ភាសា និង​អក្សរ​ខ្មែរ

ពីវិគីភីឌា
Jump to navigation Jump to search

ភាសា​ខ្មែរ[កែប្រែ]

និយម​ន័យ​ភាសា[កែប្រែ]

  • ពាក្យ​ "ភាសា" មាន​ន័យ​ត្រូវ​គ្នា​នឹង​ពាក្យ​បារាំង​ថា la langue ហើយ​នឹង​ពាក្យ​អង់គ្លេស​ថា language ។
  • តាម​វចនានុក្រម​សម្តេច​ព្រះ​សង្ឃរាជ​ជួន​ណាត​​ភាគ​ ១ ទំព័រ​ទី ២៤៧ បោះ​ពុម្ព​ ឆ្នាំ ១៩៦៧ បាន​ពន្យល់​យ៉ាង​ខ្លី​ថា​ភាសា​ជា​ "​ពាក្យ​ ឬ​សម្តី​" ។
  • តាម​សព្វ​វចនា​ធិប្បាយ​ធំ Grande Larousses វិញ​បាន​ឱ្យ​ន័យ​ពាក្យ​នេះ​ថា​ "​ភាសា​ជា​ការ​សម្តែង​នូវ​សកម្មភាព​ដោយ​និម្មិត​របស់​មនុស្ស​ ពោល​គឺ​សម្បទា​របស់​គេ​ក្នុង ការ​សម្តែង​នូវ​ចិត្ត​គំនិត និង​ហេតុ​ការណ៍​នានា​តាម​សូរ​សម្លេង​និង​កាយ​វិការ​ ។
  • តាម​ទស្សនៈ​របស់​វាក្យ​វិទូ Webster ថា​ភាសា​គឺ​ជា​ការ​សម្តែង​នូវ​គំនិត​សញ្ចេតនា​ ដោយ​ប្រើ​សូរ​សម្លេង​ និង​ដោយ​ការ​ផ្គុំ​សម្លេង​នោះ​មាន​ន័យ​សេចក្តី​មួយ ។
  • តាម​លោក អៀវ កើស ក្នុង​សៀវ​ភៅ​ភាសា​ខ្មែរ​បោះ​ពុម្ព​ឆ្នាំ ១៩៦៧ បាន​ពន្យល់​ថា​ ភាសា​គឺ​ជា​សញ្ញា​មួយ​សម្រាប់​ទាក់​ទង​គ្នា​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ទោះ​បី​ជា​ភាសា​និយាយ​ក្តី​ ឬ​ភាសា​គ​ក្តី ។ សូម្បី​តែ​សត្វ​ក៏​វា​មាន​ភាសា​សម្រាប់​ប្រចាំ​ក្រុម​របស់​វា​ដែល​ក្នុង​ការ​ទាក់​ទង ។
  • លោក​ បណ្ឌិត ម៉ៅ សុក្កន ជា​សាស្រ្តា​ចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​ បាន​ឱ្យ​និយម​ន័យ​ថា "​ភាសា​ជា​សញ្ញា​ពិសេស​មួយ​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​ជាក់​លាក់ ។

♥ ដូច្នេះ​សរុប​មក​ ភាសា​ជា​បាតុ​​ភូត​សង្គម​ពិសេស​មួយ ។ ជា​ប្រព័ន្ធ​សញ្ញា​ពិសេស​មួយ​ដែល​មាន​ទំនាក់​ទំនង​គ្នា​តាម​រយៈ​សញ្ញា​ពិសេស​ដោយ​ឡែក​ អាច​ផ្សំ​គ្នា​បាន មាន​លក្ខណៈ​បន្ត​មាន​ន័យ​មួយ ឬ​ច្រើន​ហើយ​មាន​លក្ខណៈ​យូរ​អង្វែង​ ។ ភាសា​កើត​ឡើង​ហើយ​ប្រែ​ប្រួល​ដោយ​សារ​តម្រូវ​ការ​ចាំ​បាច់​របស់​សង្គម ។

→ កំណត់​សម្គាល់
១- ប្រព័ន្ធៈ ជា​សំណុំ​មួយ​ដែល​មាន​ធាតុ​ចាប់​ពី​២​ឡើង​ទៅ ហើយ​ធាតុ​ទាំង​នោះ​មាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក ។

ឧទាហរណ៍- ប្រព័ន្ធ​ផ្លូវ​ទឹក ប្រព័ន្ធ​ភ្លើង​អគ្គីសនី ប្រព័ន្ធ​សេដ្ឋកិច្ច ។
ផ្ទុយ​ទៅ​វិញ ឥដ្ឋ​មួយ​គំនរ ពុំ​មែន​​ជា​ប្រព័ន្ធ​ទេ ព្រោះ​ដុំ​ឥដ្ឋ​នីមួយ​ៗដែល​គេ​គរ​លើ​គ្នា​នោះ​គ្មាន​ទំនាក់​ទំនង​គ្នា​ទេ តែ​បើ​ជញ្ជាំង​ឥដ្ឋ​ វិញ​ទើប​វា​ជា​ប្រព័ន្ធ ​ព្រោះ​ដុំ​ឥដ្ឋ​នីមួយ​ៗ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ ។

២- សញ្ញាៈ ជា​អ្វី​ដែល​ជម្រុញ​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​មនុស្ស​ដោយ​វិញ្ញាណ​ទាំង​៥ ធ្វើ​ឲ្យ​មនុស្ស​គិត ពិចារ​ណា និង​យល់​បាន ​ហើយ​តាង​ឲ្យ​អ្វី​មួយ​ដែល​ខុស​ពី​មុន ។
ឧទាហរណ៍- ភ្លើង​ចរាចរណ៏ៈ ​ភ្លើង​ពណ៌​ក្រហម ជា​សញ្ញា​ប្រាប់ថា ឈប់
ភ្លើង​ពណ៌​លឿង​ ជា​សញ្ញា​ប្រាប់​ថា ប្រុង​ប្រយ័ត្ន
ភ្លើង​ពណ៌​ខៀវ ជា​សញ្ញា​ប្រាប់​ថា ​ធ្វើ​ដំណើរ​ទៅ​មុខ
- បើ​យើង​ឃើញ​ពពក​ខ្មៅ​ពាស​ពេញ​ផ្ទៃ​មេឃ​ ជា​សញ្ញា​ប្រាប់​ថា មេឃ​ជិត​ភ្លៀង​ហើយ
- ជួន​កាល គេ​អាច​សម្គាល់​ថា​ មាន​ផ្សែង​គឺ​មាន​ភ្លើង ។

♥. សញ្ញា​ពិសេសៈ វា​មាន​លក្ខណៈ​ខុស​ពី​សញ្ញា​ធម្មតា គឺ​ភាសា​អាច៖
- ផ្គុំ​គ្នា​បាន ដូច​ជា ព្យញ្ជនៈ + ស្រៈ > ពាក្យ (ក + ា > កា )
- ត​គ្នា​ជា​បន្ទាត់​ពី សទ្ទ > រូប​សទ្ទ > ព្យាង្គ > ពាក្យ > កន្សោម​ពាក្យ > ឃ្លា > ល្បះ > កថាខណ្ឌ > អត្ថបទ ។
- មាន​ទំនាក់​ទំនង​មួយ​ទល់​ច្រើន (ពហុន័យ) ឬ ច្រើន​ទល់​មួយ​ (សទិសន័យ)
- មាន​ទំនាក់​ទំនង​យូរ​​អង្វែងៈ ឧទាហរណ៍​អក្សរ​ឡាតាំង ។ ភាសា​មាន​លក្ខណៈ​យូរ​អង្វែង​ខុស​ពី​សញ្ញា ធម្មតា​ដែល​អាច​ដូរ​ភ្លាម​ៗ​បាន​ ដូចជា ប្រព័ន្ធ​ចរាចរណ៏ ប្រព័ន្ធ​រូបីយ​វត្ថុ(​ក្រដាស​ប្រាក់​អាច​ដូរ​ទៅ​តាម របប​សង្គម​) ។

ភាសា​ជា​ប្រព័ន្ធ​សញ្ញា​ពិសេស ប្រព័ន្ធ​សញ្ញា
- មានលក្ខណៈលាយចម្រុះ

- ជាប្រភពដើម
- ជាបាតុភូតផ្ទៃក្នុងរបស់មនុស្ស
- មានលក្ខណៈមួយទល់ច្រើន ឬ ច្រើនទល់មួយ
- មានលក្ខណៈយូរអង្វែង
- មានលក្ខណៈធម្មជាតិច្បាស់លាស់

- ជាកម្លាយ

- បាតុភូតខាងក្រៅ
- មានលក្ខណៈមួយទល់មួយ
- ផ្លាស់ប្តូរភ្លាម ឬ យូរបន្តិច
- លក្ខណៈថតចម្លង ឬ បកស្រាយគំនិត

កំណើត​ភាសា[កែប្រែ]

ក. ភាសាកើតឡើងដោយតំរូវការ និង ភាពចាំបាច់របស់សង្គម[កែប្រែ]

បញ្ហាប្រភពភាសាមនុស្សលោកនិយាយរួមរហូតដល់សព្វថ្ងៃនេះមិនទាន់មានចំលើយណាមួយ ច្បាស់លាស់ទេ គឺគ្រាន់តែជាទ្រឹស្តី ឬ យោបល់រួមរហូតដល់សន្មត់ ប៉ុណ្ណោះ ។ រូបនិយមបដិសំយោគ បានចែងថា ភាសាកើតឡើងអាស្រ័យ ដោយតំរូវការរបស់សង្គម។ ដូចនេះ ភាសា គឺជាបាតុភូតរបស់ សង្គម។

ក-១. ពលកម្មបងើ្កតនូវភាសា[កែប្រែ]

ផើ្តមពីពលកម្ម ពិសេសពលកម្មរួម ក្រុមមនុស្សបុព្វកាលបានបងើ្កតអោយកើតឡើងនូវ បំណងក្នុងទំនក់ទំនង និង ការត្រិះរិះ ពិចារណា។ ជាបណើ្តរៗស្របជាមួយនឹងការ រីកចំរើននៃបាតដៃ និង ដំណាក់កាលពលកម្ម មនុស្សបានចាប់ផើ្តម គ្រប់គ្រងត្រួតត្រា លើមជ្ឈដ្ឌានធម្មជាតិ។ ក្នុងទិសដៅ ធម្មជាតិ ជានិច្ចកាលមនុស្ស បានរកឃើញលក្ខណៈ ពិសេសថ្មី ដែលពីដើមរហូតដល់សព្វថ្ងៃនេះ ពុំធ្លាប់បានយល់ដឹង។ ម្យ៉ាងទៀតការរីកចំរើននៃពលកម្មបានផ្តល់នូវលទ្ធផលសំខាន់ៗ និង ចាំបាច់គឺ ចំណង ទំនាក់ទំនង រវាងសមាជិតនៃសង្គមដោយវិធីបងើ្កតឡើងនូវករណីជាច្រើន ដើម្បីអោយមនុស្សជួយ សហប្រតិបត្តិការនោះ។ រួមសេចក្តីមកមនុស្សកំពុង ទទួលបាននូវ រូបភាពនោះដល់កំរិតមួយដូចគ្នា ហើយគេក៏មានប្រការច្រើនទៀត ដែលគប្បីត្រូវនិយាយ “ភាសា” ទើបអាចយល់គ្នាបាន។

ក-២. ពលកម្មបងើ្កតលទ្ធភាពអោយភាសានូវរូបភាព[កែប្រែ]

ភាសា គឺជាប្រព័ន្ធសញ្ញា បានន័យថាភាសាត្រូវតែមានឧបករណ៏សូរផង និង ផ្នែក ន័យផង។ ដូចនេះ ចង់បាន”ភាសា” មនុស្សចាំបាច់ត្រូវតែមានគ្រឿងប្រដាប់បន្លឺសំលេង គ្រប់គ្រាន់ និង កត្តាបង្ហាញ ន័យផង។ ជាដំបូងពលកម្មជាបណើ្តរៗ បានធើ្វអោយ គ្រឿងប្រដាប់សំលេងរបស់មនុស្សបានល្អ សុក្រិត។ បន្ទាប់មកពលកម្មជំរុញកំរិតមនុស្ស អោយវិវត្តឡើងនោះ គឺជាសភាពការណ៏ពីរយ៉ាង ដែលនាំអោយមនុស្ស សំរេចចិត្តបង្កើត នូវភាសាបាន។ ឧ- ស្នូរជួរម៉ោង៧ និង ស្នូរជួរ ម៉ោង១១ មានន័យខុសគ្នា។

ខ. ភាសាផ្លាស់ប្តូរទៅតាមតំរូវការរបស់សង្គម[កែប្រែ]

ក្នុងសង្គមដែលមានវណ្ណៈ ជាន់ថ្នាក់ផ្សេងៗ ប៉ុន្តែវណ្ណៈ ជាន់ថ្នាក់សង្គមតែងតែ ប្រើប្រាស់រួមនូវ ភាសាមួយដែលបំរើអោយគ្រប់ស្រទាប់វណ្ណៈទាំងអស់ក្នុងសង្គម។ ក្នុងដំណាក់កាលមួយសង្គមអាច ផ្លាស់ប្តូរ រូបភាពសេដ្ឋកិច្ចនយោបាយជា ច្រើនដង ប៉ុន្តែ តែងតែប្រើប្រាស់នូវភាសារួមមួយដូចគ្នា។ ត្រង់ នេះហើយដែលជា ភាសាមិនដូចគ្នានឹង បាតុភូតសង្គមផ្សេងៗគ្នានេះទេ ភាសាខ្លួនឯងផ្ទាល់គ្មានលក្ខណៈវណ្ណះទេប៉ុន្តែការប្រើប្រាស់ ភាសា អាកប្បកិរិយានៃការប្រើប្រាស់ភាសារបស់បុគ្គល ដែលនៅក្នុង ស្រទាប់វណ្ណៈ ណា មួយនោះ ពេលនោះហើយដែលគេឃើញថា ភាសា មានចរិតវណ្ណៈច្បាស់លាស់។ ភាសាមានរូបភាព អាស្រ័យដោយសំណូមពរទំនាក់ទំនងរបស់មនុស្សក្នុងសង្គម។ ភាសាវិវត្ត អាស្រ័យដោយសង្គមវិវត្ត និង កាន់តែមានរូបភាពប្លែកៗ សំបូរឡើងថែមទៀត ។

មុខងារភាសា[កែប្រែ]

♦ ភាសាមានមុខងារសំខាន់បីគឺ៖
-មុខងារបំរាប់ពត៌មាន (បា្រប់ពត៌មានផ្សែងៗអោយដឹង)
-មុខងារសំនើបញ្ជា (ជំរុញអ្នកដ៏ទៃ អោយបំពេញកិច្ចការអ្វីមួយ)
-មុខងារសំដែងផ្លូវចិត្ត (បា្រប់ពត៌មានផង សំដែងមនោសព្ចោតនាផង)

ភាសាជាមធ្យោបាយនៃបណ្តូរទំនាក់ទំនងសំខាន់ជាងគេបំផុតរបស់មនុស្ស ប៉ុន្តែ មនុស្សមាន មធ្យោបាយបណ្តូរទំនាក់ទំនងផ្សេងៗទៀតដូចជា ៖ កាយវិការលំញាក់គឺជាមធ្យោយបាយខ្សត់ខ្សោយមិនជាក់លាក់ហើយមិនអាចសំដែង សញ្ញាណ អរូបិយបានទេ។ សិល្បះ ( គ្មានសំដី ) ដូចជា ភ្លេង គំនូរ របាំ ជាដើមគឺជាមធ្យោបាយសំដែង សព្ចោតនា រំភើបហើយពុំអាចបញ្ជាក់អោយបានច្បាស់លាស់ដែរ។

បែបនៃភាសា[កែប្រែ]

♦ គេអាចចែកភាសាទៅតាមប្រវត្តិ រឺ តាមបំរើបំរាស់ដូចជា ៖
ក- ភាសាមេ គឺជាភាសាដើមអោយកំនើតដល់ភាសាច្រើនទៀតក្នុងការវិវត្តខ្លួននៃប្រវត្តិសាស្រ្ត
ឧទាហរណ៍់៖ អំបូរខ្មែរមន ជាភាសាមេ នៃភាសាខ្មែរ។

ខ- អំបូរញាតិ គឺជាភាសាទំាងទ្បាយណា ដែលបែកចេញមកពីភាសាមេជាមួយគ្នា។ ឧទាហរណ៍់៖. ភាសាខ្មែរ និងភាសាមនជាភាសាញាតិនឹងគ្នា។

គ- ភាសាកំនើត ( មាតុភាសា ) គឺភាសាដែលគេប្រើប្រាស់ក្នុងប្រទេសកំនើតអ្នកនិយាយ ហើយ អ្នកនិយាយបានចេះចាំតាំងពីកុមារមក។ ឧទាហរណ៍់៖ សុក កើតនៅស្រុក ខ្សាច់កណា្តល។ សុកនិយាយ ភាសាតាំងពីដឹងក្តីមកភាសាខ្មែរជាភាសា កំនើតរបស់សុក។

ឃ- ភាសារស់ ឬជីវភាសា គឺភាសាដែលគេកំពុងប្រើសព្វថ្ងៃក្នុងការទាក់ទងគ្នា មាត់ក្តី តាម អក្សរក្តី នៅក្នុងប្រទេសផ្សេងៗ។ ភាសាខ្មែរជាភាសារស់ព្រោះពលរដ្ឋកម្ពុជាទំាងប្រទេសប្រើភាសា នេះ ដើមី្បបា្រស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ។ ឯភាសាវៀតណាម ភាសាទ្បាវ ភាសាសូវៀត ភាសាអាឡឺម៉ង់ -ល- ក៏ជាភាសារស់ដែរ។ តែបើយើងយកភាសាទាំងនោះមកគិតក្នុងក្របខ័ណ្ឌប្រជាជាតិខ្មែរយើង ហៅថាជីវភាសាបរទេសទៅវិញ ព្រោះជាសំដីរបស់បរទេសគឺពុំមែនជាភាសារបស់ជនជាតិកម្ពុជា យើងទេ។

ង- ភាសាស្លាប់ គឺជាភាសាដែលគេពុំយកមកប្រើជាមធ្យោបាយទាក់ទងគ្នាទេ ទាំងក្នុងការ សរសេរក្តី ទាំងក្នុងការនិយាយក្តី។ ប៉ុន្តែភាសាទាំងនេះជាភាសាបុរាណ ដែលគេប្រើយូរយាណាស់ មកហើយ។ ឧទាហរណ៍់៖. ភាសាបាលី សំស្រ្កឹត ឡាតាំង -ល- ។

ច- ភាសាយាន គឺជាភាសាដែលប្រជាជាតិណាមួយយកមកប្រើជាឧបករណ៏ ជាយានក្នុងការ សិក្សាយកវិជ្ជាផ្សេងៗ។ ឧទាហរណ៍់៖ ក្នុងសម័យ អាណានិគមនិយមបារាំង ភាសាបារាំងជាភាសាយាន សំរាប់ប្រទេសយើង។ សព្វថ្ងៃនេះភាសាខ្មែរជាភាសាយានក្នុងការសិក្សា។ នៅក្នុងភាសានីមួយៗ ការប្រើបា្រស់តែងប្រែប្រួលទៅតាមល្បាក់ភាសា រឺ បព្ជីាកាភាសា ភាសា- ធម្មតា ភាសាសំរិតសំរាំង ភាសាអក្សរសាស្រ្ត ភាសាអ្នកបា្រជ្ញ ភាសាបចេ្ចកទេស....។ ហើយភាសា ក៏អាចត្រូវគេប្រើខុសគ្នាខ្លះៗ ទៅតាមតំបន់ថែមទៀត។ តាមរយះភាសា គេចែកមធ្យោបាយបណ្តូរ ទំនាក់ទនងគ្នាជាពីរយ៉ាង ហើយមធ្យោបាយនីមួយៗ មានប្រព័ន្ធមួយផ្ទាល់របស់ខ្លួន គឺភាសានិយាយ និងភាសាសរសេរ។

ឆ- គ្រាមភាសា គឺជាភាសាតំបន់ ដែលប្រើឃ្លាតពីគ្នាបន្តិចៗ តែមិនខុសគ្នារហូតដល់ស្តាប់ រកអ្នក មកបកស្រាយនោះទេ។ ភាសាតំបន់ល្អៀងគ្នាដោយសារ៖ -សំនៀងសំលេង -ពាក្យសូរផ្សេងគ្នា តែមានន័យដូចគ្នា ឧទាហរណ៍់៖តំបន់ខ្លះ ដូចជា បាត់ដំបង ប្រើពាក្យ “សោ” ក្នុងន័យ អស់កំលាំង។ ឯតំបន់ខ្លះ ទៀតដូចជា កណា្តល ប្រើពាក្យ “ហេវ” ក្នុងន័យដដែល។
Khmer Words.jpg

ការវិវត្តនៃភាសាខ្មែរ[កែប្រែ]

ភាសាខ្មែរកើតឡើងតំាងពីយូរយាណាស់មកហើយ។ តាមកំរាយបុរាណវិទ្យានៅ ល្អាងស្តាន ភ្នំទាបទ្រាំង ”៥គ-ម ពីអណើ្តតហែប” ខេត្តបាត់ដំបង អ្នកបុរាណវិទ្យាបានរកឃើញថា ធ្យូរស្រទាប់ទី៤ នៃកំណាយនោះ មានអាយុ ៤ ២៩០ឆ្នាំ មុនគ-ស ។ បានសេចក្តីថា នៅលើទឹកដីខ្មែរយើងមនុស្ស រស់នៅយ៉ាង ហោចណាស់ក៏ តំាងពី៤ពាន់ឆ្នាំមុន គ-ស មកម៉្លេះ។ ភាសាវិទូនៅក្នុងលោកច្រើនបាន ចាត់ទុកភាសាខ្មែរ ជាភាសានៃអំបូរខ្មែរ-មន។ ហើយអំបូរ ខ្មែរ-មន នេះចេញមកពីអំបូរធំមួយទៀត គឺអំបូរ “អូស្រ្តូអាស៊ី”

♦ ភាសាខ្មែរមនការវិវត្តធំៗ៣លើកគឺ៖
-ភាសាខ្មែរ បុរាណ( ចាប់ពីកំណកំនើតដល់ស-វទី១៦ )
-ភាសាខ្មែរ កណ្តាល( ស-វទី១៦ដល់ស-វទី១៩ )
-ភាសាខ្មែរ បច្ចុប្បន្ន( ចាប់ពីស-វទី២០មក )

លក្ខណៈពិសេសនៃភាសាខ្មែរ[កែប្រែ]

ដើមី្បស្គាល់ភាសាយើងបានច្បាស់លាស់ យើងត្រូវតែស្គាល់លក្ខណះពិសេសខ្លះៗរបស់ភាសា យើងសិន ។

ក- ការបន្លឺសំលេង[កែប្រែ]

ក្នុងការបន្លឺសំលេង សូរព្យាង្គខ្មែរពុំមាន ”ស្នៀង”ទេ។ គឺថាក្នុងភាសាខ្មែរពុំមានបំរែបំរួលកំពស់ សូរ ទាប រឺ ខ្ពស់ ដើម្បីបង្កើតពាក្យច្រើនម៉ាត់ផ្សេងគ្នា (មានន័យផ្សេងគ្នា ) នោះទេ។ ភាសាវៀតណាម ឡាវ សៀម ចិន ជាដើមតែងប្រើ ”ស្នៀង” នេះដើម្បីបង្កើត ពាក្យអោយកាន់តែច្រើនទៀត។ គឺជាន័យរបស់ពាក្យ ប្រែប្រួលទៅតាម “ស្នៀង” នេះឯង។ ចំនែកភាសាខ្មែរមានលក្ខណៈសំគាល់ ខុសប្លែកពីភាសាដទៃ ដូចជា៖
-ការបន្លឺសំលេងពុំមានការឡើងចុះ មានសំលេងស្មើ
-មានការបង្រួមព្យាង្គច្រើនមកព្យាង្គតិច ។
-ភាសាខ្មែរយើង មានទំនោរទៅរកការបង្រួញព្យាង្គ នេះជាមូលហេតុដែលនាំអោយ បុព្វបុរស យើង យកជាមធ្យោបាយខ្មែរនីយកម្ម ពាក្យពហុព្យាង្គ បាលីសំស្រឹ្កត រឺ ពាក្យ បរទេសឯទៀត ។
ឧទាហរណ៍៖ សមាជិ > ស្មាធិ៍, ប្រសាសន > ប្រសាសន៏, ប្រយោជន > ប្រយោជន៏ ។

ខ- ការបង្កើតពាក្យ[កែប្រែ]

ក្នុងការបង្កើតពាក្យ ខ្មែរមានវិធីកំលាយពីរយ៉ាងគឺ វិធីកំលាយដោយផ្នត់ដើម និង វិធីកំលាយ ដោយផ្នត់ជែក។

ខ.១. ផ្នត់ដើម[កែប្រែ]

ផ្នត់ដើម ឋិតនៅខាងដើមពាក្យរឹស។ ផ្មត់ដើមមានទំរង់គឺ ៖ -ព្យព្ជានៈទោល ( ព-) - ព្យព្ជានៈ + ស្រៈ ( ពស-) - ព្យព្ជានៈ + ស្រៈ + ព្យព្ជានៈ (ពសព-)

- ទំរង់ [ព-]
ផ្នត់ដើមសំខាន់ៗមាន៥គឺ ៖ [ក-] [ច-] [ត-] [ប-] [ស-]
ឧទាហរណ៍៖ Khmer words 2.jpg

-ទំរង់ [ពស-]
ផ្នត់ដើមសំខាន់ៗមាន៥គឺ៖ [ក-] [ច-] [ត-] [ប-] [ស-]
ឧទាហរណ៍​៖ Khmer words 3.jpg

-ទំរង់ [ពសព-]
ក្នុងទំរង់នេះផ្នត់ដើមសំខាន់ៗមានដូចជា៖
ឧទាហរណ៍៖ Khmer words 4.jpg

ខ.២. ផ្នត់ជែក[កែប្រែ]

ផ្នត់ជែក ឋិតនៅកណ្តាលពាក្យរឹស។ ផ្នត់ជែកមានបីទំរង់គឺ៖
-ព្យព្ជានៈទោល (-ព-)
-ស្រៈ + ព្យព្ជានៈ (-សព-)
-ស្រៈ + ព្យព្ជានៈ + ព្យព្ជានៈ (-ពស/ព-)

-ទំរង់ [-ព-]
ផ្នត់ជែកសំខាន់ៗមាន៣គឺ ៖ [-ន-] [-ប-] [-ម-]
ឧទាហរណ៍៖ Khmer words 5.jpg

-ទំរង់ [-សព-]
ក្នុងទំរង់នេះផ្នត់ជែកសំខាន់ៗមាន [-អ៊/ន-] និង [-អ៊/ប-]
ឧទាហរណ៍៖ Khmer words 6.jpg

-ទំរង់ [-សព/ព-]
ក្នុងទំរង់នេះផ្នត់ជែកសំខាន់ៗមាន [-អ ប/ន-] [-អ៊ ម/ន-]
ឧទាហរណ៍៖ Khmer words 7.jpg

គ- មូលភេទ អ អ៊[កែប្រែ]

ភាសាខ្មែរយើង មានមូលភេទធំពីរគឺ មូលភេទ អ និង អ៊។ គេតែងពោលថាមូលភេទ អ និង អ៊ ជាមេខ្យល់ ក្នុងភាសាខ្មែរ។ វាចែក សូរស្រៈជាពីរពួកគឺ៖ សូរស្រៈពួក អ និងសូរស្រៈពួក អ៊
-មូលភេទ អ និង អ៊ ចែកស្រៈជាពួក អ និង ពួក អ៊ ជាគូជាប់គ្នា

Khmer words 8.jpg

ឃ- ថ្នាក់ពាក្យ[កែប្រែ]

ឃ. ១. ថ្នាក់នាម[កែប្រែ]

នាមខ្មែរយើងមានថ្នាក់រងមួយបែបគឺ “ នាមរនាប់”
ឧទាហរណ៍៖ គោពីរក្បាល មនុស្សបីនាក់ ចេកមួយស្ទង………។

ឃ.២. គុណនាម[កែប្រែ]

ខ្មែរយើង អាចប្រើជា កិរិយាស័ព្ទ ស្នូលរបស់ល្បះបាន ។ យើងហៅថា “គុណនាម កិរិយា”
ឧទាហរណ៍១៖ កុមារសុក ឧស្សាហ៏ ណាស់ ។
ឧទាហរណ៍២៖ កសិករភូមិយើង ប៉ិនប្រសប់ ក្នុងការងារស្រែចំការ

ឃ.៣.ជំនួយកិរិយា[កែប្រែ]

មានច្រើនយ៉ាង តែជំនួយខាងស្តាំ កិរិយា មានលក្ខណះគួរចាប់អារម្មណ៏៖

• ជំនួយប្រាប់ទិសដៅ
ឧទាហរណ៍៖ សុកដើរ ចេញ ទៅ ហើយ។
( “ចេញ” ប្រាប់ទិសដៅ ពីក្នុងទៅក្រៅ ឯ “ទៅ” ប្រាប់ទិសដែលតំរង់ទៅឆ្ងាយពីអ្នកនិយាយ វាត្រលប់ មក ពីស្រែ។
( “មក” ប្រាប់ទិសដែល តំរង់មកជិតអ្នកនិយាយ )

• ជំនួយប្រាប់លទ្ធផល
ឧទាហរណ៍១៖ ពូសំ ចាប់បាន ត្រី មួយត្រនោត។
( “បាន” ប្រាប់ លទ្ធផល ដែលសំរេច )។
ឧទាហរណ៍២៖ ពូម៉ុក រកមិនឃើញ គោរបស់គាត់ទេ។
“ ឃើញ” ប្រាប់គំហើញ )។

ង- សំព័ន្ធ[កែប្រែ]

ភាសាខ្មែរជាភាសាអវិភត្តិ។ ពាក្យខ្មែរពុំប្រែប្រួលយ៉ាងនេះម្តង យ៉ាងនោះម្តងទៅតាម ទីកន្លែង និង មុខងារវាឡើយ។ គឺវានៅតែដដែលតាមជាតិកំនើតរបស់វាជានិច្ច។ “ ទីកន្លែងរបស់ពាក្យបញ្ជាក់ អោយដឹងមុខងាររបស់វា ”។ ពាក្យក្នុងភាសាឥណ្ឌូអឺរ៉ុបវិញ អាចមានភេទ វចនៈ បុរស កាល ជាប់ ជាមួយពាក្យទំាងនោះជាដរាប។ ហើយវាប្រែប្រួលតាមមុខងារ និង តាមសំព័ន្ធភាពរវាងពាក្យ និង ពាក្យក្នុងកន្សោម និងក្នុងល្បះ។

សេចក្តីសនិ្នដ្ឌាន[កែប្រែ]

ដូចនេះយើងអាចសន្និដ្ឌានបានថា ភាសាពិតជាមានកំណើតក្នុងសង្គមមនុស្សតាំងពីយូរយា ណាស់មកហើយ។ ភាសាមានសារៈសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃ។ បើខ្វះភាសា មានន័យថាខ្វះការទំនាក់ទំនងក្នុងសង្គម ព្រោះថាភាសាឆ្លុះបញ្ចាំងអោយឃើញពីផ្នត់គំនិត ចរិតលក្ខណៈ ពូជសាសន៏( សំដី សជាតិ មារយាទពូជ )។ ភាសាអាចកំណត់អោយមនុស្សមានសេចក្តីថ្លៃថ្លូរ មាន សុភមង្គល និងធើ្វអោយសង្គមជាតិមាន ឯករាជ្យ សន្តិភាព សេរីភាព វឌ្ឍនភាព និងរីកចម្រើន ជា រៀងរហូតតទៅ ។ ចំណែកឯភាសាខ្មែរក៏មានកំណើតតាំងពីយូរយាណាស់មកហើយ ព្រមទាំងបានក្លាយជាគ្រឿង សំគាល់ជាតិខ្មែរក្នុងវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ រហូតមកដល់បច្ចុប្បន្ននេះ។ បើតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាច្រកកម្ពុជាឆ្នាំ១៩៩៣បានចែងថាៈ “ ភាសាដែលប្រើប្រាស់ ជាផ្លូវការគឺភាសាខ្មែរ ”។


ឯកតានៃភាសាខ្មែរ[កែប្រែ]

១-សទ្ទ[កែប្រែ]

ជាឯកតាតូចបំផុតរបស់ភាសាដែលមិនអាចបំបែកតទៅទៀតបាន សម្រាប់ចូលរួមបង្កើតពាក្យ ហើយគ្មានន័យដោយខ្លួនឯងទេ។ ឪទាហរណ៍៖
-កា [ ka: ] មានសទ្ទពីរគឺ [ k ] និង [ a ]
-ស្រួប [sro:p] មានសទ្ទបួនគឺ [ s ], [ r ], [ o: ]និង [ p ]
-សទ្ទអាចជាស្រៈ និងព្យញ្ជនៈ ។

២-រូបសទ្ទ[កែប្រែ]

ជាឯកតាតូចបំផុតរបស់ភាសាដែលមិនអាចបំបែកតទៅទៀតបាន ព្រមទាំងបានចូលរួមបង្កើត ជាពាក្យ ហើយមានន័យ។ ឪទាហរណ៍៖
-គ្មាន = គ + មាន=មិនមាន ឬ អត់មាន។ ដូចនេះគ [ K ] មានន័យថា មិន ឬ អត់។
-ម្ហូប = ម + ហូប=គ្រឿង ឬរបស់សម្រាប់ហូប។ដូចនេះ ម [ m ] មានន័យថា គ្រឿង ឬរបស់សម្រាប់ហូប ។

→កំណត់សម្គាល់ៈ
រូបសទ្ទចែកចេញជាពីរគឺ៖

- រូបសទ្ទមិនឯករាជ្យ(រណប)៖ ដូចជាពាក្យ ផ្តួល = ផ + ដួល=ធ្វើឲ្យដួល ។ មានន័យថាធ្វើឲ្យ កាលណាវាផ្សំជាមួយ ដួលក្នុងពាក្យផ្តួល ។ តែវាគ្មានន័យទេកាលណាវានៅតែ ឯង។
- រូបសទ្ទឯករាជ្យ៖ វាអាចមានរូបរាងជាពាក្យ ដូចជាៈ តុ ទូ សៀវភៅ………. ។

៣- ព្យាង្គ[កែប្រែ]

ក- ព្យាង្គទោល[កែប្រែ]

ព្យាង្គគឺជាសូររួមនៃសទ្ទដែលបន្លឺឡើងតែមួយបន្សាយសម្លេង។
ឧទាហរណ៍៖
- យើង រីក រាយ នឹង ជោគ ជ័យ បងៗ កងទ័ព។
-ចូរ ថែ ទាំ សួរ ច្បារ។

សូរដែលបន្លឺឡើងដូចជាៈ យើង ថែ.....ហៅថាព្យាង្គ។ ព្យាង្គនីមួយៗស្ថិតនៅក្នុង ទម្រង់ដូចនេះ ៖
-ពស ឧ. តោ ស។
-ពសព ឧ. មាំ មួន។
-ពពស ឧ. ស្ពៃ ល្អ។
-ពពសព ឧ. ក្រិត ក្រម។

ខ-សទ្ទក្នុងព្យាង្គ[កែប្រែ]

១- សទ្ទដើមព្យាង្គ[កែប្រែ]

=====ក-សទ្ទទោល=====< br> ឧទាហរណ៍៖ ជីក ដី ដាំ ដូង ។ ជ ដ ជាព្យញ្ញនៈផ្សំដើមព្យាង្គ។

ខ- សទ្ទផ្សំ[កែប្រែ]

ឧទាហរណ៍៖ ប្រឹង ប្រែង ព្រមៗ គ្នា។ ប្រ គ្ន ជាព្យញ្ជនៈផ្សំដើមព្យាង្គ។

២- សទ្ទកណ្តាលព្យាង្គ ពសព ឬ ពពសព[កែប្រែ]

ឧទាហរណ៍៖ រាប់ អាន មិត្ត នឹងមិត្ត ជិតស្និទ្ធ។ ស្រៈ[ អ៊័ ] [ អា ] [ អ៊ិ ] ជាស្រៈ របស់ព្យាង្គ។

៣-សទ្ទចុងព្យាង្គ ពស ពពស ឬ ពសព ពពសព ក- ស្រៈ៖ គោ ក្របី។ ស្រៈ[ អ៊ោ ] [ អ ] [ អី ] ជាសទ្ទចុងព្យាង្គ។ ខ- ព្យញ្ជនៈ៖ រួម មិត្ត ចិត្ត មួយ។ ព្យញ្ជនៈ[ ម ] [ ត ] [ យ ]ជាសទ្ទចុង ព្យាង្គ។

គ-លក្ខណៈរបស់ព្យាង្គ[កែប្រែ]

១- តាមមូលភេទ អ- អ៊
ព្យាង្គពួក អ ៖ មានសញ្ញាព្យញ្ជនៈដើមព្យាង្គ [ អ ]
ឧទាហរណ៍៖ ចង់ ចេះ ឲ្យ សំលាប់ អាចារ្យ។ ព្យញ្ញនៈ[ច] [អ] [ស] ជាពួក [អ]។ដូច្នេះ ចង់ ឲ្យ សំជាព្យាង្គ [អ]។

ព្យាង្គពួក អ៊ ៖ មានសញ្ញាព្យញ្ជនៈដើមព្យាង្គពួក [អ៊]។
ឧទាហរណ៍៖ ពាក្យ ពិត រែង សែ្លង។
ព្យញ្ជនៈ [ព] [រ] ជាពួក [អ៊]។ដូច្នេះ ពិត រែង ជាព្យាង្គ [អ៊]។

២- តាមលក្ខណៈខ្យល់ៈ ព្យាង្គមានបួនយ៉ាង គឺ ព្យាង្គបើក ព្យាង្គបិទ ព្យាង្គវែង និង ព្យាង្គខ្ឡី។
ព្យាង្គបើក ៖ មានស្រៈនៅខាងចុង ពស ឬ ពពស។
ឧទារហណ៍៖ ដើរ ទៅ ធើ្វ ការ ឯ ស្រែ។
ស្រៈ [អើ] ស្រៈ [អៅ] នៅខាងចុងព្យាង្គ នាំឲ្យ ដើរ ទៅ ជាព្យាង្គបើក។

ព្យាង្គបិទ ៖ មានព្យញ្ជនៈនៅខាងចុង ពសព ឬ ពពសព។
ឧទាហរណ៍៖ តក់ៗ ពេញ បំ ពង់។
ព្យញ្ជនៈ[ក] [ញ] នៅខាងចុងព្យាង្គ នាំឲ្យ តក់ ពេញ ជាព្យាង្គបិទ។

ព្យាង្គវែង ៖ មានស្រៈវែង។
ឧទាហរណ៍៖ សូម ធើ្វ ការងារ ឲ្យបានល្អ។
សូរ [អូ] ស្រៈវែង នាំឲ្យ សូម ជាព្យាង្គបិទវែង។ សូរ [អ៊ើ] ស្រៈវែង នាំឲ្យ ធើ្វ ជាព្យាង្គបើកវែង

ព្យាង្គខ្លី ៖ មានស្រៈខ្លី។
ឧទាហរណ៍៖ សុំប្រឹង បំពេញ ភារកិច្ចនេះទៅ។
សូរ [អុ] ស្រៈខ្លី នាំឲ្យ សុំ ជាព្យាង្គបិទខ្លី។
សូរ [អ៊ៅ] ស្រៈខ្លី នាំឲ្យ ជាព្យាង្គបើកខ្លី។

៤- ពាក្យ[កែប្រែ]

ពាក្យគឺជាឯកតានៃល្បះ។ ឧ- សិស្សទៅសាលា។ ក្នុងល្បះនេះមាន បី ឯកតាគឺ សិស្ស ទៅ សាលា។ ដែលឯកតានីមួយៗហៅថាពាក្យ។

៤.១.ពាក្យឬស[កែប្រែ]

គឺជាពាក្យដែលពុំកើតចេញពីពាក្យដ៏ទៃ។ ឧ- សេះ គោ ចាប ទូ.....។

៤.២. ពាក្យក្លាយ[កែប្រែ]

គឺជាពាក្យបង្កើតដែលចេញមកពីពាក្យឬស ដោយបន្ថែមលើពាក្យឬសនោះនូវផ្នត់ដើម ឬ ផ្នត់ចែក។
-កម្លាយតាមផ្នត់ដើមៈ ជាប់ > ខ្ជាប់ , បូត > ច្បូត និង គាប់ >ផ្គាប់។
-កម្លាយតាមផ្នត់ជែកៈ កើយ > ខ្នើយ , ចាំ > ឆ្នាំ , រាំង > រនាំង។

៥-កន្សោមពាក្យ[កែប្រែ]

៥.១.កន្សោមនាម[កែប្រែ]

ជាកន្សោមដែលមាននាមជាបង្គោល។ គេអាចពង្រីកនាមដោយវិធីពីរយ៉ាងគឺ ពង្រីករណប និង ពង្រីកមិនរណប។

៥.១.១.ពង្រីករណប[កែប្រែ]

ក្នុងពង្រីករណប គេអាចពង្រីកនាមដោយបន្ថែមៈ
-គុណនាមប្រក្រតី ឬ កន្សោមគុណនាម ( គុណបទ )
-កន្សោមមានធ្នាក់ ( កម្មបំពេញបទរបស់នាម )
-កន្សោមនាម ( ឧបបទ )
-ឃ្លារណប

ក-កន្សោមនាមរីកដោយគុណនាមប្រក្រតី ឬ កន្សោមគុណនាម
គុណនាមជាធាតុសំខាន់ តែពុំចាំបាច់របស់កន្សោមនាម។ វាសម្រាប់ចង្អុលបង្ហាញសភាព លក្ខណៈ ឬគុណភាពរបស់មនុស្ស សត្វ និងវត្ថុ

• ក្នុងកន្សោមនាម គុណនាមនៅខាងស្តាំនាម។
ឧទាហរណ៍៖ ផ្ទះ ធំនេះ គោ ក្រហមនោះ បងស្រី វាពីរនាក់នោះ........។

• គុណនាមតែមួយអាចជាគុណបទរបស់នាមច្រើនបាន។
ឧទាហរណ៍៖ ខោ និង អាវ ក្រហម។ ស្បែកជើង និងស្រោមជើង ខ្មៅ។

• គុណនាមគុណបទនៅជាប់នឹងនាម គឺនៅចន្លោះនាមនិង កំណត់។ ឧទាហរណ៍៖ ខោ អោវ ក្រហម នេះ។

គេអាចពង្រីកគុណនាមដោយបន្ថែមគុណកិរិយា ឬបន្ថែមកន្សោមមានធ្នាក់ ។ ក្នុងកន្សោមនាម នាមអាចពង្រីកបានៈ
- កន → ន + កំ
ឧទាហរណ៍៖ ផ្ទះនេះ កុមារ ទាំងឡាយ មនុស្សណា.......។

- កន → ន + ព + កំ
ឧទាហរណ៍៖ ចេក ទុំល្អណាស់ មួយស្និតនេះ។

- ព → កគុ ( កន្សោមគុណនាម )
ឧទាហរណ៍៖ ទុំល្អណាស់។

- កគុ → គុ + កគុណ ( កន្សោមគុណកិរិយា )
ឧទាហរណ៍៖ ទុំ + ល្អណាស់។

- កគុណ→គុណ + គុណ( គុណកិរិយា )
ឧទាហរណ៍៖ ល្អ + ណាស់។

-កំ → ចំ. ( ចំនួន ) + រន( រនាប់ ) + ច. ( ចង្អុល )
ឧទាហរណ៍៖ មួយ + ស្និត + នេះ។

ខ. កន្សោមនាមរីកដោយកម្មបំពេញបទ
ឧទាហរណ៍៖
សួនបន្លែ នៃផ្ទះចាស់មួយ។
-គោ របស់ជីតាខ្ញុំ។
-មួកមួយ របស់កម្មករម្នាក់។
កម្មបំពេញបទរបស់នាមពង្រីក ( របស់នាម )ដែលភ្ជាប់ទៅនឹងនាមដោយសារ ធ្នាក់ (នៃ ឬ របស់ )។

គ.កន្សោមនាមរីកដោយសារឧបបទ
ឧទាហរណ៍៖
- សុខ មិត្តខ្ញុំ ខំប្រឹងរៀនណាស់។
-អាលុក ឆ្កែសំ ជាសត្វឧស្សាហ៏។
-កញ្ញាសុជាតា អ្នកគ្រូយើង ចូលចិត្តម្ហូបខ្មែរ។
ដូចនេះនាមឧបបទសម្រាប់បញ្ជាក់ន័យរបស់នាមមួយទៀត ដោយសំដែងនូវ លក្ខណៈ មនុស្ស សត្វ ឬ វត្ថុ ដូចគ្នា។

ឃ. កន្សោមនាមរីកដោយសារឃ្លារណប
ឧទាហរណ៍៖
-សិស្ស ដែលខំរៀន តែងតែប្រឡងជាប់។
-កសិករ ដែលអស់កម្លាំង អង្គុយនៅស្ងៀមស្ងាត់។
-មាណពទីទ័លក្រនេះ មានពូថៅតែមួយគត់ ដែលជាមតិកដ៍ស្តុកស្តម្ភ។
-រថយន្តមួយគ្រឿង ដែលបងខ្ញុំទើបតែទិញពីប្រទេសជប៉ុន ជារថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា។

៥.១.២.ពង្រីកមិនរណប[កែប្រែ]

ក. កន្សោមនាម + ឈ្នាប់ + កន្សោមនាម
ឧទាហរណ៍៖
-បងប្រុសសំ និងបងស្រីសំ ទៅស្រែ។
-យុវ័ន និងយុវតីខ្មែរទាំងអស់ ជាកម្លាំងដ៍សកម្មរបស់ប្រទេសជាតិ។
-មាតា និងបិតា វាជា សមាជិត និងសមាជិកា នៃភូមិយើង។

ខ. កន្សោមនាមរីក + ឈ្នាប់ + កន្សោមនាមរីក
-កនរីក → កន + ព. រណប
-កនរីក → កន + កម្មបំពេញបទ
ឧទាហរណ៍៖ កូនរបស់ពូសុក និងកូនរបស់ពូសៅទៅសាលារៀន។

-កនរីកកន + គុណបទ
ឧទាហរណ៍៖ គាត់ទិញបន្ទាត់ ក្រហមមួយ និងប៊ិច ក្រហមមួយ។

- កនរីក → កន + ឧបបទ
ឧទាហរណ៍៖ ពូសុក កសិករភូមិត្នោត និង ពូសៅ កសិករភូមិអណ្តូង កំពង់ភ្ជូរស្រែ ជាមួយគ្នា។

-កនរីក → កន + ឃ្នារណប
ឧទាហរណ៍៖ អាវស និង សំពត់ក្រហម ដែលខ្ញុំទើបនឹងទិញ ជាផលិតផល របស់ក្រុមហ៊ុនខ្មែរ។

គ. ពង្រីកនៃកន + ឈ្នាប់ + ពង្រីកនៃកន
ឧទាហរណ៍៖
- កុមារ ឧស្សាហ៏ និង ឈ្លាសវៃនេះ ប្រលងជាប់លេខ១។ ( ពង្រីកនៃ កន. បែបគុណបទ)
- កូន របស់ពូសំ និង មីងសួន ចេះគួរសមណាស់។ ( ពង្រីកនៃ កន. បែបកម្មបំពេញបទ)
- សាន សិស្សថ្នាក់ទី៧ និង ជាជើងឯកខាងកីឡាបាល់ទាត់ បានរង្វាន់ លេខ២។ (ពង្រីកនៃ កន. បែបឧបបទ )
- សៀវភៅ ដែលគេស្រលាញ់ ហើយថែទាំបានល្អ ធើ្វឲ្យគេចូលចិត្តអានរាល់ថ្ងៃ (ពង្រីក នៃកន. បែបឃ្លារណប )

៥.២.កន្សោមកិរិយា[កែប្រែ]