Jump to content

ភូមិគោកបេង

ពីវិគីភីឌា

ភូមិគោកបេង គឺជាភូមិមួយដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបស្របតាមបណ្តោយបារាយ៍ទឹកថ្លាមានព្រំប្រទល់ខាងកើតជាប់នឹងខ្លោងទ្វារតាកៅនៃក្រុងអង្គរធំខាងជើងជាប់នឹងភូមិនគរក្រៅខាងត្បូងជាប់នឹងភូមិគោកតាចាន់និងបារាយណ៍ទឹកថ្លាខាងលិចជាប់នឹងភូមិគោកត្នោតដែលស្ថិតនៅក្នុងរដ្ឋបាលសង្កាត់គោកចក។ប្រជាជនដែលរស់នៅក្នុងភូមិនេះប្រកបរបរកសិកម្ម ចិញ្ចឹមសត្វគោក្របីសម្រាប់ធ្វើស្រែចម្ការ ធ្វើសិប្បកម្មដោយដៃតាមបែបបុរាណ ការទាញផលពីទេសចរណ៍ និង ការទទួលផលនេសាទនៅក្នុងបារាយណ៍ទឹកថ្លា។ភូមិគោកបេងគឺជាភូមិដែលមានវ័យចំណាស់ហើយជាប្រភេទភូមិបែបលក្ខណៈបុរាណដែលមានទីតាំងជាប់នឹងខ្លោងទ្វារក្រុងអង្គរធំផ្នែកខាងលិចដែលមានស្ពានទប់ទឹកនិងបញ្ជូនទឹកដែលហូរចេញពីក្រុងអង្គរធំចូលទៅក្នុងបារាយណ៍ទឹកថ្លាដែលមានទេសភាពដ៏ទាក់ទាញជាពិសេសនោះនាពេលថ្ងៃរះក្តីនិងថ្ងៃលិចក្តីភ្ញៀវទេសចរណ៍អាចទស្សនានៅខ្លោងទ្វារខាងលិចនិងនៅបារាយណ៍ទឹកថ្លាដែលអំណោយផលល្អដល់ភ្ញៀវទេសចរណ៍នៅក្នុងស្រុកនិងអន្តរជាតិមកទស្សនាជាពិសេសនៅថ្ងៃសៅរ៍និងអាទិត្យចុងសប្តាហ៍។ម្យ៉ាងវិញទៀតភូមិនេះគឺជាភូមិបុរាណដោយហ៊ុមព័ទ្ធដោយព្រៃប្រឹក្សាដ៏ខៀវស្រងាត់។