Jump to content

ព្រះពុទ្ធកស្សបោ

ពីវិគីភីឌា

ព្រះពុទ្ធកស្សបោ ( ភាសាបាលី ) គឺជាព្រះពុទ្ធមួយអង្គក្នុងចំណោមព្រះពុទ្ធបុរាណ ដែលត្រូវបានកត់ត្រាទុកនៅក្នុង គម្ពីរបាលី ពុទ្ធវង្ស ជំពូកទី ២៤។ [] ព្រះអង្គប្រសូតនៅព្រៃឥសិបតនមិគទាយវ័ន ក្នុងតំបន់សារនាថ ជាកន្លែងដែលព្រះអង្គបានសម្តែងព្រះធម៌ទេសនាដំបូងរបស់ព្រះអង្គនៅពេលក្រោយ។ ព្រះពុទ្ធកស្សបោ គឺជាព្រះពុទ្ធមុននៃកប្បនេះ មុនព្រះពុទ្ធគោតមបច្ចុប្បន្ន ទោះបីជាកស្សបោរស់នៅយូរមុនព្រះអង្គក៏ដោយ។

ព្រះពុទ្ធកស្សបោនៅប្រាសាទអានន្ដាព,បុកាំ,មីយ៉ាន់ម៉ា

យោងតាមកាលប្បវត្តិព្រះពុទ្ធសាសនា ថេរវាទនៃគម្ពីរបាលីបិដក ព្រះកស្សបោ គឺជាព្រះពុទ្ធអង្គទីម្ភៃប្រាំពីរក្នុងចំណោមព្រះពុទ្ធទាំងម្ភៃប្រាំបួនអង្គ ដែលជាព្រះពុទ្ធអង្គទីប្រាំមួយក្នុងចំណោម ព្រះពុទ្ធទាំងប្រាំពីរអង្គនៃអតីតជាតិ និងជាព្រះពុទ្ធអង្គទីបីក្នុងចំណោមព្រះពុទ្ធទាំង ១០០២ អង្គនៃកប្បបច្ចុប្បន្ន។ []

កប្បបច្ចុប្បន្នត្រូវបានគេហៅថា មហាភទ្ទកប្ប ដែលជា "កប្បមហាមង្គល"។ ព្រះពុទ្ធប្រាំអង្គដំបូងនៃកប្បបច្ចុប្បន្នគឺ៖ [] []

  1. ព្រះពុទ្ធកកុសន្ធោ ដែលជាព្រះពុទ្ធដំបូងរបស់ភទ្ទកប្ប ។
  2. ព្រះពុទ្ធកោនាគមនោ ជាព្រះពុទ្ធអង្គទីពីរនៃភទ្ទកប្ប ។
  3. ព្រះពុទ្ធកស្សបោ ជាព្រះពុទ្ធទី៣ នៃភទ្ទកប្ប ។
  4. ព្រះពុទ្ធគោតម ជាព្រះពុទ្ធអង្គទី៤ និងបច្ចុប្បន្ននៃភទ្ទកប្ប ។
  5. មៃត្រេយ ជាព្រះពុទ្ធអង្គទីប្រាំ និងជាព្រះពុទ្ធនាពេលអនាគតនៃភទ្ទកប្ប ។

ឯកសារយោង

[កែប្រែ]
  1. Vicittasarabivamsa, U (1992). "Chapter 24: Kassapa Buddhavamsa". ជា Ko Lay, U; Tin Lwin, U. The great chronicle of Buddhas, Volume One, Part Two (1st រ.រ.). Yangon, Myanmar: Ti=Ni Publishing Center. pp. 285–92. http://www.myanmarnet.net/nibbana/gotama/gcobv12.htm#24. Archived 2018-08-24 at the វេយប៊ែខ ម៉ាស៊ីន.
  2. Gärtner, Uta; Jens Lorenz (1994). Tradition and modernity in Myanmar. LIT Verlag. p. 281. ល.ស.ប.អ. 978-3-8258-2186-9.
  3. The Princeton Dictionary of Buddhism. Princeton, New Jersey: Princeton University Press. 2014. pp. 106. ល.ស.ប.អ. 978-0-691-15786-3. https://books.google.com/books?id=DXN2AAAAQBAJ&q=Buddhas+of+the+present+kalpa&pg=PA106.
  4. "Chapter 36: The Buddhas in the three periods of time". Buddhism in a Nutshell Archives. Hong Kong: Buddhistdoor International. Archived from the original on 2014-11-17. Retrieved 2014-12-21.