ភិក្ខុសោម

ដោយវិគីភីឌា

ព្រះបទុមត្ថេរ សោម (១៨៥៣-១៩៣២)

ជីវប្រវត្តិ[កែប្រែ]

  • កវី សោម កើតឆ្នាំ ១៨៥២ នៅឃុំកំព្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
  • បិតានាម ងួន មាតានាម យិន ជាកសិករ។
  • អាយុ ១៥ ឆ្នាំ បានរៀនអក្សរ-លេខនព្វន្តនៅក្នុងស្រុកកំណើត ហើយបានបួសជាសាមណេរពីវស្សា ក៏សឹកមកជួយធ្វើការងាររកស៊ី។
  • អាយុ ២១ ឆ្នាំ បានឧបសម្បទាជាភិក្ខុ ក្នុងសំណាក់ឧបជ្ឈាយ៍នាម រស់ មាននាមបញ្ញត្តិថា បទុមត្ថេរ និងបានបន្តការសិក្សានៅក្នុងក្រុងភ្នំពេញអស់ជាច្រើនឆ្នាំ ហើយវិលទៅធ្វើជាចៅអធិការនៅវត្តកំព្រៅវិញ។
  • មាននិស្ស័យស្លូតបូត ចូលចិត្តអានសាស្ត្រាគម្ពីរ ស្ដាប់ចម្រៀង ចាប៉ី រហូតចេះតែងកាព្យដ៏ប៉ិនប្រសប់។
  • លោកសុគតនៅ គ.ស. ១៩៣២ ក្នុងកំណត់ជន្មាយុ ៨០ ឆ្នាំ។

ស្នាដៃ[កែប្រែ]

អត្ថបទដកស្រង់[កែប្រែ]

...កាលនោះនាងនោជាពិលៀង
នាងទាវបានឆៀងចរយាត្រា
កាន់ក្អមថ្និតថ្នមនឹកប្រាថ្នា
ចូលទៅស្ដាប់ការណ៍ដឹងសេចក្ដី។
ឈរទ្រឹងខ្លួនពួនចាំស្ដាប់
ពីរឿងហាក់ផ្កាប់មុខដល់ដី។
ស្រងាកស្រងោចស្រងល់ស្រី
នោនឹងបេតីមិនស្ដីសោះ។
ចាំទៅដល់ផ្ទះប្រាប់ទាវគ្រប់
ទាវនៅក្នុងម្លប់សមស្រណោះ
នាងជាម្ដាយទាវមានរបស់
កូនស្រស់រូបស្រេចដាច់ស្រីផង។
នោនឹងក្នុងចិត្តគិតស្រេចស្រាប់
ដងទឹកងូតឆាប់ដើរផ្អៀងផ្អង
ដល់ផ្ទះនោឡើងទៅជាម្ដង
សាសងរ៉ាយរាប់ប្រាប់ទៅថា។
ទាវអើយទាវស្រីសេចក្ដីនេះ
នេនមួយនោះចេះមើលសាស្ត្រា។
ពីរោះស្រួយស្រាប់សព្វភាសា
ដូចសត្វសារិកាពិសាចេក។