ព្រះបាទស្រីរាជា

ពីវិគីភីឌា
Jump to navigation Jump to search
ព្រះបាទស្រីរាជា
រជ្ជកាល ១៤៦៩-១៤៨៥
រាជ្យមុន ព្រះបាទនរាយណ៍រាជា
រាជ្យបន្ត ព្រះបាទធម្មរាជា
សាសនា ព្រះពុទ្ធសាសនា និងរាជធានីចតុមុខ

ព្រះបាទស្រីរាជា (ឆ្នាំ១៤៦៩-ឆ្នាំ១៤៨៥នៃគ.ស)[កែប្រែ]

ព្រះបាទស្រីរាជាជាព្រះរាជបុត្រទី២ របស់ព្រះបាទពញាយ៉ាត ដោយសារព្រះបាទស្រីសុរិយោទ័យ ដែលជាបុត្ររបស់ព្រះនរាយណ៍រាជានៅមានព្រះជន្មវ័យក្មេងពេក ទើបព្រះវង្សាបុវង្ស និនាម៉ឺនសព្វមុខមន្ត្រី បានសូមយាងព្រះបាទស្រីរាជា ដែលជាព្រះអនុជព្រះបាទនរាយណ៍ឡើងសោយរាជ្យបន្ត ដោយមាននាមសម្រាប់រាជ្យថា ព្រះរាជឱង្ការព្រះស្រីរាមាធិបតីធម្មិកវរត្តោមបរមមហាចក្រពត្រាធិរាជ ព្រះបរមនាថមហាបពិត្រ។ នៅឆ្នាំ១៤៧១ ព្រះបាទស្រីរាជាបានសាងចេតីយនៅជើងភ្នំដូនពេញត្រង់ទិសឦសាន ដើម្បីធ្វើបុត្របញ្ចុំបរមអដ្ឋិធាតុព្រះបាទនរាយណ៍រាជា។ ចេតីយនេះស្ថិតនៅរហូតដល់សព្វថ្ងៃ ហើយមានអក្សរចារឹក តាមការបង្គប់ព្រះរាជបញ្ជារបស់ព្រះបាទស៊ីសុវត្ថិតម្កល់នៅទីនោះតាំងពីឆ្នាំ១៩១៧ រៀងមក។ ព្រះបាទស្រីរាជាមានព្រះរាជបុត្រមួយអង្គព្រះនាម ចៅពញាអុង ជាមួយអ្នកម្នាងកេស[១]។ ព្រះបាទស្រីរាជា ជាព្រះមហាក្សត្រដែលមានស្មារតីជាតិខ្ពង់ខ្ពស់ណាស់ ដោយព្រះអង្គចិញ្ចឹមចិត្ត ដើម្បីស្ថាបនាប្រទេសជាតិឱ្យថ្កុំថ្កើនឡើងវិញ។ ប៉ុន្តែបំណងដ៏ឧត្តងឧត្តមរបស់ព្រះអង្គត្រូវបានវិនាសសាបសូន្យទៅវិញ ដោយមានវិបត្តិរាជវង្សានុវង្សយ៉ាងធ្ងន់ធ្ងរដូចជា ព្រះបាទស្រីសុរិយោទ័យបានដកព្រះកាយចេញពិរាជធានីចតុមុខ ទៅបង្កររាជអំណាចនៅស្រីសន្ធរទៅវិញ ចំណែកព្រះបាទធម្មរាជាល្មោភអំណាចបានទៅពឹងពាក់សៀមឱ្យមកជួយដណ្តើមរាជ្យ[២]

ឯកសារយោង[កែប្រែ]

  1. សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ភាគ២ ឆ្នាំ១៩៧៣ ទំព័រទី៩
  2. សៀវភៅប្រវត្តវិទ្យា ថ្នាក់ទី១១ ឆ្នាំ២០១៧ ក្រសួងអប់រំយុវជននិងកីឡា ទំព័រទី១២៦