ភូមិក្បាលដំរី

ដោយវិគីភីឌា

ភូមិក្បាលដំរី[កែប្រែ]

ភូមិក្បាលដំរី ជាភូមិមួយដែលស្ថិតនៅក្នុង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ភូមិនេះមានចំងាយពីផ្លូវជាតិលេខ៦អា ចំងាយ ២០គីឡូម៉ែត្រ និង មានចំនួនគ្រួសារ ចំនួន 295គ្រួសារ។ គេអាចធ្វើកំណើរទៅដល់ភូមិនេះពីផ្លូវជាតិបានដោយតាមរយៈផ្លូវលំ។ ភូមិនេះ ឆ្លងកាត់ដោយផ្លូវលំដែលមានប្រវែង ២០០០ម៉ែត្រ។ ភូមិក្បាលដំរី មានព្រំប្រទល់ជាប់និងភូមិ ចំនួនពីរគឺ ខាងត្បូងជាប់ នឹងភូមិសំរោង ខាងជើង ជាប់នឹងភូមិគ្រាំង​ ខាងជើង ជាប់នឹង ស្ទឹងតូចនិង ព្រៃ ហើយខាងកើតជាប់នឹង វាលស្រែ និង ព្រែ ស្តុុក និងចំការផ្សេងៗរបស់ប្រជាពលរដ្ឋនៅទីនោះ។ភូមិនេះ ជាភូមិមួយស្ថិតក្នុងចំនោមភូមិចាស់ជាងគេនៅស្រុកជីក្រែង។

អំពីប្រជាជន[កែប្រែ]

ភូមិក្បាលដំរី មានប្រជាជនសរុបចំនួន 1285 ស្រីប្រមាណ639 (២០១៣)។ ប្រជាជនប្រមាណជា៨០ភាគរយនៃភូមិនេះជាកសិករ ធ្វើស្រែចម្ការ។ ក្នុងនោះមានការធ្វើ ស្រូវ ដាំដំឡូង ស្វាយចន្ទីរ ស្វាយ អំពៅ ចេក។ ក្រៅពីនោះមានអ្នកប្រកបរបរ ផ្សេងៗទៀតដូចជា ចិញ្ចឹមសត្វមាន់ ទារ ជ្រូក កាប់ឈើលក់ លក់ធ្យូង អុស លក់សត្វព្រៃ នេសាទត្រី និងធ្វើស្ករត្នាត ជាដើម ។ប្រជាជននៅភូមិនេះមានការសាម្គីគ្នាណាស់ អ្វីដែលបង្ហាញឲ្យឃើញផ្ទាល់គឺ ពួកគេដាក់វេនគ្នាដើម្បីជួយគ្នាក្នុងការធ្វើស្រែចំការ។ការដាក់វេនគ្នាក្នុងការ ជួយដកស្ទូង ស្រូវ និង ជួយច្រួតកាត់ស្រូវ និង ការដាក់វេនគ្នាក្នុងការយកចង្ហាន់ទៅវត្ត។


​ជំនឿនិង ប្រពៃណី[កែប្រែ]

ប្រជាជននៅភូមិក្បាលដំរីនេះ ចំនួន ៩៩ភាគរយ មានការជឿទៅលើព្រះពុទ្ធសាសនា។ ប៉ុន្តែការគោរពប្រតិបត្តិរបស់ពួកគេហាក់ដូចជាមានការ លាយលំនឹង ព្រហ្មញ្ណសាសនា ដែលពួកគាត់មានការជឿ ផងដែរទៅលើ អ្នកព្រៃភ្នំ ម្ចាស់ទឹកម្ចាស់ដី ព្រលឹង ខ្មោច ជាដើម។ ពួកគាត់ មានការគោរពទៅលើដើមឈើណាដែលធំៗ គោរពព្រលឹងបុគ្គលដែលបានស្លាប់ទៅ។​ ទំនៀបទំលាប់របស់អ្នកភូមិ គឺ ប្រតិបត្តិទៅតាមអ្វីដែលបុរាណយើងបានធ្វើនៅសម័យបុរាណ។ ការធ្វើពិធី ប្លែកៗ ដែលបុរាណយើងធ្វើ អ្នកភូមិនៅភូមិក្បាលដំរី បានរក្សាទុកវារហូត​មកដល់សព្វថ្ងៃនេះ ដូច ជាការមិនកូន បែរបន់ទៅលើ អារក្សអ្នកតា នៅពេលដែល កូនចៅរបស់ពួកគេឈឺ ការសែនដើម្បីសុំសេចក្តីសុខ ពីអ្នកតា ដែលបានរក្សាភូមិ។នៅភូមិនេះមានវត្តអារាមមួយដែលវត្តនោះ កសាងឡើងនៅក្នុងឆ្នាំ ១៩១៥។ វត្តនេះទើបតែបញ្ចុះសីមារព្រះវិហាររួចនៅឆ្នា ២០១៤នេះ។ វត្តក្បាលដំរីនេះជាកន្លែងដែល មានសំរាប់ប្រជាជននៅ ឃុំពង្រលើទាំងអស់ចូលរួបធ្វើការចែករំលែក និង បង្ហាញនូវចិត្តមានបុណ្យរបស់ពួកគេ។

អំពីឈ្មោះរបស់ភូមិ[កែប្រែ]

ឈ្មោះរបស់ភូមិក្បាលដំរីនេះគឺមិមែន គ្រាន់តែជាឈ្មោះរបស់ភូមិ ប៉ុននោះទេ។ ឈ្មោះរបស់ភូមិនេះគឺយកទៅតាមរឿងព្រេងកថាមួយដែល មាន តំនាលថា"មានដំរីមួយក្បាល មាន មាឌធំស វាមាន ប្រមោយវែង និង មានភ្លុកដែលគួរឲ្្យខ្លាច។ ថ្ងៃមួយស្រាប់តែដំរីនោះវាទៅ ជល់នឹង ប្រាសាទ នំាឲ្យប្រាសាទបែកបាកខ្ទេចខ្ទីរអស់" ដោយយោងតាមដំណាលរបស់ចាស់នៅក្នុងភូមិ។ហេតុនេះហើយបានជាភូមិនៅនេះមាន ឈ្មោះថាភូមិក្បាល់ដំរីរហូតមកដល់សព្វថ្ងៃនេះ។