​លេខ​មួយ​ប្រចាំ​ប្រទេស​អស់​រយៈ​ពេល​ជាង២ទសវត្ស ។ លោក សុវត្ថិ ធ្លាប់បាននិយាយប្រាប់ពីជីវិតអ្នកចម្រៀងរបស់លោកកើតឡើង ដោយសារភាពក្រីក្រជាមូលដ្ឋានជំរុញឲ្យគេបង្ខំចិត្តបោះបង់ការសិក្សានៅមហាវិទ្យល័យសេដ្ឋកិច្ចចោលទាំងកណ្ដាលទី រួចក៍ងាកមកចាប់អាជីពចម្រៀងដោយផ្ដើមឡើងពីអ្នកចម្រៀងនៅក្នុងតន្ត្រីយោធាភិរម្យ ។​ លោក ព្រាប សុវត្ថិ​ ដែលអាចឈានជើងមកដល់សព្វថ្ងៃនេះ ព្រាប សុវត្ថិចាប់ផ្ដើមល្បីឈ្មោះនៅក្នុងពិភពអ្នកចម្រៀងខ្មែរ នៅកំឡុងឆ្នាំ ១៩៩៧-៩៩ ។ អ្នកដែលជួយបណ្ដុះបណ្ដាលឲ្យសុវត្ថិបានល្បីឈ្មោះបានលោក គ្រូ សួង ពុទ្រា លោកគ្រូ ប៊ិន ដាវីដ និងរៀមច្បង មួយចំនួនទៀត បទចម្រៀងសដំបូងដែលជួយស្ទួយកេរ្តិ៍ឈ្មោះរបស់លោកព្រាប សុវត្តិ ឲ្យស្ទុះឡើងគឺបទ​ (អូនជាបេះដូងបង) ដែលថតនៅក្នុងផលិតកម្មរស្មីហង្សមាស ក្រៅ​ពី​ថត​ចម្រៀង លោក​ ព្រាប សុវត្ថិ ក៏​បាន​ដើរ​តួ​ក្នុង​ការ​ថត​វីដេអូ ខារ៉ាអូខេ និង​បាន​ដើរ​សម្ដែង​ជា​តួ​កុន​ក្នុង​ផលិត​កម្ម​នោះ​ទៀត​ផង ក្នុងរឿង នេសាទក្រពើ ។ មហាជនតែងតែស្ញើចសរសើរថាលោកជា កូនល្អ​ ស្វាមីដ៏ល្អ និង ជាឪពុកដ៏ល្អផងដែរ លោក ព្រាប សុវត្ថិ កាន់តែល្បីល្បាញខ្លាំងតាមរយៈកញ្ចហ់ទូរទស្សន៍ លោកមានតួនាទីជា judge ក្នុងកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol , Judge ក្នុងកម្មវិធី Cambodian’s Got Talent និងជា coach របស់កម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺ The Voice Kids Cambodia លោកក៏បានទទួលមេដាយ ផ្នែកបរិស្ថានពីរដ្ឋាភិបាលផ្នែកបរិស្ថានផងដែរ [៨]

សមិទ្ធផល[កែប្រែ]

ជីវិត​ឯកជន[កែប្រែ]

កាតាឡុកតន្ត្រី អាលប៊ុមចម្រៀង (Albums)[កែប្រែ]

អាលប៊ុមដៃគូ (Partner Album )

អាលប៊ុមទោល (Solo Album)

ការសម្តែងលើឆាកតន្ត្រី - Performances[កែប្រែ]

សកម្មភាព ភាពយន្ត[កែប្រែ]

ឯកសារយោង[កែប្រែ]

តំនភ្ជាប់ក្រៅ[កែប្រែ]