ព្រះកោដ្ឋ

ពីវិគីភីឌា

រូបភាពតូច|ព្រះកោដ្ឋរបស់ព្រះបរមរតនកោដ្ឋ តាមទំនៀមតាំងសម័យបុរាណតរៀងមក ព្រះបរមសពព្រះមហាក្សត្រ និងព្រះញាតិវង្សថ្នាក់ខ្ពស់ ព្រះទាំងសម្តេចសង្ឃរាជ តែងតម្កល់នៅក្នុងព្រះកោដ្ឋពិសេសនៅក្នុងធ្វើព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង។ ទំនៀមបែបនេះខ្មែរមានតាំងពីយូរយារណាស់មកហើយ យ៉ាងហោចណាស់នៅក្នុងសម័យអង្គរដែរ ជាពិសេសយើងឃើងមានភស្តុតាងអំពីរូបរាងព្រះកោដ្ឋនៅតាមជញ្ជាំងប្រាសាទបាយ័ននៅសតវត្សរ៍ទី១២ និងមានកោដ្ឋថ្មជាច្រើន ដែលគេយល់ឃើញថាជាកោដ្ឋតម្កល់សពដូចកោដ្ឋសម័យបច្ចុប្បន្ន រួមទាំងមានរន្ធបង្ហូរផងដែរ។ នៅសម័យក្រោយអង្គរចេតីយខ្លះឱ្យមានរូបរាងស្ទើរដូចកោដ្ឋដែរ គឺទំនងគេយករូបរាងនៃកោដ្ឋនោះយកមកធ្វើជាចេតីយនេះឯង។ ព្រះកោដ្ឋមានរាងមូលបញ្ឈរ ផ្នែកខាងក្រោមរួមតូចបន្តិច ផ្នែកមាត់រីកធំ មានគែមវ័ណ្ឌជុំវិញ ហើយតួកោដ្ឋនេះផ្គុំឡើងពីបន្ទះក្តារតូចៗតម្រៀបបញ្ឃេគ្នា ហើយមានជើងទ្រខ្ពស់បន្តិច បន្ទាប់មកគេសោបលោហៈដូចជា ទង់ដែក ប្រាក់ រួចទីបមាស ឬមួយគេស្រោបមាសតែម្តង និងឆ្លាក់ក្បូរក្បាច់រចនាយ៉ាងវិចិត្រ។ រីឯគម្រងមូលរាងថ្នាក់ៗស្រួចទៅលើរាងដូចមកុដគេធ្វើឆ័ត្ររួតដាក់ពីលើកំពូលកោដ្ឋនោះទៀត។ ព្រះកោដ្ឋមានកម្ពស់ពីបាតដល់កំពូលមានប្រវែង ២.៥ម៉ែត្រ ទៅ៣ម៉ែត្រ[១]

ឯកសារយោង[កែប្រែ]

  1. សៀវភៅ ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទំព័រទី២២