ភូមិភ្នំដំរី

ពីវិគីភីឌា

ប្រវត្តិភូមិភ្នំដំរី

ភូមិភ្នំដំរីគឺជាភូមិមួយដែលដបានគេដាក់អោយប្រហែលជា៦០ឆ្នាំមកហើយគឺមូលហេតុដែលគេហៅឈ្មោះភូមិនេះថាភូមិភ្នំដំរី

ព្រោះដោយសារកាលពីជំនាន់សង្គមបារាំងត្រួតត្រាខែ្មរតំបន់នោះជាតំបន់មួយដែលមានព្រៃច្រើននិងមានសត្វព្រៃគ្រប់ប្រភេទ

ជាពិសេសវាជាតំបន់មួយដែលសំបូរទៅដោយដើមឬសី្សនិងមានចោរជាច្រើនក្រុមនិយមលួចសត្វគោរបស់អ្នកភូមិ។ម្យ៉ាងទៀត

ទីនោះគឺសំបូរសត្វដែលមានដូចជាខ្លា គោព្រៃ តោ ទន្សង ក្តាន់ ជ្រូកព្រៃ ទន្សាយ ឈ្លូស រមាំង រមាស ដំរីនិងមានសត្វជា

ច្រើនទៀតនៅសម័យជំនាន់ខ្មែរក្រហមតំបន់នេះត្រូវបានគេយកធ្វើជាតំបន់មួយសំរាប់ធ្វើជាកន្លែងសំរាប់សំលាប់មនុស្សដែលមាន

ទោស ហើយជាបន្ទាយមួយដែលខ្មែរក្រហមដាក់តាំងសំរាប់ដាក់តាំងកងទព័។ ហើយវាជាតំបន់មួយដែលសំបូរទៅដោយសាកសព្វ

ដែលត្រូវបានគេសំលាប់នាសម័យខ្មែរក្រហមហើយដាក់ចោលនៅក្នុងរូងភ្នំដំរីនេាះ។

លោកតា ឡេ ចេង កើតក្នុងកំ លុងឆ្នាំ១៩៦៣​ គាត់មានបងប្អូន ចំនួួន៨នាក់ គាត់ជាកូនទី២។

ភូមិភ្នំដំរីបច្ចុប្បន្ន[កែប្រែ]

អស់រយៈពេលប្រហែល ២០ ឆ្នាំបន្ទាប់ពីសង្គ្រាមស៊ីវិលរបស់ខ្មែរក្រហមមក ភូមិភ្នំដំរីមានការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃនិងមាន

មនុស្សជាច្រើន។ តាមស្តិតិនាឆ្នាំ២០១៤ នេះគឺមានប្រជាជនប្រមាណ៤០២ គ្រួសារដែលកំពុងតាំងទីលំនៅក្នុងភូមិនេះ។ ហើយក្នង

នេាះមានប្រជាជនសរុប ១៦៨៤ និងមានមនុស្សស្រី ៨២៤ គឺជាប្រជាជនដែលមានអាយុត្រឹម ១៨ ឆ្នាំដល់អាយុ ៦០ ឆ្នាំ។ នៅក្នុងភូ

មិនេះមានសាលារៀនចំនួន២ គឺលាសាបឋមសិក្សាអូពពូល និង អនុវិទ្យាល័យអូរពពូល។ ហើយមានវត្តចំនួនពីរគឺវត្ត ភ្នំដំរី និងវត្ត

បុត្តុមគីរីជលសារ។ ហើយនៅក្នុងភូមិនេះមិនមានផ្សារទេ ប៉ុន្តែមានទីប្រជុំជនតូចៗ ២ ឬ៣ កន្លែងដែលមានលក់ម្ហូមអាហារសំរាប់

បរិភោគ។

​ ស្ថានភាពអ្នកភូមិ[កែប្រែ]

អ្នកភូមិមួយនេះភាគច្រើនគឺជាកសិករដែលសព្វថ្ងៃនេះពួកគាត់ប្រកបរបររបស់ពួកគាត់ដោយប្រើម៉ាស៊ីនសំរាប់ជាជំនួយដល់ការ

ងាររបស់ពួកគាត់។ ប្រជាជន១ភាគ៥នៃប្រជាជនទាំងអស់អាចធ្វើស្រែបានពីរដង់ក្នុងមួយឆ្នាំ ដែលនៅក្នុងភូមិនេះមានកន្លែងសំ

រាប់ស្តុកទឹកមួយដ៏ធំនៅជាប់ជាមួយនិងភ្នំដំរីតែម្តង់។ ចំណែកប្រជាជនមួយចំនួនទៀតគឺបន្ទាប់ពីពួកគាត់ធ្វើស្រែចំការហើយគឺពួក

គាត់ទៅធ្វើការនៅទីក្រុងភ្នំពេញនិងខេត្តកំពុងសោម និងមួយចំនួនទៀតទៅប្រទេសថៃ។ នៅក្នុងភូមិនេះសំរាប់យុវជនពុំសូវមាន

ការរៀនសូត្រគ្រប់គ្រាន់ទេ គឺភាគច្រើនពួកគេតែងតែដើលេងបងតូចបងធំ។ ភាគច្រើននៃពួកគេតែងតែទៅទីក្រុងដើម្បីរកការងារ

ធ្វើ គឺចាប់ពីអាយុ១៥ ឆ្នាំឡើងទៅគឺពួកគេឈប់ទៅរៀនហើយ។

សាសនា[កែប្រែ]

នៅក្នុងភូមិនេះប្រជាជនទាំងអស់គឺជាពុទ្ធបរិសព្ទ ប្រជាជនទៅវត្តជារៀងរាល់សប្តាហ៍នៅក្នុងថ្ងៃព្រហស្បិ៍។