ភាវូបនីយកម្មជប៉ុន
ភាវូបនីយកម្មជប៉ុន គឺជាដំណើការមួយដែល វប្បធម៍ជប៉ុន រីករាលដាល និងជះឥទ្ធិពលទៅ វប្បធម៍ដទៃ
ប្រវត្តិសាស្រ្តនិងការអនុវត្ត
[កែប្រែ]កាលពីរមុន ជប៉ុនបានប្រើភាវូបនីយកម្មនេះនៅដែនកោះជប៉ុនដទៃទៀត
- កោះហុកកៃដូ
ដូចជនជាតិ អាយនូ ក្រោយជប៉ុនបានកាន់កោះហុកកៃដូ នៅចុងឆ្នាំ១៨០០ជាង ជនជាតិអាយនូ ត្រូវបានជប៉ុន បង្ខំអោយនិយាយភាសាជប៉ុន ស្លៀកពាក់ដូចជប៉ុន ប្រើឈ្មោះជប៉ុន នេះជាការអនុវត្តជប៉ុនភាវូបនីយកម្មដំបូង
- កោះអូគីណាវ៉ា
ក៏ដូចជាកោះហុកកៃដូដែល កោះអូគីណាវ៉ា ក៏ត្រូវបានជប៉ុនបញ្ចូលជប៉ុនភាវូបនីយកម្មផងដែល
ការអនុវត្តនៅឆ្នាំ១៨៩៥-១៩៤៥
- កោះតៃវ៉ាន់
ជប៉ុនបានកាន់កាប់កោះតៃវ៉ាន់ពីចិន ក្រោយពីឈ្នះសង្គ្រាមជប៉ុន-ចិនលើកទីមួយ ជប៉ុនបានបង្ខំជនជាតិចិនដែករស់នៅលើកោះតៃវ៉ាន់រៀនតែភាសាជប៉ុន និយាយតែភាសាជប៉ុន ស្លៀកពាក់ដូចជប៉ុននិងគោរពអធិរាជជប៉ុន
- កូរ៉េ
ក៏ដូចជាតំបន់ផ្សេងៗទៀតដែល ជប៉ុនបានបង្ខំកូរ៉េអោយនិយាយ ភាសាជប៉ុន បញ្ចូលសាសនាសុិនតូ ចូលកូរ៉េ កាសែតនិងឯកសារផ្សេងសុទ្ធសឹងតែជាភាសាជប៉ុនទាំងអស់ ប្រវត្តិសាស្រ្តកូរ៉េត្រូវបានគេលុបចោល
- ម៉ាន់ជូរី
តំបន់ភាគខាងជើងចិន ក៏ដូចគ្នា ជប៉ុនបានបង្កើត សាលារៀនបែបជប៉ុន ប្រជាជនចិនម៉ានជូរីត្រូវគោរពអធិរាជជប៉ុន
សព្វថ្ងៃ ភាវូបនីយកម្មជប៉ុនក៏នៅតែមានដែល ដោយសារប្រជាជនជុំវិញពិភពលោកបានស្គាល់វប្បធម៍ជប៉ុន ព្រមទាំងប្រទេសជប៉ុនដោយសារ រឿង គំនូរជីវចលជប៉ុន តារាចម្រៀងជប៉ុន រឿងភាគជប៉ុន នេះជាឥទ្ធិពលមួយនៃប្រទសជប៉ុន