ព្រះខ័នរាជ ស្វាយរៀង F.C.

ពីវិគីភីឌា

ព្រះខ័នរាជ ស្វាយរៀង F.C.

Preah Khan Reach Svay Rieng F.C.
ឈ្មោះ​ផ្លូវការណ៍ ព្រះខ័នរាជ ស្វាយរៀង F.C.
រហ័ស្សនាម អ្នកចម្បាំង ស្វាយរៀង

Svay Rieng warriors

អក្សរកាត់ (PKRFC)
ការកឃើញ 1997 (26 ឆ្នាំ)
ទឹកដី ស្វាយរៀង

Svay Rieng Stadium

ផ្ទុកអ្នកទស្សនា 3000 នាក់
ប្រធានក្លឹប ឌី វិជ្ជា
អ្នកគ្រប់គ្រង Christopher Grant
គ្រូបង្គោល Pep Muñoz
ក្របខ័ណ្ឌលីគ លីគកំពូលកម្ពុជា
ឈ្នះពានខាប់
ជើងឯកពេញនិយម
ពានសម្ដេច ហ៊ុនសែន

(HSC) 4 ដង 2011.2012.2015.2017

ឈ្នះពានលីគ លីគកំពូលកម្ពុជា

(MCL) 2 ដង 2013.2019.

ព្រះខ័នរាជ ស្វាយរៀង F.C.

ព្រះខ័នរាជ ស្វាយរៀង F.C.ក្លឹបបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀង (អង់គ្លេស: Preah Khan Reach Svay Rieng Football Club) ហៅកាត់ថា (PKRFC) គឺជាក្លឹបបាល់ទាត់អាជីពដែលមានមូលដ្ឋាននៅ ក្រុងស្វាយរៀង, ខេត្តស្វាយរៀង ប្រទេសកម្ពុជា ដែលចូលរួមប្រកួតប្រជែងក្នុង ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ដែលជាក្របខ័ណ្ឌលីគកំពូល នៃបាល់ទាត់កម្ពុជា ។ (PKR-SR) ដែលមានរហ័ស្សនាមថា "អ្នកចម្បាំង ដាវរាជ" (Royal Sword Warrior) ក្លឹបនេះត្រូវបានបង្កើតឡើងលើកដំបូងជាក្លឹបបាល់ទាត់ នគរបាលយោធា F.C. ក្នុងឆ្នាំ 1997 ដែលមានមូលដ្ឋាននៅ ក្រុង ភ្នំពេញ និង បានប្ដូរឈ្មោះ ជាក្លឹបបាល់ទាត់ ព្រះខ័នរាជ (Preah Khan Reach F.C.) ក្នុងឆ្នាំ 2007, និងបានប្ដូរឈ្មោះចុងក្រោយជាក្លឹបបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀង (Preah Khan Reach Svay Rieng F.C.) ក្នុងឆ្នាំ 2013 ហើយបានផ្លាសប្ដូរមូលដ្ឋានចុងក្រោយរបស់ខ្លួនទៅទឹកដីនៃ ក្រុងស្វាយរៀង, ខេត្តស្វាយរៀង មកដល់បច្ចុប្បន្ននេះ ។[១]

ប្រវត្តិក្លឹប[កែប្រែ]

Club History

ព្រះខ័នរាជ ស្វាយរៀង F.C. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1997 ដោយឯកឧត្ដម សៅ សុខា ដែលមានមូលដ្ឋាននៅ ក្រុងភ្នំពេញ ដោយចាប់ផ្តើមពីឈ្មោះអតីតថា នគរបាលយោធា F.C. គ្រប់គ្រងដោយ អគ្គស្នងការរងនគរបាលជាតិ ។ អំឡុង​ពេល​នៃ​ការ​ប្រឹងប្រែង​របស់​ខ្លួន នគរបាលយោធា F.C. បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ផ្សេងៗ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង ក្រសួង​អប់រំ យុវជន និង​កីឡា ហៅកាត់ថា (MoEYS) វាជាពេលដែល ក្លឹបទាំងមូលបានចូលរួមលើកស្ទួយដល់វិស័យកីឡានៅកម្ពុជាផងដែរ ដែលគិតចាប់ពីការបង្កើតដំបូងដល់ឆ្នាំ 2007 ។ នៅអំឡុងឆ្នាំ 2007 បន្ទាប់ពីការធ្វើសមាជរបស់ថ្នាក់ដឹកនាំ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា (FFC) លោក លី គឹមឈុន ត្រូវបានតែងតាំង ជាប្រធានក្លឹប និងបានប្ដូរឈ្មោះ ក្លឹបបាល់ទាត់ នគរបាលយោធា ជាក្លឹបបាល់ទាត់ ព្រះខ័នរាជ F.C. ផ្លូវការណ៍ក្នុងពេលនោះ តាមរយៈការខិតខំប្រឹងប្រែងរបស់ប្រធានថ្មី ក៏ដូចជាការប្ដូរឈ្មោះថ្មីផងដែរនោះ ព្រះខ័នរាជ F.C. ហៅកាត់ថា (PKRFC) ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទទួលស្គាល់ក្នុងអំឡុងពេលនោះ និងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតប្រជែងពានផ្សេងៗផងដែរ ។[២]

ការឈ្នះ ពានសម្ដេច ហ៊ុនសែន លើកដំបូង (2011-2012)[កែប្រែ]

The First Hun Sen Cup (2011-2012)


ព្រះខ័នរាជ F.C. បានឈ្នះ ពានសម្ដេចហ៊ុនសែន (HSC) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រុមរបស់ខ្លួន ក្នុងឆ្នាំ 2011 ដោយផ្ដួលក្រុមបាល់ទាត់ បៀលប្រាយ យូណាយធីត (Build Bright United F.C.) ក្នុងវគ្គផ្ដាច់ព្រ័ត្រ និងទទួលបានប្រាក់រង្វាន់ ៨០ លានរៀល ដោយស្មើនិងប្រមាណជា ($19,925 ដុល្លារអាមេរិក) ។ ទន្ទឹមនិងភាគជោគជ័យនេះ (PKRFC) បានបន្តឈ្នះ ពានសម្ដេច ហ៊ុនសែន (Hun Sen Cup) ហៅកាត់ថា (HSC) ជាលើលទី 2 ក្នុងឆ្នាំ 2012 និង ត្រូវបានទទួលស្គាល់ក្នុងកម្រិតពានអន្តរជាតិ Asean Cup ផងដែរ ។[៣]

ការផ្លាស់ប្ដូរឈ្មោះថ្មី (2013-2014)[កែប្រែ]

New name change (2013-2014)


ការចាប់ផ្ដើមរដូវកាលថ្មី និង ការផ្លាសសមាសភាព ប្រធានក្លឹបថ្មី ដោយលោក ឌីវិទ្យា បានប្ដូរឈ្មោះ ក្លឹបបាល់ទាត់ ព្រះខ័នរាជ F.C. ទៅជា ព្រះខ័នរាជ ស្វាយរៀង F.C. ក្នុងអំ៉ឡុងឆ្នាំ 2013 ជាមួយ និង ការរៀបចំយុត្តិសាស្ត្រថ្មីរបស់ក្លឹប បាននាំមកនូវជ័យជំនះដ៏លំបាករបស់ពួកគេនោះ គឺការឈ្នះពាន លីគជើងឯកកម្ពុជា Metfone Cambodian League ហៅកាត់ថា (MCL) ដែលបានយកឈ្នះទៅលើក្រុម បឹងកេតអង្គរ F.C. ក្នុងវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ១-០ ក្នុង​ការ​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។ លើសពីការឈ្នះពានរង្វាន់លីគ (MCL) ក្លឹបក៏បានឈ្នះពានរង្វាន់បុគ្គលសំខាន់ៗផងដែរ ដូចជា៖ លោក សំ វ៉ាន់ដេត ទទួលបានតំណែងជាគ្រូបង្វឹកល្អបំផុតប្រចាំរដូវកាល, រីឯកីឡាករ ឃួន ឡាបូរ៉ាវី ទទួលបានរង្វាន់ ពានស្បែកជើងមាស យ៉ាង​ល្អឥតខ្ចោះ​ សម្រាប់​ក្រុម ព្រះខ័នរាជ ស្វាយរៀង F.C. ជ័យ​ជម្នះ​ក្នុង​លីគ​ក៏​បាន​មក​ជាមួយ ​នឹង​ប្រាក់​រង្វាន់​​ចំនួន ៥៨ លាន​រៀល ដោយស្មើនិងប្រមាណជា ($14370 ដុល្លារអាមេរិក) ផងដែរ ។[៤] នៅអំឡុងចុងឆ្នាំ 2014 ក្លឹបបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀង បានធ្វើការ Upgrade តម្លើងថ្មី នូវកីឡាដ្ឋានរបស់ខ្លួនដែលអាចផ្ទុកអ្នកទស្សនាបាន 2500 នាក់ កីឡាដ្ឋានថ្មីដែលមានឈ្មោះថា "Svay Rieng Stadium" ភាពលេចធ្លោនេះបានធ្វើឱ្យក្លឹបវិវត្តន៍ខ្លួនទៅជា ក្លឹបលីគអជីបស្តង់ដារមួយរបស់កម្ពុជា​ ដែល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​លក្ខណៈ​ក្នុង​ដី​ និង​ក្រៅ​ដី (Home/Away) ផងដែរ ។[៥]

ឯកសារយោង[កែប្រែ]

  1. Data Sports Group (2014) Team Info Preah Khan Reach Svay Rieng FC, Website: globalsportsarchive.com, Copyright © Data Sports Group. All rights reserved.
  2. Football Khmer (2016) Preah Khan Reach Svay Rieng F.C, Website: futbolkhmer.blogspot.com, Publication: April 21, 2016
  3. Ken Gadaffi (2011) FFC Reveals new Format for Hun Sen Cup, Website: expat-advisory.com, Publication: December 05, 2011
  4. H S Manjunath (2013) Laboravy Golden Strike Ends Svay Rieng, Website: phnompenhpost.com, Publication: July 22, 2013
  5. អៀង សូទ្រី (2014) កីឡដ្ឋាន​ស្វាយរៀង​គ្រោង​បើក​សម្ពោធ​នៅ​ថ្ងៃ​បុណ្យ​អុំទូក, Website: news.sabay.com.kh, Publication: October 15, 2014