ភូមិដើមចារ្យ
ភូមិដើមចារ្យជាភូមិមួយដែលស្ថិតនៅឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតមានផ្ទៃដីប្រមាណជា៥០០ហិចតា មានប្រជាជន១៣៦គ្រួសារ សរុប៦៥៤នាក់ ស្រី ៣១៨នាក់។
សេដ្ឋកិច្ចភូមិដើមចារ្យ
[កែប្រែ]ភូមិនេះប្រជាជន[១]មានជីវភាពមធ្យម មានប្រជាជន[២]៨០%ប្រកបរបរជាកសិករ[៣][៤] ២០%ជាអាជីវករលក់ដូរ ១០%ជាមន្រី្តរាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៤០០ហិចតា[៥] ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ១០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្ទាប់ន្សំជាច្រើនទៀតដូចជា ដាំដំណាំម្រិច ស្វាយ ដូង ដំឡូង ត្រាវ ពោត...ល។ ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសន្ទុះខ្លាំងព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ ហើយមានអាជីវករលក់នៅក្នុងផ្សារកំពង់ត្រាចបាននិយាយថា នៅតំបន់របស់គាត់ងាយស្រួលរកស៊ីណាស់ ព្រោះវានៅជិត ព្រំដែនវៀតណាម ហើយការដោះដូរទំនិញពីប្រទេសវៀតណាមមកខ្មែរមានលក្ខណះសមរម្យដែលប្រជាពលរដ្ឋយើងអាចទទួលយកបាន។ចំនែកឯមន្រ្តីរាជការវិញ [៦] រយះពេលប៉ុន្មានឆ្នាំនេះមានសន្ទុះរីកចម្រើនគួរ អោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន [៧]យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។
ការអភិវឌ្ឍន៏
[កែប្រែ]ចំពោះការអភិវឌ្ឈន៍ចំពោះវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ។ មិនត្រឹមតែប៉ណ្ណោះប្រព័ន្ធអគ្គិសនីវិញមានស្ទើគ្រប់ផ្ទះ ហើយកំពុងមានការសាងសង់អាគារ និងរោងចក្រផ្សេងៗនោះទេ។
កាអប់រំ
[កែប្រែ]ការអប់រំពុំមានការវិវត្តន៏ខ្លាំងនោះទេ ដោយសារនៅទីនោះពុំសូវមានការរីកចំរើន ផ្លូវពិបាកក្នុងការធ្វើដំណើរ ជីវភាពមានការខ្វះខាត។ ដោយសារប្រជាជននៅទីនោះមានជីវភាពខ្វះខាតធ្វើអោយពួកគេទៅរកការងារធ្វើនៅតាមរោងចក្រផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពូកគេ។ នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាត់ជួយធ្វើការដើម្បីរកចំណូល។
វិស័យសុខាភិបាល
[កែប្រែ]ចំពោះវិស័យសុខាភិបាលគឺមានការរីកចម្រើនជាខ្លាំងព្រោះគ្រូពេទ្យនៅទីនោះមានការបណ្តុំបណ្តាលវិជ្ជាជីវះដូចនេះធ្វើមានភាពងាយស្រួលដល់ប្រជាពលរដ្ឋដើម្បីព្យាបាលជំងឺ។ ទោះបីនៅទីនោះមានមន្ទីរពេទ្យតែមួយក៏ដោយក៏ប៉ុន្តែក៏នៅមានពេទ្យឯកជនចំនួនផងដែរ។
វប្បធម៍
[កែប្រែ]ប្រជាជននៅទីនេះរស់នៅដោយចម្រុះជាតិសាសន៏ ហើយកាន់សាសនាក៏ផ្សេងៗគ្នាដែរ តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ ពេលមានបុណ្យទាន ឬពិធីរៀបអាពាពិពាហ៏ជាដើម ។
ព្រះពុទ្ធសាសនា
[កែប្រែ]ព្រះសម្មាសម្ពុទ ព្រះគោតមសម្មាសម្ពុទ្ធគឺជាព្រះពុទ្ធពុទ្ធអង្គទី៤នៅក្នុងភទ្ទកប្បនេះ។ បានជាកប្បនេះឈ្មោះភទ្ទកប្ប ព្រោះអត្ថថា ជាកប្បដ៏ចម្រើន ដែលមានព្រះពុទ្ធ៥ព្រះអង្គត្រាស់ដឹង តួយ៉ាងដូចជាកប្បយើងសព្វថ្ងៃនេះ មានព្រះសព្វញ្ញូពុទ្ធ៥ព្រះអង្គគឺ ព្រះពុទ្ធកកុសន្ធៈ ព្រះពុទ្ធកោនាគមនៈ ព្រះពុទ្ធកស្សបៈ ព្រះពុទ្ធគោតម និងព្រះពុទ្ធដែលនឹងបានត្រាស់នាអនាគតកាល ព្រះនាម ព្រះអរិយមេតេ្តយ្យ។ រាជវង្ស កំណើត។ ព្រះនាមរបស់ព្រះបរមពោធិសត្វត្រូវបានជ្រើសរើសថា សិទ្ធត្ថ ដែលប្រែថា អ្នកសំរេចប្រយោជន៏គ្រប់យ៉ាង។ ក្រោយពីមើលលក្ខណៈព្រះពោធិសត្វរួច ឃើញថា ព្រះអង្គប្រកបដោយមហាបុរិសលក្ខណៈ៣២ប្រការ ព្រាហ្មណ៍៧នាក់ក៏លើកម្រាមដៃពីរទាយថា បើព្រះរាជកុមារស្ថិតនៅជាក្សត្រ ព្រះអង្គនឹងបានជាស្តេចចក្រពត្តិ បើព្រះអង្គចេញសាងផ្នួសនឹងបានត្រាស់ជាព្រះពុទ្ធ កាលនោះព្រាហ្មណ៍ម្នាក់នៅក្មេងជាងគេឈ្មោះ កោណ្ឌញ្ញ ព្រាហ្មណ៍បានពិចារណាលើទីកន្លែងដែលទ្រង់ប្រសូត គឺនៅក្នុងឧទ្យានក៏លើកម្រាមដៃតែមួយទាយថា ព្រះរាជកុមារប្រាកដជានឹងបានត្រាស់ជាព្រះពុទ្ធ។ ក្រោយពេលព្រះអង្គប្រសូតបាន៧ថ្ងៃ ព្រះមាតាព្រះអង្គក៏សោយទីវង្គត់។ ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆាព្រះអង្គព្រះនាមមហាបជាបតីគោតមីបីបាច់រក្សាតមក។ រាជពិសេក
ព្រះសិទ្ធត្ថទ្រង់ចំរើនព្រះជន្មបាន ១៦ព្រះវស្សា ទ្រង់បានរៀបអភិសេកជាមួយបុត្រីស្តេចសុប្បពុទ្ធព្រះនាម ពិម្ពាយសោធរា ដែលជានារីល្អឯកលើសអស់សព្វនារីទាំងពួង។ ដោយចង់អោយព្រះសិទ្ធត្ថក្លាយជាស្តេចចក្រពត្តិ ព្រះបិតាគឺព្រះបាទសុទ្ធោទនៈបានរៀបចំចាត់ចែងគ្រប់យ៉ាង ដើម្បីឃាឃាំងអោយព្រះសិទ្ធត្ថទ្រង់គង់នៅជាស្តេចដោយសុខសប្បាយ។ ព្រះបាទសុទ្ធោទនៈ ទ្រង់បានជ្រើសរើសយកតែមនុស្សក្មេងៗមកនៅបំរើព្រះពោធិសត្វ ឯមនុស្សចាស់ជរា ឈឺជាដើម ព្រះអង្គមិនអោយព្រះពោធិសត្វបានឃើញឡើយ។ ព្រះបាទសុទ្ធោទនៈទ្រង់ចាត់អោយគេសង់ប្រាសាទបី តម្រូវទៅតាមកាលរដូវទាំងបី គឺសំរាប់រដូវក្តៅ រដូវរងារ និងរដូវរំហើយ។ លុះព្រះបរមពោធិសត្វព្រះជន្មបាន២៩ព្រះវស្សា ព្រះនាងពិម្ពា ក៏ប្រសូតព្រះរាជបុត្រមួយអង្គព្រះនាម រាហុល។ និមិត្ត៤យ៉ាង
ដោយចង់អោយព្រះសិទ្ធត្ថបានជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ ព្រះសុទ្ធោទនទ្រង់ចាត់អោយគេយាមមិនអោយមានមនុស្សចាស់ ជរា ឈឺ រឺស្លាប់ អោយព្រះសិទ្ធត្ថទ្រង់យល់ឃើញឡើយ អ្នកបំរើភិលៀងនៅក្នុងដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យ ទាំងអស់។ ការគង់នៅក្នុងរាជវាំង ព្រះសិទ្ធត្ថទ្រង់សោយសុខដោយកាមលោកីយគ្រប់ប្រការ។ នៅថ្ងៃមួយ ព្រះបរមពោធិសត្វទ្រង់មានព្រះទ័យអផ្សុកយ៉ាងខ្លាំង ព្រះអង្គក៏ត្រាស់អោយឆន្នអាមាត្យរៀបចំក្បួនដើម្បីនឹងទៅក្រសាលឧទ្យាន។ នៅតាមផ្លូវព្រះអង្គទតឃើញ បុរសចាស់ មានឆ្អឹងជំនីរដូចជាបង្កង់ មានខ្នងកោង មានឈើច្រត់ជាគ្រឿងទប់ទល់ កំពុងញាប់ញ័រក្រហល់ក្រហាយ មានវ័យកន្លងហើយ លុះព្រះពោធិសត្វឃើញហើយ ក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាសក់គាត់មិនដូចជាសក់អ្នកឯទៀត ទាំងកាយគាត់ក៏មិនដូចកាយអ្នកដទៃដែរ។ ឆន្នអាមាត្យក៏ក្រាបបង្គំទូលថា បពិត្រព្រះអង្គ នេះគេហៅថា បុរសចាស់ តពីនោះគាត់នឹងមិនរស់នៅយូរប៉ុន្មានទេ។
សីតុណ្ហភាព
[កែប្រែ]សីតុណ្ហភាពជាធម្មតានៅចន្លោះចាប់ពី ២២ ដល់ ៣៥ °C (៧២ ដល់៩៥ °F) និងធាតុអាកាសគឺស្ថិតនៅក្រោមឥទ្ធិពលមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលដីគោកនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា ពីខែឧសភា ដល់ តុលា។ មូសុងឦសានបក់នាំរដូវប្រាំងមក ឱ្យបន្តពីខែ វិច្ឆិកា ដល់ មីនា។ ទីក្រុងនេះរងនូវការធ្លាក់ភ្លៀងខ្លាំងបំផុតចាប់ពីខែកញ្ញា ដល់ តុលា ដែលមានរយៈកាលក្ដៅហែងក្នុងខែមករា និង កុម្ភៈ។
ក្នុងភូមិនេះមាន២រដូវ។ រដូវវស្សាដែលមានចាប់ពីខែឧសភា ដល់ តុលាបង្ហាញឱ្យឃើញសីតុណ្ហភាពខ្ពស់នាំមកនូវដោយសំណើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែវិច្ឆិកា ដល់ មេសា នៅពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់ ២២ °C (៧២ °F)។ ប៉ុន្តែសីតុណ្ហភាពអាចឈានមកដល់ ៤០ °C (១០៤ °F)ក្នុងខែមេសា។ ខែល្អបំផុតដើម្បីមកទស្សនាទីក្រុងនេះគឺខែវិច្ឆិកា ដល់ កុម្ភៈនៅពេលសីតុណ្ហភាពមានសំណើម និង ភ្លៀងធ្លាក់មានកំរិតទាបជាងគេ។
រម្មណីដ្ឋាន
[កែប្រែ]ភូមិដើមចារ្យនៅក្នុងរដូវវស្សារទិដ្ឋភាពក្នុងភូមិនេះសុទ្ធតែវាលស្រូវសន្ទូង ព័ណខៀវខ្ចីពាស់ពេញតែម្ដង។ហើយនៅរដូវ លំហើយវាលស្រែមើលទៅពណ៏លឿងដូចមាស[៨] និងមានខ្លឹនក្រអូប។មិនត្រឹមតែប៉ុណ្តោះក៍មានរម្មណីដ្ឋានភ្នំកំពង់ត្រាចផងដែរ។
ឯកសារយោង
[កែប្រែ]- ↑ (District)on www.citypopulation.de 03,11,2017
- ↑ "ជំរឿនប្រជាជនកម្ពុជាជាសកល២០០៨ - សរុបប្រជាជនបណ្ដោះអាសន្ន" (ទ.ឯ.ខ.). វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ. ៣ កញ្ញា ២០០៨.
{{cite web}}
: Check date values in:|date=
(help) - ↑ http://www.stats.nis.gov.kh/areaname/dist_pro21.htm
- ↑ "គេហទំព័ររដ្ឋាភិបាលកម្ពុជា". Archived from the original on 2009-02-26. Retrieved 2017-03-22.
- ↑ "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
- ↑ "ជំរឿនប្រជាជនកម្ពុជាជាសកល២០០៨ - សរុបប្រជាជនបណ្ដោះអាសន្ន" (ទ.ឯ.ខ.). វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ. ៣ កញ្ញា ២០០៨.
{{cite web}}
: Check date values in:|date=
(help) - ↑ ពុទ្ធប្រវត្តិ និង សាសនាព្រះពុទ្ធ
- ↑ "តំបន់ទេសចរណ៍ក្នុងខេត្តកំពត". Archived from the original on 2017-01-20. Retrieved 2017-03-22.
{{cite web}}
: zero width space character in|title=
at position 18 (help)
|