ជ័យវរ្ម័នទី៦

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ព្រះបាទជ័យវរ្ម័នទី៦)

ជ័យវរ្ម័នទី៦

Ta Muen Thom temple built by Jayavarman VI Saka 1002, AD 1080, CE.11th century.
រជ្ជកាល ១០៨០-១១០៧ (ចក្រភពខ្មែរ)
គ្រងរាជ ​ ១០៨០
ព្រះនាមពេញ ព្រះកម្រតែងអញ អញស្រីជ័យវរ្ម័នទេវៈ
មរណៈនាម បរមកៃវល្យៈបថ
ក្សត្រមុន ហស៌វរ្ម័នទី៣
រាជបន្ត ធរណីន្ទ្រវរ្ម័នទី១
សន្តិវង្ស រាជវង្ស​អង្គរ អំបូរខ្មែរលើ
ប្រសូត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១១០៧ (ជន្មាយុ)​

មិនមានកំណត់ត្រា

ជំនឿសាសនា ពុទ្ធសាសនាមហាយាន និង

ព្រហ្មញ្ញសាសនា​

ជ័យវរ្ម័នទី៦ (អង់គ្លេស: Jayavarman VI) (Kh-Pronoun: Jeyvaraman VI) (ប្រ.ស|គ.ស ០០០-១១០៧) រជ្ជកាលគ្រងរាជ (គ.ស ១០៨០-១១០៧) ទ្រង់គឺជា ក្សត្រដែលសោយរាជ្យបន្តពីព្រះបាទ ហស៌វរ្ម័នទី៣ ដែលមកពីតំបន់ភាគខាងជើងភ្នំដង្រែក ស្ថិតនៅតាមដង្លេមូន (Mun River) ព្រះអង្គបានឡើងគ្រងរាជ្យក្នុងឆ្នាំ ១០៨០ នៃគ.សករាជ ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេងវ្រះកម្រតេងអញ ឝ្រីជយវម្ម៌ទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ស្រីជ័យវរ្ម័នទេវៈ" ដែលព្រះអង្គមានទីតាំង ស្ថិតក្នុង ខេត្តសុរិន្ទ (Surin Province) ។[១]

ការកសាងរាជធានីថ្មី មហិធរៈបុរៈ[កែប្រែ]

Construction of a new capital, Mahidharapura

The northwest corner of the tower is seen here. The sanctuary Phimai was constructed during the reign of Jayavarman VI.

ក្រោយពេល ព្រះបាទ ជ័យវរ្ម័នទី៦ ដឹកនាំទ័ពភាគខាងជើងភ្នំដង្រែក បានចេញវាយបណ្ដេញពួកចាម្ប៉ាចេញពី រាជធានី យសោធរៈបុរៈ ក្នុងឆ្នាំ ១០៨០ នៃគ.សករាជ ទ្រង់បានឡើងសោយរាជ្យនៅទីនោះបានរយៈពេលមួយឆ្នាំ ស្ដេចចាម ហរិវរ្ម័នទី៤ បានលើកទ័ពមកវាយកាន់កាប់រាជធានី យសោធរៈបុរៈ ជាលើកទី២ និងបានដេញសម្លាប់ព្រះបាទ ជ័យវរ្ម័នទី៦ ដល់តំបន់ភិមាន "ភុីម៉ៃ" (Phimai) ក្នុងខេត្ត នគររាជសីមា (Kh-Pronoun: Nokor Reachseima) (Thai-Pronoun: Nokhon Ratchasima) ហើយព្រះអង្គបានកសាងទីក្រុងមហិធរៈបុរៈ នាពេលនោះ [២]

ប្រកាសសោយរាជ្យលើកទី២[កែប្រែ]

Second proclamation

នៅអំឡុងឆ្នាំ ១០៨២ នៃគ.សករាជ ក្រោយពេលទ្រង់បានសាងរាជធានីនៅមហិធរៈបុរៈ (Mahidharapura) ទ្រង់បានប្រកាសឡើងសោយរាជ្យជាលើកទី២ និង​បាន​រៀប​ចំ​ពិធី​រាជាភិសេក​ដោយ​ព្រះ​រាជគ្រូ​ព្រាហ្មណ៍​បុរោហិតនាម "យោគៈស្វារៈ​បណ្ឌិត" ដែលធ្វើពិធីឧទ្ទិសខ្លួនព្រះបាទជ័យវរ្ម័នទី៦ ដាក់បញ្ចូលជាកូនចៅនៃបុព្វបុរសរដ្ឋកម្ពុជា នៃ "ស្វ័យកម្ពុជ" ដើម្បីឱ្យការឡើងគ្រងរាជ្យរបស់ខ្លួនគឺស្របច្បាប់ បើទោះជាទ្រង់មិនមាន ខ្សែរលោហិតរាជវង្សដែលពាក់ព័ន្ធទៅនិង ក្រុមគ្រួសារខ្សែរលោហិត នៃរាជវង្សមកពី រាជវង្សអង្គរក្ដី ។[៣] ទោះជាយ៉ាងណា ការប្រកាសសោយរាជ្យលើកទី២ របស់ព្រះអង្គ ដែលធ្វើសម្មតិកម្មគ្រួសាររាជវង្សដើម្បីភ្ជាប់ខ្លួនទៅនិង បុព្វបុរសនៃរាជវង្សនគរភ្នំ ហៅថាហ្វូណន (Funan) គឺដើម្បីទទួលបានការគាំទ្រពីប្រជានុរាស្ត្រផងដែរ ។[៤]

ចម្បាំងប្រឆាំងនិងពួកចាម្ប៉ា[កែប្រែ]

Fighting against the Champa

ក្រោយពេលព្រះបាទជ័យវរ្ម័នទី៦ ឡើងសោយរាជ្យ ជាលើកទី២ ទ្រង់បានលើកទ័ពមកបង្ក្រាបពួកចាម្ប៉ានៅតំបន់អង្គរ ជាច្រើនលើកច្រើនសារ ទោះជាយ៉ាងណាព្រះអង្គមិនទទួលបានលទ្ធផលល្អនោះទេ ព្រោះតំបន់អង្គរពេលនោះត្រូវបានកាន់កាប់ដោយស្ដេចចាម្ប៉ាដ៏ខ្លាំងពូកែព្រះនាម "នរព្ទឥន្ទ្រវរ្ម័ន" (Nripatindravarman) ដែលឡើងកាន់កាប់ក្រុងអង្គរជំនួសស្ដេចចាម្ប៉ាមួយអង្គមុន ព្រះនាម "ហរិវរ្ម័នទី៤" ។ ជាច្រើនឆ្នាំក្រោយមកចម្បាំងដ៏ធំរវាងព្រះបាទជ័យវរ្ម័នទី៦ ជាមួយនិងស្ដេចចាមព្រះនាម "នរព្ទឥន្ទ្រវរ្ម័ន" ត្រូវបានកើតឡើងក្រោយពេលព្រះបាទជ័យវរ្ម័នទី៦ បានរុញច្រានទ័ពចាម្ប៉ាថយពីតំបន់អង្គរទៅដល់តំបន់សម្បូរព្រៃគុហ៌ ខេត្តកំពង់ធំ ជាចុងក្រោយ ព្រះបាទជ័យវរ្ម័នទី៦ បានសោយទីវង្គត់ក្នុងចម្បាំងនេះរវាងឆ្នាំ ១១០៧ នៃគ.សករាជ និងមានព្រះមរណៈនាមថា "បរមកៃវល្យៈបថ" (Paramakaivalyapada) ហើយបងប្រុសបង្កើតរបស់ទ្រង់ព្រះនាម ធរណេន្ទ្រវរ្ម័នទី១ បានឡើងសោយរាជ្យបន្ទាប់ពីទ្រង់ ហើយជាពេលដែលសង្គ្រាមរវាងខ្មែរចាមបានបន្តច្បាំងគ្នារហូតដល់រាជព្រះបាទ សូរ្យវរ្ម័នទី២[៥]

ស្ថាបត្យកម្ម​ដែលទ្រង់បានកសាង[កែប្រែ]

សេចក្ដីជំរាប[កែប្រែ]

មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?

ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[៦]

ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។

បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។

ចំណារពន្យល់[កែប្រែ]

សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

មើលផងដែរ[កែប្រែ]

តំណភ្ជាប់ រជ្ជកាលគ្រងរាជ[កែប្រែ]

ជ័យវរ្ម័នទី៦
(គ.ស ០០០-១១០៧)
មុនដោយ
ហស៌វរ្ម័នទី៣
ចក្រភពខ្មែរ
១០៨០-១១០៧
តដោយ
ធរណីន្ទ្រវរ្ម័នទី១

ឯកសារយោង[កែប្រែ]

  1. British Academy (1904) Proceedings of the British Academy, Volume 121, Publisher: British Academy Original from University of California, Berkeley p.314 ISBN: 0197263038, Publication: Digitized 3 Oct, 2018
  2. Louis-Frédéric (1977) Encyclopaedia of Asian Civilizations, Louis Publisher: Original from the University of Michigan Volume 3 of Encyclopaedia of Asian Louis-Frédéric
  3. Ramesh Chandra Majumdar (1944) Hindu Colonies in the Far East, Publisher: General printers & publishers limited, Original from the University of Michigan p.242
  4. André Migot (1960) Les Khmers, des origines d'Angkor au Cambodge d'aujourd'hui, Publisher: Le Livre contemporain, Original from the University of Virginia p.376
  5. George Coedès (1975) The Indianized States of Southeast Asia, Translated by Sue Brown Cowing, Publisher: University of Hawaii Press p.424 ISBN: 082480368X
  6. Prasoersūrisǎkti (Jum Mau) (Ukñā.) (1947) Eka Sahasrarātrī: muay bǎn muay yáp, Volume 12, Contributors: Cambodia. Bibliothèque Royale, Cambodia. Institut Bouddhique, Publisher: Cambodia Royal Library, Original from the University of Michigan