ភូមិល្វាជោម

ពីវិគីភីឌា

ភូមិល្វាជោម គឺជាភូមិមួយដែលស្ថិតនៅខេត្តកំពង់ធំ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ភូមិនេះស្ថិតនៅភូមិភាគឥសាន្ដ នៃខេត្តកំពង់ធំ ហើយភូមិល្វាជោមមានផ្ទៃដីប្រមាណ ៥០០០ ម៉ែតការេ​ ។​ ភូមិល្វាជោម មានព្រំប្រទល់ខាងត្បូងជាប់ ភូមិក្រសាំង ខាងជើងជាប់ភូមិព្រៃព្រាល ខាងកើតជាប់ ភូមិគោកងួន និងខាងលិចជាប់​ ភូមិកំពង់គោ។ ហើយមានប្រជាជនប្រមា១០១២០នាក់ ។ ស្រីចំនួន ៦០០ នាក់។ ប្រុសចំនួន ៣០០ នាក់។ ក្នុងនោះមានក្មេងចាប់ពីអាយុមួយខួប រហូតដល់​ ប្រាំខួប ចំនួន ១៣០ នាក់។ ក្មេងប្រុសចំនួន ៩០នាក់។ ក្នុងនោះបានបែងចែកជា១២ក្រុម ។ ហើយក្រុមនីមួយៗមានប្រជាជនជាច្រើនគ្រួសារ។ ភូមិនេះនៅជនបទឆ្ងាយពីផ្សារ ប្រសិនបើប្រជាជនចង់ទៅផ្សារដើម្បីទិញ ម្ហូប ឬ របស់របរផ្សេងៗត្រូវចំនាយពេលយូរ។ ហើយប្រជាជនក្នុងភូមិនេះភាគច្រើនគឺជាកសិករ ហើយមានប្រជាជនច្រើនណាស់ដែលធ្វើចំនាកស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា និងទៅប្រទេសថៃ ។ នៅក្នុងភូមិនេះសំបូរទៅដោយដំណាំ និងបន្លែផ្លែឈើ ដូចជា៖ ល្ហុង ស្វាយ ក្រូច​ ត្របែក ទៀប ចេក តំឡូង ត្រាវ ស្ពៃ ខ្ទឹម ឧឡឹក ត្រសក់ ត្រឡាច ត្រកួន -ល-។

កសិករកំពុងធ្វើស្រែ

ប្រវត្ដិសាស្រ្ដ[កែប្រែ]

ភូមិល្វាជោម គឺជាភូមិមួយដែលមានចម្ងាយ៣គីឡូម៉ែត្រពីទីរួមខេត្ដកំពង់ធំ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។​ ដែលស្ថិតនៅស្រុកកំពង់ស្វាយ ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះកំពុងមានការអភិវឌ្ឍន៏ផ្នែកហេត្ថារចនាសម្ព័ន្ធដូចជា៖ ផ្លូវថ្នល់ ផ្លូវលំ សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព សារមន្ទីរ កន្លែងសម្រាប់បូជាជាដើម។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ នៃប្រទេសកម្ពុជា ហើយនៅស្រុកនោះមានបង្កើតជាសាលារៀន​ ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងនោះបានសិក្សារៀនសូត្រ។ បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០០ ប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេ ពីព្រោះមានអ្នកចេះដឹងតិចតួចបំផុត។

បឹងទន្លេសាប
ភូមិសាស្ត្រ

អាកាសធាតុ[កែប្រែ]

នៅទីនោះអាកាសធាតុគឺអំណោយផលមិនសូវល្អប៉ុណ្ណាទេ ហើយនៅទីនោះភ្លៀងមិនសូវគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការតែពុំមានផលប៉ះពាល់ដល់ស្រែចំការនិងដំណាំផ្សេងៗឡើយ។

ការអប់រំ[កែប្រែ]

ការអប់រំ ក្នុងភូម់ល្វាជោមមិនសូវមានសភាពមមាញឹកដូចនៅបណ្ដា រាជធានីខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំក៏មិនមានច្រើនដែរជាពិសេសការអប់រំតាមសាលាក៏ដូចជាការចុះអប់រំតាមភូមិជាដើម។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សាមិនគ្រប់គ្រាន់ប៉ុណ្ណាទេ ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

ការអភិវឌ្ឍន៏[កែប្រែ]

ចំពោះការអភិវឌ្ឈន៍ចំពោះភូមិល្វាជោមវិញបើនិយាយពីផ្លូវមានភាពងាយស្រួលធ្វើដំណើរជាងមុន ដោយមានផ្លូវគ្រួសកៅស៊ូ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ​​ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្មានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការរសនៅឬការប្រកបមុខរបររបស់ប្រជាជនឡើយ ​។

ទេសចរណ៏[កែប្រែ]

តំបន់ទេសចរណ៍ គ្មានទេនៅភូមិល្វាជោម ព្រោះគ្មានកន្លែងណាដែលបានអភិវឌ្សន៏នៅឡើយ។ ប៉ុន្ដែមានកន្លែងទេសចរណ៏នៅក្នុងខេត្តកំពង់ធំជាច្រើនកន្លែងដូចជា ប្រាសាទសំបូរព្រៃគុក ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ចម្ងាយប្រមាណ35 គីឡូម៉ែត្រពីទីរួម ខេត្ត កំពង់ធំ ដែលសង់លើដី រាបស្មើមានទំហំ3,000ហិកតា និងជារមណីយដ្ឋាន ទេសចរណ៍វប្បធម៌បុរាណ មួយកន្លែងនៅខេត្តនេះ។ ប្រាសាទ នេះសង់ពីថ្មបាយកៀ្រម ឥដ្ឋតាន់ និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័ន(គ,ស 616-635) នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយ ព្រះសិវៈក្នុងលទ្ធិព្រហ្មញ្ញសាសនា។ប្រាសាទសំបូរព្រៃគុក​ នេះមានប្រាសាទប្រហែល ជាង១២០ប្រាសាទ ស្ថិតនៅជាក្រុម ។​ប្រាសាទនេះមានក្រុមប្រាសាទ ដូចជា ក្រុមប្រាសាទតោ ក្រុមប្រាសាទយាយព័ន្ធ ប្រាសាទបិទមុខ ....។​ ប្រាសាទនេះក៏មានលក្ខណៈដូចប្រាសាទដទៃទៀត នៅប្រទេសកម្ពុជាដែរ វាមានកំផែងព័ទ្ធជុំវិញ មានស្រះទឹក មានកន្លែងបូជាផ្សេងៗ និងនៅព័ទ្ធជុំវិញប្រាសាទមាន ដើមឈើតូចធំ រុក្ខជាតិ​ សត្វផ្សេងៗ គួរអោយចាប់អារម្មណ៏​ ។ ម្យ៉ាងវិញទៀត ប្រាសាទសំបូរព្រៃគុកបានទាក់ទាញភ្ញៀវទេសចរណ៏ បរទេសនិងក្នុងស្រុកជាច្រើន អោយមកទស្សនាកំសាន្ត ដែលជាហេតុជួយបង្កើនកម្ពស់​ ជីវភាពប្រជាជនរស់នៅតាមតំបន់នោះ និងជួយផ្សព្វផ្សាយនូវវប្បធម៌ របស់ខ្មែរអោយកាន់តែច្រើន ទៀតផង ។ ប្រាសាទសំបូរព្រៃគុក ក៏ជួយចូលរួមចំណែក ក្នុងការ អភិវឌ្ឈន៏ប្រទេសជាតិ ក្នុងគ្រប់រូបភាពផងដែរ​។

សាលាមត្តេយ្យ[កែប្រែ]

សាលាបឋមសិក្សា[កែប្រែ]

អនុវិឡាល័យ[កែប្រែ]

វិឡាល័យ[កែប្រែ]