ព្រះបាទជ័យវរ្ម័នទី៣

ពីវិគីភីឌា
Jump to navigation Jump to search
ព្រះបាទជ័យវរ្ម័នទី៣
រជ្ជកាល ៨៦៩-៨៧៧
រាជ្យមុន ព្រះបាទជ័យវរ្ម័នទី២
រាជ្យបន្ត ព្រះបាទឥន្ទ្រវរ្ម័នទី១
បច្ឆាមរណនាម
ព្រះវិស្ណុលោក
សាសនា ព្រហ្មញ្ញសាសនា និងរាជធានីហរិហរល័យ

ព្រះបាទជ័យវរ្ម័នទី៣(ឆ្នាំ៨៦៩-៨៧៧នៃគ.ស)[កែប្រែ]

ព្រះរាជាដែលបានសោយរាជ្យបន្តពីព្រះបាទជ័យវរ្ម័នទី២គឺជាបុត្ររបស់ព្រះអង្គបានសោយរាជ្យបន្តដោយយកព្រះនាមថា ជ័យវរ្ម័នទី៣។ ព្រះបាទជ័យវរ្ម័នទី៣ ដែលជាស្តេចប្រកបដោយគុណធម៌ វីរភាព ទ្រង់ជាអ្នកបង្កើតភោគទ្រព្យ និងកិត្តិគុណ បន្តពីព្រះបិតា។ គឺដោយសារគុណសម្បត្តិទាំងនេះហើយ ព្រះអង្គទ្រង់មានព្រះនាមមុនឡើងគ្រង់រាជ្យថា ព្រះស្រីជ័យវរធម្មៈ រួចហើយបានធ្វើរាជាភិសេក ដែលមាននាមថា ស្រីជ័យវរ្ម័ន។ ព្រះបាទជ័យវរ្ម័នទី៣ បានសោយរាជ្យនៅរាជធានីហរិហរាល័យ ជារាជធានីដែលបិតារបស់ព្រះអង្គបានបង្កើតឡើងដំបូង មុនទៅភ្នំគូលែន ហើយបានត្រឡប់មកគង់វិញនៅចុងរាជកាលរបស់ព្រះហអង្គ(បិតា)។ ព្រះបាទជ័យវរ្ម័នទី៣ បានសោយទីវង្គត់នៅឆ្នាំ៨៧៧ ដោយទទួលមរណនាមថា វិស្ណុលោក ដែលមានន័យថា ការស្នាក់នៅនៃព្រះវិស្ណុ ឬជាភ្ញៀវនៃព្រះវិស្ណុ[១]។ លុះព្រះរាជបីតាចូលសោយទីវង្គត ព្រះអង្គបានសោយព្រះរាចសម្បត្តិមក ព្រះនាមព្រះបាទជ័យវរ្ម័នទី៣ ព្រះអង្គគង់នៅរាជធានីហរិហរល័យព្រះបាទជ័យវរ្ម័នទី៣ ព្រះអង្គបានគោរពព្រហ្មញ្ញសាសនានិកាយព្រះវិស្ណុ ទ្រង់មានមហាព្រាហ្មណ៍ជាទីប្រឹក្សាហើយព្រះអង្គសាងវត្តក្នុងសាសនាជាច្រើនថែមទៀត។ ព្រះអង្គឡើងសោយរាជ្យសម្បត្តិបារយៈពេល ៧ឆ្នាំ ទើទ្រង់សោយទីវង្គត ដែលមានមរណនាមថា ព្រះវិស្ណុលោក ព្រោះព្រះអង្គជាអ្នកនិយមព្រះវិស្ណុ[២]

សិលាចារឹក[កែប្រែ]

នៅក្នុងរជ្ជកាលព្រះបាទវិស្ណុលោកព្រះកម្រងតេងជគតដ៏រាជាបានស្ថិតនៅរាជធានីហរិហរាល័យ។ ក្មួយព្រះស្តែងអញសិវកៃវល្យៈមួយរូបឈ្មោះព្រះស្តែងអញសូក្ម្សវិន្ទុឡើងធ្វើជាបុរោហិតនៃពិធីសក្ការៈបូជាព្រះកម្រតេងជគតដ៏រាជាផងដែរ ហើយនាំយកទាំងត្រកូលនៅឯ ភវាលយៈមកទុកមួយអន្លើ។ ឯស្រុកកុតិព្រះស្តែងអញរុទ្រាចារ្យជាប្អូនរបស់ព្រះស្តែងអញសិវកៃវល្យៈទៅបំពេញផ្នួសនៅខេត្តជើងភ្នំ ដែលស្ថិតនៅភ្នំមួយឈ្មោះថ្កោព្រះស្តែងអញ វិទ្រាចារ្យបានសុំភ្នំនោះនិងដីភូមិនោះពីព្រះបាទវិស្ណុលោកបានបង្កើតស្រុកស្ថាបនាវត្តអារាមនៅទីនោះបាន ដាក់ឈ្មោះភ្នំនោះថាភ្នំភទ្រគីរីនៅក្នុងរជ្ជកាល[៣]

ឯកសារយោង[កែប្រែ]

  1. សៀវភៅ ប្រវត្តិសាស្រ្តកម្ពុជា រៀបរៀងដោយលោក ហ៊ាន វណ្ណារិន ឆ្នាំ២០១៣ ទំព័រទី៤៣
  2. ព្រះរាជពង្សាវតានៃប្រទេសកម្ពុជា លោក វ.គោវិទ ឆ្នាំ១៩៦៧ ទំព័រទី១៥
  3. សិលាវារឹកស្តុកកក់ធំ ជាភាសាខ្មែរបុរាណ ប្រែសម្រួលដោយលោកសាស្រ្តចារ្យបណ្ឌិត ឡុង សៀម