ព្រះ​ម៉ែ​គង្គា

ពីវិគីភីឌា
ព្រះ​ម៉ែ​គង្គា
( ព្រះទេវីនៃចំទឹក និង ទន្លេមួយគង្គា)
ទេវរូប ព្រះ​ម៉ែ​គង្គា សិល្បៈស្រីលង្កា
សាសនា ព្រហ្មញ្ញ សាសនា
ហិណ្ឌូសាសនា
ព្រះវេទ
សាស្ត្រាវុធក្នុងដៃ
កលសៈ
ទេពជាយារបស់ ព្រះសិវៈ
ព្រះវិស្ណុ
ព្រះបាទសាន្តនុ (រឿងមហាភារតយុទ្ធ)[១][២]
យាន្តជំនិះ មករ
ក្រពើ
ត្រីមួយ
លំនៅស្ថាន ទន្លេមួយគង្គា,ទន្លេមួយ
ព្រះ​រាជ​បុត្រ ​ភីស្មៈ(រឿងមហាភារតយុទ្ធ)
ទេវរូបព្រះ​ម៉ែ​គង្គា
ទេវរូបព្រះ​ម៉ែ​គង្គា សិល្បៈនេប៉ាល់.
ទេវរូប ព្រះ​ម៉ែ​គង្គា សិល្បៈឥណ្ឌា.

ព្រះ​ម៉ែ​គង្គា (អង់គ្លេស: Goddess Ganga , ភាសាសំស្ក្រឹត: गंगा देवी ) គឺ ជាទេពធីតានៃព្រហ្មញ្ញ សាសនា , ហិណ្ឌូសាសនា , ព្រះវេទ៕៚ .ព្រះនាង គឺ ទេវតាទេពភេទស្ត្រីរក្សាទន្លេមួយ​[៣] និង ទេពធីតាទៀងទាត់ទន្លេមួយគង្គា[៣] និង ព្រះនៃចំភាពបរិសុទ្និងទន្លេមួយ។[៤] ៕៚

ប្រវត្តិ[កែប្រែ]

ព្រះម៉ែគង្គា ទ្រង់គឺជាព្រះម៉ែនៃក្រសែទឹកស័ក្តិសិទ្ធិ ដែលផ្តល់នូវជីវិត និងលាងជម្រះនូវមន្ទិលសៅហ្មងរបស់សព្វសត្វទាំងឡាយតាមជំនឿនៅក្នុងព្រហ្មញ្ញសាសនាសាសនាហិណ្ឌូ។ ទ្រង់តែងតែស្ថិតនៅក្នុងរូបជាព្រះម៉ែ ដែលមានសម្រស់ស្រស់ស្អាតផូរផង់ ទ្រង់គ្រឿងអម្ពរពណ៌-ស មានព្រះហស្ត២ ឬ៤ ដោយព្រះហស្តពីខាងក្រោយទ្រង់ផ្កាឈូក និងថូ“កលសៈ” ឯព្រះហស្តពីរខាងមុខស្ថិតក្នុងកាយវិការប្រទានអភ័យ និងកាយវិការប្រទានពរ, ហើយទ្រង់មានសត្វ“មករ”ជាយានជំនិះ ៕៚

ទេវរូប ព្រះ​ម៉ែ​គង្គាធ្វើដំណើរ​ទៅកាន់ក្បាលព្រះសិវៈ សិល្បៈខ្មែរ ប្រាសាទធម្មនន្ទ.

រឿងមហាភារតយុទ្ធ[កែប្រែ]

ព្រះនាង គឺជាមាតានៃក្រុងហស្តិនបុរៈ​ នាងជាអគ្គមហេសីឯកព្រះមហាក្សត្រិយានីនៃព្រះបាទសាន្តនុ និងជាម្ដាយរបស់​ភីស្មៈ ។ នៃអក្សរសិល្ប៍រឿងមហាភារតយុទ្ធ. ។ ៚[៥]

ប្រវត្តិព្រះនាងនៃសិល្បៈខ្មែរ[កែប្រែ]

ទេវរូបព្រះនាងនៃសិល្បៈខ្មែរ គឺ ទេវរូប ព្រះឧមាគង្គាបតិស្វរ (អង់គ្លេស: Uma-Gangapatisvarar) អ្នកស្រាវជ្រាវរកឃើញឈ្មោះនេះនៅលើសិលាចារឹកប្រាសាទបាគង ដែលនិយាយថា ព្រះបាទឥន្ទ្រវម្ម៌ន(ទី១)ស្ថាបនារូបឥស្វរព្រះនាមថា ឧមាគង្គាបតិស្វរនេះដែលមានព្រះហស្ថនាងឧមា និងនាងគង្គាព័ន្ធគ្នា។ ដោយផ្អែកលើសិលាចារឹក និងចម្លាក់ទាំងបីនេះធ្វើឲ្យលោក សឺដេស សន្និដ្ឋានថា នេះជារូបចម្លាក់នោះឯង។[៦]តែក្នុងសិល្បៈខ្មែរ ព្រះឥសូរបង្ហាញព្រះហស្ថ៤ ឬច្រើនជាងនេះ តែពេលរាំ។ សព្វថ្ងៃ ចម្លាក់ និងសិលាចារឹកនេះរក្សាក្នុងអភិរក្សដ្ឋានអង្គរ ៕៚.

ទេវរូប ព្រះ​ម៉ែ​គង្គា សិល្បៈឥណ្ឌា.

កំណត់[កែប្រែ]

  1. Dowling, Elizabeth; Scarlett, W George (2005). Encyclopedia of Religious and Spiritual Development. SAGE Publications. p. 204. ល.ស.ប.អ. 978-0761928836. 
  2. Kinsley, David (1988). Hindu Goddesses: Vision of the divine feminine in the Hindu religious traditions. University of California Press. pp. 55–64. ល.ស.ប.អ. 0-520063392. 
  3. ៣,០ ៣,១ Quoted in Eck 1982, ទ. 218
  4. Eck 1998, ទ. 149
  5. http://sroulnas168.blogspot.com/2016/03/blog-post_43.html
  6. http://www.persee.fr/doc/befeo_0336-1519_1939_num_39_1_3724