ព្រះចេតិយ៍ព្រះស៊ីសុវត្ថិ

ពីវិគីភីឌា

ព្រះចេតិយ៍ព្រះស៊ីសុវត្ថិ ឬព្រះចេតិយ៍ព្រហ្មមុខបួនមានទីតាំងស្ថិតនៅលើខឿននៃរានហាល ដែលមានកាំជណ្តើរជាថ្នាក់ៗ សម្រាប់ឡើងទៅកាន់ព្រះចេតិយ៍នោះផង។ ព្រះចេតិយ៍នេះបានកសាងឡើងដោយព្រះស៊ីសុវត្ថិមុនីវង្សដើម្បីសម្រាប់បញ្ចុះព្រះអដ្ឋិធាតុបិតាព្រះអង្គគឺព្រះបាទស៊ីសុវត្តិដែលព្រះអង្គចូលទីវង្គតនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧។ ព្រះចេតិយ៍នេះមានកម្ពស់ប្រមាណ ២០ម៉ែត្រ ហើយត្រូវបានជួសជុល និងលាបពណ៌ជាថ្មីឡើងវិញ ដោយព្រះករុណាព្រះបាទនរោត្តម សីហនុ ក្រោយពីព្រះអង្គធ្វើព្រះរាជមាតុភូមិនិវត្តន៍នៅថ្ងៃទី១៤ ខែវិខ្ឆិកា ឆ្នាំ១៩៩១ និងក្រោយពេលព្រះអង្គឡើងគ្រងរាជ្យជាលើកទី២ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩៣[១]រូបភាពតូច

  1. សៀវភៅ មគ្គុទេសក៍ទេសចរ ដោយលោក ស្រី សារឿន ឆ្នាំ២០០៤ ទំព័រទី១៥៣។