ព្រះវិហារព្រះកែវមរកត

ពីវិគីភីឌា
Jump to navigation Jump to search

ព្រះកែវមរកត

ព្រះកែវមរកត សាងដោយព្រះបាទលំពែងរាជា (ពញាជ័យ) ឆ្នាំ 1349 ស.វទី 14th (Century)
រូបភាព ព្រះកែវមរកត សល់ពីដូនតា ឆ្នាំ 1965 នៃពិធីស្រង់ព្រះ
ឈ្មោះ​ផ្លូវការណ៍ ព្រះវិហារព្រះកែវមរកត់់់
ស្ថិតក្នុងសិល្បៈអង្គរ រចនាបទ ចុងសម័យអង្គរ
បាត់ក្នុងសម័យកាលសង្គ្រាម (1970-1980)
យោងតាមកំណត្រា មហាបុរសខ្មែរ របស់លោក អេង សុទ្ធ និង លីម យ៉ាន (1969)
ព្រះវិហារ ស្ថាបនាដោយ ព្រះបាទនរោត្តម ឆ្នាំ (១៨៨៥-១៩០២)
ឈ្មោះផ្សេងទៀត វត្តព្រះកែវមរកត ឬ វត្តប្រាក់


ព្រះវិហារព្រះកែវមរកត (English: Preah Vihear Preah Keo Morakot​ or Emerald Buddha Vihara) ត្រូវបានកសាងឡើង​នៅចន្លោះឆ្នាំ (១៨៨៥-១៩០២) តាមលំនាំ​ស្ថាប័ត្យកម្មខ្មែរ នៃសំណង់ឈើ ក្នុងរាជព្រះ នរោត្ដម ក្រោយមកត្រូវបានរុះរើ​សាងសង់​ជា​ថ្មី​ឡើងវិញ​នៅក្នុង​ឆ្នាំ ​១៩៦២ ក្នុងរាជ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ ។ "ព្រះវិហារកែវមរកត" ជាព្រះវិហារ ដែលរក្សាទុកដាក់នៅរតនៈសម្បត្តិជាតិជាច្រើន មានដូចជា ៖ បដិមាព្រពុទ្ធសាងអំពីមាសប៉្រាក់ សំរិទ្ធ និង រតនៈវត្ថុជាច្រើនទៀត ជាពិសេសគឺ បដិមា ព្រះពុទ្ធធ្វើពីត្បូងមរកត (Emerald) ដែលអ្នកគ្រប់គ្នាហៅថា ព្រះកែវមរកត ។ ហើយបដិមា ព្រះពុទ្ធធ្វើពីត្បូងមរកត យកមកប្រសិទ្ធីក្នុងពិធីស្រង់ព្រះតែមួយលើកគត់ ក្នុងឆ្នាំ ១៩៦៥ ។ ក្រោយមកនៅក្នុងឆ្នាំ ១៩៦៦ ព្រះបាទ នរោត្តម សីហនុ បានបួសជាភិក្ខុសង្ឃ និង បានយក ព្រះវិហារព្រះកែវមរកត ធ្វីជា​ទីកន្លែងសំណាក់ធម៌ ក្នុងការប្រ​កាន់យក ​ឧបោសថសីល​ ភាពដែលចម្រើនជាព្រះធម៌ ជារៀង​រាល់​ថ្ងៃ។ ដោយសារតែ ព្រះវិហារព្រះកែវមរកត មានអង្គក្សត្របួសជាភិក្ខុសង្ឃទើប ព្រះវិហារនេះ ត្រូវបានគេដាក់ឈ្មោះថ្មីបន្ថែមថា វត្តឧបោសថ ព្រះជិនរង្សីរាជានរោត្ដម រតនារ៉ាម (English: Wat​ Ubaosoth Preahchin Rangsey Reachea Norodom Ratanaram) ។ [១]

ឯកសារយោង[កែប្រែ]

  1. Julio A. Jeldres (1999) The Royal Palace of Phnom Penh and Cambodian Royal Life the University of Michigan 4 Sep 2008 p. 132 ISBN 9742020477