ព្រះកែវហ៊្វាទី២ អង្គជី

ពីវិគីភីឌា
Jump to navigation Jump to search
ព្រះកែវហ៊្វាទី២ អង្គជី
ព្រះចៅក្រុងកម្ពុជា
រជ្ជកាល ១៦៧៣-១៦៧៥
រាជ្យមុន ព្រះបទុមរាជាទី២ ស្រីជ័យជេដ្ឋា
រាជ្យបន្ត ព្រះបាទជ័យជេដ្ឋាទី៣ អង្គស៊ូ ឬចៅពញាសូរ
ព្រះនាមពេញ
ព្រះកែវហ៊្វាទី២ អង្គជី
សាសនា ព្រះពុទ្ធសាសនា និងក្រុងឧដុង្គ

ព្រះកែវហ៊្វាទី២ អង្គជី (១៦៥២ - ១៦៧៧)ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណចក្រកម្ពុជា​ពីគ.ស. ១៦៧៣ ដល់ គ.ស. ១៦៧៧

ព្រះកែវហ៊្វាទី២ អង្គជី (១៦៧៣-១៦៧៥)[កែប្រែ]

ព្រះអង្គជីជាបុត្ររបស់ព្រះបាទបរមរាជាទី៩ អង្គសូរត្រូវបានលើកឱ្យសោយរាជ្យព្រះជន្ម២១វស្សានៅក្រុងឧដុង្គមានជ័យដោយមាននាមសម្រាប់រាជ្យថា សម្តេចព្រះកែវហ៊្វា។ ព្រះអង្គមានអ្នកម្នាងឈ្នោះអ្នកម្នាងពៅ។ ពីកាលមិនទាន់សោយរាជ្យនោះអ្នកម្នាងពៅបានប្រសូតបុត្រាមួយព្រះអង្គព្រះនាម ចៅពញាយ៉ង។ នៅឆ្នាំ១៦៧៣គឺនៅពេលព្រះអង្គឡើងសោយរាជ្យនោះ ព្រះឧភយោរាជអង្គតន់ និងអង្គនន់ដែលបានរត់ទៅពឹងយួនពីមុន បានលើកទ័ពយួនមួយម៉ឺននាក់ជាជំនួយរបស់ស្តេច ថៃ តុង។ ព្រះកែវហ៊្វងអង្គជីដោយទ្រង់បារម្ភខ្លាចព្រះបិតុលាអង្គតន់ដណ្តើមយករាជ្យសម្បត្តិក៏ទ្រង់លើកទ័ពចេញច្បាំងនៅភ្នំពេញតែមិនចាញ់មិនឈ្នះ។ ព្រះអង្គតន់ក៏ថយទ័ពទៅត្រើយម្ខាងល្វាឯមក្រោយមកលើកទ័ពចូលវាយលុកបែកបន្ទាយភ្នំពេញ ហើយបម្រុងលើកបង្ហួសទៅវាយឧដុង្គទៀត តែប្រឈួនហើយសោយទីវង្គតទៅ។ ព្រះកែវហ៊្វាអង្គជីលើកទ័ពទៅច្បាំងទៀតយួនបាក់ទ័ពត្រឡប់ទៅស្រុកវីញអស់ ប្រទេសពេលនោះត្រូវបែកជាពីរ៖

  1. ខាងលិចបានទៅព្រះកែវហ៊្វាអង្គជី។
  2. ខាងកើតបានទៅព្រះអង្គនន់ ដែលពួកមន្ត្រីថ្វាយនាមថា សម្តេចព្រះបទុមរាជាមហាឧបរាជ។

ព្រះកែវហ៊្វាលើកទ័ពទៅច្បាំងទៀត រហូតដល់ប្រឈួនហើយសុគត[១]

ឯកសារយោង[កែប្រែ]

  1. ប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ ទំព័រទី២០៩។