ភូមិតាទេន

ពីវិគីភីឌា

​​​​​​​​​​​​​​​​​​​​​ភូមិតាទេន៖គីជាភូមិមួយដែលស្ថិតនៅក្នុង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត[១][២] ស្រុកបន្ទាយមាសខេត្តកំពត[៣] ភូមិនេះស្ថិតនៅភូមិភាគឥសាន្ដ នៃខេត្តកំពត ហើយភូមិតាទេនមានផ្ទៃដីប្រម៉ាន ៤០០០ ម៉ែតការេ​ ។​ ភូមិតាទេន មានព្រំប្រទល់ខាងជើងជាប់ ភូមិបរិវាស ខាងលិច ជាប់ភូមិសែនពន្លួង ខាងកើតជាប់ ភូមិសំរោង និងខាងត្បូងជាប់​ ភូមិតាអៀក។ ។ ហើយមានប្រជាជនប្រម៉ាន 1430 នាក់ ។ ស្រីចំនួន ៧០០ នាក់។ ប្រុសចំនួន ៧៣០ នាក់។ ក្នុងនោះមានក្មេងចាប់ពីអាយុមួយខួប រហូតដល់​ ប្រាំខួប ចំនួន ១៥០ នាក់។ ក្មេងប្រុសចំនួន ៧០នាក់ [៤]

ទេសភាពភូមិតាទេន
ទេសភាពភូមិតាទេន

ក្នុងនោះបានបែងចែកជា១២ក្រុម ។ ហើយក្រុមនីមួយៗមានប្រជាជនជាច្រើនគ្រួសារ។ ភូមិនេះនៅជនបទឆ្ងាយពីផ្សារ ប្រសិនបើប្រជាជនចង់ទៅផ្សារដើម្បីទិញ ម្ហូប ឬ របស់របរផ្សេងៗត្រូវចំនាយពេលយូរ។ ហើយប្រជាជនក្នុងភូមិនេះភាគច្រើនគឺជាកសិករ ហើយមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាកស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា និងទៅប្រទេសថៃ ។ នៅក្នុងភូមិនេះសំបូរទៅដោយដំណាំ និងបន្លែផ្លែឈើ ដូចជា ដើមត្នោត​ ល្ហុង ស្វាយ ក្រូច​ ត្របែក ទៀប ចេក តំឡូង ត្រាវ ស្ពៃ ខ្ទឹម សាល័ត ត្រសក់ -ល-។[៥]

ប្រវត្តិសាស្រ្ត[កែប្រែ]

ភូមិតាទេន ពីមុនមានលោកតាម្នាក់ឈ្មោះតាទេន ។ គាត់បានសាងសង់សាលារៀនដែលធ្វើអំពីឈើមួយអាគារ នៅចំកណ្ដាលភូមិនោះសំរាប់អោយក្មេងៗទៅរៀននៅទីនោះ។ បន្ទាប់មកគេបានបញ្ជូនកេ្មងៗមករៀនជាច្រើននាក់ ហើយពួកគេមានចំនេះដឹង យូរៗទៅច្រើនជំនាន់ក៏បានដាក់ឈ្មោះថាភូមិតាទេនតរៀងមក។មិនតែប៉ុនោះក្មេងពីមុនពួកគេចូលចិត្តលោកតាខ្លាំងណាស់។

ហើយប្រវត្តរបស់លោកតាគាត់ធ្លាប់ធ្វើជាឈ្លបកាលពីសម័យរបបកម្ពុជាប្រជាធិបតេយ្យ ណាមួយគាត់ជាអ្នកធ្លាប់ឆ្លងកាត់ច្រើនដំណាក់កាលនៃរបបសង្ក្រោមដូចច្នេះគាត់យល់ដឹងច្រើន​។

ប៉ុន្ដែគួរអោយស្ដាយឥទ្បូវគាត់​ បានបាត់បង់ជីវិតទៅហើយ តែចាស់នៅក្នុងភូមិបាននិយាយពីរឿងរាវដកំសត់របស់លោកតា។ ក្នុងភូមិនេះកាលពីរបប៣ឆ្នាំ៨ខែ២០ថ្ងៃមានរណ្ដៅមួយនៅចំកណ្ដាលភូមិ។សាច់ញ្ញាតិរបស់លោកតាទេនក៏ត្រូវបានគេយកទៅ វាយទំលាក់រណ្ដៅនោះជាច្រើននាក់ផងដែរ។​ តែឥទ្បូវរណ្ដៅនោះត្រូវបានគេលុបចោលរូចចាក់ដីបន្ថែមធ្វើជាសាលារៀន។ ចំនែកបច្ចុប្បន្ននេះវិញចំនួនប្រជាជនបានកើនទឿងយ៉ាងរហ័យ ប៉ុន្តែដីស្រែវិញនៅដដែល​ធ្វើអោយមនុស្សមូយចំនួនតូច​នៅតែមានកង្វះខាតស្បៀងអាហារដដែល។ ភូមិនេះមានប្រជាជនជាច្រើនគ្រួសារដែលក្រីក្រ ហើយមានគ្រួសារមួយចំនួនតូចផងដែរដែលក្មេងៗមិនបានទៅចួលរៀននៅសាលានឹងគេ។ ពីព្រោះម្ដាយ ឪពុករបស់ពួកគេមិនមានប្រាក់គ្រប់គ្រាន់សំរាប់អោយពួកគេ។

យ៉ាងណាមិញក្នុងឆ្នាំ២០១១ ប្រជាជនក្នុងភូមិបានប្រកបរបរកសិកម្មរបស់ពួកគេទទួលបានទិន្នផលខ្ពស់ ដោយសារប្រពលរដ្ឋយល់ដឹងច្រើនអំពីការប្រើប្រាស់ជីកសិកម្ម និងជីធម្មជាតិ ដើម្បីអោយដំណាំស្រូវរបស់ពួកគេទទួលបានទិន្នផលច្រើនសំរាប់ឲ្យគ្រួសារមានការរីកចំរើនជាលំដាប់។

សេដ្ឋកិច្ច[កែប្រែ]

សេដ្ឋកិច្ចភូមិតាទេនកាលពីឹឆ្នាំ២០១៤[៦] ។ ការប្រមូលផលគឺមានការមានការកើនឡើងខ្ពស់ជាលំដាប់ រហូតដល់ឆ្នាំ ២០១៦​ មានការធ្លាក់ជាលំដាប់ពីព្រោះអាកាសធាតុមិនអំណោយផល មានគ្រោះទឹកជំនន់ ហើយកសិករធ្វើស្រែដោយពឹងផ្អែកលើទឹកភ្លៀង ។

វប្បធម៌[កែប្រែ]

ស្រុកបន្ទាយមាសច្រើនកាន់សាសនាព្រះពុទ្ធសាសនា។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )

អាសកាសធាតុ[កែប្រែ]

អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង[៧] ។ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។

ការអប់រំ[កែប្រែ]

នៅភូមិតាទេននេះពុំសូវមានការអប់រំប៉ុន្មានទេ ព្រោះគ្រួសារខ្លះមានជីវភាពខ្វះខាត់ពុំសូវអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៩ ទី១០ប៉ុនោះ[៨] ។​ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់ទៅរៀននៅវិទ្យាល័យខ្លះទៀតបន្តនៅកលកវិទ្យាល័យ។

ទេសចរណ៍[កែប្រែ]

ភូមិតាទេន[៩][១០] ខេត្តកំពត[១១] ។ គ្មានកន្លែងសំរាប់ភ្ញៀវទេសចរណ៍សំរាប់ដើរទស្សនាកំសាន្តនោះទេ។

ការអភិវឌ្ឍន៏[កែប្រែ]

ចំពោះការអភិវឌ្ឈន៍ចំពោះវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ​​ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ​។ ​មិនត្រឹមតែប៉ណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ។

ដំនាំស្រូវភូមិតាទេន
នេះគឺជាអាជីវករនៅក្នុងផ្សារសាមគ្គី ខេត្តកំពត

ឯកសារយោង[កែប្រែ]

  1. Chum Kriel Population
  2. National Institute of Statistics
  3. ខេត្តកំពត
  4. TRAPEANG THUM Populationទៅយកដំណភ្ជាប់នៅ 03 11 2017
  5. Trapeang Thum Area ref
  6. ខេត្តកំពត
  7. National Institute of Statistics, Ministry of Planning (2013). Economic Census of Cambodia 2011, Provincial Report, 07 Kampot Province, តំណទៅយកនៅលើខែមិនា 8, 2017
  8. National Institute of Statistics, Ministry of Planning (2013). Economic Census of Cambodia 2011, Provincial Report, 07 Kampot Province, តំណទៅយកនៅលើខែមិនា 8, 2017
  9. Banteay Meas(District)on​ www.citypopulation.de 03,11,2017
  10. National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
  11. "តំបន់ទេសចរណ៍ក្នុង​ខេត្តកំពត". Archived from the original on 2017-01-20. Retrieved 2017-03-14. {{cite web}}: zero width space character in |title= at position 18 (help)