ភូមិព្រៃចេក(ឃុំទូកមាសខាងលិច)

ពីវិគីភីឌា

ភូមិព្រៃចេក[កែប្រែ]

ភូមិព្រៃចេក គឺជាភូមិតូចមួួយដែលមានចំងាយប្រហែល៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពត។ ហើយស្ថិតក្នុង ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។​​ បច្ចុប្បន្ននេះឃើញថា ភូមិនេះមានប្រជាជនប្រហែលជាង ៣៥០ គ្រួសារ ហើយមានប្រជាជនសរុបប្រហែល ១៤៥០​នាក់ ស្រី ៨៥០​នាក់។ ភូមិនេះកំពុងមានការអភិវឌ្ឍន៍ ផ្នែកហេដ្ឋារចនាសម្ព័នដូចជា៖​ ផ្លូវលំ សាលារៀន និងមណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាពលរដ្ឋ គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លាយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែ​ការប្រកបរបរកសិកម្មស្រែចំការ ចិញ្ចឹមសត្វ អាជីវកម្ម និងការប្រកបរបរផ្សេងៗជាច្រើនទៀត។

សេដ្ឋកិច្ចភូមិព្រៃចេក[កែប្រែ]

ប្រជាជននៅក្នុង ភូមិព្រៃចេក មានជីវភាពមធ្យម មានប្រជាជនសឹងតែ ៨០%ប្រកបរបរកសិកម្មធ្វើស្រែចំការ ១០%ប្រកបរបរលក់ដូរ និង ១០%គឺជាមន្ត្រីរាជការ។ ក្នុងឆ្នាំ២០១៦នេះប្រជាជនបានប្រមូលផលស្រូវកើនឡើងបាន ២០%បើធៀបទៅនិងឆ្នាំកន្លងទៅ។​ ចំពោះវិស័យលក់ដូរវិញយើងសង្កេតឃើញគ្រួសារមួយចំនួនមានជីវភាពកាន់តែធូរធារជាងមុនទៀតដោយសារតែពួកគាត់ប្រកបរបរលក់ដូរនេះ។ បើមកនិយាយពីការធ្វើរោងចក្រវិញប្រជាជនមួយចំនួនទៅភាគច្រើនបានធ្វើតែជាកម្មករធម្មតា ប៉ុន្តែនៅចុងឆ្នាំ ២០១៧ នេះពួកគាត់ភាគច្រើនបានឡើងឋានៈ និងប្រាក់ខែច្រើនជាងមុនគួរអោយកត់សំគាល់។​

ប្រវត្តិស្រុកបន្ទាយមាស[កែប្រែ]

ស្រុកបន្ទាយមាស គឺជាស្រុកមួយស្ថិតនៅ ខេត្តកំពត ដែលមានឈ្មោះដើមថា ស្រុកទូកមាស តែដោយនៅដើមសតវត្សទី១៧ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរួមស្រុកបន្ទាយមាស។​ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបាន​​មើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែ​អ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់ តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះទិដ្ឋភាពតាមបណ្តោយផ្លូវស្រុកបន្ទាយមាស។​ រហូតមកដល់បច្ចុប្បន្នមិនតន់មាននរណារកឃើញទូកមាសនេះនៅឡើយទេ។