Jump to content

ភូមិស្រែកាន់

ពីវិគីភីឌា

ភូមិស្រែកាន់៖គីជាភូមិមួយដែលស្ថិតនៅក្នុង ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត[១][២] ស្រុកបន្ទាយមាសខេត្តកំពត[៣] ភូមិនេះស្ថិតនៅភូមិភាគឥសាន្ដ នៃខេត្តកំពត ហើយភូមិតាទេនមានផ្ទៃដីប្រម៉ាន ៤០០០ ម៉ែតការេ​ ។​ ភូមិស្រែកាន់ មានព្រំប្រទល់ខាងជើងជាប់ ភូមិព្រៃក្រឡា ខាងកើត ជាប់ភូមិអង្គម្លី ខាងកើតជាប់ ភូមិព្រៃចេក និងខាងត្បូងជាប់​ ភូមិត្រពាំងព្រឹង។ ។ ហើយមានប្រជាជនប្រម៉ាន 1430 នាក់ ។ ស្រីចំនួន ៧០០ នាក់។ ប្រុសចំនួន ៧៣០ នាក់។ ក្នុងនោះមានក្មេងចាប់ពីអាយុមួយខួប រហូតដល់​ ប្រាំខួប ចំនួន ១៥០ នាក់។ ក្មេងប្រុសចំនួន ៧០នាក់ [៤]

ទេសភាពភូមិស្រែកាន់
ទេសភាពភូមិស្រែកាន់

ក្នុងនោះបានបែងចែកជា១២ក្រុម ។ ហើយក្រុមនីមួយៗមានប្រជាជនជាច្រើនគ្រួសារ។ ភូមិនេះនៅជនបទឆ្ងាយពីផ្សារ ប្រសិនបើប្រជាជនចង់ទៅផ្សារដើម្បីទិញ ម្ហូប ឬ របស់របរផ្សេងៗត្រូវចំនាយពេលយូរ។ ហើយប្រជាជនក្នុងភូមិនេះភាគច្រើនគឺជាកសិករ ហើយមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាកស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា និងទៅប្រទេសថៃ ។ នៅក្នុងភូមិនេះសំបូរទៅដោយដំណាំ និងបន្លែផ្លែឈើ ដូចជា ដើមត្នោត​ ល្ហុង ស្វាយ ក្រូច​ ត្របែក ទៀប ចេក តំឡូង ត្រាវ ស្ពៃ ខ្ទឹម សាល័ត ត្រសក់ -ល-។[៥]

ប្រវត្តិសាស្រ្ត

[កែប្រែ]

ភូមិស្រែកាន់ពីមុនមានលោកតាម្នាក់ឈ្មោះតាកាន់។ គាត់បានសាងសង់សាលារៀនដែលធ្វើអំពីឈើមួយអាគារ នៅចំកណ្ដាលភូមិនោះសំរាប់អោយក្មេងៗទៅរៀននៅទីនោះ។ បន្ទាប់មកគេបានបញ្ជូនកេ្មងៗមករៀនជាច្រើននាក់ ហើយពួកគេមានចំនេះដឹង យូរៗទៅច្រើនជំនាន់ក៏បានដាក់ឈ្មោះថាភូមិតាទេនតរៀងមក។មិនតែប៉ុនោះក្មេងពីមុនពួកគេចូលចិត្តលោកតាខ្លាំងណាស់។

ហើយប្រវត្តរបស់លោកតាគាត់ធ្លាប់ធ្វើជាឈ្លបកាលពីសម័យរបបកម្ពុជាប្រជាធិបតេយ្យ ណាមួយគាត់ជាអ្នកធ្លាប់ឆ្លងកាត់ច្រើនដំណាក់កាលនៃរបបសង្ក្រោមដូចច្នេះគាត់យល់ដឹងច្រើន​។

ប៉ុន្ដែគួរអោយស្ដាយឥទ្បូវគាត់​ បានបាត់បង់ជីវិតទៅហើយ តែចាស់នៅក្នុងភូមិបាននិយាយពីរឿងរាវដកំសត់របស់លោកតា។ ក្នុងភូមិនេះកាលពីរបប៣ឆ្នាំ៨ខែ២០ថ្ងៃមានរណ្ដៅមួយនៅចំកណ្ដាលភូមិ។សាច់ញ្ញាតិរបស់លោកតាទេនក៏ត្រូវបានគេយកទៅ វាយទំលាក់រណ្ដៅនោះជាច្រើននាក់ផងដែរ។​ តែឥទ្បូវរណ្ដៅនោះត្រូវបានគេលុបចោលរូចចាក់ដីបន្ថែមធ្វើជាសាលារៀន។ ចំនែកបច្ចុប្បន្ននេះវិញចំនួនប្រជាជនបានកើនទឿងយ៉ាងរហ័យ ប៉ុន្តែដីស្រែវិញនៅដដែល​ធ្វើអោយមនុស្សមូយចំនួនតូច​នៅតែមានកង្វះខាតស្បៀងអាហារដដែល។ ភូមិនេះមានប្រជាជនជាច្រើនគ្រួសារដែលក្រីក្រ ហើយមានគ្រួសារមួយចំនួនតូចផងដែរដែលក្មេងៗមិនបានទៅចួលរៀននៅសាលានឹងគេ។ ពីព្រោះម្ដាយ ឪពុករបស់ពួកគេមិនមានប្រាក់គ្រប់គ្រាន់សំរាប់អោយពួកគេ។

យ៉ាងណាមិញក្នុងឆ្នាំ២០១១ ប្រជាជនក្នុងភូមិបានប្រកបរបរកសិកម្មរបស់ពួកគេទទួលបានទិន្នផលខ្ពស់ ដោយសារប្រពលរដ្ឋយល់ដឹងច្រើនអំពីការប្រើប្រាស់ជីកសិកម្ម និងជីធម្មជាតិ ដើម្បីអោយដំណាំស្រូវរបស់ពួកគេទទួលបានទិន្នផលច្រើនសំរាប់ឲ្យគ្រួសារមានការរីកចំរើនជាលំដាប់។

សេដ្ឋកិច្ច

[កែប្រែ]

សេដ្ឋកិច្ចភូមិស្រែកាន់កាលពីឹឆ្នាំ២០១៤[៦] ។ ការប្រមូលផលគឺមានការមានការកើនឡើងខ្ពស់ជាលំដាប់ រហូតដល់ឆ្នាំ ២០១៦​ មានការធ្លាក់ជាលំដាប់ពីព្រោះអាកាសធាតុមិនអំណោយផល មានគ្រោះទឹកជំនន់ ហើយកសិករធ្វើស្រែដោយពឹងផ្អែកលើទឹកភ្លៀង ។

វប្បធម៌

[កែប្រែ]

ស្រុកបន្ទាយមាសច្រើនកាន់សាសនាព្រះពុទ្ធសាសនា។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )

អាសកាសធាតុ

[កែប្រែ]

អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង[៧] ។ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។

ការអប់រំ

[កែប្រែ]

នៅភូមិស្រែកាន់នេះពុំសូវមានការអប់រំប៉ុន្មានទេ ព្រោះគ្រួសារខ្លះមានជីវភាពខ្វះខាត់ពុំសូវអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៩ ទី១០ប៉ុនោះ[៨] ។​ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់ទៅរៀននៅវិទ្យាល័យខ្លះទៀតបន្តនៅកលកវិទ្យាល័យ។

ទេសចរណ៍

[កែប្រែ]

ភូមិស្រែកាន់[៩][១០] ខេត្តកំពត[១១] ។ គ្មានកន្លែងសំរាប់ភ្ញៀវទេសចរណ៍សំរាប់ដើរទស្សនាកំសាន្តនោះទេ។

ការអភិវឌ្ឍន៏

[កែប្រែ]

ចំពោះការអភិវឌ្ឈន៍ចំពោះវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ​​ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ​។ ​មិនត្រឹមតែប៉ណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ។

ដំនាំស្រូវភូមិស្រែកាន់
នេះគឺជាអាជីវករនៅក្នុងផ្សារទូកមាស ខេត្តកំពត

ឯកសារយោង

[កែប្រែ]
  1. ↑ Chum Kriel Population
  2. ↑ "National Institute of Statistics". Archived from the original on 2018-03-02. Retrieved 2017-05-04.
  3. ↑ ខេត្តកំពត
  4. ↑ TRAPEANG THUM Populationទៅយកដំណភ្ជាប់នៅ 03 11 2017
  5. ↑ Trapeang Thum Area ref
  6. ↑ ខេត្តកំពត
  7. ↑ National Institute of Statistics, Ministry of Planning (2013). Economic Census of Cambodia 2011, Provincial Report, 07 Kampot Province, តំណទៅយកនៅលើខែមិនា 8, 2017
  8. ↑ National Institute of Statistics, Ministry of Planning (2013). Economic Census of Cambodia 2011, Provincial Report, 07 Kampot Province, តំណទៅយកនៅលើខែមិនា 8, 2017
  9. ↑ Banteay Meas(District)on​ www.citypopulation.de 03,11,2017
  10. ↑ National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
  11. ↑ "តំបន់ទេសចរណ៍ក្នុង​ខេត្តកំពត". Archived from the original on 2017-01-20. Retrieved 2017-05-04. {{cite web}}: zero width space character in |title= at position 18 (help)