ភាពជាអ្នកនិយាយ

ពីវិគីភីឌា

ភាពជាអ្នកនិយាយ ការនិយាយនៅទីសាធារណៈ ជាទូទៅមានភាពចាំបាច់ណាស់ ដែលអ្នកត្រូវប្រើប្រាស់ជាមួយការងារនឹងការរស់នៅរបស់អ្នក។ ហើយនៅពេលដែលអ្នកត្រូវការវាម្តងៗអ្នកត្រូវរៀបចំវាជាមុន ទើបការ​និយាយរបស់អ្នកប្រកបដោយភាពល្អប្រសើរ។ ដើម្បីអោយមានភាពប្រសើរឡើង ក្នុង​ការនិយាយរបស់អ្នកនៅទីការធាណៈនោះ អ្នកត្រូវរៀបចំនូវអត្ថបទអោយបានល្អ នឹងឡើងបង្ហាញអោយបានច្រើនដង។ អត្ថបទរបស់អ្នកដែលចង់បង្ហាញនោះ គឺត្រូវសរសេរទៅតាមប្រធានបទដែលចង់បង្ហាញដោយរៀបចំទៅតាមគំនិតដែលបានស្រាវជ្រាវ និងការអនុវត្តន៏កន្លងមកនេះ។

ទិសដៅនៃការនិយាយនៅទីសាធារណៈ[កែប្រែ]

ទិសដៅក្នុងការនិយាយនៅទីសាធារណៈ មានបីសំខាន់៖

  • ក ដើម្បីផ្តល់ព័ត៌មាន
  • ខ ដើម្បីធ្វើការបញ្ចុះបញ្ចូល
  • គ​ ដើម្បីធ្វើអោយភាគីម្ខាងទៀតមានអារម្មណ៏សប្បាយរីករាយ

ចំនុចទាំងបីនេះជាទិសដៅសំខាន់របស់អ្នក ក្នុង​ការសន្ទនាប្រចាំថ្ងៃរបស់អ្នកកាន់តែមានភាពល្អប្រសើរ។ ការសន្ទនាស្ទើរតែទាំងអស់តែងតែកើតឡើតដោយគ្មាន​ ការគិតទុកជាមុនដោយប្រើនូវជំនាញនៃការនិយាយផ្សេងៗគ្នា។ ការរៀបចំនូវគំនិតរបស់អ្នកដ៏សមរម្យនោះអ្នកនឹងទទួលបាននូវប្រតិកម្ម ពីទស្សនិកជនរបស់អ្នកវិញជាក់ជាមិនខាន ដូចជាភាពរីករាយ រឺភាពមិនពេញចិត្តនោះ។ ការនិយាយនៅទីសាធារណៈក៏មានភាពខុសប្លែកគ្នាពីការសន្ទនាប្រចាំថ្ងៃផងដែរ ដោយការនិយាយនៅទីសាធារណៈមានរចនាម្ព័ន្ធខ្ពស់ជាងការសន្ទនា។ ជាទូទៅវាបានដាក់កំរិតយ៉ាងជាក់លាក់ ទៅលើការនិយាយដោយតំរូវអោយមានការរៀបចំទុកជាមុននូវពត៌មានដែលត្រូវបង្ហាញនោះ។ ការនិយាយនៅទីសាធារណៈតំរូវអោយមានភាសាជាផ្លូវការច្រើន ហើយមានវិធីសាស្រ្តនៃការចែករំលែកខុសៗគ្នា។

ការអភិវឌ្ឍន៏ជំនឿចិត្ត[កែប្រែ]

មនុស្សភាគច្រើនតែងតែមានការបារម្ភក្នុងការសន្ទនា ជាពិសេសការនិយាយលើវេទិការ។ បើសិនជាអ្នកជួបនូវបញ្ហាមែននោះមែន អ្នកត្រូវដឹងថាមានមនុស្សច្រើនណាស់ដែលជួបបនូវបញ្ហានេះដែរ ការស្ទាបស្ទង់មួយចំពោះការភ័យខ្លាចក្នុងការនិយាយនេះនៅក្នុងឆ្នាំ ១៩៧៣ មានដូចខាងក្រោម៖


ការភ័យខ្លាច​​​​​​​​​​​​​​​​​​​ ចំនួនមនុស្សជាភាគរយ
ពិធីជប់លៀងជាមួយមនុស្សប្លែកមុខ ៧៥%
ថ្លែងសុន្ទរកថា ៧០%
សួរសំនួរជាមួយបុគ្គលនៅទីសាធារណៈ ៦៥%
ថ្ងៃណាត់ជួបជាមួយដៃគូ ៥៩%
ការសំភាសការងារ ៤៦%


មូលហេតុនៃភាពភ័យខ្លាចក្នុងការនិយាយនៅទីសាធារណៈ[កែប្រែ]

  • មិនបានត្រៀមលក្ខណៈក្នុងការឡើងនិយាយ
  • មិនមានពត៌មានគ្រប់គ្រាន់ក្នុងការនិយាយប្រាប់
  • មានមនុស្សដែលមានឋានៈខ្ពស់ជាង ឬមានអំណាចជាង
  • មានការរំភើប ឬរំជួលចិត្តខ្លាំងពេក
  • មិនមានបទពិសោធន៏ក្នុងការនិយាយនៅទីសាធារណៈ
  • មិនមានទំនុកចិត្តលើខ្លួនឯង
  • មានចំណេះដឹងតិងតូច

ការបង្កើតភាពក្លាហានក្នុងការនិយាយនៅទីសាធារណៈ[កែប្រែ]

  • ការប្រើប្រាស់គំនិតវិជ្ជមានចំពោះខ្លួនឯងនឹងអ្នកស្ដាប់
  • ប្រើប្រាស់ទាំងកំលាំងកាយទាំងកំលាំងចិត្តអោយស្របគ្នា
  • មើលទៅមុខអ្នកចូលរួមទាំងអស់ ដើម្បីបង្កើតភាពស្និទ្ធស្នាលកុំអោយមានការភ័យខ្លាច
  • ដកដង្ហើមអោយបានវែងែៗមុនពេលអ្នកចាប់ផ្ដើមនិយាយ
  • រៀបចំអត្ថបទនៃសន្ទរថា អោយបានច្បាប់លាស់ និង​ ស្របទៅតាមគោលដៅដែលចង់និយាយ
  • បង្កើតទំនាក់ទំនងដោយភាពជិតស្និតជាមួយទស្សនិកជនតាមរយៈខ្សែរភ្នែក

ការនិយាយអោយបានត្រឹមត្រូវនិងប្រកបដោយសីលធម៌[កែប្រែ]

មានវិធីសាស្រ្ត៤ ដែលអាចធ្វើអោយសន្ទរកថារបស់អ្នកកាន់តែមានភាពត្រឹមត្រូវ​ និង ប្រកបដោយសីលធម៌៖

  • រៀបចំប្រធានបទអ្នកអោយបានត្រឹមត្រូវ នឹង ចេះបំផុសគំនិតអោយអ្នកស្គាប់ងាយយល់។
  • ត្រូវមានភាពស្មោះត្រង់ចំពោះអ្វីដែលអ្នកនិយាយ។
  • មានអំណាស់អំណាងត្រឹមត្រូវមកពន្យល់ ដើម្បីគាំទ្រនូវប្រធានបទនេះ។
  • ផ្ដល់នូវមូលហេតុដ៏សមរម្យ។