ភូមិសាមគ្កី

ដោយវិគីភីឌា
Jump to navigation Jump to search

ភូមិសាគ្គី[កែប្រែ]

គឺជាភូមិមួយនៅក្នុងឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ។​​​​​​ ហើយភូមិនេះមានប្រវែង ២គីឡូម៉ែតពីលិចទៅកើតនិងពីជើងទៅត្បូង ៣៥០ម៉ែត ។ កាលពីមុនភូមិនេះមានតែមួយទេហើយភូមិសាមគ្គីពីដើមគេហៅថាភូមិក្តីចាស់ ហើយភូមិនេះត្រូវបានបែងចែកជាពីរ គឺត្រឹមផ្លូវជាតិលេខ31ខាងលិចគឺ ភូមិសាមគ្គី និងខាងកើតគឺ ភូមិក្រាំស្កូវ ហើយភូមិមានព្រំប្រទល់ជាប់:
  • ខាងជើងភូមិពងទឹក
  • ខាងត្បូងភូមិត្រពាំងស្រែ
  • ខាងកើតភូមិអង្គរឈូក
  • ហើយផ្នែកខាងលិចចាប់គិតពីចុងភូមិគឺគ្មានភូមិទេ ព្រោះមានតែស្រែនិងចំការដល់ជើងភ្នំ ។

ភូមិនេះមានប្រជាជនប្រហែល៨៩៩នាក់ ស្រី៤៥០នាក់ ក្នុងឆ្នាំ២០១២និងចំនួនគ្រួសារ១៩៩គ្រួសារ ។ ដោយសតិក្នុងឆ្នាំ២០១២នេះមនុស្សដែលមានអាយុ១៨ឆ្នាំឡើងទៅមនុស្សប្រុស៣៣៧នាក់ ស្រី២១៧នាក់ ។ ប្រជាជនរស់នៅក្នុងភូមិនេះប្រកបមុខរបបកសិកម្មសម្រាប់ចិញ្ចឹមជីវិត ។ហើយអ្នកភូមិរបស់ខ្ញុំពិបាកនិងប្រកបមុខរបបរកស៊ី ព្រោះសណ្ថានដីមានលក្ខណះខ្ពងរាបធ្វើអោយពិបាកធ្វើស្រែ ព្រោះគ្មានប្រលាយទឹកសម្រាប់បូមដាក់នៅពេលគ្មានភ្លៀងនិងបញ្ហាផ្លូវរទេះគោមួយទៀតផងដែរ ។

អាកាសធាតុ[កែប្រែ]

មាន ៤រដូវគឺ រដូវរងា ចាប់ពី វិច្ឆិកាដល់ខែកុម្ភៈ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា។ 

ការអភិវឌ្ឈន៍[កែប្រែ]

ចំពោះការអភិវឌ្ឈន៍វិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមាន ផ្លូលំ​ សាលារៀន មន្ទីរពេទ្យ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អគ្មានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបររបស់ប្រជាជនឡើយ។ មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ និង មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។

វត្ត[កែប្រែ]

នៅភូមិនេះមានវត្ត១ គឺ វត្តអង្គរជ័យ