ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា

ពីវិគីភីឌា

ព្រះ​សហគមន៍​កាតូលិក​នៅ​កម្ពុជា​ វាគឺជាផ្នែកមួយនៃក្រុមសកលព្រះសហគមន៍កាតូលិក។ប្រទេសកម្ពុជា ប្រជាធិបតេយ្យ

ការចាប់ផ្តើមដំបូងពីហ្គាស្ប៉ា ដាគ្រួសទៅយ៉ូសែប ឆាសាឡាស់[កែប្រែ]

​ព្រះ​សហគមន៍​កាតូលិក​នៅ​កម្ពុជាបាន​ចាប់​ផ្តើម​ជាង ៤៥៥​ឆ្នាំ​មក​ហើយ ។ ចាប់ពី​១៥៥៥ ពេលដែល លោក ហ្គាស្ប៉ា ដាគ្រួស បព្វជិតជនជាតិព័រទុយហ្គាល់ បាននាំដំណឹងល្អ មកដល់ប្រទេសកម្ពុជា។ ក្រោយ មកមានគ្រីស្តបរិស័ទភៀសខ្លួនពីឥណ្ឌូនេស៊ី និងជប៉ុន ក៏បានមកដល់ប្រទេសកម្ពុជា ពួកគេមកតាំងទីលំនៅ នៅក្នុងស្រុកពញាឮ ។ ពេលដែល ប្រទេសកម្ពុជា ទទួលរងនូវការឈ្លានពានពីសំណាក់សៀម និងអា ណាម មានគ្រីស្តបរិស័ទខ្មែរ មួយចំនួន បានត្រូវសៀម កៀរយកទៅបាងកក ហើយមួយចំនួនដែលរត់រួចបាន មកតាំងលំនៅ ហើយបង្កើតជាព្រះសហគមន៍ នៅ ក្នុងខេត្តបាត់ដំបង នៅក្នុងឆ្នាំ ១៧៩០ ។

នៅក្នុងឆ្នាំ១៨៦៦ ព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម បានស្នើសុំឱ្យព្រះសហគមន៍ រើមកតាំងនៅ | ក្នុងទីក្រុងភ្នំពេញ ។ ចាប់តាំងពីពេលនោះមកដំណើរ | វិវត្តន៍របស់ ព្រះសហគមន៍ក៏ចេះតែបន្តទៅមុខរហូត | ដល់ពាក់កណ្តាលនៃសតវត្សរ៍ទី២០ ក្នុងឆ្នាំ ១៩៥៧ - កម្ពុជាក៏មានបូជាចារ្យជាជនជាតិខ្មែរលើកទី១ គឺ លោក ស៊ីមន ឃឹមយិន ។ ដោយសារព្រះសហគមន៍ កាន់តែមានការរីកចំរើននោះ នៅឆ្នាំ ១៩៦៨ សន្ត អាសនៈ បានចែកព្រះសហគមន៍នៅកម្ពុជា ជាបី ភូមិភាគ មានភ្នំពេញ បាត់ដំបង និងកំពង់ចាម ។ ថ្ងៃ១៤ មេសា ១៩៧៥ លោកបូជាចារ្យ យ៉ូសែប ឆាសាឡាស់ បានទទួលអគ្គសញ្ញា តែងតាំងជា អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍ភូមិភាគភ្នំ​​ពេញ រួមជាមួយលោកអភិបាល អីវ រ៉ាមូស ។

ការធ្វើទុក្ខបុកម្នេញក្នុងរបបខ្មែរក្រហម[កែប្រែ]

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានមកកាន់ កាប់ក្រុងភ្នំពេញ ប្រជាជនទីក្រុងត្រូវជម្លៀសចេញ ទាំងអស់ ។ គ្រីស្ត បរិស័ទ ភ្នំ ពេញ ក៏ចេញ ជាមួយគេ ដែរ ។ លោក សាឡាស់ លោកសាឡឺម លោកប៊ែរណា លោកចំរើន បព្វជិតសាមណេ ២រូប ដូនជី ៦រូប និង កូនកំព្រា ៩ នាក់ ព្រមទាំងគ្រីស្តបរិស័ទមួយចំនួន ត្រូវអង្គការខ្មែរក្រហម បញ្ជូនទៅដល់ភូមិតាំងគោក ស្រុកបារាយ ខេត្តកំពង់ធំ ។ ចំណែក លោកបូជាចារ្យ បរទេសទាំងឡាយដែលបម្រើការងារនៅកម្ពុជាត្រូវ អង្គការខ្មែរក្រហមបញ្ជូនឱ្យត្រលប់ទៅប្រទេសរបស់ ខ្លួនវិញ ។

ខ្មែរក្រហមសម្លាប់លោកប៉ូលទេព អ៊ុម សុត្ថា ជាអភិ បាលព្រះសហគមន៍បាត់ដំបង និងបព្វជិតបារាំង មួយរូបឈ្មោះ យ៉ូហាន បាដេ នៅព្រែកជីក ខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៧៥។ លោក ឃឹម ផុនសជាបព្វជិត បើណេឱកតូ ត្រូវគេសម្លាប់នៅភូមិសាលា វីស័យ ខេត្តកំពង់ធំ ចុងឆ្នាំ១៩៧៥។ ខ្មែរក្រហមវាយកំទេចព្រះវិសាល វិហារ នៅភ្នំពេញ បាត់ដំបង កំពង់ចាម និងព្រះវិហារ ជាច្រើន ទៀតឲ្យខ្ទេចគ្មានសល់។

នៅតាំងគោកអស់លោក ក៏ដូចប្រជាជនដទៃទៀត ដែរត្រូវធ្វើការយ៉ាងធ្ងន់ធ្ងរ ។ពេលធ្វើការនៅការដ្ឋាន អស់លោកសង្ឃឹមថា នឹងបានជួប គ្រីស្តបរិស័ទ ដែលលោកស្គាល់ ដើម្បីលើកទឹកចិត្ត ពួកគេតែសេចក្តី នេះមិនសម្រេចឡើយ ។ ដើមឡើយ អស់លោក ធ្វើការនៅតាមភូមិនានានៅជិតៗ ។ ពួកលោកតែង ស្កាត់ទៅជួបគ្នា អស់លោកក៏បានថ្វាយអភិបូជា ចុងក្រោយ រួមគ្នាមុនអស់លោកត្រូវចែកផ្លូវគ្នា ក្នុង ពេលនោះ៖ គ្រីស្តបរិស័ទបានរួមគ្នានៅជិតអស់លោក ដោយធ្វើការងាររៀងៗខ្លួន ដូចជា ដងទឹកអណ្តូង ឈូសដំឡូងបក្ខចខ្លះបិតឫស្សី និងខ្លះនៅចង្ក្រាន ដាំទឹកជាដើមដើម្បីមើលផ្លូវ ។ នៅក្នុងរយៈពេល ជាង៣ឆ្នាំនេះ _ ព្រះវិហារទាំងឡាយត្រូវបានបំផ្លាញ ទាំងស្រុង លោកអភិបាល យ៉ូសែប ឆ្នាំ សាឡាស់ ត្រូវស្លាប់នៅឆ្នាំ១៩៧៧ ដោយសារធ្វើការធ្ងន់ លោកចំរើន លោកសាឡឺម លោកប៊ែរណា និង បរិស័ទជាច្រើន ទៀតត្រូវគេសម្លាប់ ។

ក្រោយរបបខ្មែរក្រហមដួលរលំនៅក្នុង ១៩៧៩ គ្រីស្តបរិស័ទភ្នំពេញ ក៏ដូចប្រជាជនទូទៅដែរបាន វិលត្រលប់មកក្រុងភ្នំពេញវិញ ។ គ្រីស្តបរិស័ទមួយ ចំនួនតូចបានទៅ នៅតាមជំរំជនភៀសខ្លួន នៅព្រំ ដែនកម្ពុជា-ថៃ ។ អ្នកដែលរស់នៅក្នុង ប្រទេសបាន ខិតខំរក្សា ជំនឿរបស់ខ្លួន ព្យាយាមជួបជុំគ្នាដោយ លួចលាក់នៅតាមផ្ទះនានា រងកាស៊ើបអង្កេត និងតិ៖ ដៀលជាអន្លើ ។

ការរស់ឡើងវិញនៃ ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩០[កែប្រែ]

ទី១ ដែលត្រីស្តបរិស័ទកាតូលិកបានរួមគ្នាថ្វាយអភិ បូជាក្រោម អធិបតីយភាពលោក អេមីល ដេតប្ប ។ នៅឆ្នាំ១៩៩២លោក អ៊ីវ រ៉ាម៉ូស វិលត្រលប់មក កម្ពុជាវិញ ក្នុងមុខងារជាអភិបាលនៃព្រះសហគមន៍ ភូម៏ភាគភ្នំពេញរហូតដល់ឆ្នាំ ២០០១ និងជាអ្នក មើលការខុសត្រូវ ភូមិភាគបាត់ដំបងរហូតដល់ ២000 ។ ពីឆ្នាំ១៩៩៣ រហូតបច្ចុប្បន្ន មានក្រុមគ្រួសារបព្វជិត បព្វជិតា និងសាសនទូតមកពីប្រទេស ផ្សេងៗ មកបម្រើព្រះសហគមន៍កាតូលិក ។ នៅឆ្នាំ ១៩៩៤ សន្តអាសនៈ មានចំណងការទូតជាមួយព្រះ រាជាណាចក្រកម្ពុជា។

នៅខែកក្កដា ឆ្នាំ១៩៩៥ យុវជនជាតិខ្មែរមួយរូប ទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យកាតូលិកលើក ដំបូង។ នៅឆ្នាំ១៩៩៧ លោកអេមីល ដេតម្ប បាន ទទួលអត្តសញ្ញាតែងតាំងជាអភិបាលឧបត្ថម្ភកៈ ក្នុងភូមិភាគភ្នំពេញ ។ នៅឆ្នាំ ២០០១ លោកទទួល មុខងារពេញសិទ្ធិពី លោក អ៊ូវរ៉ាមូល ជាអភិបាល ភូមិភាគភ្នំពេញ ។ នៅខែឧសភាឆ្នាំ ២០០០ លោក អន់តូនីសាមី ទទួលភារកិច្ចណែនាំ គ្រីស្តបរិស័ទ ភូមិភាគកំពង់ចាម។ នៅខែកក្កដា ឆ្នាំ ២០០០ លោក គឺគេ ហ្វីការ៉េដូ ទទួលភារកិច្ចណែនាំ គ្រីស្តបរិស័ទ ភូមិភាគបាត់ដំបង។ នៅខែ ធ្នូ ២០០១ មានយុវជន ខ្មែរបួនរូបទទួលអត្តសញ្ញាតែងតាំងជាបូជាចារ្យមាន ពីររូបបម្រើការនៅភូមិភាគភ្នំពេញ ។

ព្រះសហគមន៍មានការរីកចម្រើនជាលំដាក់ហើយ បានបម្រើប្រជាជនកម្ពុជាដោយបង្កើតជាសាលារៀន មជ្ឈមណ្ឌលបញ្ចុះបណ្តាល មន្ទីពេទ្យ ។ល ។ ថ្ងៃទី២១ ខែមីនា ២០០៤ យុវនារីខ្មែរលើកដំបូង បានថ្វាយ ពាក្យសច្ចាប្រណិធាន បួសមួយឆ្នាំ ក្នុងក្រុមគ្រួសារ ស្រឡាញ់ព្រះឈើឆ្កាង។ ក្នុងឆ្នាំ២០០៧ មានយុវនារី ម្នាក់ទៀតក៏បានបួស ក្នុងក្រមនេះដែរ។ នៅថ្ងៃទី២៤ ខែធ្នូ ២០០៩ លោកអូលីវីយ៉េជ្ជតហស្លែរ ត្រូវសម្តេចបាំបតែងតាំងជាអភិបាលឧបត្ថម្ភកៈ នៅព្រះសហគមន៍ភូមិភាគភ្នំពេញ ។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១០ លោកទទួលអគ្គសញ្ញាតែងតាំង ជាអភិបាល ឧបត្ថម្ភកៈ ។ ជាអភិបាលព្រះសហគមន៍ ភូមិភាគភ្នំពេញ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១០ ។ សព្វថ្ងៃ ព្រះសហគមន៍កាតូលិក មានចំនួន៨៤ ព្រះសហគមន៍ មានត្រីសបរិស័ទចំនួនប្រមាណជា ២0000 នាក់ ។

តំណភ្ជាប់ក្រៅ[កែប្រែ]